bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Hebrews 1
Hebrews 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 2 →
1
នៅជំនាន់ដើម អុលឡោះមានបន្ទូលមកកាន់បុព្វបុរសយើង ជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកណាពី។
2
គ្រានេះជាគ្រាចុងក្រោយបំផុត ទ្រង់មានបន្ទូលមកយើងតាមរយៈបុត្រានៃទ្រង់។ ទ្រង់បានប្រគល់អ្វីៗទាំងអស់ឲ្យបុត្រាគ្រប់គ្រងជាមត៌ក ទ្រង់ក៏បានបង្កើតពិភពទាំងមូលដោយសារបុត្រាដែរ។
3
បុត្រានេះ ជារស្មីនៃសិរីរុងរឿងរបស់អុលឡោះ និងមានលក្ខណៈដូចទ្រង់បេះបិទ។ បុត្រាទ្រទ្រង់អ្វីៗទាំងអស់ដោយសារបន្ទូលប្រកបដោយអំណាច។ លុះគាត់ប្រោសមនុស្សឲ្យបានបរិសុទ្ធ ផុតពីបាបរួចហើយ គាត់ក៏នៅខាងស្ដាំអុលឡោះដ៏ឧត្តុង្គឧត្ដមនៅសូរ៉កា។
4
បុត្រាបានទទួលនាមប្រសើរលើសពួកម៉ាឡាអ៊ីកាត់យ៉ាងណាបុត្រាក៏ទទួលឋានៈប្រសើរជាងពួកម៉ាឡាអ៊ីកាត់យ៉ាងនោះដែរ។
5
អុលឡោះពុំដែលមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ណាថា៖ «អ្នកជាបុត្រារបស់យើង គឺយើងទៅជាបិតាអ្នកនៅថ្ងៃនេះ» ឬមានបន្ទូលថា៖ «យើងនឹងធ្វើជាបិតារបស់អ្នក ហើយអ្នកនឹងទៅជាបុត្រារបស់យើង» សោះឡើយ។
6
មួយវិញទៀត នៅពេលអុលឡោះចាត់បុត្រារបស់ទ្រង់ ដែលមានមុនអ្វីៗទាំងអស់ឲ្យមកផែនដីនេះ ទ្រង់មានបន្ទូលថា៖ «ម៉ាឡាអ៊ីកាត់ទាំងអស់របស់ទ្រង់ ត្រូវក្រាបថ្វាយបង្គំបុត្រា» ។
7
អុលឡោះមានបន្ទូលអំពីពួកម៉ាឡាអ៊ីកាត់ថា៖ «ទ្រង់បានយកពួកម៉ាឡាអ៊ីកាត់ធ្វើជាខ្យល់ និងយកពួកអ្នកបម្រើរបស់ទ្រង់ធ្វើជាអណ្ដាតភ្លើង» ។
8
ចំពោះបុត្រាវិញ ទ្រង់មានបន្ទូលថា៖ «ឱលោកម្ចាស់អើយបល្ល័ង្ករបស់អ្នក នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយអ្នកគ្រងរាជ្យដោយយុត្ដិធម៌» ។
9
អ្នកពេញចិត្តតែនឹងសេចក្ដីសុចរិត អ្នកមិនគាប់ចិត្តនឹងអំពើទុច្ចរិតទេ។ ហេតុនេះអុលឡោះជាម្ចាស់របស់អ្នក បានតែងតាំងអ្នក ឲ្យមានអំណរសប្បាយដ៏លើសលប់ គឺឲ្យអ្នកបានប្រសើរជាង មិត្ដភក្ដិរបស់អ្នក» ។
10
អុលឡោះមានបន្ទូលទៀតថា៖ អម្ចាស់អើយ! អ្នកបានបង្កើតផែនដី តាំងពីដើមដំបូងមកម៉្លេះ ហើយផ្ទៃមេឃក៏ជាស្នាដៃរបស់អ្នកដែរ។
11
ផែនដី និងផ្ទៃមេឃមុខជារលាយបាត់ទៅ តែអ្នកនៅស្ថិតស្ថេររហូត។ ផែនដី និងផ្ទៃមេឃមុខជាចាស់ទៅ ដូចសម្លៀកបំពាក់
12
អ្នកនឹងបត់ទាំងផែនដី ទាំងផ្ទៃមេឃទុក ដូចគេបត់អាវធំ ផែនដី និងផ្ទៃមេឃនឹងរេចរឹលទៅ ដូចសម្លៀកបំពាក់ ចំពោះអ្នកវិញ មិនប្រែប្រួលឡើយ ហើយជីវិតរបស់អ្នក ក៏មិនចេះអស់ដែរ ។
13
មួយវិញទៀត អុលឡោះក៏មិនដែលមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ណាថា៖ «សូមនៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងរបស់អ្នក» ។
14
ម៉ាឡាអ៊ីកាត់ទាំងនោះសុទ្ធតែជាវិញ្ញាណ ដែលនៅបម្រើអុលឡោះ ទ្រង់ចាត់ពួកគេឲ្យមកបំពេញមុខងារ ជាប្រយោជន៍ដល់អស់អ្នកដែលត្រូវទទួលការសង្គ្រោះទុកជាមត៌ក!
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13