bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Hebrews 5
Hebrews 5
Khmer 2014 (អាល់គីតាប)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 6 →
1
គេជ្រើសរើសមូស្ទីគ្រប់ៗគ្នាពីចំណោមមនុស្ស ហើយតែងតាំងសម្រាប់ឲ្យទាក់ទងជាមួយអុលឡោះ ដើម្បីជាប្រយោជន៍ដល់មនុស្សលោក ក្នុងការជូនជំនូន និងធ្វើគូរបានរំដោះបាបមនុស្ស។
2
មូស្ទីអាចមានអធ្យាស្រ័យដល់មនុស្សល្ងិតល្ងង់ និងមនុស្សវង្វេងបាន ព្រោះខ្លួនគាត់ផ្ទាល់ក៏ទន់ខ្សោយ
3
ហើយដោយគាត់ទន់ខ្សោយ ដូច្នេះ គាត់ត្រូវធ្វើគូរបានសម្រាប់ឲ្យខ្លួនគាត់ផ្ទាល់ និងប្រជារាស្ដ្ររួចពីបាប។
4
គ្មាននរណាតាំងខ្លួនឯងឲ្យបំពេញមុខងារដ៏ប្រសើរនេះបានឡើយ គឺទាល់តែអុលឡោះត្រាស់ហៅដូចណាពីហារ៉ូន ទើបបំពេញបាន។
5
រីឯអាល់ម៉ាហ្សៀសវិញក៏ដូច្នោះដែរ គាត់ពុំបានលើកតម្កើងខ្លួនផ្ទាល់ធ្វើជាមូស្ទីឡើយ គឺអុលឡោះទេតើ ដែលបានតែងតាំងគាត់ ដោយមានបន្ទូលមកកាន់គាត់ថា៖ «អ្នកជាបុត្រារបស់យើង គឺយើងទៅជាបិតាអ្នកនៅថ្ងៃនេះ» ។
6
អុលឡោះក៏មានបន្ទូលនៅក្នុងវគ្គមួយទៀតថា៖ «អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ តាមរបៀបស្តេចម៉ិលគីស្សាដែក» ។
7
កាលអាល់ម៉ាហ្សៀសរស់នៅក្នុងលោកនេះនៅឡើយ គាត់បានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែកទូរអាសូមអុលឡោះ ដែលអាចសង្គ្រោះគាត់ឲ្យរួចពីស្លាប់។ ដោយអាល់ម៉ាហ្សៀសបានគោរពប្រណិប័តន៍អុលឡោះ នោះអុលឡោះក៏ប្រោសប្រទានតាមពាក្យសូមអង្វរ។
8
ថ្វីដ្បិតតែអ៊ីសាជាបុត្រាក៏ដោយ គាត់ក៏បានរៀនស្ដាប់បង្គាប់ដោយរងទុក្ខលំបាក។
9
បន្ទាប់ពីអ៊ីសាបានគ្រប់លក្ខណៈហើយ គាត់ក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់គាត់
10
ហើយអុលឡោះក៏ប្រកាសតែងតាំងអ៊ីសាជាមូស្ទី តាមរបៀបស្តេចម៉ិលគីស្សាដែកដែរ។
11
ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកពន្យល់ ព្រោះបងប្អូនបែរជាក្រនឹងយល់។
12
តាមពិតបងប្អូនគួរតែបានធ្វើជាតួនបង្រៀនគេ តាំងពីយូរយារណាស់មកហើយ ក៏ប៉ុន្ដែ បងប្អូនត្រូវការឲ្យគេបង្រៀនអំពីសេចក្ដីខ្លះៗ ដែលនៅខាងដើមដំបូងនៃបន្ទូលរបស់អុលឡោះឡើងវិញ បងប្អូនបែរជាត្រូវការទឹកដោះ គឺមិនមែនត្រូវការអាហាររឹងទេ។
13
អ្នកដែលត្រូវការទឹកដោះ ពុំអាចយល់ការប្រៀនប្រដៅអំពីសេចក្ដីសុចរិតបានឡើយ ព្រោះគេនៅជាកូនខ្ចី។
14
មានតែមនុស្សពេញវ័យប៉ុណ្ណោះ ដែលអាចទទួលអាហាររឹងបាន ព្រោះគេធ្លាប់មានការពិសោធន៍ចេះវែកញែកស្គាល់ល្អ ស្គាល់អាក្រក់។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13