bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Hebrews 11
Hebrews 11
Khmer 2014 (អាល់គីតាប)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
1
ជំនឿធ្វើឲ្យយើងមានអ្វីៗដែលយើងសង្ឃឹមថានឹងបាន និងធ្វើឲ្យស្គាល់ជាក់ច្បាស់នូវអ្វីៗដែលយើងមើលពុំឃើញ។
2
ព្រោះតែជំនឿហ្នឹងហើយ បានជាចាស់ៗនៅជំនាន់ដើមបានទទួលកេរ្ដិ៍ឈ្មោះល្អ។
3
ដោយសារជំនឿយើងយល់ថា បន្ទូលរបស់អុលឡោះបានបង្កើតពិភពលោកមក។ ដូច្នេះ អ្វីៗដែលយើងមើលឃើញ មិនមែនកើតចេញមកពីអ្វីៗដែលមានរូបរាងនោះឡើយ។
4
ដោយសារជំនឿ ហាបេលបានជូនគូរបានមួយទៅអុលឡោះ ជាគូរបាន ប្រសើរជាងគូរបានរបស់កបេល។ ដោយសារជំនឿហ្នឹងហើយ បានជាអុលឡោះផ្ដល់សក្ខីភាពថា គាត់ជាមនុស្សសុចរិត។ ទ្រង់គាប់ចិត្ត។
5
ដោយសារជំនឿហេណុកត្រូវអុលឡោះលើកឡើងទៅសូរ៉កា រួចផុតពីសេចក្ដី ស្លាប់ ហើយគ្មាននរណារកគាត់ឃើញទៀតឡើយ ព្រោះអុលឡោះបានលើកគាត់ឡើងទៅ។ មុនពេលទ្រង់លើកគាត់ឡើងទៅនោះគាត់បានទទួលសក្ខីភាពថា អុលឡោះពេញចិត្តនឹងគាត់។
6
បើគ្មានជំនឿ គ្មាននរណាអាចគាប់បំណងទ្រង់បានឡើយ។ អ្នកចូលមកជិតអុលឡោះ ត្រូវតែជឿថា ពិតជាមានអុលឡោះមែន ហើយជឿថា ទ្រង់នឹងប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់។
7
ដោយសារជំនឿ ណាពីណុះហ៍បានទទួលដំណឹងពីអុលឡោះ អំពីហេតុការណ៍ដែលពុំទាន់ឃើញមាននៅឡើយ គាត់ក៏ស្ដាប់តាម ដោយគោរពប្រណិប័តន៍ គឺគាត់បានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់គាត់។ ដូច្នេះ ដោយសារជំនឿគាត់បានដាក់ទោសពិភពលោក ហើយក៏បានទទួលសេចក្ដីសុចរិតទុកជាមត៌ក គឺជាសេចក្ដីសុចរិតដែលមកពីជំនឿ។
8
ដោយសារជំនឿ អ៊ីព្រហ៊ីមស្ដាប់បង្គាប់អុលឡោះដែលបានត្រាស់ហៅគាត់ ហើយចេញដំណើរទៅកាន់ស្រុកមួយ ដែលគាត់នឹងទទួលទុកជាមត៌ក។ គាត់ចេញដំណើរទៅទាំងពុំដឹងថាត្រូវទៅណាផង។
9
ដោយសារជំនឿ គាត់ បានមករស់នៅជាអាណិកជន ក្នុងស្រុកដែលអុលឡោះបានសន្យាថា នឹងប្រទានឲ្យ គឺគាត់បានបោះជំរំនៅជាមួយណាពីអ៊ីសាហាក់ និងណាពីយ៉ាកកូប ដែលត្រូវទទួលទឹកដីនោះជាមត៌ករួមជាមួយគាត់ តាមបន្ទូលសន្យានៃអុលឡោះដដែល។
10
ណាពីអ៊ីព្រហ៊ីមទន្ទឹងរង់ចាំទទួលក្រុងមួយ ដែលនឹងមានគ្រឹះរឹងមាំមួន ជាក្រុងដែលអុលឡោះបានធ្វើគម្រោង និងសង់ឡើង។
11
ដោយសារជំនឿ សាទីសារ៉ាអាចទទួលសមត្ថភាពនឹងមានកូនបន្ដពូជពង្សបាន ថ្វី ដ្បិតតែគាត់មានវ័យចាស់ណាស់ហើយក៏ដោយ ព្រោះគាត់យល់ថាបើអុលឡោះសន្យាយ៉ាងណា ទ្រង់មុខជាធ្វើតាមយ៉ាងនោះដែរ។
12
ហេតុនេះហើយបានជាមានមនុស្សច្រើន ឥតគណនា ដូចផ្កាយនៅលើមេឃ និងគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ កើតចេញមកពីមនុស្សតែម្នាក់ដែលចាស់ជិតស្លាប់ទៅហើយនោះផង។
13
បុព្វបុរសទាំងនេះបានស្លាប់ទៅ ទាំងនៅមានជំនឿដដែល ពួកគាត់ឥតបានទទួលអ្វីៗតាមបន្ទូលសន្យានៃអុលឡោះទេ តែបានឃើញ និងអបអរទទួលពីចម្ងាយ ហើយប្រកាសទទួលស្គាល់ថា ពួកគាត់គ្រាន់តែជាជនបរទេស ដែលធ្វើដំណើរ លើផែនដីនេះប៉ុណ្ណោះ។
14
អ្នកណានិយាយដូច្នេះ បង្ហាញឲ្យឃើញច្បាស់ថា គេស្វែងរកមាតុភូមិមួយ។
15
ប្រសិនបើបុព្វបុរសទាំងនោះ នឹកស្រុកដែលគាត់បានចាកចេញមក គាត់មុខជាមានឱកាសវិលត្រឡប់ទៅវិញពុំខាន។
16
តាមពិត ពួកគាត់ចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាង គឺមាតុភូមិនៅសូរ៉កាឯណោះ។ ហេតុនេះហើយបានជាអុលឡោះមិនខ្មាសនឹងឲ្យគេហៅទ្រង់ថា ជាម្ចាស់របស់បុព្វបុរសទាំងនោះឡើយ ដ្បិតទ្រង់បានរៀបចំក្រុងមួយសម្រាប់ពួកគាត់រួចទៅហើយ។
17
ដោយសារជំនឿ អ៊ីព្រហ៊ីមបានយកអ៊ីសាហាក់ទៅធ្វើជាគូរបាន នៅពេលអុលឡោះល្បងលមើលចិត្ដគាត់។ គាត់ជូនកូនតែមួយគត់របស់គាត់ ថ្វីដ្បិតតែគាត់បានទទួលបន្ទូលសន្យានៃអុលឡោះ
18
ហើយថ្វីដ្បិតតែអុលឡោះមានបន្ទូលមកកាន់គាត់ថា «អ៊ីសាហាក់នឹងបន្ដពូជពង្សឲ្យអ្នក»ក៏ដោយ។
19
អ៊ីព្រហ៊ីមយល់ឃើញថា អុលឡោះមានអំណាចអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញបាន។ ហេតុនេះ គាត់ក៏បានទទួលកូនមកវិញដែលជានិមិត្ដរូបមួយ។
20
ដោយសារជំនឿ ណាពីអ៊ីសាហាក់បានឲ្យពរយ៉ាកកូប និងអេសាវទុកសម្រាប់អនាគត។
21
ដោយសារជំនឿ ពេលណាពីយ៉ាកកូបហៀបនឹងស្លាប់ គាត់បានឲ្យពរដល់កូនៗរបស់ណាពីយូសុះ ហើយគាត់ថ្វាយបង្គំអុលឡោះ ដោយបន្ទន់ខ្លួនលើឈើច្រត់។
22
ដោយសារជំនឿ ពេលណាពីយូសុះជិតស្លាប់ទៅ គាត់បានថ្លែងទុកថា កូនចៅអ៊ីស្រអែលនឹងចាកចេញពីស្រុកអេស៊ីប ហើយគាត់ផ្ដាំគេឲ្យធ្វើយ៉ាងណាៗចំពោះឆ្អឹងរបស់គាត់។
23
ដោយសារជំនឿ ពេលណាពីម៉ូសាកើតមក ឪពុកម្ដាយបានលាក់គាត់ទុកចំនួនបីខែ ព្រោះឃើញទារកស្អាត ហើយគាត់មិនកោតខ្លាចបញ្ជារបស់ស្ដេចទេ។
24
ដោយសារជំនឿ លុះដល់ម៉ូសាធំពេញវ័យហើយ គាត់មិនព្រមឲ្យគេហៅគាត់ថា ជាកូនរបស់បុត្រីស្តេចហ្វៀរ៉អ៊ូនទេ។
25
គាត់សុខចិត្ដស៊ូទ្រាំរងទុក្ខលំបាករួមជាមួយប្រជារាស្ដ្ររបស់អុលឡោះ ជាជាងសប្បាយនឹងអំពើបាបតែមួយភ្លែត។
26
គាត់យល់ឃើញថា គាត់រងការប្រមាថមើលងាយដូចអាល់ម៉ាហ្សៀស ប្រសើរជាងបានទ្រព្យសម្បត្តិនានានៅស្រុកអេស៊ីប ដ្បិតគាត់ជាប់ចិត្ដនឹងរង្វាន់ដែលនៅខាងមុខ។
27
ដោយសារជំនឿ គាត់បានចាកចេញពីស្រុកអេស៊ីបឥតខ្លាចស្ដេចខ្ញាល់ឡើយ ដ្បិតគាត់កាន់ចិត្ដរឹងប៉ឹងហាក់បីដូចជាឃើញអុលឡោះ ដែលមនុស្សពុំអាចមើលឃើញ។
28
ដោយសារជំនឿ គាត់បានធ្វើពិធីបុណ្យរំលង និងប្រោះឈាម បៀតបៀនកូនច្បងរបស់ជនជាតិអ៊ីស្រអែលបានឡើយ។
29
ដោយសារជំនឿ ជនជាតិអ៊ីស្រអែលបានឆ្លងសមុទ្រក្រហមដូចដើរលើដីគោក រីឯជនជាតិអេស៊ីបដែលខំឆ្លងមកដែរ ត្រូវទឹកសមុទ្រគ្របពីលើស្លាប់អស់ទៅ។
30
ដោយសារជំនឿ ជនជាតិអ៊ីស្រអែលនាំគ្នាដើរជុំវិញក្រុងយេរីខូចំនួនប្រាំពីរថ្ងៃ ហើយកំពែងក្រុងក៏រលំអស់។
31
ដោយសារជំនឿ នាងរ៉ាហាបជាស្ដ្រីពេស្យាពុំបានវិនាសអន្ដរាយជាមួយពួកអ្នកដែលប្រឆាំងនឹងអុលឡោះឡើយ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។
32
តើខ្ញុំអាចនិយាយអ្វីទៀត? ខ្ញុំគ្មានពេលនឹងនិយាយអំពីរឿងលោកគេឌាន លោកបារ៉ាក់ លោកសាំសុន លោកយ៉ែបថា ទតណាពីសាំយូអែល និងណាពីនានាទេ។
33
ដោយសារជំនឿ អ្នកទាំងនោះបានច្បាំងនឹងនគរផ្សេងៗ បានប្រព្រឹត្ដអំពើសុចរិត បានទទួលអ្វីៗដែលអុលឡោះសន្យាប្រទានឲ្យបានបិទមាត់សឹង្ហ
34
បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព។
35
ស្ដ្រីៗបានឃើញក្រុមគ្រួសាររបស់ខ្លួនដែលស្លាប់ទៅហើយនោះ មានជីវិតរស់ឡើងវិញ។ អ្នកខ្លះសុខចិត្ដឲ្យគេធ្វើទារុណកម្ម មិនព្រមឲ្យនរណាដោះលែងឡើយ ដើម្បីឲ្យបានជីវិតរស់ឡើងវិញដ៏ប្រសើរជាង។
36
អ្នកខ្លះទៀតសុខចិត្ដឲ្យគេចំអកឡកឡឺយ ឲ្យគេវាយដំ ហើយថែមទាំងឲ្យគេដាក់ច្រវាក់ឃុំឃាំងថែមទៀតផង។
37
អ្នកខ្លះត្រូវគេយកដុំថ្មគប់សម្លាប់ ត្រូវគេសម្លាប់ដោយអារនឹងរណា ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ មានតែស្បែកចៀម និងស្បែកពពែបិទបាំងខ្លួន ខ្វះខាតសព្វគ្រប់ទាំងអស់ ហើយត្រូវគេជិះជាន់សង្កត់សង្កិនធ្វើបាបថែមទៀតផង។
38
លោកីយ៍ពុំសក្ដិសមនឹងឲ្យអ្នកនោះរស់នៅជាមួយឡើយ ដូច្នេះ គេទៅរស់នៅតែលតោលតាមវាលរហោស្ថាន តាមភ្នំ តាមរូងភ្នំ និងតាមរអាងភ្នំ។
39
ទោះបីអ្នកទាំងនោះទទួលសក្ខីភាពល្អ ព្រោះតែជំនឿរបស់ខ្លួនក្ដី ក៏គេពុំបានទទួលអ្វីៗតាមបន្ទូលសន្យានៃអុលឡោះដែរ។
40
ដោយអុលឡោះគ្រោងទុកថានឹងប្រទានអ្វីៗដ៏ល្អប្រសើរមកយើង ទ្រង់ពុំបានប្រោសអ្នកទាំងនោះឲ្យបានគ្រប់លក្ខណៈមុនយើងឡើយ។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13