bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Hebrews 6
Hebrews 6
Khmer 2014 (អាល់គីតាប)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 7 →
1
ហេតុនេះ ត្រូវឈោងចាប់យកសេចក្ដីណាដែលមានខ្លឹមសារ គ្រប់លក្ខណៈរបស់មនុស្សពេញវ័យ ដោយទុកសេចក្ដីផ្សេងៗនៅដើមដំបូងស្ដីអំពីអាល់ម៉ាហ្សៀសនោះសិន យើងមិនបាច់ចាក់គ្រឹះសាជាថ្មីទៀតទេ គឺដូចជានិយាយអំពីការកែប្រែចិត្ដគំនិត ឈប់ប្រព្រឹត្ដអំពើឥតបានការ អំពីជំនឿលើអុលឡោះ
2
អំពីសេចក្ដីបង្រៀនពីការជ្រមុជផ្សេងៗ អំពីពិធីដាក់ដៃ អំពីការរស់ឡើងវិញ ឬអំពីការវិនិច្ឆ័យទោសអស់កល្បជានិច្ចនោះឡើយ។
3
ប្រសិនបើអុលឡោះគាប់ចិត្ត យើងនឹងបរិយាយអំពីសេចក្ដីដូចតទៅនេះ។
4
មានអ្នកខ្លះបានទទួលពន្លឺម្ដងរួចហើយ ថែមទាំងបានស្គាល់ឱជារសនៃអំណោយទានពីសូរ៉កាបានរួមចំណែកជាមួយរសដ៏វិសុទ្ធរបស់អុលឡោះ
5
ព្រមទាំងស្គាល់ឱជារសនៃបន្ទូលដ៏ល្អវិសេសរបស់អុលឡោះ និងស្គាល់អំណាចទាំងឡាយនៃសូរ៉កាទៀតផង។
6
ប្រសិនបើគេបែរជាធ្លាក់ខ្លួនបាត់ជំនឿវិញនោះ គេមុខជាពុំអាចកែប្រែចិត្ដគំនិតសាជាថ្មីម្ដងទៀតបានឡើយ ដ្បិតខ្លួនគេផ្ទាល់ បានឆ្កាងបុត្រារបស់អុលឡោះសាជាថ្មី ព្រមទាំងបានបន្ថោកកិត្ដិយសគាត់ជាសាធារណៈផង។
7
ដីណាទទួលទឹកភ្លៀងដែលធ្លាក់មកជាញឹកញាប់ ហើយផ្ដល់ភោគផលល្អដល់អ្នកភ្ជួររាស់ ដីនោះក៏ទទួលពរពីអុលឡោះដែរ។
8
ផ្ទុយទៅវិញ ប្រសិនបើដីនោះដុះសុទ្ធតែបន្លា និងអញ្ចាញគេនឹងចាត់ទុកថាគ្មានតម្លៃ ជិតត្រូវបណ្ដាសា ហើយគេមុខជាដុតចោលមិនខាន។
9
ក៏ប៉ុន្ដែ បងប្អូនដ៏ជាទីស្រឡាញ់អើយ ទោះបីយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថា បងប្អូនស្ថិតនៅលើមាគ៌ាដ៏ល្អប្រសើរបំផុតឆ្ពោះទៅរកការសង្គ្រោះ
10
ដ្បិតអុលឡោះ មិនមែនអយុត្ដិធម៌ទេ ទ្រង់មិនភ្លេចអំពើដែលបងប្អូនបានប្រព្រឹត្ដហើយក៏មិនភ្លេចសេចក្ដីស្រឡាញ់ដែលបងប្អូនបានសំដែងចំពោះនាមទ្រង់ ដោយបងប្អូនបានបម្រើប្រជាជនដ៏បរិសុទ្ធកាលពីដើម និងឥឡូវនេះដែរ។
11
យើងចង់ឲ្យបងប្អូនម្នាក់ៗ នៅតែមានចិត្ដខ្នះខ្នែង រហូតដល់ចុងបញ្ចប់ គឺធ្វើឲ្យសេចក្ដីសង្ឃឹមរបស់បងប្អូនបានពេញលក្ខណៈ
12
ដើម្បីកុំឲ្យបងប្អូនក្លាយទៅជាខ្ជិលច្រអូស តែឲ្យយកតម្រាប់តាមអស់អ្នកដែលបានទទួលមត៌ក តាមបន្ទូលសន្យានៃអុលឡោះ ព្រោះគេមានជំនឿ និងចេះស៊ូទ្រាំ។
13
នៅពេលដែលអុលឡោះមានបន្ទូលសន្យានឹងអ៊ីព្រហ៊ីម ទ្រង់បានស្បថដោយទ្រង់ផ្ទាល់ធ្វើជាប្រធាន ព្រោះគ្មាននរណាមានឋានៈធំជាងទ្រង់ធ្វើជាប្រធានសម្បថបានឡើយ។
14
អុលឡោះមានបន្ទូលថាៈ «យើងនឹងឲ្យពរដល់អ្នកដ៏ច្រើនបរិបូណ៌ ហើយក៏នឹងធ្វើឲ្យពូជពង្សរបស់អ្នកបានកើនចំនួនច្រើនឡើងដែរ» ។
15
ដោយអ៊ីព្រហ៊ីមព្យាយាមទន្ទឹងរង់ចាំ គាត់ក៏បានទទួលតាមបន្ទូលសន្យានៃអុលឡោះមែន។
16
មនុស្សតែងតែស្បថដោយយកអ្វីៗធំជាងខ្លួនមកធ្វើជាប្រធាន ហើយសម្បថនោះធ្វើឲ្យពាក្យសំដីរបស់គេយកជាការបាន ដើម្បីបញ្ចប់ការទាស់ទែងគ្នាគ្រប់យ៉ាង។
17
អុលឡោះក៏ពេញចិត្តបង្ហាញឲ្យអស់អ្នកដែលទទួលមត៌កតាមបន្ទូលសន្យា បានដឹងរឹតតែច្បាស់ថា បើទ្រង់សម្រេចចិត្តយ៉ាងណាហើយនោះ ទ្រង់មិនប្រែប្រួលទេ។ ហេតុនេះ ទ្រង់មានបន្ទូលស្បថថែមលើបន្ទូលសន្យាទៀត។
18
ចំពោះយើងដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលអុលឡោះដាក់នៅខាងមុខយើង ទ្រង់ក៏បានលើកទឹកចិត្ដយើងយ៉ាងខ្លាំង ដោយមានបន្ទូលនៃអុលឡោះទាំងពីរយ៉ាងដែលពុំចេះប្រែប្រួល ហើយអុលឡោះមិនចេះកុហក ក្នុងបន្ទូលនេះឡើយ។
19
សេចក្ដីសង្ឃឹមនេះប្រៀបបីដូចជាយុថ្កាមួយដ៏ជាប់មាំមួន សម្រាប់ព្រលឹងរបស់យើង ហើយក៏បានចូលហួសវាំងននទៅក្នុងទីសក្ការៈថែមទៀតផង
20
គឺឆ្ពោះទៅកាន់កន្លែងដែលអ៊ីសាបានចូលទៅមុន ដើម្បីជាប្រយោជន៍ដល់យើង ហើយអ៊ីសាក៏បានទទួលឋានៈជាមូស្ទីរហូតអស់កល្បជានិច្ច តាមរបៀបស្តេចម៉ិលគីស្សាដែក។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13