bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Hebrews 2
Hebrews 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 3 →
1
ហេតុនេះហើយបានជាយើងត្រូវយកចិត្ដទុកដាក់នឹងសេចក្ដីប្រៀនប្រដៅ ដែលយើងបានស្ដាប់ឲ្យមែនទែន ក្រែងលោយើងត្រូវរសាត់បាត់ទៅ។
2
ប្រសិនបើបន្ទូលនៃអុលឡោះដែលពួកម៉ាឡាអ៊ីកាត់ថ្លែងប្រាប់យកជាការបាន ហើយបើអ្នកដែលប្រព្រឹត្ដល្មើស និងមិនស្ដាប់តាម បានទទួលទោសយ៉ាងហ្នឹងទៅហើយ
3
ចុះចំណង់បើយើងវិញ ធ្វើម្ដេចនឹងឲ្យរួចខ្លួនបានបើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ថ្លៃវិសេសនេះ? ជាបឋម អ៊ីសាជាអម្ចាស់បានថ្លែងអំពីការសង្គ្រោះ ហើយអស់អ្នកដែលបានស្ដាប់ ក៏បញ្ជាក់ប្រាប់យើងដែរ។
4
អុលឡោះផ្ដល់សក្ខីភាពរួមជាមួយពួកគេ ដោយសំដែងទីសំគាល់ អំណាច និងការអស្ចារ្យគ្រប់យ៉ាង ព្រមទាំងចែកអំណោយទានរបស់រសអុលឡោះដ៏វិសុទ្ធមក ស្របតាមបំណងទ្រង់ផង។
5
អុលឡោះពុំបានប្រគល់ឲ្យពួកម៉ាឡាអ៊ីកាត់ត្រួតត្រាពិភពលោកខាងមុខ ដូចយើងធ្លាប់និយាយនោះទេ។
6
ផ្ទុយទៅវិញ មានម្នាក់បានផ្ដល់សក្ខីភាពនៅក្នុងវគ្គមួយដែលចែងថា៖ «តើមនុស្សមានឋានៈអ្វីបានជាទ្រង់នឹកគិតដល់គេដូច្នេះ តើបុត្រាមនុស្សជាអ្វីដែរបានជាទ្រង់យក ចិត្តទុកដាក់នឹងគាត់យ៉ាងនេះ»?
7
«ទ្រង់បានធ្វើឲ្យគាត់មានឋានៈទាបជាង ម៉ាឡាអ៊ីកាត់តែមួយរយៈប៉ុណ្ណោះ ទ្រង់ប្រទានសិរីរុងរឿង និងកិត្ដិយសដល់គាត់ ទុកជាមកុដរាជ្យ»
8
ទ្រង់បានបង្ក្រាបអ្វីៗទាំងអស់ឲ្យ នៅក្រោមជើងរបស់គាត់» ។ អុលឡោះបានបង្ក្រាបអ្វីៗទាំងអស់នៅក្រោមគាត់ ឥតទុកឲ្យមានអ្វីមួយនៅសល់ ដែលពុំបានចុះចូលនោះឡើយ។ ក៏ប៉ុន្ដែ នៅពេលនេះ យើងពុំឃើញថា អ្វីៗសព្វសារពើសុទ្ធតែបានចុះចូលនឹងអំណាចរបស់គាត់ហើយនោះទេ
9
តែយើងឃើញថា អ៊ីសាដែលមានឋានៈទាបជាងពួកម៉ាឡាអ៊ីកាត់មួយរយៈ ព្រោះគាត់បានរងទុក្ខ និងស្លាប់នោះ ឥឡូវនេះ គាត់ទទួលសិរីរុងរឿង និងកិត្ដិនាមទុកជាមកុដរាជ្យ។ ដោយសារក្តីមេត្តារបស់អុលឡោះ អាល់ម៉ាហ្សៀសបានស្លាប់សម្រាប់មនុស្សគ្រប់ៗគ្នា។
10
អ្វីៗទាំងអស់មានជីវិតដោយសារអុលឡោះ និងសម្រាប់ទ្រង់គាប់ចិត្តនឹងនាំបុត្រធីតាជាច្រើនឲ្យទទួលសិរីរុងរឿង ដូច្នេះ គួរគប្បីទ្រង់ ប្រោសប្រទានឲ្យម្ចាស់នៃការសង្គ្រោះបានគ្រប់លក្ខណៈដោយរងទុក្ខលំបាក។
11
អ៊ីសាដែលប្រោសមនុស្សឲ្យបានបរិសុទ្ធ និងមនុស្សដែលគាត់ប្រោសឲ្យបាន បរិសុទ្ធនោះចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាអ៊ីសាមិនខ្មាសនឹងហៅគេថា ជាបងប្អូនរបស់គាត់ឡើយ
12
គឺគាត់មានប្រសាសន៏ថា៖ «ខ្ញុំនឹងផ្សាយដំណឹងអំពីនាម របស់ទ្រង់ឲ្យបងប្អូនខ្ញុំស្គាល់ ខ្ញុំនឹងច្រៀងលើកតម្កើងទ្រង់ នៅក្នុងអង្គប្រជុំ» ។
13
អ៊ីសាមានប្រសាសន៏ទៀតថា៖ «ខ្ញុំទុកចិត្ដលើទ្រង់» ហើយថា«ខ្ញុំនៅឯនេះរួមជាមួយនឹងកូនចៅ ដែលអុលឡោះប្រទានឲ្យខ្ញុំ» ។
14
ដោយកូនចៅនោះជាប់សាច់ឈាមជាមួយគ្នា អ៊ីសាក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយគាត់ស្លាប់ ដើម្បីកំទេចអ៊ីព្លេសដែលមានអំណាចលើសេចក្ដីស្លាប់
15
និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករមួយជីវិត ព្រោះតែខ្លាចស្លាប់។
16
អ៊ីសាពិតជាពុំបានមកជួយពួកម៉ាឡាអ៊ីកាត់ទេ គឺគាត់មកជួយពូជពង្សរបស់ណាពីអ៊ីព្រហ៊ីមវិញ។
17
ហេតុនេះហើយបានជាគាត់ត្រូវតែមានលក្ខណៈដូចបងប្អូនរបស់គាត់គ្រប់ជំពូកទាំងអស់ ដើម្បីធ្វើជាមូស្ទីដែលមានចិត្ដមេត្ដាករុណា មានចិត្ដស្មោះត្រង់ក្នុងការបម្រើអុលឡោះ និងដើម្បីរំដោះប្រជាជនឲ្យរួចផុតពីបាបផង។
18
ដោយអ៊ីសាផ្ទាល់បានរងទុក្ខលំបាក នៅពេលជួបការល្បងល គាត់ក៏អាចជួយ អស់អ្នកដែលជួបនឹងការល្បងលបានដែរ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13