bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Hebrews 4
Hebrews 4
Khmer 2014 (អាល់គីតាប)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 5 →
1
បន្ទូលសន្យារបស់អុលឡោះ ដែលថាឲ្យយើងចូលទៅសម្រាកជាមួយទ្រង់នោះ នៅស្ថិតស្ថេរនៅឡើយ ដូច្នេះ យើងត្រូវភ័យខ្លាច ក្រែងលោមានបងប្អូនណាម្នាក់នឹកស្មានថាខ្លួនចូលទៅមិនទាន់
2
ដ្បិតយើងក៏បានទទួលដំណឹងល្អដូចពួកគេដែរ។ ក៏ប៉ុន្ដែ បន្ទូលនៃអុលឡោះដែលគេស្ដាប់ គ្មានប្រយោជន៍អ្វីដល់គេទេ ព្រោះបន្ទូលដែលគេបានឮនោះ ពុំបានជ្រួតជ្រាបចូលក្នុងចិត្ដគេដោយជំនឿឡើយ។
3
អុលឡោះមានបន្ទូលថា «យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឲ្យពួកគេចូលមកសម្រាក ជាមួយយើងជាដាច់ខាត»។ ចំពោះយើងជាអ្នកជឿវិញ យើងបានចូលមកសម្រាកជាមួយទ្រង់ហើយ។ ពិតមែនហើយ អុលឡោះបានបង្ហើយកិច្ចការរបស់ទ្រង់ តាំងពីកំណើតពិភពលោកមកម៉្លេះ
4
ដ្បិតមានចែងទុកត្រង់វគ្គមួយស្ដីអំពីថ្ងៃទីប្រាំពីរថាៈ អុលឡោះបង្ហើយកិច្ចការទាំងអស់នៅថ្ងៃទីប្រាំពីររួច ទ្រង់ក៏សម្រាក ។
5
ក្នុងអត្ថបទគីតាបខាងលើនេះ មានចែងសាជាថ្មីថាៈ «ពួកគេនឹងមិនបានចូលទៅសម្រាកជាមួយយើងជាដាច់ខាត»។
6
អុលឡោះបានតំរូវឲ្យអ្នកខ្លះចូលទៅសម្រាក ក៏ប៉ុន្ដែ ដោយអស់អ្នកដែលគេប្រកាសដំណឹងល្អពីមុនមិនបានចូល ព្រោះគេមិនស្ដាប់បង្គាប់
7
ទ្រង់ក៏កំណត់យក“ថ្ងៃនេះ”មួយទៀត គឺទ្រង់មានបន្ទូលតាមរយៈណាពីទត ជាយូរអង្វែងក្រោយមកទៀត ដូចមានចែងទុកនៅខាងលើនេះស្រាប់ថាៈ «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮសំឡេងរបស់ទ្រង់ មិនត្រូវមានចិត្ដរឹងរូសឡើយ»។
8
ប្រសិនបើយ៉ូស្វេនាំប្រជារាស្ដ្រឲ្យបានសម្រាកមែន ក្រោយមកទៀតនោះ អុលឡោះមុខជាពុំមានបន្ទូលអំពីថ្ងៃមួយផ្សេងទៀតឡើយ។
9
ដូច្នេះ អុលឡោះបានតំរូវទុកឲ្យមានថ្ងៃសម្រាកមួយទៀត សម្រាប់ប្រជារាស្ដ្ររបស់ទ្រង់ដូចទ្រង់សម្រាកនៅថ្ងៃទីប្រាំពីរដែរ
10
ដ្បិតអ្នកណាចូលទៅសម្រាកជាមួយអុលឡោះ អ្នកនោះបានបង្ហើយកិច្ចការរបស់ខ្លួន ដូចអុលឡោះបង្ហើយកិច្ចការរបស់ទ្រង់ដែរ។
11
ហេតុនេះ យើងត្រូវតែខ្នះខ្នែង ចូលទៅរកសម្រាកជាមួយទ្រង់នោះវិញ កុំឲ្យមាននរណាម្នាក់ធ្លាក់ខ្លួនទៅយកតម្រាប់តាមពួកអ្នកដែលមិនស្ដាប់បង្គាប់នោះឡើយ
12
ដ្បិតបន្ទូលរបស់អុលឡោះ ជាបន្ទូលដ៏មានជីវិត និងមានអំណាចមុតជាងដាវមុខពីរទៅទៀត។ បន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ បន្ទូលនៃអុលឡោះវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្ដមនុស្ស។
13
គ្មានសត្វលោកណាមួយដែលអុលឡោះមើលមិនឃើញនោះឡើយ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែសោះចំពោះទ្រង់។ យើងត្រូវរៀបរាប់ប្រាប់អុលឡោះពីគ្រប់កិច្ចការទាំងអស់។
14
ដោយយើងមានមូស្ទីម្នាក់ដ៏ប្រសើរឧត្ដម ដែលបានឆ្លងកាត់សូរ៉កា គឺអ៊ីសាជាបុត្រារបស់អុលឡោះ យើងត្រូវតែកាន់ជំនឿដែលយើងប្រកាសនោះ ឲ្យបានមាំមួន
15
ដ្បិតយើងមានមូស្ទី ដែលអាចរួមសុខទុក្ខជាមួយយើងជាមនុស្សទន់ខ្សោយ គឺគាត់ក៏ត្រូវរងការល្បងលគ្រប់ជំពូកដូចយើងដែរ តែគាត់មិនបានប្រព្រឹត្ដអំពើបាបសោះឡើយ
16
ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃក្តីមេត្តារបស់អុលឡោះ ទាំងទុកចិត្ដ ដើម្បីឲ្យបានទទួលចិត្តមេត្ដា និងក្តីមេត្តានៃអុលឡោះទុកជាជំនួយនៅពេលណាដែលយើងត្រូវការ។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13