bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Hebrews 9
Hebrews 9
Khmer 2014 (អាល់គីតាប)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 10 →
1
ក្នុងសម្ពន្ធមេត្រីទីមួយ មានក្បួនផ្សេងៗសម្រាប់គោរពបម្រើអុលឡោះ និងមានទីសក្ការៈនៅលើផែនដីនេះ
2
ព្រោះគេបានដំឡើងជំរំសក្ការៈមួយ ហើយគេហៅផ្នែកខាងមុខថា“ទីសក្ការៈ” នៅទីនោះមានដាក់ជើងចង្កៀង តុ និងនំបុ័ងជំនូន។
3
បន្ទាប់មក ខាងក្រោយវាំងននទីពីរ មានជំរំសក្ការៈមួយទៀតហៅថា “ទីសក្ការៈបំផុត”។
4
នៅទីនោះ មានភាជន៍មួយធ្វើពីមាស សម្រាប់ដុតគ្រឿងក្រអូប និងមានហិបនៃសម្ពន្ធមេត្រីស្រោបមាសជុំវិញ ហើយក្នុងហិបនោះ មានពានមាសមួយដែលគេដាក់នំម៉ាណា មានដំបងរបស់ណាពីហារ៉ូន ដែលមានផ្ការីកចេញមក និងមានបន្ទះថ្មនៃសម្ពន្ធមេត្រីផង។
5
នៅពីលើហិបនៃសម្ពន្ធមេត្រី មានរូបម៉ាឡាអ៊ីកាត់ ត្រដាងស្លាបបាំងពីលើកន្លែងជូនឈាមសុំឲ្យរួចពីបាប រូបនោះបង្ហាញពីវត្ដមានរបស់អុលឡោះ។ ប៉ុន្ដែ យើងមិនបាច់រៀបរាប់ឲ្យបានល្អិតល្អន់ នៅពេលនេះទេ។
6
អ្វីៗទាំងអស់រៀបរយដូច្នេះហើយ ក្រុមអ៊ីមុាំក៏នាំគ្នាចូលទៅគោរពបម្រើនៅផ្នែកខាងមុខនៃជំរំសក្ការៈនោះជាប្រក្រតី។
7
រីឯជំរំសក្ការៈខាងក្នុងវិញ មានតែមូស្ទីប៉ុណ្ណោះ ដែលចូលទៅបានមួយឆ្នាំម្ដង។ គាត់ត្រូវតែយកឈាមសត្វចូលទៅជូនអុលឡោះ ដើម្បីលាងកំហុសរបស់ខ្លួនគាត់ផ្ទាល់ និងកំហុសរបស់ប្រជាជន។
8
ត្រង់នេះរសដ៏វិសុទ្ធរបស់អុលឡោះបង្ហាញឲ្យយើងដឹងថា ដរាបណាផ្នែកខាងមុខនៃជំរំសក្ការៈនៅស្ថិតស្ថេរនៅឡើយ ផ្លូវចូលទៅក្នុងទីសក្ការៈ ក៏ពុំទាន់បើកចំហឲ្យយើងចូលទៅបានដែរ។
9
នេះហើយជានិមិត្ដរូប សម្រាប់បច្ចុប្បន្នកាល គឺមានន័យថាជំនូន និងគូរបានដែលមនុស្សយកមកជូនអុលឡោះ ពុំអាចធ្វើឲ្យមនសិការរបស់អ្នកដែលមកគោរពបម្រើ ទៅជាគ្រប់លក្ខណៈបានឡើយ។
10
ពិធីទាំងនោះគ្រាន់តែជាក្បួនតម្រារបស់មនុស្ស អំពីម្ហូបអាហារភេសជ្ជៈ និងអំពីពិធីជ្រមុជទឹកផ្សេងៗប៉ុណ្ណោះ ជាពិធីដែលប្រជាជនត្រូវធ្វើ ទំរាំដល់ពេលអុលឡោះកែទំរង់អ្វីៗទាំងអស់ឡើងវិញ។
11
រីឯអាល់ម៉ាហ្សៀសវិញ គាត់បានមកក្នុងឋានៈជាមូស្ទី ដែលនាំទៅកាន់សម្បត្តិនៅសូរ៉កា។ គាត់បានមកកាត់ជំរំសក្ការៈមួយដ៏ប្រសើរឧត្ដម និងល្អគ្រប់លក្ខណៈជាង ជាជំរំសក្ការៈដែលមិនមែនសង់ឡើងដោយដៃមនុស្ស ពោលគឺមិនមែនជាជំរំសក្ការៈដែលស្ថិតនៅក្នុងលោកនេះឡើយ។
12
អ៊ីសាពុំបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺយកឈាមរបស់គាត់ផ្ទាល់ចូលទៅជូនក្នុងទីសក្ការៈម្ដងជាសូរេច ទាំងលោះយើងអស់កល្បជានិច្ចផង។
13
ប្រសិនបើឈាមពពែឈ្មោល និងឈាមគោបា ព្រមទាំងផេះគោញីស្ទាវដែលគេបាចលើមនុស្សសៅហ្មង ធ្វើឲ្យរូបកាយគេបានបរិសុទ្ធ និងឲ្យគេទៅជាបរិសុទ្ធយ៉ាងហ្នឹងទៅហើយ
14
ចំណង់បើឈាមរបស់អាល់ម៉ាហ្សៀសវិញ តើនឹងរឹតតែជម្រះមនសិការយើងឲ្យបានរួចផុតពីអំពើឥតបានការ ដើម្បីគោរពបម្រើអុលឡោះដ៏នៅអស់កល្បខ្លាំងយ៉ាងណាទៅទៀត? គឺដោយសាររសអុលឡោះ ដែលនៅអស់កល្បជានិច្ច អាល់ម៉ាហ្សៀសបានជូនខ្លួនគាត់ផ្ទាល់ទៅអុលឡោះ ទុកដូចជាគូរបានឥតសៅហ្មង។
15
ហេតុនេះ អាល់ម៉ាហ្សៀសជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីឲ្យអស់អ្នកដែលអុលឡោះត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមបន្ទូលសន្យាព្រោះអាល់ម៉ាហ្សៀសបានស្លាប់ ដើម្បីលោះមនុស្សលោកឲ្យរួចផុតពីទោស ដែលគេបានប្រព្រឹត្ដល្មើស កាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។
16
ធម្មតា គេអាចចែកកេរមត៌កតាមពាក្យបណ្ដាំបាន លុះត្រាតែមានសេចក្ដីបញ្ជាក់ថា អ្នកដែលបានចែងពាក្យបណ្ដាំនោះ ស្លាប់ទៅហើយ
17
ព្រោះពាក្យបណ្ដាំអាចយកជាការបាន តែនៅពេលណាដែលម្ចាស់បណ្ដាំនោះស្លាប់ប៉ុណ្ណោះ បើម្ចាស់បណ្ដាំនៅរស់គេពុំអាចអនុវត្ដតាមពាក្យបណ្ដាំនោះបានឡើយ។
18
ហេតុនេះ សូម្បីតែសម្ពន្ធមេត្រីពីមុន ក៏ចាប់ផ្ដើមយកជាការបានទាល់តែមានការបង្ហូរឈាម។
19
ពេលណាពីម៉ូសាប្រកាសបទបញ្ជាទាំងអស់ ស្របតាមហ៊ូកុំ ឲ្យប្រជាជនទាំងមូលស្ដាប់រួចហើយ គាត់យករោមចៀមដែលជ្រលក់ពណ៌ក្រហម និងស្លឹកហ៊ីសុបមកជ្រលក់ឈាមកូនគោ ឈាមពពែឈ្មោល និងទឹកប្រោះលើគីតាប ព្រមទាំងលើប្រជាជនទាំងមូល
20
គាត់មានប្រសាសន៍ថាៈ «នេះជាឈាមនៃសម្ពន្ធមេត្រី ដែលអុលឡោះបានបង្គាប់ឲ្យអ្នករាល់គ្នាកាន់តាម» ។
21
បន្ទាប់មក គាត់ក៏បានប្រោះឈាមនោះលើជំរំសក្ការៈ និងលើប្រដាប់ប្រដាទាំងអស់ ដែលប្រើប្រាស់សម្រាប់គោរពបម្រើអុលឡោះដែរ។
22
តាមហ៊ូកុំ អ្វីៗស្ទើរតែទាំងអស់បានបរិសុទ្ធដោយសារឈាម ប្រសិនបើគ្មានការបង្ហូរឈាមទេ ក៏គ្មានការលើកលែងទោសដែរ។
23
អ្វីៗដែលគ្រាន់តែជាតំណាង តាមគំរូនៅសូរ៉កា បានបរិសុទ្ធ ដោយពិធីទាំងនេះទៅហើយ ចំណង់បើគំរូផ្ទាល់ដែលស្ថិតនៅសូរ៉កានោះវិញ ត្រូវតែមានគូរបានដ៏ប្រសើរជាងនេះទៅទៀតទើបបានបរិសុទ្ធ។
24
អាល់ម៉ាហ្សៀសពុំបានចូលក្នុងទីសក្ការៈសង់ឡើង ដោយស្នាដៃមនុស្ស ដែលគ្រាន់តែជាតំណាងនៃទីសក្ការៈដ៏ពិតប្រាកដនោះឡើយ គឺគាត់បានចូលក្នុងសូរ៉កាតែម្ដង។ ឥឡូវនេះ គាត់ស្ថិតនៅចំពោះអុលឡោះ ដើម្បីជាប្រយោជន៍ដល់យើង។
25
អាល់ម៉ាហ្សៀសពុំបានលះបង់ជីវិតគាត់ផ្ទាល់ច្រើនដង ដូចមូស្ទីដែលតែងតែយកឈាមសត្វចូលទៅក្នុងទីសក្ការៈ ជារៀងរាល់ឆ្នាំនោះឡើយ។
26
បើអាល់ម៉ាហ្សៀសលះបង់ជីវិតច្រើនដង គាត់មុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសា តាំងពីកំណើតពិភពលោកមក។ តាមពិត នៅគ្រាចុងក្រោយនេះ អ៊ីសាបានមកតែម្ដងគត់ ដើម្បីលុបបំបាត់បាបដោយគាត់បានលះបង់ជីវិត។
27
មនុស្សលោកទាំងអស់ត្រូវស្លាប់តែមួយដង រួចត្រូវអុលឡោះវិនិច្ឆ័យទោសយ៉ាងណា
28
អាល់ម៉ាហ្សៀសក៏បានប្រគល់ជីវិតរបស់គាត់តែមួយដង ធ្វើជាគូរបាន ដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ គាត់នឹងមកម្ដងទៀត តែលើកនោះគ្មានទាក់ទាមអ្វីនឹងបាបទេ គឺគាត់មកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំគាត់។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13