bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Hebrews 7
Hebrews 7
Khmer 2014 (អាល់គីតាប)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 8 →
1
ស្តេចម៉ិលគីស្សាដែកនេះ ជាស្តេចនៅក្រុងសាឡឹម និងជាអ៊ីមុាំសម្រាប់បម្រើអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។ ស្តេចនេះបានទៅជួបអ៊ីព្រហ៊ីម ដែលវិលមកពីវាយឈ្នះស្ដេចនានា ហើយស្តេចជូនពរគាត់។
2
អ៊ីព្រហ៊ីមបានយកអ្វីៗទាំងអស់ដែលគាត់មានចំនួនមួយភាគដប់ មកជូនស្តេចម៉ិលគីស្សាដែក។ ឈ្មោះរបស់ស្ដេចនេះមានន័យថា«ស្ដេចប្រកបដោយសេចក្ដីសុចរិត» ហើយជាស្ដេចក្រុងសាឡឹមថែមទៀត ដែលមានន័យថា «ស្ដេចនៃសេចក្ដីសុខសាន្ដ»។
3
ស្តេចគ្មានមាតាបិតា និងគ្មានវង្សត្រកូលទេ ហើយជីវិតរបស់ស្ដេច ក៏គ្មានដើមកំណើត និងចុងបញ្ចប់ដែរ។ ស្តេចដូចបុត្រារបស់អុលឡោះ ហើយស្ថិតនៅជាអ៊ីមុាំរហូតតរៀងទៅ។
4
សូមបងប្អូនពិចារណាមើលចុះ ស្តេចម៉ិលគីស្សាដែកនេះមានឋានៈធំប៉ុនណា បានអ៊ីព្រហ៊ីមបុព្វបុរសរបស់យើង យកអ្វីៗដែលគាត់រឹបអូសបានពីចំបាំងចំនួនមួយភាគដប់មកជូនដូច្នេះ!
5
អស់អ្នកក្នុងពូជពង្សរបស់លោកលេវីដែលបានទទួលមុខងារជាអ៊ីមុាំនោះ ក៏បានទទួលបញ្ជាឲ្យហូតយកជំនូនមួយភាគដប់ពីប្រជាជន ស្របតាមហ៊ូកុំ គឺហូតយកពីអស់អ្នកជាសាច់ឈាមរបស់ខ្លួន ដែលជាពូជពង្សរបស់អ៊ីព្រហ៊ីមដូចគ្នា។
6
ចំណែកឯស្តេចម៉ិលគីស្សាដែកវិញ គាត់គ្មានជាប់សាច់ញាតិអ្វីនឹងកូនចៅលោកលេវីទេ តែគាត់បានយកទ្រព្យចំនួនមួយភាគដប់ពីអ៊ីព្រហ៊ីម! ស្តេចក៏ជូនពរដល់អ៊ីព្រហ៊ីមដែលបានទទួលបន្ទូលសន្យានៃអុលឡោះ!
7
ធម្មតា អ្នកទទួលពរមានឋានៈតូចជាងអ្នកឲ្យពរ ត្រង់ចំណុចនេះ យើងពុំអាចប្រកែកបានឡើយ។
8
លោកលេវីដែលទទួលជំនូនមួយភាគដប់នោះ ជាមនុស្សតែងតែស្លាប់។ រីឯស្តេចម៉ិលគីស្សាដែកវិញ គាត់មានជីវិតរស់ដូចគីតាបបានបញ្ជាក់ស្រាប់។
9
យើងអាចពោលឲ្យអស់សេចក្ដីថា សូម្បីតែលោកលេវី ដែលតែងទទួលជំនូនមួយភាគដប់ ក៏បានយកអ្វីៗមួយភាគដប់ ជូនស្តេចម៉ិលគីស្សាដែក តាមរយៈអ៊ីព្រហ៊ីមដែរ
10
ដ្បិតនៅពេលដែលស្តេចម៉ិលគីស្សាដែកទៅជួបអ៊ីព្រហ៊ីមនោះ លោកលេវីស្ថិតនៅក្នុងអ៊ីព្រហ៊ីមនៅឡើយ។
11
មុខងារអ៊ីមុាំ ជាគ្រឹះនៃគីតាបហ៊ូកុំរបស់ប្រជារាស្ដ្រអ៊ីស្រអែល ប្រសិនបើមុខងារជាអ៊ីមុាំបានគ្រប់លក្ខណៈ ដោយសារពួកលេវីហើយនោះ តើចាំបាច់តែងតាំងអ៊ីមុាំមួយទៀត តាមរបៀបស្តេចម៉ិលគីស្សាដែកធ្វើអ្វី? ម្ដេចក៏មិននិយាយពីអ៊ីមុាំ តាមរបៀបណាពីហារ៉ូនទៅវិញ?។
12
ប្រសិនបើមានការផ្លាស់ប្ដូរមុខងារអ៊ីមុាំ នោះក៏ត្រូវតែមានការផ្លាស់ប្ដូរហ៊ូកុំដែរ។
13
រីឯអ៊ីមុាំដែលមានចែងក្នុងអត្ថបទទាំងនេះ គាត់កើតក្នុងកុលសម្ព័ន្ធមួយដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើជាអ៊ីមុាំឡើយ។
14
យើងសុទ្ធតែបានដឹងច្បាស់ទាំងអស់គ្នាថា អ៊ីសាជាអម្ចាស់នៃយើងប្រសូតមកក្នុងកុលសម្ព័ន្ធយូដា។ ពេលណាពីម៉ូសានិយាយអំពីអ៊ីមុាំ គាត់ពុំដែលនិយាយពីកុលសម្ព័ន្ធនេះទេ។
15
ប្រសិនបើមានការតែងតាំងអ៊ីមុាំមួយរូបទៀត ដូចស្តេចម៉ិលគីស្សាដែក សេចក្ដីនេះក៏រឹតតែច្បាស់ជាងទៅទៀត។
16
អ៊ីសាអាល់ម៉ាហ្សៀសមិនបានទទួលមុខងារជាអ៊ីមុាំ តាមហ៊ូកុំដែលជាបទបញ្ជារបស់មនុស្សឡើយ គឺគាត់បានទទួលមុខងារនេះតាមអំណាចនៃជីវិតមិនចេះសាបសូន្យ
17
ដ្បិតគីតាបបានផ្ដល់សក្ខីភាពអំពីអ៊ីសាថា «អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ តាមរបៀបស្តេចម៉ិលគីស្សាដែក» ។
18
ដូច្នេះ បទបញ្ជាដែលមានពីមុនមក ត្រូវលុបបំបាត់ចោលហើយ ព្រោះគ្មានប្រសិទ្ធភាព គ្មានសារប្រយោជន៍អ្វីទេ
19
ដ្បិតហ៊ូកុំពុំបានធ្វើឲ្យអ្វីមួយទៅជាគ្រប់លក្ខណៈឡើយ។ ម្យ៉ាងទៀតសេចក្ដីសង្ឃឹមមួយដ៏ប្រសើរជាងបានមកដល់ ហើយដោយសារសេចក្ដីសង្ឃឹមនេះ យើងអាចចូល ទៅជិតអុលឡោះបាន។
20
លើសពីនេះ មានបន្ទូលសម្បថនៃអុលឡោះ។ អ៊ីមុាំឯទៀតៗ បានទទួលមុខងារជាអ៊ីមុាំ ដោយគ្មានបន្ទូលសម្បថទេ។
21
រីឯអ៊ីសាវិញ គាត់បានទទួលមុខងារជាអ៊ីមុាំ ដោយអុលឡោះបានស្បថ គឺអុលឡោះមានបន្ទូលមកកាន់អ៊ីសាថា «“អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ”អុលឡោះជាអម្ចាស់ទ្រង់បានស្បថ ហើយទ្រង់នឹងមិនប្រែប្រួលឡើយ» ។
22
ដូច្នេះ ដោយមានបន្ទូលសម្បថយ៉ាងនេះ បានសេចក្ដីថាអ៊ីសាធានារ៉ាប់រង នូវសម្ពន្ធមេត្រីមួយរឹតតែប្រសើរជាងទៅទៀត។
23
លើសពីនេះ មានគ្នាជាច្រើនបានធ្វើអ៊ីមុាំតៗគ្នា ព្រោះពួកគេតែងតែស្លាប់ ពុំអាចធ្វើអ៊ីមុាំជាអចិន្ដ្រៃយ៍បានឡើយ។
24
រីឯអ៊ីសាវិញ គាត់មានមុខងារជាអ៊ីមុាំ ដែលពុំអាចផ្ទេរទៅឲ្យនរណាបានទេ ព្រោះគាត់នៅអស់កល្បជានិច្ច។
25
ហេតុនេះហើយបានជាអ៊ីសាក៏អាចសង្គ្រោះអស់អ្នកដែលចូលមកជិតអុលឡោះ តាមរយៈគាត់បានជាស្ថាពរ ដ្បិតគាត់មានជីវិតរស់រហូត ដើម្បីសូមអង្វរអុលឡោះឲ្យពួកគេ។
26
មានតែមូស្ទីដ៏ប្រសើរដូចអ៊ីសានេះហើយ ដែលយើងត្រូវការ គឺមូស្ទីបរិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ខុសប្លែកពីមនុស្សបាប ព្រមទាំងខ្ពង់ខ្ពស់លើសសូរ៉កាទៅទៀត។
27
អ៊ីសាមិនត្រូវការធ្វើគូរបានរៀងរាល់ថ្ងៃ ដូចមូស្ទីឯទៀតៗធ្វើ ព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតគាត់បានប្រគល់រូបកាយគាត់ផ្ទាល់ជាគូរបាន ម្ដងជាសូរេច។
28
ហ៊ូកុំបានតែងតាំងមនុស្សទន់ខ្សោយឲ្យធ្វើជាមូស្ទី។ រីឯបន្ទូលសម្បថរបស់អុលឡោះ ដែលមានមកតាមក្រោយហ៊ូកុំ បានតែងតាំងបុត្រាដែលគ្រប់លក្ខណៈអស់កល្បជានិច្ច ឲ្យធ្វើជាមូស្ទីវិញ។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13