bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Hebrews 13
Hebrews 13
Khmer 2014 (អាល់គីតាប)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
1
ចូរស្រឡាញ់គ្នាជាបងប្អូនឲ្យបានជាប់ជានិច្ច។
2
សូមកុំភ្លេចទទួលអ្នកដទៃយ៉ាងរាក់ទាក់។ ដោយទទួលអ្នកដទៃដូច្នេះ អ្នកខ្លះបានទទួលម៉ាឡាអ៊ីកាត់ទាំងមិនដឹងខ្លួន។
3
ចូរគិតដល់អស់អ្នកដែលជាប់ឃុំឃាំងហាក់បីដូចជាបងប្អូននៅជាប់ឃុំឃាំង រួមជាមួយគេ ហើយគិតដល់អស់អ្នកដែលត្រូវគេធ្វើបាប ព្រោះបងប្អូនក៏មានរូបកាយចេះឈឺចាប់ដូចគេដែរ។
4
សូមបងប្អូនទាំងអស់គ្នាលើកតម្លៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្ដគ្នាឡើយ ដ្បិតអុលឡោះនឹងវិនិច្ឆ័យទោសអ្នកប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ និងផិតក្បត់។
5
កុំបណ្ដោយខ្លួនឲ្យឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្ដនឹងទ្រព្យសម្បត្តិ ដែលបងប្អូនមាននៅពេលនេះ ដ្បិតអុលឡោះមានបន្ទូលថា៖ «យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ» ។
6
ហេតុនេះហើយបានជាយើងហ៊ាននិយាយដោយចិត្ដរឹងប៉ឹងថា «អុលឡោះជាអម្ចាស់នឹងជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
7
ចូរបងប្អូនគិតដល់អ្នកដឹកនាំបងប្អូន ដែលបានប្រកាសបន្ទូលរបស់អុលឡោះឲ្យបងប្អូនស្ដាប់។ ចូរពិចារណាមើលជីវិតរបស់អ្នកទាំងនោះដែលចប់របៀបណា ហើយយកតម្រាប់តាមជំនឿរបស់គាត់ទៅ។
8
អ៊ីសាអាល់ម៉ាហ្សៀសមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ចគាត់នៅតែដដែល។
9
សូមកុំបណ្ដោយខ្លួនទៅតាមលទ្ធិផ្សេងៗពីខាងក្រៅឡើយ គួរគប្បីតាំងចិត្ដគំនិតឲ្យបានរឹងប៉ឹងដោយសារក្តីមេត្តារបស់អុលឡោះ គឺមិនមែនដោយកាន់ហ៊ូកុំស្ដីអំពីអាហារទេ ហ៊ូកុំទាំងនោះគ្មានប្រយោជន៍ដល់អ្នកដែលកាន់សោះ។
10
យើងមានអាសនៈមួយ ដែលពួកអ៊ីមុាំធ្វើការក្នុងជំរំសក្ការៈគ្មានសិទ្ធិនឹងយកជំនូនពីអាសនៈនោះមកបរិភោគបានឡើយ។
11
លោកមូស្ទី តែងយកឈាមសត្វចូលទៅជូនអុលឡោះក្នុងទីសក្ការ ដើម្បីសុំឲ្យរួចពីបាប រីឯសាច់សត្វនោះវិញ គេយកទៅដុតខាងក្រៅជំរំ។
12
អ៊ីសាក៏ដូច្នោះដែរ គាត់រងទុក្ខទោសនៅខាងក្រៅទីក្រុង ដើម្បីប្រោសប្រជាជនឲ្យបានបរិសុទ្ធ ដោយសារឈាមរបស់គាត់ផ្ទាល់។
13
ដូច្នេះ យើងត្រូវតែចាកចេញពីជំរំទៅរកគាត់ ទាំងស៊ូទ្រាំឲ្យគេប្រមាថមើលងាយរួមជាមួយគាត់ដែរ
14
ដ្បិតក្នុងលោកនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរគង់វង្សរហូតឡើយ យើងខំស្វែងរកក្រុងដែលនឹងមាននៅពេលខាងមុខនោះវិញ។
15
ចូរយើងជូនជំនូន សម្រាប់លើកតម្កើងអុលឡោះជានិច្ច តាមរយៈអ៊ីសា គឺជាពាក្យហូរចេញពីបបូរមាត់យើងដែលប្រកាសនាមគាត់។
16
កុំភ្លេចធ្វើទាន និងជួយគ្នាទៅវិញទៅមក ដ្បិតអុលឡោះគាប់ចិត្តនឹងគូរបានបែបនេះ។
17
ចូរទុកចិត្ដលើអ្នកដឹកនាំបងប្អូន ព្រមទាំងស្ដាប់បង្គាប់អ្នកទាំងនោះទៀតផង ដ្បិតគាត់តែងតែថែរក្សាព្រលឹងបងប្អូនជានិច្ច ព្រោះគាត់នឹងទទួលខុសត្រូវលើបងប្អូននៅចំពោះអុលឡោះ។ បើបងប្អូនស្ដាប់បង្គាប់គាត់ គាត់នឹងបំពេញមុខងារនេះដោយអំណរ គឺមិនមែនដោយថ្ងូរទេ។ ប្រសិនបើពួកគេបំពេញមុខងារទាំងថ្ងូរ បងប្អូនមុខជាគ្មានទទួលផលប្រយោជន៍អ្វីឡើយ។
18
សូមទូរអាឲ្យយើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការល្អ និងមានឆន្ទៈចង់ប្រព្រឹត្ដយ៉ាងល្អត្រឹមត្រូវក្នុងគ្រប់កាលៈទេសៈ
19
ជាពិសេស ខ្ញុំសូមអង្វរបងប្អូនមេត្ដាទូរអាឲ្យខ្ញុំអាចវិលត្រឡប់មករកបងប្អូនវិញ ក្នុងពេលឆាប់ៗ។
20
អុលឡោះជាប្រភពនៃសេចក្ដីសុខសាន្ដ បានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញ។ អាល់ម៉ាហ្សៀសជាអ្នកគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះគាត់បានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារឈាមរបស់គាត់។
21
សូមអុលឡោះប្រទានឲ្យបងប្អូនមានសមត្ថភាព នឹងប្រព្រឹត្ដអំពើល្អគ្រប់យ៉ាង តាមបំណងរបស់ទ្រង់។ សូមទ្រង់សម្រេចការអ្វីដែលគាប់បំណងទ្រង់នៅក្នុងយើងតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាអាល់ម៉ាហ្សៀសអស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
22
បងប្អូនអើយ ខ្ញុំសូមអង្វរបងប្អូនឲ្យទទួលពាក្យទូន្មានទាំងនេះទៅ ដ្បិតខ្ញុំបានសរសេរមកបងប្អូនដោយត្រួសៗប៉ុណ្ណោះ។
23
សូមជ្រាបថា លោកធីម៉ូថេជាបងប្អូនរបស់យើងបានរួចពីឃុំឃាំងហើយ។ ប្រសិនបើគាត់មកដល់ឆាប់ៗខ្ញុំនឹងមកជួបបងប្អូនជាមួយគាត់ដែរ។
24
សូមជម្រាបសួរ អ្នកដឹកនាំទាំងអស់របស់បងប្អូន ព្រមទាំងប្រជាជនដ៏បរិសុទ្ធទាំងអស់ផង។ បងប្អូននៅស្រុកអ៊ីតាលី ក៏សូមជម្រាបសួរមកបងប្អូនដែរ។
25
សូមឲ្យបងប្អូនទាំងអស់គ្នា បានប្រកបដោយសេចក្តីប្រណីសន្តោសរបស់អុលឡោះ។
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13