bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Hebrews 12
Hebrews 12
Khmer 2014 (អាល់គីតាប)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 13 →
1
ដោយមានមនុស្សជាច្រើនឥតគណនា ធ្វើជាបន្ទាល់ទុកឲ្យយើងយ៉ាងនេះទៅហើយ យើងត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និងលះបង់អំពើបាបដែលរឹបរួតយើងនេះចោលទៅ ហើយព្យាយាមរត់តម្រង់ទៅមុខ តាមអុលឡោះដាក់ឲ្យយើងរត់។
2
ត្រូវសម្លឹងមើលទៅអ៊ីសា ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ គាត់សុខចិត្ដលះបង់អំណរ ដែលបម្រុងទុកសម្រាប់គាត់ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ គាត់នៅខាងស្ដាំបល្ល័ង្ករបស់អុលឡោះ។
3
សូមបងប្អូនគិតពីអ៊ីសាដែលបានស៊ូទ្រាំនឹងមនុស្សបាបដែលប្រឆាំងគាត់យ៉ាងខ្លាំងនោះទៅ ដើម្បីកុំឲ្យបងប្អូននឿយណាយបាក់ទឹកចិត្ដឡើយ។
4
បងប្អូនពុំទាន់បានតយុទ្ធទល់នឹងបាបរហូតដល់ទៅបង្ហូរឈាមទេ
5
តែបងប្អូនបែរជាភ្លេចបន្ទូលទូន្មានរបស់អុលឡោះមកកាន់បងប្អូនដូចឪពុកទូន្មានកូនដែរ គឺថាៈ «កូនអើយ មិនត្រូវធ្វេសប្រហែសនឹង ការវាយប្រដៅរបស់អុលឡោះជាអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ដ នៅពេលទ្រង់ស្ដីបន្ទោសដែរ
6
ដ្បិតអុលឡោះជាអម្ចាស់ប្រដៅ អ្នកដែលទ្រង់ស្រឡាញ់ ហើយវាយអ្នកដែលទ្រង់ទទួលជាកូន» ។
7
បងប្អូនស៊ូទ្រាំនឹងការប្រដៅបែបនេះ មកពីអុលឡោះរាប់បងប្អូនថាជាកូន។ តើមានកូនណាដែលឪពុកមិនវាយប្រដៅ?
8
ប្រសិនបើបងប្អូនមិនបានទទួលការវាយប្រដៅ ដូចកូនឯទៀតៗទទួលទេនោះ បានសេចក្ដីថា បងប្អូនជាកូនឥតខាន់ស្លាមិនមែនជាកូនពេញច្បាប់ឡើយ។
9
ឪពុករបស់យើងផ្នែកខាងសាច់ឈាមធ្លាប់វាយប្រដៅយើង ហើយយើងនៅតែគោរពគាត់។ រីឯអុលឡោះជាបិតាលើជីវិតទាំងអស់នោះវិញ យើងត្រូវស្ដាប់បង្គាប់ទ្រង់ឲ្យរឹតតែខ្លាំងទៅទៀត ដើម្បីឲ្យបានទទួលជីវិត។
10
ឪពុកយើងតែងវាយប្រដៅតែមួយរយៈពេលខ្លី តាមគាត់យល់ឃើញ។ រីឯអុលឡោះវិញ ទ្រង់វាយប្រដៅជាប្រយោជន៍ដល់យើង ដើម្បីប្រទានឲ្យយើងបានបរិសុទ្ធរួមជាមួយទ្រង់ដែរ។
11
ការវាយប្រដៅតែងតែធ្វើឲ្យមានទុក្ខព្រួយភ្លាមៗ មិនមែនធ្វើឲ្យសប្បាយទេ។ ក្រោយមក ទើបការវាយប្រដៅផ្ដល់ឲ្យអស់អ្នកដែលបានទទួលការអប់រំតាមរបៀបនេះមានសេចក្ដីសុខសាន្ដ និងសេចក្ដីសុចរិតទុកជាផល។
12
ហេតុនេះ «ចូរលើកដៃដែលរួយឡើង ហើយតម្រង់ជង្គង់ដែលទន់នោះឲ្យរឹងប៉ឹងឡើងដែរ» ។
13
ត្រូវរៀបចំផ្លូវឲ្យបានត្រង់ដើម្បីស្រួលដើរ កុំឲ្យអ្នកខូចជើងរឹតតែខូចជើងថែមទៀត គឺឲ្យគេបានជាវិញប្រសើរជាង។
14
ចូរខិតខំឲ្យបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំឲ្យបានបរិសុទ្ធទៀតផង បើមិនបានបរិសុទ្ធទេ គ្មាននរណាអាចឃើញអុលឡោះជាអម្ចាស់បានឡើយ។
15
ចូរប្រយ័ត្នប្រយែង ក្រែងលោមានបងប្អូនណាម្នាក់ឃ្លាតចេញពីក្តីមេត្តារបស់អុលឡោះ។ មិនត្រូវទុកឲ្យការអាស្រូវចាក់ឫស ដុះឡើងបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយបំពុលចិត្ដគំនិតបងប្អូនជាច្រើននោះឡើយ។
16
ចូរប្រយ័ត្នប្រយែង កុំឲ្យបងប្អូនណាម្នាក់ប្រាសចាកសីលធម៌ ឬមានចិត្ដប្រមាថអ្វីៗដែលសក្ការៈ ដូចអេសាវបានលក់សិទ្ធិជាកូនច្បង ព្រោះតែចង់បានម្ហូបមួយចាននោះឲ្យសោះ។
17
បងប្អូនជ្រាបស្រាប់ហើយថា ក្រោយមកនៅពេលគាត់ចង់ទទួលពរទុកជាមត៌ក ឪពុកបានផាត់គាត់ចោល ទោះបីគាត់ខំទទូចអង្វរសុំទាំងទឹកភ្នែកក៏ដោយ ក៏គាត់ពុំអាចធ្វើឲ្យឪពុកដូរគំនិតបានដែរ។
18
បងប្អូនពុំបានចូលមកជិតភ្នំមួយដែលអាចពាល់បានជាភ្នំដែលមានភ្លើងឆេះ ដែលមានភាពងងឹតសូន្យសុងមានខ្យល់ព្យុះនោះឡើយ
19
ហើយបងប្អូនក៏ពុំបានឮស្នូរត្រែ និងឮសំឡេងដែរ។ ពេលជនជាតិអ៊ីស្រអែលឮ គេបានអង្វរសុំកុំឲ្យទ្រង់មានបន្ទូលទៀត
20
ព្រោះគេពុំអាចទ្រាំទ្រនឹងបញ្ជានេះបានទេ គឺថាៈ «នរណាប៉ះភ្នំនេះ សូម្បីតែសត្វក៏ដោយ ក៏ត្រូវតែយកដុំថ្មគប់សម្លាប់ចោលដែរ» ។
21
នេះជាអព្ភូតហេតុមួយគួរឲ្យស្ញែងខ្លាចណាស់ បានជាណាពីម៉ូសាមានប្រសាសន៍ថាៈ «ខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយក៏ញ័ររន្ធត់ទៀតផង» ។
22
ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់អុលឡោះដ៏នៅអស់កល្ប គឺក្រុងយេរូសាឡឹមនៅសូរ៉កាដែលមានម៉ាឡាអ៊ីកាត់រាប់លានរាប់កោដិ
23
និងមានក្រុមជំអះរបស់ពួករៀមច្បង ដែលមានឈ្មោះកត់ទុកនៅសូរ៉កាកំពុងជួបជុំគ្នាយ៉ាងអធិកអធម។ បងប្អូនចូលមកជិតអុលឡោះ ដែលវិនិច្ឆ័យមនុស្សទាំងអស់ និងចូលមកជិតព្រលឹងអ្នកសុចរិត ដែលបានគ្រប់លក្ខណៈ
24
បងប្អូនចូលមកជិតអ៊ីសា ដែលជាស្ពាននៃសម្ពន្ធមេត្រីថ្មី ហើយចូលមកជិតឈាមសម្រាប់ប្រោះ គឺជាឈាមដែលសូមអង្វរ ប្រសើរជាងឈាមរបស់ហាបេលទៅទៀត។
25
ចូរប្រយ័ត្ន! បើអុលឡោះមានបន្ទូលមកកាន់បងប្អូន សូមកុំបដិសេធមិនព្រមស្ដាប់នោះឡើយ។ ប្រសិនបើពួកអ្នកដែលបដិសេធមិនព្រមស្ដាប់ពាក្យមនុស្សទូន្មានគេនៅលើផែនដី មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ ចំណង់បើយើងផ្ទាល់បើយើងព្រងើយកន្តើយមិនព្រមស្ដាប់ទ្រង់ ដែលមានបន្ទូលមកកាន់យើងពីសូរ៉កាវិញ នោះយើងរឹតតែពុំអាចគេចផុតពីទោសបានឡើយ។
26
ពីដើម សំឡេងរបស់ទ្រង់បានធ្វើឲ្យកក្រើកផែនដី ឥឡូវនេះ ទ្រង់មានបន្ទូលសន្យាថាៈ «ម្ដងនេះទៀត យើងនឹងធ្វើឲ្យកក្រើកមិនត្រឹមតែផែនដីប៉ុណ្ណោះទេ គឺកក្រើកទាំងផ្ទៃមេឃផងដែរ» ។
27
ពាក្យ«ម្ដងនេះទៀត»បង្ហាញឲ្យឃើញច្បាស់ថា អ្វីៗដែលអុលឡោះបង្កើតមកនឹងត្រូវកក្រើក ហើយរលាយសូន្យអស់ទៅ គឺមានតែអ្វីៗមិនកក្រើកប៉ុណ្ណោះទេដែលនៅសល់។
28
ដោយយើងបានទទួលនគរមួយដែលមិនចេះកក្រើកដូច្នេះ យើងត្រូវតែដឹងគុណ ហើយគោរពបម្រើអុលឡោះ តាមរបៀបដែលទ្រង់គាប់ចិត្ត ដោយចិត្ដគោរពប្រណិប័តន៍ និងគោរពកោតខ្លាចទ្រង់
29
ដ្បិតអុលឡោះជាម្ចាស់របស់យើងដូចជាភ្លើងដែលឆេះសន្ធោសន្ធៅ។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13