bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Chronicles 10
2 Chronicles 10
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 11 →
1
រេហូបោមបានយាងទៅដល់ក្រុងស៊ីគែម ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នាបានមកក្រុងស៊ីគែម ដើម្បីនឹងអភិសេកទ្រង់ឡើងជាស្តេច។
2
ពេលយេរ៉ូបោម ជាកូននេបាត (ដ្បិតទ្រង់នៅស្រុកអេស៊ីព្ទ ជាកន្លែងដែលបានរត់ចេញពីព្រះបាទសាឡូម៉ូន) បានឮដំណឹងនោះ លោកក៏ចេញពីស្រុកអេស៊ីព្ទមកវិញ។
3
គេបានចាត់មនុស្សឲ្យទៅហៅលោកមក រួចយេរ៉ូបោម និងពួកអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោម ទូលថា៖
4
«បិតារបស់ព្រះករុណាបានដាក់នឹមធ្ងន់ណាស់លើយើងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងប្រតិបត្តិតាមទ្រង់»។
5
ទ្រង់មានរាជឱង្ការថា៖ «ចាំបីថ្ងៃទៀត សូមត្រឡប់មកជួបយើងវិញ» ប្រជាជនទាំងឡាយក៏នាំគ្នាចេញទៅ។
6
បន្ទាប់មក ស្តេចរេហូបោមបានប្រឹក្សានឹងពួកចាស់ៗ ជាពួកជំនិតរបស់ព្រះបាទសាឡូម៉ូន ជាបិតា ក្នុងគ្រាដែលស្ដេចនៅមានព្រះជន្មនៅឡើយ ដោយនិយាយថា៖ «តាមគំនិតរបស់អ្នករាល់គ្នា តើត្រូវឆ្លើយនឹងពួកប្រជារាស្ត្រនេះយ៉ាងដូចម្តេច?»
7
គេទូលឆ្លើយថា៖ «ប្រសិនបើទ្រង់ប្រព្រឹត្តនឹងបណ្ដាជននេះ ដោយសប្បុរស ហើយផ្គាប់ចិត្តគេ ព្រមទាំងមានរាជឱង្ការនឹងគេ ដោយពាក្យផ្អែមល្ហែម នោះគេនឹងនៅជាអ្នកបម្រើរបស់ទ្រង់ជាដរាបទៅ»។
8
ប៉ុន្តែ ទ្រង់មិនព្រមតាមគំនិតរបស់ពួកចាស់ៗទាំងនោះទេ គឺទ្រង់ទៅប្រឹក្សាជាមួយពួកក្មេងៗស្រករនឹងទ្រង់ ជាពួកជំនិតរបស់ទ្រង់វិញ។
9
ទ្រង់មានរាជឱង្ការថា៖ «តើអ្នករាល់គ្នាមានយោបល់យ៉ាងណា ដែលយើងឆ្លើយនឹងប្រជារាស្ត្រ ដែលគេបានសូមយើងថា "សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង"?»
10
បន្ទាប់មក ពួកក្មេងៗដែលស្រករនឹងទ្រង់ គេទូលថា៖ «ឯប្រជារាស្ត្រនេះដែលមកទូលសូមទ្រង់ថា "បិតារបស់ព្រះករុណាបានដាក់នឹមធ្ងន់ណាស់លើយើងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង" ទ្រង់ត្រូវមានព្រះបន្ទូលឆ្លើយទៅគេយ៉ាងនេះវិញថា "កូនដៃយើងនឹងបានធំជាងភ្លៅរបស់បិតាយើង
11
ឯបិតាយើង ទ្រង់បានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា តែឥឡូវនេះ យើងនឹងបន្ថែមឲ្យនឹមអ្នករាល់គ្នាបានធ្ងន់ជាងទៅទៀត បិតាយើងបានវាយផ្ចាលអ្នករាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលអ្នករាល់គ្នាដោយខ្យាដំរីវិញ"»។
12
លុះដល់ថ្ងៃទីបី យេរ៉ូបោម និងបណ្ដាជនទាំងឡាយ ក៏មកគាល់ព្រះបាទរេហូបោម ដូចជាទ្រង់បានបង្គាប់ថា៖ «ដល់ថ្ងៃទីបី ចូរអ្នករាល់គ្នាត្រឡប់មកឯយើងវិញ»។
13
ស្ដេចមានរាជឱង្ការឆ្លើយដល់គេ ជាពាក្យគំរោះគំរើយ ឥតតាមគំនិតរបស់ពួកចាស់ៗឡើយ
14
គឺទ្រង់មានរាជឱង្ការទៅគេ តាមគំនិតរបស់ពួកក្មេងៗនោះវិញថា៖ «បិតាយើងបានធ្វើឲ្យនឹមអ្នករាល់គ្នាមានទម្ងន់ តែយើងនឹងបន្ថែមឲ្យនឹមអ្នករាល់គ្នា បានធ្ងន់ជាងទៅទៀត បិតាយើងបានវាយផ្ចាលអ្នករាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលអ្នករាល់គ្នា ដោយខ្យាដំរីវិញ»។
15
ស្ដេចមិនព្រមស្តាប់តាមបណ្ដាជនទេ ដ្បិតការនោះកើតមកអំពីព្រះយេហូវ៉ា ដើម្បីនឹងសម្រេចតាមសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ។
16
ពេលប្រជាជនអ៊ីស្រាអែលទាំងអស់បានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ គេទូលតបថា៖ «តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ? យើងក៏គ្មានមត៌កជាមួយកូនចៅអ៊ីសាយដែរ ឱពួកអ៊ីស្រាអែលអើយ ចូរយើងវិលទៅផ្ទះរៀងខ្លួនវិញទៅ ឥឡូវនេះ ដាវីឌអើយ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ»។ ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់ក៏ត្រឡប់ទៅទីលំនៅគេវិញ។
17
ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលដែលនៅតាមទីក្រុងនានារបស់ពួកយូដានោះ រេហូបោមបានសោយរាជ្យលើគេវិញ។
18
ពេលស្តេចរេហូបោមបានចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នា បានគប់ដុំថ្មសម្លាប់លោកចោលទៅ។ ដូច្នេះ ស្តេចរេហូបោមបានប្រញាប់ប្រញាល់ឡើងរាជរថ រត់ទៅឯក្រុងយេរូសាឡិម។
19
គឺយ៉ាងនេះហើយ ដែលប្រជាជនអ៊ីស្រាអែលបានបះបោរនឹងរាជវង្សរបស់ព្រះបាទដាវីឌដរាបដល់សព្វថ្ងៃ។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36