bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Chronicles 35
2 Chronicles 35
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 34
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 36 →
1
ព្រះបាទយ៉ូសៀស ទ្រង់ក៏ធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេសម្លាប់ចៀមធ្វើបុណ្យរំលងនោះ នៅថ្ងៃទីដប់បួន ក្នុងខែទីមួយ
2
ទ្រង់តាំងពួកសង្ឃឲ្យធ្វើការងារក្នុងដំណែងគេ ហើយក៏ណែនាំគេឲ្យតាំងចិត្តធ្វើការងារ ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា
3
ទ្រង់មានព្រះបន្ទូលទៅពួកលេវី ជាអ្នកដែលបង្ហាត់បង្រៀនពួកអ៊ីស្រាអែលទាំងប៉ុន្មាន គឺជាពួកអ្នកបរិសុទ្ធព្រះវិហារថា៖ «ចូរយកហិបបរិសុទ្ធ ទៅតាំងនៅក្នុងព្រះវិហារដែលព្រះបាទសាឡូម៉ូន ជាបុត្រាព្រះបាទដាវីឌ ស្តេចអ៊ីស្រាអែលបានស្អាង មិនចាំបាច់ឲ្យអ្នករាល់គ្នាសែងទៀតឡើយ ឥឡូវនេះ ចូរបម្រើព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ហើយដល់អ៊ីស្រាអែល ជាប្រជារាស្ត្រទ្រង់ផង
4
ចូរបម្រុងខ្លួនជាស្រេច តាមវង្សនៃឪពុកអ្នករាល់គ្នា ដោយវេនៗ ឲ្យត្រូវតាមសេចក្ដីដែលព្រះបាទដាវីឌ ជាស្តេចអ៊ីស្រាអែល និងព្រះបាទសាឡូម៉ូន ជាបុត្រាទ្រង់បានកត់ទុក
5
ហើយឈរនៅក្នុងទីបរិសុទ្ធ តាមផ្នែកពួកវង្សរបស់ឪពុកនៃបងប្អូនអ្នករាល់គ្នា ដែលជាកូនចៅនៃបណ្ដាជន តាមដំណែងការងារពួកវង្សរបស់ឪពុកនីមួយៗក្នុងពួកលេវី
6
រួចសម្លាប់ចៀមសម្រាប់បុណ្យរំលង ហើយញែកខ្លួនចេញជាបរិសុទ្ធ រួចមករៀបចំឲ្យពួកបងប្អូនចុះ ដើម្បីនឹងធ្វើតាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលដោយសារលោកម៉ូសេ»។
7
ព្រះបាទយ៉ូសៀសប្រទានកូនចៀម និងកូនពពែ ពីហ្វូងសត្វមានចំនួនបីម៉ឺន និងគោបីពាន់ ដែលសុទ្ធតែជាព្រះរាជទ្រព្យដល់ពួកអ្នកក្នុងបណ្ដាជនទាំងឡាយ គឺដល់អស់អ្នកដែលប្រជុំគ្នានៅទីនោះ សម្រាប់ជាតង្វាយបុណ្យរំលង
8
ឯពួកអ្នកដែលជាប្រធានរបស់ទ្រង់ គេឲ្យដល់ពួកជន ពួកសង្ឃ និងពួកលេវីដោយស្ម័គ្រពីចិត្តដែរ ហើយហ៊ីលគីយ៉ា សាការី និងយេហ៊ីអែល ជាពួកមេលើព្រះដំណាក់របស់ព្រះ ក៏ឲ្យចៀមពីរពាន់ប្រាំមួយរយ និងគោបីរយ ដល់ពួកសង្ឃសម្រាប់ជាតង្វាយនៃបុណ្យរំលង
9
ឯកូនណានា និងសេម៉ាយ៉ា ហើយនេថានេល ជាបងប្អូនលោក ព្រមទាំងហាសាបយ៉ា យីអែល និងយ៉ូសាបាឌ ជាមេពួកលេវី គេក៏ឲ្យចៀមប្រាំពាន់ និងគោប្រាំរយដល់ពួកលេវី សម្រាប់ជាតង្វាយបុណ្យរំលងទៀត។
10
យ៉ាងនោះ ការងារទាំងអស់បានរៀបចំជាស្រេច ពួកសង្ឃគេឈរនៅកន្លែងគេ ហើយពួកលេវីតាមវេនគេដែរ តាមបង្គាប់ស្តេច
11
ពួកលេវីបានសម្លាប់ចៀមបុណ្យរំលង ហើយពួកសង្ឃក៏យកឈាមពីដៃគេទៅប្រោះ ពួកលេវីក៏ពន្លាត់ស្បែក
12
រួចគេរើយកតង្វាយទាំងនោះ ទៅតម្រៀបដាក់តាមផ្នែកពួកវង្សរបស់ឪពុកនៃអស់អ្នកក្នុងបណ្ដាជន ដើម្បីនឹងដុតថ្វាយដល់ព្រះយេហូវ៉ា តាមសេចក្ដីដែលចែងទុកមកក្នុងគម្ពីរលោកម៉ូសេ គេក៏ធ្វើដូច្នោះនឹងគោទាំងនោះដែរ
13
គេអាំងតង្វាយបុណ្យរំលងតាមរបៀប ហើយស្ងោរតង្វាយបរិសុទ្ធទាំងប៉ុន្មានក្នុងឆ្នាំង ថ្លាង និងខ្ទះ រួចយកទៅចែកឲ្យដល់ពួកអស់អ្នកក្នុងបណ្ដាជនជាប្រញាប់
14
ទើបរៀបចំសម្រាប់ខ្លួនគេ និងពួកសង្ឃជាខាងក្រោយ ដ្បិតពួកសង្ឃ ជាកូនចៅលោកអើរ៉ុន គេនៅជាប់ការថ្វាយតង្វាយដុត និងខ្លាញ់ទាំងប៉ុន្មាន ដរាបដល់យប់ បានជាពួកលេវីរៀបចំសម្រាប់ខ្លួនគេ និងពួកសង្ឃ ជាកូនចៅលោកអើរ៉ុនដែរ
15
ឯពួកកូនចៅអេសាភ ជាពួកអ្នកចម្រៀង គេក៏ឈរនៅកន្លែងគេតាមបង្គាប់ដាវីឌ អេសាភ ហេម៉ាន និងយេឌូថិន ជាអ្នកមើលឆុតរបស់ស្តេច ហើយពួកឆ្មាំទ្វារក៏នៅចាំរៀងរាល់តែទ្វារ មិនចាំបាច់នឹងលែងធ្វើការងាររបស់គេទេ ដ្បិតពួកលេវីជាបងប្អូនគេរៀបចំឲ្យ។
16
ដូច្នេះ ការងារនៃព្រះយេហូវ៉ាទាំងអស់បានរៀបចំជាស្រេចនៅថ្ងៃនោះឯង ដើម្បីនឹងធ្វើបុណ្យរំលង ហើយនឹងថ្វាយតង្វាយដុត នៅលើអាសនាព្រះយេហូវ៉ា តាមបង្គាប់ព្រះបាទយ៉ូសៀស
17
ឯពួកកូនចៅអ៊ីស្រាអែលដែលនៅទីនោះ គេក៏ធ្វើបុណ្យរំលងនៅវេលានោះ ព្រមទាំងបុណ្យនំបុ័ងឥតដំបែអស់ប្រាំពីរថ្ងៃ
18
មិនដែលមានបុណ្យរំលងយ៉ាងនោះ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ ចាប់តាំងពីគ្រាហោរាសាំយូអែលរៀងមក ក៏មិនដែលមានស្តេចនៃពួកអ៊ីស្រាអែលណាមួយ បានធ្វើបុណ្យរំលង ឲ្យដូចជាបុណ្យរំលងដែលព្រះបាទយ៉ូសៀស ពួកសង្ឃ ពួកលេវី ហើយពួកយូដា និងពួកអ៊ីស្រាអែលទាំងអស់ដែលបានប្រជុំគ្នា ព្រមទាំងពួកអ្នកដែលនៅក្រុងយេរូសាឡិមបានធ្វើនោះដែរ
19
គេបានធ្វើបុណ្យរំលងនោះ នៅក្នុងឆ្នាំដប់ប្រាំបីនៃរាជ្យព្រះបាទយ៉ូសៀស។
20
ក្រោយការទាំងនោះ ពេលដែលព្រះបាទយ៉ូសៀសបានរៀបចំព្រះវិហារហើយ នោះព្រះបាទនេកោជាស្តេចអេស៊ីព្ទ ទ្រង់ឡើងទៅច្បាំងនឹងក្រុងកើកេមីស នៅមាត់ទន្លេអ៊ើប្រាត ហើយព្រះបាទយ៉ូសៀសយាងចេញទៅស្ទាក់ផ្លូវ។
21
តែព្រះបាទនេកោបានចាត់រាជទូតមកទូលថា៖ «ឱស្តេចយូដាអើយ តើយើងមានរឿងអ្វីនឹងគ្នា? នៅថ្ងៃនេះ ទូលបង្គំមិនមែនមកទាស់នឹងព្រះករុណាទេ គឺទាស់តែនឹងពួកវង្សមួយ ដែលមានសង្គ្រាមនឹងគេទេតើ ហើយព្រះក៏បានបង្គាប់ឲ្យទូលបង្គំប្រញាប់នឹងធ្វើដែរ។ ដូច្នេះ សូមកុំជំទាស់នឹងព្រះ ដែលគង់ជាមួយទូលបង្គំឡើយ ក្រែងព្រះបំផ្លាញព្រះករុណាទៅ»។
22
ប៉ុន្តែ ព្រះបាទយ៉ូសៀសមិនព្រមថយបែរចេញពីព្រះបាទនេកោទេ គឺបានក្លែងខ្លួនដើម្បីឲ្យបានច្បាំងនឹងទ្រង់វិញ ឥតស្តាប់តាមពាក្យរបស់នេកោ ដែលមកពីព្រះឧស្ឋនៃព្រះឡើយ ហើយយាងទៅច្បាំងនៅត្រង់ច្រកភ្នំមេគីដោ។
23
ពួកពលធ្នូក៏បាញ់ត្រូវព្រះបាទយ៉ូសៀស រួចស្តេចបង្គាប់ដល់ពួកទ័ពទ្រង់ថា៖ «ចូរនាំយើងចេញទៅ ដ្បិតយើងត្រូវរបួសធ្ងន់ណាស់»។
24
ដូច្នេះ ពួកទ័ពទ្រង់ក៏លើកយកទ្រង់ចេញពីរាជរថទៅដាក់លើរាជរថមួយទៀត នាំទៅឯក្រុងយេរូសាឡិម ទ្រង់ក៏សុគតទៅ គេបញ្ចុះសពទ្រង់នៅក្នុងផ្នូររបស់បុព្វបុរសរបស់ទ្រង់ ឯពួកយូដា និងពួកក្រុងយេរូសាឡិមទាំងអស់គ្នាក៏កាន់ទុក្ខនឹងព្រះបាទយ៉ូសៀស
25
ឯយេរេមា លោកលើកបទទំនួញទួញពីព្រះបាទយ៉ូសៀស ហើយពួកចម្រៀងប្រុសស្រីក៏ច្រៀងបទទំនួញពីព្រះបាទយ៉ូសៀស ដរាបដល់សព្វថ្ងៃនេះ ក៏តាំងការនោះទុកជាទម្លាប់ក្នុងពួកអ៊ីស្រាអែលតទៅ មើល៍ បទទាំងនោះបានកត់ទុកក្នុងគម្ពីរបរិទេវហើយ
26
រីឯដំណើរឯទៀត ពីព្រះបាទយ៉ូសៀសដែលទ្រង់ប្រព្រឹត្តសេចក្ដីល្អ ឲ្យត្រូវនឹងសេចក្ដីដែលកត់ទុកក្នុងក្រឹត្យវិន័យព្រះយេហូវ៉ា
27
និងពីកិច្ចការទ្រង់ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពីពួកស្តេចអ៊ីស្រាអែល និងយូដាហើយ។
← Chapter 34
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 36 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36