bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Chronicles 11
2 Chronicles 11
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 12 →
1
ពេលព្រះបាទរេហូបោមមកដល់យេរូសាឡិម ទ្រង់បានប្រមូលពូជពង្សយូដាទាំងអស់ និងកុលសម្ព័ន្ធបេនយ៉ាមីន រួមទាំងអស់បានមួយសែនប្រាំបីម៉ឺននាក់ សុទ្ធតែជាអ្នកជ្រើសរើស ហើយថ្នឹកចម្បាំង ដើម្បីលើកទៅច្បាំងនឹងពួកអ៊ីស្រាអែល ដើម្បីស្ដារាជ្យថ្វាយព្រះបាទរេហូបោមវិញ។
2
ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់សេម៉ាយ៉ា ជាអ្នកសំណព្វរបស់ព្រះថា៖
3
«ចូរទៅប្រាប់ដល់រេហូបោម ជាកូនសាឡូម៉ូន ស្តេចស្រុកយូដា ហើយដល់សាសន៍អ៊ីស្រាអែល នៅខេត្តយូដា និងកុលសម្ព័ន្ធបេនយ៉ាមីនថា
4
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នករាល់គ្នាមិនត្រូវឡើងទៅច្បាំងនឹងពួកបងប្អូនឯងឡើយ ចូរវិលទៅទីលំនៅរៀងខ្លួនទៅ ដ្បិតការនេះ គឺយើងបានបង្កើតឡើងទេ។ គេក៏ស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា គឺគេវិលត្រឡប់មកវិញ មិនឡើងទៅទាស់នឹងយេរ៉ូបោមទេ»។
5
ព្រះបាទរេហូបោមគង់នៅក្រុងយេរូសាឡិម ហើយក៏សង់ទីក្រុងខ្លះនៅស្រុកយូដា សម្រាប់ការពារស្រុក។
6
ទ្រង់សង់ក្រុងបេថ្លេហិម អេថាម ត្កូអា
7
បេត-ស៊ើរ សូគរ អាឌូឡាម
8
កាថ ម៉ារីសា ស៊ីភ
9
អាដូរែម ឡាគីស អាសេកា
10
សូរ៉ាស់ អាយ៉ាឡូន និងហេប្រុន ដែលនៅស្រុកយូដា និងស្រុកបេនយ៉ាមីន សុទ្ធតែជាទីក្រុងមានបន្ទាយទាំងអស់។
11
ទ្រង់ក៏ធ្វើបន្ទាយទាំងប៉ុន្មានឲ្យមាំមួនឡើង ហើយដាក់ឲ្យមានមេទ័ព លើគ្រប់បន្ទាយទាំងនោះ ព្រមទាំងឲ្យមានស្បៀងអាហារ ប្រេង និងស្រាទំពាំងបាយជូរផង។
12
ទ្រង់បានបម្រុងទុកខែល និងលំពែងនៅក្នុងទីក្រុងនីមួយៗ ហើយបានធ្វើឲ្យទីក្រុងទាំងនោះរឹងមាំបំផុត។ ដូច្នេះ ទ្រង់បានពង្រឹងការត្រួតត្រាលើស្រុកយូដា និងទឹកដីបេនយ៉ាមីន។
13
ពួកសង្ឃ និងពួកលេវី ដែលរស់នៅក្នុងស្រុកអ៊ីស្រាអែលទាំងអស់ គេក៏ចេញពីស្រុករបស់ខ្លួន នាំគ្នាមករួមជាមួយទ្រង់ទាំងអស់។
14
ពួកលេវីបានចាកចោលពីទីលំនៅ និងកេរអាកររបស់គេ មកនៅស្រុកយូដា និងក្រុងយេរូសាឡិមទាំងអស់ ព្រោះយេរ៉ូបោម និងកូនចៅរបស់ទ្រង់បានបោះបង់គេចោល មិនឲ្យគេធ្វើការងារជាសង្ឃថ្វាយព្រះយេហូវ៉ាទៀតទេ
15
ហើយបានតាំងអ្នកដទៃឲ្យធ្វើជាសង្ឃវិញ នៅតាមកន្លែងទីខ្ពស់ មានរូបពពែឈ្មោល និងកូនគោ ដែលទ្រង់បានសូន្យ។
16
រីឯពួកអ្នកដែលនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល គឺជាអ្នកដែលតាំងចិត្តស្វែងរកព្រះយេហូវ៉ា ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ក៏មកតាមពួកលេវីនៅក្រុងយេរូសាឡិម ដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះរបស់បុព្វបុរសគេ។
17
គេបានពង្រឹងរាជ្យយូដា ក៏បានធ្វើឲ្យរេហូបោម បុត្រព្រះបាទសាឡូម៉ូនមានកម្លាំងអស់រយៈពេលបីឆ្នាំ ដ្បិតក្នុងរវាងបីឆ្នាំនោះ គេបានប្រព្រឹត្តតាមផ្លូវរបស់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន។
18
ព្រះបាទរេហូបោមបានរៀបអភិសេកជាមួយព្រះនាងម៉ាហាឡាត់ ជាបុត្រីរបស់ស្ដេចយេរីម៉ូត ពូជពង្សព្រះបាទដាវីឌ និងនាងអ័ប៊ីហែល ជាបុត្រីអេលាប ដែលជាបុត្រអ៊ីសាយ។
19
ព្រះនាងប្រសូតបានបុត្រាថ្វាយទ្រង់ គឺយេអ៊ូស សេម៉ារីយ៉ា និងសាហាំ។
20
ក្រោយមក ទ្រង់បានអភិសេកជាមួយនាងម្អាកា បុត្រីអាប់សាឡុម ព្រះនាងប្រសូតបានបុត្រាថ្វាយទ្រង់ គឺអ័ប៊ីយ៉ា អ័ថាយ ស៊ីសា និងសឡូមិត។
21
ព្រះបាទរេហូបោមស្រឡាញ់នាងម្អាកា បុត្រីអាប់សាឡុម លើសជាងមហេសី និងពួកអ្នកម្នាងផ្សេងៗទៀត (ដ្បិតទ្រង់បានយកភរិយាដប់ប្រាំបី និងអ្នកម្នាងហុកសិប ក៏បង្កើតបានបុត្រាម្ភៃប្រាំបីអង្គ និងបុត្រីហុកសិបអង្គ)។
22
ព្រះបាទរេហូបោមបានតែងតាំងអ័ប៊ីយ៉ា បុត្រារបស់ព្រះនាងម្អាកា ឲ្យធ្វើជាប្រធានលើពួកបងប្អូនទាំងប៉ុន្មាន ដ្បិតទ្រង់មានបំណងតាំងឡើងជាស្តេច។
23
ទ្រង់បានចាត់ចែងដោយឈ្លាសវៃ គឺបានចាត់អស់ទាំងបុត្រានៃទ្រង់ ឲ្យទៅនៅគ្រប់ក្នុងស្រុកយូដា និងស្រុកបេនយ៉ាមីន ក្នុងអស់ទាំងទីក្រុងមានបន្ទាយ ក៏ប្រទានឲ្យមានស្បៀងអាហារជាបរិបូរ ហើយរកប្រពន្ធជាច្រើន ឲ្យដល់បុត្រទាំងនោះដែរ។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36