bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Chronicles 29
2 Chronicles 29
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 30 →
1
ពេលព្រះបាទហេសេគាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃប្រាំឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានម្ភៃប្រាំបួនព្រះវស្សា មាតាទ្រង់ព្រះនាមថា អ័ប៊ីយ៉ា ជាបុត្រីសាការី។
2
ទ្រង់បានប្រព្រឹត្តអំពើត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលដាវីឌជាបុព្វបុរសរបស់ទ្រង់បានធ្វើដែរ។
3
នៅខែទីមួយ ក្នុងឆ្នាំទីមួយនៃរាជ្យរបស់ទ្រង់ ទ្រង់ក៏បើកទ្វារព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងជួសជុលទ្វារទាំងនោះឡើងវិញ។
4
រួចទ្រង់នាំពួកសង្ឃ និងពួកលេវីមកជុំគ្នានៅទីធ្លាខាងកើត។
5
រួចមានមានរាជឱង្ការថា៖ «ឱពួកលេវីអើយ ចូរស្តាប់តាមយើងឥឡូវនេះ ចូរអ្នករាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ព្រមទាំងនាំយករបស់ស្មោកគ្រោកចេញពីទីបរិសុទ្ធ ហើយញែកព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសអ្នករាល់គ្នាចេញជាបរិសុទ្ធដែរ។
6
ដ្បិតដូនតារបស់យើងរាល់គ្នាបានរំលង ដោយប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃយើង ព្រមទាំងបោះបង់ព្រះអង្គ ហើយងាកមុខចេញពីទីលំនៅនៃព្រះយេហូវ៉ា បែរខ្នងដាក់វិញ។
7
គេបានទាំងបិទទ្វារទីថែវ ហើយពន្លត់ចង្កៀង ក៏មិនបានដុតកំញាន ឬថ្វាយតង្វាយដុតក្នុងទីបរិសុទ្ធ ដល់ព្រះនៃសាសន៍អ៊ីស្រាអែលឡើយ។
8
ហេតុនោះបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមកគ្របលើពួកយូដា និងពួកក្រុងយេរូសាឡិម ហើយព្រះអង្គប្រគល់គេឲ្យត្រូវមានចលាចល ឲ្យត្រូវសេចក្ដីអស្ចារ្យ និងសេចក្ដីចំអកឡកឡឺយរបស់គេ ដូចជាអ្នករាល់គ្នាឃើញស្រាប់។
9
ដ្បិតមើល៍ ដោយហេតុនោះ បានជាដូនតារបស់យើងរាល់គ្នាបានដួលដោយដាវ កូនប្រុស កូនស្រី និងប្រពន្ធយើងរាល់គ្នាបានត្រូវចាប់ទៅជាឈ្លើយ។
10
ឥឡូវនេះ យើងមានចិត្តចង់តាំងសញ្ញានឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គបានបែរចេញពីយើងរាល់គ្នា។
11
ដូច្នេះ ឱកូនទាំងឡាយអើយ កុំធ្វេសប្រហែសឡើយ ដ្បិតព្រះយេហូវ៉ាបានរើសអ្នករាល់គ្នា ឲ្យឈរធ្វើការងារនៅចំពោះព្រះអង្គ ហើយឲ្យមានមុខងារជាអ្នកដុតកំញានរបស់ព្រះអង្គ»។
12
នោះពួកលេវីក៏ប្រុងប្រៀបខ្លួន គឺក្នុងពួកកូនចៅកេហាត់ មានម៉ាហាត ជាកូនអ័ម៉ាសាយ និងយ៉ូអែល ជាកូនអ័សារា ក្នុងពួកកូនចៅម្រ៉ារី មានគីស ជាកូនអាប់ឌី និងអ័សារា ជាកូនយេហាលែល ហើយក្នុងពួកគើសុន មានយ៉ូអា ជាកូនស៊ីម៉្មា និងអេដែន ជាកូនយ៉ូអា
13
ក្នុងពួកកូនចៅអេលីសាផាន មានស៊ីមរី និងយីអែល ក្នុងពួកកូនចៅអេសាភ មានសាការី និងម៉ាថានា
14
ក្នុងពួកកូនចៅហេម៉ាន មានយីអែល និងស៊ីម៉ាយ ក្នុងពួកកូនចៅយេឌូថិន មានសេម៉ាយ៉ា និងអ៊ូស៊ាល
15
អ្នកទាំងនោះក៏ប្រមូលពួកបងប្អូនគេ ហើយញែកខ្លួនចេញជាបរិសុទ្ធ រួចចូលទៅសម្អាតព្រះវិហាររបស់ព្រះយេហូវ៉ា តាមព្រះបន្ទូលនៃព្រះយេហូវ៉ាដោយសារស្តេច
16
ពួកសង្ឃគេចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាប៉ែកខាងក្នុង ដើម្បីនឹងសម្អាតទីនោះ ក៏នាំយករបស់ស្មោកគ្រោកទាំងអស់ ដែលឃើញមានក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ចេញមកឯទីលានព្រះវិហារ រួចពួកលេវីនាំគ្នាជញ្ជូនពីទីនោះ យកទៅចោលនៅត្រង់ជ្រោះកេដ្រុន
17
គេចាប់តាំងញែកជាបរិសុទ្ធ នៅថ្ងៃដំបូងខែទីមួយ ហើយដល់ថ្ងៃទីប្រាំបីក្នុងខែនោះ គេបានសម្អាតមកដល់ទីថែវរបស់ព្រះយេហូវ៉ា ដូច្នេះ គេបានញែកព្រះវិហាររបស់ព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ក្នុងរវាងប្រាំបីថ្ងៃ លុះដល់ថ្ងៃទីដប់ប្រាំមួយខែនោះឯង គេបានធ្វើការទាំងអស់រួចជាស្រេច
18
រួចគេចូលទៅក្នុងព្រះរាជដំណាក់ គាល់ស្តេចហេសេគា ទូលថា៖ «យើងខ្ញុំរាល់គ្នាបានសម្អាតព្រះវិហាររបស់ព្រះយេហូវ៉ាស្រេចហើយ ព្រមទាំងអាសនាតង្វាយដុត និងគ្រឿងប្រដាប់នៃអាសនាទាំងអស់ តុសម្រាប់នំបុ័ងតាំងទុក និងគ្រឿងប្រដាប់នៃតុនោះទាំងអស់ផង
19
មួយទៀត អស់ទាំងគ្រឿងប្រដាប់ដែលព្រះបាទអ័ហាសបានចោលចេញក្នុងរាជ្យទ្រង់ នៅវេលាដែលទ្រង់បានប្រព្រឹត្តល្មើស នោះយើងខ្ញុំបានចាត់ចែង ហើយញែកជាបរិសុទ្ធរួចជាស្រេច មើល៍ របស់ទាំងនោះនៅមុខអាសនានៃព្រះយេហូវ៉ាស្រាប់»។
20
ព្រះបាទហេសេគាតើនឡើងពីព្រលឹម ទៅប្រមូលពួកអ្នកជាប្រធានក្នុងទីក្រុង នាំគ្នាឡើងទៅព្រះវិហារព្រះយេហូវ៉ា។
21
គេក៏យកគោប្រាំពីរ ចៀមឈ្មោលប្រាំពីរ កូនចៀមប្រាំពីរ និងពពែឈ្មោលប្រាំពីរទៅ សម្រាប់ជាតង្វាយលោះបាបនៃនគរ ទីបរិសុទ្ធ និងពួកយូដាទាំងប៉ុន្មាន ទ្រង់ក៏បង្គាប់ដល់ពួកសង្ឃ ជាកូនចៅលោកអើរ៉ុន ឲ្យថ្វាយសត្វទាំងនោះនៅលើអាសនានៃព្រះយេហូវ៉ា។
22
ដូច្នេះ គេក៏បានសម្លាប់គោទាំងនោះ ហើយពួកសង្ឃទទួលយកឈាមទៅប្រោះលើអាសនា រួចគេសម្លាប់ចៀមឈ្មោល យកឈាមទៅប្រោះលើអាសនា ក៏សម្លាប់កូនចៀម យកឈាមទៅប្រោះលើអាសនាដែរ។
23
បន្ទាប់មក គេនាំពពែឈ្មោលដែលសម្រាប់តង្វាយលោះបាបទាំងនោះ មកនៅចំពោះស្តេច និងក្រុមជំនុំ ហើយអ្នកទាំងនោះក៏ដាក់ដៃលើ
24
ពួកសង្ឃសម្លាប់វាថ្វាយជាតង្វាយលោះបាប មានជាប់ទាំងឈាមនៅលើអាសនា ដើម្បីឲ្យធួននឹងបាបនៃពួកអ៊ីស្រាអែលទាំងអស់ ដ្បិតស្ដេចបានបង្គាប់ឲ្យថ្វាយតង្វាយដុត និងតង្វាយលោះបាបទាំងនោះ សម្រាប់ពួកអ៊ីស្រាអែលទាំងអស់។
25
ទ្រង់ក៏តាំងពួកលេវីឲ្យកាន់ឈិង ពិណ និងស៊ុងនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា តាមបង្គាប់ដាវីឌ និងកាដជាអ្នកមើលឆុតរបស់ទ្រង់ និងហោរាណាថាន់ ដ្បិតសេចក្ដីបង្គាប់នោះបានកើតមកពីព្រះយេហូវ៉ា ដោយសារពួកហោរាទ្រង់។
26
ដូច្នេះ ពួកលេវីក៏ឈរនៅ មានទាំងប្រដាប់ភ្លេងរបស់ដាវីឌ ហើយពួកសង្ឃក៏មានត្រែ
27
រួចព្រះបាទហេសេគាបង្គាប់ឲ្យថ្វាយតង្វាយដុតនៅលើអាសនា រីឯកាលចាប់តាំងដុតតង្វាយ នោះចម្រៀងនៃព្រះយេហូវ៉ាក៏ផ្តើមឮឡើង ព្រមទាំងត្រែ និងគ្រឿងភ្លេងរបស់ដាវីឌ ជាស្តេចសាសន៍អ៊ីស្រាអែលផង។
28
ក្រុមជំនុំទាំងអស់គ្នា គេក្រាបថ្វាយបង្គំ ពួកចម្រៀងក៏ច្រៀង ពួកផ្លុំត្រែក៏ផ្លុំឡើងព្រមគ្នា ដរាបដល់តង្វាយដុតបានសុសហើយ។
29
កាលបានថ្វាយតង្វាយដុតរួចជាស្រេច នោះស្តេច និងពួកអ្នកដែលនៅជាមួយទាំងប៉ុន្មាន ក៏ឱនខ្លួនក្រាបចុះថ្វាយបង្គំ
30
មួយទៀត ព្រះបាទហេសេគា និងពួកអ្នកជាប្រធាន ក៏បង្គាប់ពួកលេវីឲ្យច្រៀងសរសើរថ្វាយព្រះយេហូវ៉ា ដោយទំនុករបស់ព្រះបាទដាវីឌ និងរបស់អេសាភ ជាអ្នកមើលឆុត គេក៏ច្រៀងសរសើរដោយចិត្តរីករាយសប្បាយ រួចឱនក្បាលថ្វាយបង្គំ។
31
នៅខណៈនោះ ព្រះបាទហេសេគាមានរាជឱង្ការឡើងថា៖ «ឥឡូវនេះ អ្នករាល់គ្នាបានថ្វាយខ្លួនដល់ព្រះយេហូវ៉ាហើយ ដូច្នេះ ចូរមកជិតនាំទាំងយញ្ញបូជា និងតង្វាយអរព្រះគុណ ចូលមកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា»។ ក្រុមជំនុំក៏នាំយកយញ្ញបូជា និងតង្វាយអរព្រះគុណមក ហើយអស់អ្នកណាដែលស្ម័គ្រពីចិត្ត ក៏នាំយកតង្វាយដុតមកដែរ។
32
ឯតង្វាយដុតដែលក្រុមជំនុំបានយកមក នោះមានចំនួនជាគោចិតសិប ចៀមឈ្មោលមួយរយ និងកូនចៀមពីររយ នោះសុទ្ធតែសម្រាប់ជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាទាំងអស់។
33
តង្វាយដែលថ្វាយដាច់ទៅព្រះ នោះគឺគោប្រាំមួយរយ និងចៀមបីពាន់។
34
ប៉ុន្តែ ពួកសង្ឃមានគ្នាតិចពេក មិនអាចពន្លាត់ស្បែកតង្វាយដុតទាំងអស់បាន ទើបពួកលេវីជាបងប្អូនរបស់គេនាំគ្នាជួយ រហូតទាល់តែកិច្ចការនោះបានសម្រេច និងរហូតទាល់តែពួកសង្ឃផ្សេងទៀតបានញែកខ្លួនជាបរិសុទ្ធ ដ្បិតពួកលេវីមានចិត្តខ្នះខ្នែងជាងពួកសង្ឃ ក្នុងការញែកខ្លួនជាបរិសុទ្ធ។
35
មួយទៀត មានតង្វាយដុតជាច្រើន ព្រមទាំងខ្លាញ់តង្វាយមេត្រី និងតង្វាយច្រួច សម្រាប់គ្រប់ទាំងតង្វាយដុតផង។ ដូច្នេះ ការងារក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាបានតាំងឡើងវិញដូចដើម
36
ហើយព្រះបាទហេសេគា និងពួកជនទាំងឡាយ ក៏មានសេចក្ដីរីករាយសប្បាយ ដោយព្រោះព្រះបានបណ្ដាលឲ្យគេមានចិត្តព្រមព្រៀងគ្នាធ្វើឡើង ដ្បិតការនោះស្រាប់តែធ្វើភ្លាម។
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 30 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36