bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Chronicles 24
2 Chronicles 24
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 25 →
1
កាលព្រះបាទយ៉ូអាសឡើងសោយរាជ្យ នោះមានព្រះជន្មប្រាំពីរព្រះវស្សា ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានសែសិបឆ្នាំ មាតាទ្រង់ព្រះនាមថាស៊ីបយ៉ា ជាអ្នកក្រុងបៀរ-សេបា។
2
ព្រះបាទយ៉ូអាសបានប្រព្រឹត្តសេចក្ដីដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា អស់មួយជីវិតរបស់សង្ឃយេហូយ៉ាដា។
3
យេហូយ៉ាដាក៏រកបាននាងពីរនាក់ថ្វាយទ្រង់ជាភរិយា ហើយទ្រង់បង្កើតបានបុត្រាបុត្រីជាច្រើន។
4
ក្រោយមក ព្រះបាទយ៉ូអាសមានព្រះហឫទ័យចង់ជួសជុលព្រះវិហាររបស់ព្រះយេហូវ៉ាឲ្យដូចដើមវិញ។
5
ទ្រង់ក៏ប្រមូលពួកសង្ឃ និងពួកលេវីមកបង្គាប់ថា៖ «ចូរចេញទៅអស់ទាំងទីក្រុងស្រុកយូដា រៃប្រាក់ពីពួកអ៊ីស្រាអែលទាំងអស់រាល់តែឆ្នាំ ដើម្បីនឹងជួសជុលព្រះវិហាររបស់ព្រះនៃអ្នករាល់គ្នា ហើយប្រឹងប្រែងផង»។ ប៉ុន្តែ ពួកលេវីមិនបានប្រឹងប្រែងឡើយ។
6
ដូច្នេះ ស្ដេចហៅសម្ដេចសង្ឃយេហូយ៉ាដាមកសួរថា៖ «ហេតុអ្វីបានជាលោកមិនបង្ខំឲ្យពួកលេវីទៅហូតពន្ធពីពួកយូដា និងពួកក្រុងយេរូសាឡិមដូចជាលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ា និងក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលបានបង្គាប់ ទុកសម្រាប់ត្រសាលនៃសេចក្ដីសញ្ញាដូច្នេះ?
7
ដ្បិតពួកបុត្ររបស់នាងអ័ថាលា ជាស្រីដ៏អាក្រក់នោះ បានបំបាក់បំបែកព្រះដំណាក់របស់ព្រះហើយ ព្រមទាំងយកគ្រឿងប្រដាប់បរិសុទ្ធទាំងប៉ុន្មាន ដែលនៅក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ា ទៅថ្វាយដល់ព្រះបាល»។
8
ដូច្នេះ ស្ដេចចេញបង្គាប់ ហើយគេក៏ធ្វើហិបមួយដាក់នៅមាត់ទ្វារព្រះវិហាររបស់ព្រះយេហូវ៉ា។
9
រួចប្រកាសប្រាប់នៅគ្រប់ក្នុងស្រុកយូដា និងនៅក្រុងយេរូសាឡិម ឲ្យគេយកពន្ធមកថ្វាយព្រះយេហូវ៉ា ដូចជាលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ បានបង្គាប់ដល់ពួកអ៊ីស្រាអែលនៅទីរហោស្ថានដែរ។
10
នោះពួកអ្នកដែលជាប្រធាន និងបណ្ដាជនទាំងឡាយក៏រីករាយសប្បាយ ហើយយកប្រាក់មកដាក់ក្នុងហិប ដរាបដល់បានគ្រប់។
11
វេលាណាដែលពួកលេវីឃើញមានប្រាក់ច្រើនហើយ នោះក៏នាំយកហិបចូលទៅឯពួកភ្នាក់ងាររបស់ស្តេច ហើយស្មៀនហ្លួង និងអ្នកដំណាងសម្ដេចសង្ឃ ក៏ចូលមកចាក់ចេញយកប្រាក់ទៅទុក រួចគេយកហិបទៅដាក់នៅកន្លែងដើមវិញ គេធ្វើដូច្នោះរាល់ថ្ងៃ ហើយបានប្រាក់ជាបរិបូរ។
12
ស្តេច និងយេហូយ៉ាដា ក៏ប្រគល់ប្រាក់នោះឲ្យដល់ពួកអ្នកដែលត្រួតមើលការងារក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា អ្នកទាំងនោះក៏ជួលជាងដាប់ថ្ម និងជាងឈើ ឲ្យរៀបចំព្រះវិហាររបស់ព្រះយេហូវ៉ាជាថ្មី ព្រមទាំងពួកជាងដែក ជាងលង្ហិន ឲ្យជួសជុលព្រះវិហាររបស់ព្រះយេហូវ៉ាដែរ។
13
ដូច្នេះ ពួកអ្នកទាំងនោះក៏ធ្វើការ ហើយការជួសជុលក៏ចម្រើនឡើង ដោយសារដៃគេ គេបានរៀបចំព្រះដំណាក់នៃព្រះតាមសណ្ឋានដើមវិញ ព្រមទាំងធ្វើឲ្យមាំមួនជាងទៅទៀត។
14
គេបានធ្វើការស្រេចហើយ ក៏យកប្រាក់ដែលនៅសល់ទៅថ្វាយស្តេច និងយេហូយ៉ាដា ហើយប្រាក់នោះក៏យកទៅធ្វើជាគ្រឿងប្រដាប់សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា គឺជាគ្រឿងសម្រាប់ប្រើធ្វើការងារ ហើយថ្វាយតង្វាយ ព្រមទាំងកូនចាន និងគ្រឿងប្រដាប់ឯទៀត ធ្វើពីមាស និងប្រាក់ រួចការថ្វាយតង្វាយដុតនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ក៏មាននៅជានិច្ច គ្រប់មួយជីវិតរបស់យេហូយ៉ាដា។
15
ប៉ុន្តែ យេហូយ៉ាដា លោកកាន់តែចាស់ទៅ លោកបានស្កប់ចិត្តនឹងអាយុលោក ហើយក៏ស្លាប់ទៅ កាលលោកស្លាប់ នោះមានអាយុមួយរយសាមសិបឆ្នាំ។
16
គេបញ្ចុះសពលោកនៅជាមួយពួកស្តេច នៅក្នុងក្រុងដាវីឌ ព្រោះលោកបានធ្វើល្អក្នុងសាសន៍អ៊ីស្រាអែល ហើយចំពោះព្រះ និងព្រះវិហារព្រះអង្គផង។
17
កាលយេហូយ៉ាដាបានស្លាប់ទៅហើយ ពួកដែលជាប្រធានក្នុងស្រុកយូដា គេចូលមកក្រាបថ្វាយបង្គំដល់ស្តេច ហើយទ្រង់ក៏ស្តាប់តាមគេ។
18
ដូច្នេះ គេបោះបង់ចោលព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ ទៅគោរពប្រតិបត្តិបង្គោលសក្ការៈ និងអ្នកតាវិញ ហើយមានសេចក្ដីក្រោធមកលើពួកយូដា និងពួកក្រុងយេរូសាឡិម ដោយព្រោះការកំហុសដែលគេប្រព្រឹត្តនោះ។
19
ប៉ុន្តែ ទ្រង់ក៏ចាត់ពួកហោរាទៅឯគេដែរ ដើម្បីនឹងទាញនាំគេមកឯព្រះយេហូវ៉ាវិញ ឯពួកហោរានោះ លោកក៏ចាប់ទោសគេ តែគេមិនព្រមទទួលស្តាប់ឡើយ។
20
ពេលនោះ ព្រះវិញ្ញាណរបស់ព្រះយាងមកសណ្ឋិតលើសាការី ជាកូនរបស់សង្ឃយេហូយ៉ាដា លោកឈរនៅមុខបណ្ដាជនពោលថា៖ «ព្រះទ្រង់មានព្រះបន្ទូលដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នារំលងបទបញ្ជារបស់ព្រះយេហូវ៉ាដូច្នេះ? ធ្វើយ៉ាងនេះ អ្នករាល់គ្នាមិនអាចចម្រុងចម្រើនបានទេ ដោយព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ា ព្រះអង្គក៏បោះបង់ចោលអ្នករាល់គ្នាដែរ»។
21
ប៉ុន្តែ គេរួមគំនិតគ្នាគិតប្រទូស្តនឹងលោកវិញ ក៏គប់ដុំថ្មសម្លាប់លោក នៅក្នុងទីលានព្រះវិហាររបស់ព្រះយេហូវ៉ា តាមបង្គាប់ស្តេច។
22
ការនេះ ដែលព្រះបាទយ៉ូអាសបានរមឹលគុណរបស់យេហូយ៉ាដា ជាឪពុកសាការី ដែលលោកបានផ្តល់ចំពោះទ្រង់ គឺទ្រង់បានសម្លាប់កូនលោកវិញ កាលសាការីហៀបនឹងស្លាប់ទៅ លោកពោលថា៖ «សូមព្រះយេហូវ៉ាទតមើល ហើយសម្រេចតាមយុត្តិធម៌ចុះ»។
23
នៅចុងឆ្នាំនោះ កងទ័ពសាសន៍ស៊ីរីឡើងមកច្បាំងនឹងទ្រង់ គេចូលមកក្នុងស្រុកយូដា និងក្រុងយេរូសាឡិម បំផ្លាញពួកដែលជាប្រធានក្នុងបណ្ដាជនទាំងអស់ ហើយរឹបយករបស់ទាំងប៉ុន្មាននោះ ផ្ញើទៅថ្វាយដល់ស្តេចក្រុងដាម៉ាស។
24
ពួកពលទ័ពស៊ីរីបានមកមានគ្នាតែបន្តិចទេ តែព្រះយេហូវ៉ាប្រគល់ពលទ័ពយ៉ាងសន្ធឹក ទៅក្នុងកណ្ដាប់ដៃគេ ដោយព្រោះពួកខាងព្រះបាទយ៉ូអាសបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសខ្លួនហើយ គឺយ៉ាងនោះដែលបានសម្រេចទោសដល់ព្រះបាទយ៉ូអាស។
25
ពេលពួកស៊ីរីបានថយចេញពីទ្រង់ទៅ ទុកទ្រង់ឲ្យនៅទាំងឈឺខ្លាំង នោះពួកមហាតលិកទ្រង់មានគំនិតគិតក្បត់ចំពោះទ្រង់ ដោយព្រោះឈាមនៃកូនរបស់សង្ឃយេហូយ៉ាដា ក៏ធ្វើគុតទ្រង់នៅក្នុងក្រឡាបន្ទំ រួចគេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ តែមិនមែនក្នុងផ្នូររបស់ពួកស្តេចទេ។
26
ឯពួកអ្នកដែលគិតក្បត់ចំពោះទ្រង់នោះ គឺសាបាឌ ជាកូននាងស៊ីមាត សាសន៍អាំម៉ូនមួយ និងយ៉ូសាបាឌ ជាកូននាងស៊ីមរីត សាសន៍ម៉ូអាប់មួយ។
27
រីឯកិច្ចការរបស់ពួកបុត្រាទ្រង់ និងបន្ទុកយ៉ាងធ្ងន់ដែលបានពោលពីទ្រង់ ព្រមទាំងការតាំងព្រះដំណាក់របស់ព្រះឡើងជាថ្មី នោះបានកត់ទុកក្នុងសៀវភៅបរិយាយពីពួកស្តេចហើយ។ រួចព្រះបាទអ័ម៉ាស៊ីយ៉ាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36