bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
2 Chronicles 6
2 Chronicles 6
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 7 →
1
ខណៈនោះ ព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ព្រះអង្គនឹងគង់នៅក្នុងងងឹតយ៉ាងក្រាស់
2
តែទូលបង្គំបានស្អាងព្រះវិហារនេះ ទុកជាទីលំនៅថ្វាយព្រះអង្គវិញ គឺជាកន្លែងសម្រាប់ឲ្យព្រះអង្គគង់នៅអស់កល្បជានិច្ច»។
3
បន្ទាប់មក ស្ដេចបែរព្រះភក្ត្រមក ឲ្យពរដល់ក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ហើយក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ក៏ឈរឡើង។
4
ទ្រង់មានរាជឱង្ការថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានព្រះពរ ដែលព្រះអង្គបានមានព្រះបន្ទូលនឹងព្រះបាទដាវីឌ ជាបិតារបស់យើង ដោយព្រះឧស្ឋរបស់ព្រះអង្គ ហើយបានសម្រេចសេចក្ដីនោះ ដោយសារព្រះហស្តរបស់ព្រះអង្គ ដោយព្រះបន្ទូលថា
5
"ចាប់តាំងពីថ្ងៃដែលយើងបាននាំប្រជារាស្ត្ររបស់យើង ចេញពីស្រុកអេស៊ីព្ទមក នោះយើងមិនបានរើសទីក្រុងណាមួយ ក្នុងអស់ទាំងកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ទុកជាទីសម្រាប់ស្អាងព្រះវិហារ ឲ្យឈ្មោះរបស់យើងបាននៅទីនោះឡើយ ក៏មិនបានរើសអ្នកណាម្នាក់ ឲ្យបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងដែរ
6
ប៉ុន្តែ យើងបានរើសក្រុងយេរូសាឡិម ដើម្បីឲ្យឈ្មោះរបស់យើងបាននៅទីនោះ ហើយយើងបានរើសដាវីឌឲ្យបានគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង"។
7
ព្រះបាទដាវីឌជាបិតារបស់យើង ទ្រង់បានប្រាថ្នាក្នុងព្រះហឫទ័យ ចង់ស្អាងព្រះវិហារសម្រាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដែរ។
8
ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតារបស់យើងថា "ដែលឯងបានប្រាថ្នានៅក្នុងចិត្ត ចង់ស្អាងព្រះវិហារសម្រាប់ឈ្មោះរបស់យើងនោះល្អហើយ ដោយកើតមានគំនិតយ៉ាងដូច្នោះ
9
តែមិនមែនឯងទេដែលត្រូវស្អាងព្រះវិហារនោះ គឺជាកូនដែលឯងនឹងបង្កើតវិញ កូននោះនឹងស្អាងព្រះវិហារ សម្រាប់ឈ្មោះរបស់យើង "។
10
ឥឡូវនេះ ព្រះយេហូវ៉ាបានសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គហើយ ដ្បិតយើងបានឡើងស្នងរាជ្យជំនួសព្រះបាទដាវីឌ ជាបិតា ហើយក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យា ហើយយើងបានស្អាងព្រះវិហារនេះ សម្រាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដែរ។
11
យើងក៏បានដាក់ហិប ដែលក្នុងហិបនោះមានសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ជាសញ្ញាដែលទ្រង់បានតាំងនឹងពួកកូនចៅអ៊ីស្រាអែល»។
12
ព្រះបាទសាឡូម៉ូនឈរនៅចំពោះអាសនារបស់ព្រះយេហូវ៉ា នៅមុខក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ក៏លើកព្រះហស្តឡើងទៅលើ។
13
ព្រះបាទសាឡូម៉ូនបានធ្វើវេទិកាពីលង្ហិន បណ្តោយប្រាំហត្ថ ទទឹងប្រាំហត្ថ និងកម្ពស់បីហត្ថ ដាក់នៅកណ្ដាលទីលាន ហើយទ្រង់ឈរនៅលើទីនោះ ក៏លុតព្រះជង្ឃ នៅមុខក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ លើកព្រះហស្តឡើងទៅលើមេឃ
14
ហើយទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ គ្មានព្រះណាដូចជាព្រះអង្គឡើយ ទោះនៅលើមេឃ ឬនៅផែនដីក្តី ព្រះអង្គកាន់តាមសេចក្ដីសញ្ញា និងសេចក្ដីសប្បុរសដល់ពួកអ្នកបម្រើរបស់ព្រះអង្គ ដែលដើរនៅចំពោះព្រះអង្គដោយចិត្តស្មោះត្រង់
15
ព្រះអង្គបានរក្សាសេចក្ដីសន្យា ដែលព្រះអង្គបានមានព្រះបន្ទូលនឹងអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌ ជាបិតាទូលបង្គំ ព្រះអង្គបានមានព្រះបន្ទូលដោយព្រះឧស្ឋរបស់ព្រះអង្គ ហើយសម្រេចសេចក្ដីនោះ ដោយព្រះហស្តរបស់ព្រះអង្គ ដូចជាមានមកសព្វថ្ងៃនេះ។
16
ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមព្រះអង្គរក្សាសេចក្ដីសន្យានឹងបិតាទូលបង្គំ គឺព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ដែលថា "នឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល នៅមុខយើងឡើយ ឲ្យតែកូនចៅអ្នកប្រុងប្រយ័ត្ននឹងផ្លូវខ្លួន ដើម្បីនឹងដើរតាមក្រឹត្យវិន័យរបស់យើង ដូចជាអ្នកបានដើរនៅមុខយើងដែរ"។
17
ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ឥឡូវនេះ សូមទ្រង់បញ្ជាក់ព្រះបន្ទូលដែលព្រះអង្គបានមានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គចុះ។
18
តើព្រះនឹងគង់នៅជាមួយមនុស្ស នៅលើផែនដីជាប្រាកដឬ? មើល៍ ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត
19
ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមព្រះអង្គប្រោសមេត្តាទទួលពាក្យដែលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គអធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសម្រែក និងសេចក្ដីអធិស្ឋាន ដែលទូលបង្គំទូលដល់ព្រះអង្គផង។
20
ប្រយោជន៍ឲ្យព្រះនេត្ររបស់ព្រះអង្គបានបើកទតមកឯព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺទតមើលមកទីកន្លែងដែលព្រះអង្គបានមានព្រះបន្ទូលហើយថា ព្រះអង្គនឹងតាំងព្រះនាមព្រះអង្គនៅទីនោះ ដើម្បីនឹងស្តាប់សេចក្ដីអធិស្ឋាន ដែលទូលបង្គំទូលតម្រង់មកឯទីនេះ។
21
កាលណាទូលបង្គំ និងពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ អធិស្ឋានមកឯទីនេះ នោះសូមព្រះអង្គស្តាប់សេចក្ដីទូលអង្វររបស់យើងខ្ញុំផង គឺសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ព្រះអង្គ ពេលព្រះអង្គព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។
22
ប្រសិនបើអ្នកណាធ្វើបាបទាស់នឹងអ្នកជិតខាងខ្លួន ហើយគេឲ្យអ្នកនោះស្បថ រួចអ្នកនោះមកស្បថនៅមុខអាសនារបស់ព្រះអង្គក្នុងព្រះវិហារនេះ
23
សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ហើយសម្រេចការដោយជំនុំជម្រះពួកបាវបម្រើរបស់ព្រះអង្គ ទាំងដាក់ទោសដល់មនុស្សអាក្រក់ ដើម្បីនឹងទម្លាក់អំពើអាក្រក់របស់គេទៅលើក្បាលគេវិញ ហើយសម្រេចដល់មនុស្សសុចរិតទុកជាសុចរិត ដើម្បីនឹងសងគេ តាមសេចក្ដីសុចរិតរបស់ខ្លួនគេទៅ។
24
ពេលប្រជាជនអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ត្រូវចាញ់នៅមុខពួកខ្មាំងសត្រូវ ដោយព្រោះគេបានធ្វើបាបនឹងព្រះអង្គ នោះបើគេត្រឡប់មកវិញ ព្រមទាំងគោរពដល់ព្រះនាមព្រះអង្គ ហើយអធិស្ឋានទូលអង្វរនៅចំពោះព្រះអង្គក្នុងព្រះវិហារនេះ
25
នោះសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ និងអត់ទោសចំពោះអំពើបាបរបស់ពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គផង រួចសូមនាំគេត្រឡប់មកនៅក្នុងស្រុកដែលព្រះអង្គបានប្រទានដល់គេ និងបុព្វបុរសគេវិញ។
26
ពេលណាមេឃរាំងភ្លៀង ដោយព្រោះគេបានធ្វើបាបនឹងព្រះអង្គ នោះបើគេអធិស្ឋានតម្រង់មកឯទីនេះ ព្រមទាំងគោរពដល់ព្រះនាមរបស់ព្រះអង្គ ហើយលះបង់ចោលអំពើបាបរបស់គេចេញ ដោយព្រោះព្រះអង្គបានផ្ចាញ់ផ្ចាលគេ
27
សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាបរបស់ពួកអ្នកបម្រើរបស់ព្រះអង្គ គឺជាពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ដោយបង្រៀនឲ្យគេដឹងផ្លូវណាល្អ ដែលត្រូវដើរ រួចសូមបង្អុរភ្លៀងមកលើស្រុករបស់ព្រះអង្គ ដែលបានប្រទានមកប្រជារាស្ត្រព្រះអង្គទុកជាមត៌កផង។
28
បើកាលណាកើតមានអំណត់នៅក្នុងស្រុក ឬបើមានអន្តរាយស្កកស្រូវ ក្រាចាប់ កណ្តូប ឬដង្កូវស៊ី បើពួកខ្មាំងសត្រូវលុកលុយមកក្នុងស្រុកឡោមព័ទ្ធទីក្រុង ឬកើតមានសេចក្ដីវេទនាណា ឬជំងឺណាក៏ដោយ
29
ទោះបើមនុស្សណា ឬបណ្ដាពួកអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ដែលស្គាល់សេចក្ដីវេទនា និងសេចក្ដីទុកលំបាក នៅក្នុងចិត្តរបស់ខ្លួនគេលើកដៃប្រទូលតម្រង់មកឯព្រះវិហារនេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ
30
សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ព្រះអង្គ ហើយអត់ទោស ព្រមទាំងសងដល់គ្រប់គ្នា តាមអំពើប្រព្រឹត្តរបស់គេ តាមតែព្រះអង្គជ្រាបចិត្តគេ ដ្បិតគឺមានតែព្រះអង្គទេដែលជ្រាបពីចិត្តរបស់ពួកមនុស្សលោកទាំងអស់
31
ដើម្បីឲ្យគេបានកោតខ្លាចដល់ព្រះអង្គ ហើយឲ្យបានដើរតាមផ្លូវរបស់ព្រះអង្គ រហូតអស់មួយជីវិតដែលគេរស់នៅក្នុងស្រុក ដែលព្រះអង្គបានប្រទានមកបុព្វបុរសរបស់យើងខ្ញុំរាល់គ្នា។
32
មួយទៀត សូម្បីតែពួកបរទេស ដែលមិនមែនជាពូជពង្សអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គទេ បើកាលណាគេមកពីស្រុកឆ្ងាយ ដោយព្រោះព្រះនាមរបស់ព្រះអង្គដ៏ធំ ព្រះហស្តដ៏មានឥទ្ធិឫទ្ធិ និងតេជានុភាពរបស់ព្រះអង្គ កាលណាគេអធិស្ឋានតម្រង់មកឯព្រះវិហារនេះ
33
សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ គឺពីទីលំនៅរបស់ព្រះអង្គ ហើយធ្វើសព្វគ្រប់ តាមសេចក្ដីដែលពួកបរទេសនោះសូមដល់ព្រះអង្គផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយកោតខ្លាចដល់ព្រះអង្គ ដូចជាសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គដែរ ហើយឲ្យគេបានដឹងថា ព្រះវិហារដែលទូលបង្គំបានស្អាងនេះ បានហៅតាមព្រះនាមរបស់ព្រះអង្គ។
34
ប្រសិនបើប្រជារាស្ត្ររបស់ព្រះអង្គចេញទៅច្បាំងនឹងខ្មាំងសត្រូវ តាមផ្លូវណាក៏ដោយ ដែលព្រះអង្គនឹងចាត់គេឲ្យទៅ ហើយគេអធិស្ឋានដល់ព្រះអង្គ ទាំងបែរមកឯទីក្រុងនេះដែលព្រះអង្គបានរើស និងព្រះវិហារនេះដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមរបស់ព្រះអង្គ
35
សូមទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសម្រេចតាមសេចក្ដីត្រឹមត្រូវឲ្យគេផង។
36
ប្រសិនបើគេធ្វើបាបនឹងព្រះអង្គ ដ្បិតគ្មានមនុស្សណាម្នាក់ដែលមិនធ្វើបាបឡើយ ហើយព្រះអង្គមានសេចក្ដីក្រោធ ព្រមទាំងប្រគល់គេទៅឲ្យពួកខ្មាំងសត្រូវ ឲ្យគេនាំទៅជាឈ្លើយ នៅស្រុកណា ទោះឆ្ងាយ ឬជិតក្ដី
37
បើគេនឹកចាំនៅក្នុងស្រុកដែលបាននាំគេទៅជាឈ្លើយនោះ ហើយបែរត្រឡប់មកវិញ ព្រមទាំងទូលអង្វរដល់ទ្រង់នៅក្នុងស្រុក ដែលគេនៅជាឈ្លើយនោះថា "យើងខ្ញុំបានធ្វើបាប ព្រមទាំងប្រព្រឹត្តក្រវិចក្រវៀន ហើយធ្វើការអាក្រក់"
38
ប្រសិនបើគេវិលត្រឡប់មកឯព្រះអង្គ អស់ពីចិត្ត អស់ពីព្រលឹង នៅក្នុងស្រុកដែលគេនៅជាឈ្លើយ គឺក្នុងស្រុកដែលខ្មាំងសត្រូវបាននាំទៅនោះ ហើយគេអធិស្ឋានតម្រង់មកឯស្រុកនេះ ដែលទ្រង់បានប្រទានដល់បុព្វបុរសគេ និងទីក្រុងនេះដែលទ្រង់បានរើស ហើយព្រះវិហារនេះ ដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមរបស់ព្រះអង្គ
39
សូមទ្រង់ព្រះសណ្ដាប់ ពីលើស្ថានសួគ៌ គឺពីទីលំនៅរបស់ព្រះអង្គ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសម្រេចសេចក្ដីត្រឹមត្រូវឲ្យគេផង ហើយអត់ទោសដល់ប្រជារាស្ត្ររបស់ព្រះអង្គ ដែលបានធ្វើបាបនឹងទ្រង់នោះ។
40
ឥឡូវនេះ ឱព្រះនៃទូលបង្គំអើយ សូមព្រះអង្គទតមើល ហើយផ្ទៀងព្រះកាណ៌ស្តាប់ជានិច្ច ចំពោះសេចក្ដីដែលគេអធិស្ឋាននៅទីនេះ។
41
ដូច្នេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមព្រះអង្គឈរឡើង សូមព្រះអង្គ និងហិបនៃឥទ្ធានុភាពរបស់ព្រះអង្គ យាងចូលទៅឯទីសម្រាករបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមឲ្យពួកសង្ឃរបស់ព្រះអង្គបានប្រដាប់ខ្លួន ដោយសេចក្ដីសង្គ្រោះ ហើយឲ្យពួកបរិសុទ្ធរបស់ព្រះអង្គ បានរីករាយសប្បាយ ដោយសេចក្ដីល្អ។
42
ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមកុំបោះបង់ចោលអ្នកដែលព្រះអង្គ បានចាក់ប្រេងតាំងឡើយ សូមនឹកចាំពីសេចក្ដីសប្បុរស ដែលព្រះអង្គបានប្រោសដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គផង»។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36