bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
John 12
John 12
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 13 →
1
ប្រាំមួយថ្ងៃមុនបុណ្យរំលង ព្រះយេស៊ូវយាងមកដល់បេថានី ជាកន្លែងដែលឡាសារនៅ។ គាត់ជា អ្នកដែលព្រះអង្គលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់។
2
នៅទីនោះ គេបានរៀបចំជប់លៀងពេលល្ងាចថ្វាយព្រះអង្គ។ ម៉ាថាកំពុងបម្រើភ្ញៀវ រីឯឡាសារជាម្នាក់ក្នុងពួកអ្នកដែលកំពុងរួមតុអាហារជាមួយព្រះអង្គ។
3
ពេលនោះ ម៉ារាយកប្រេងក្រអូបណារ៍ដូសុទ្ធដ៏មានតម្លៃចំណុះបីរយមិល្លីលីត្រ លាបព្រះបាទារបស់ព្រះយេស៊ូវ ហើយជូតព្រះបាទាព្រះអង្គដោយសក់របស់នាង។ ផ្ទះនោះក៏ពេញទៅដោយក្លិនប្រេងក្រអូប។
4
ប៉ុន្តែយូដាសអ៊ីស្ការីយ៉ុត ជាម្នាក់ក្នុងពួកសិស្សរបស់ព្រះអង្គ ដែលរៀបនឹងក្បត់ព្រះអង្គ និយាយថា៖
5
“ម្ដេចក៏មិនលក់ប្រេងក្រអូបនេះបីរយឌេណារី ហើយចែកឲ្យអ្នកក្រវិញ?”។
6
គាត់និយាយដូច្នេះ មិនមែនដោយសារគាត់យកចិត្តទុកដាក់ចំពោះអ្នកក្រទេ គឺដោយសារគាត់ជាចោរ។ គាត់កាន់ថង់ប្រាក់ ហើយតែងតែលួចយកអ្វីដែលគេដាក់ក្នុងថង់នោះ។
7
ព្រះយេស៊ូវមានបន្ទូលថា៖ “ចូរបណ្ដោយនាងចុះ! នាងបានទុកប្រេងក្រអូបនេះសម្រាប់ថ្ងៃនៃការបញ្ចុះសពខ្ញុំ។
8
ជាការពិត អ្នករាល់គ្នាមានអ្នកក្រនៅជាមួយខ្លួនជានិច្ច ប៉ុន្តែអ្នករាល់គ្នាមិនមានខ្ញុំជានិច្ចទេ”។
9
ហ្វូងមនុស្សមួយក្រុមធំក្នុងជនជាតិយូដាដឹងថា ព្រះអង្គគង់នៅទីនោះ។ ពួកគេក៏មក មិនមែនដោយសារតែព្រះយេស៊ូវប៉ុណ្ណោះទេ គឺដើម្បីមើលឡាសារដែលព្រះអង្គបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ផង។
10
រីឯពួកនាយកបូជាចារ្យក៏ពិគ្រោះគ្នាដើម្បីសម្លាប់ឡាសារដែរ
11
ពីព្រោះដោយសារតែឡាសារ មានច្រើននាក់ក្នុងពួកយូដាចាកចេញពីពួកគេ ហើយជឿលើព្រះយេស៊ូវ។
12
នៅថ្ងៃបន្ទាប់ ហ្វូងមនុស្សមួយក្រុមធំដែលមកចូលរួមក្នុងពិធីបុណ្យបានឮថា ព្រះយេស៊ូវកំពុងយាងមកយេរូសាឡិម
13
ពួកគេក៏យកធាងដូង ចេញទៅទទួលព្រះអង្គ ហើយស្រែកថា៖ “ហូសាណា! សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់ គឺព្រះមហាក្សត្រនៃអ៊ីស្រាអែល!” ។
14
ព្រះយេស៊ូវទតឃើញកូនលាមួយ ក៏គង់លើកូនលានោះ ដូចដែលមានសរសេរទុកមកថា:
15
“កុំខ្លាចឡើយ កូនស្រីស៊ីយ៉ូនអើយ មើល៍! ស្ដេចរបស់អ្នកនឹងយាងមក ដោយគង់លើកូនលា”។
16
មុនដំបូងពួកសិស្សរបស់ព្រះអង្គមិនយល់សេចក្ដីទាំងនេះទេ ប៉ុន្តែនៅពេលព្រះយេស៊ូវទទួលការលើកតម្កើងសិរីរុងរឿងហើយ នោះពួកគេនឹកឃើញថា សេចក្ដីទាំងនេះត្រូវបានសរសេរអំពីព្រះអង្គ ហើយថា គេបានធ្វើការទាំងនេះដល់ព្រះអង្គ។
17
ហ្វូងមនុស្សដែលនៅជាមួយព្រះអង្គពេលព្រះអង្គហៅឡាសារចេញពីរូងផ្នូរ និងលើកគាត់ឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ក៏បន្តធ្វើបន្ទាល់។
18
នេះជាហេតុដែលហ្វូងមនុស្សទៅទទួលព្រះអង្គ គឺពីព្រោះពួកគេឮថា ព្រះអង្គបានធ្វើទីសម្គាល់នេះ។
19
ដូច្នេះ ពួកផារិស៊ីក៏និយាយគ្នាថា៖ “ឃើញទេ? ពួកអ្នកមិនបានប្រយោជន៍អ្វីសោះ! មើល៍! ពិភពលោកនាំគ្នាទៅតាមអ្នកនោះអស់ហើយ!”។
20
ក្នុងចំណោមហ្វូងមនុស្សដែលឡើងទៅថ្វាយបង្គំនៅក្នុងពិធីបុណ្យនោះ មានជនជាតិក្រិកខ្លះ។
21
ជនជាតិក្រិកទាំងនេះចូលមកជិតភីលីពអ្នកបេតសៃដាក្នុងកាលីឡេ ហើយសួរគាត់ថា៖ “លោកម្ចាស់ យើងខ្ញុំចង់ជួបយេស៊ូវ”។
22
ភីលីពទៅប្រាប់អនទ្រេ ហើយអនទ្រេ និងភីលីពក៏ទៅទូលព្រះយេស៊ូវ។
23
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖ “ពេលវេលាមកដល់ហើយ ដើម្បីឲ្យកូនមនុស្សបានទទួលការលើកតម្កើងសិរីរុងរឿង។
24
ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា លុះត្រាតែគ្រាប់ស្រូវធ្លាក់ទៅដីហើយងាប់ ពុំនោះទេ វានៅតែមួយដដែល ប៉ុន្តែប្រសិនបើងាប់វិញ វាបង្កើតផលជាច្រើន។
25
អ្នកដែលស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិត រីឯអ្នកដែលស្អប់ជីវិតរបស់ខ្លួននៅពិភពលោកនេះ អ្នកនោះនឹងរក្សាជីវិតរហូតដល់ជីវិតអស់កល្បជានិច្ច។
26
ប្រសិនបើអ្នកណាបម្រើខ្ញុំ អ្នកនោះត្រូវតែមកតាមខ្ញុំ ហើយកន្លែងដែលខ្ញុំនៅ អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ ប្រសិនបើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ។
27
“ឥឡូវនេះ ព្រលឹងរបស់ខ្ញុំមានអំពល់ តើខ្ញុំត្រូវនិយាយអ្វី? តើឲ្យថា: ‘ព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំពីវេលានេះផង’ ឬ? ប៉ុន្តែដោយសារតែការនេះ បានជាខ្ញុំមកដល់វេលានេះ។
28
ព្រះបិតាអើយ សូមលើកតម្កើងសិរីរុងរឿងដល់ព្រះនាម របស់ព្រះអង្គ!”។ ពេលនោះ មានសំឡេងមួយមកពីលើមេឃថា៖ “យើងបានលើកតម្កើងសិរីរុងរឿងហើយ យើងនឹងលើកតម្កើងសិរីរុងរឿងទៀត”។
29
ហ្វូងមនុស្សដែលឈរនៅទីនោះបានឮ ក៏និយាយថា៖ “មានផ្គរលាន់”។ អ្នកខ្លះទៀតថា៖ “មានទូតសួគ៌របស់ព្រះនិយាយនឹងគាត់”។
30
ព្រះយេស៊ូវមានបន្ទូលតបថា៖ “សំឡេងនេះមកមិនមែនសម្រាប់ខ្ញុំទេ គឺសម្រាប់អ្នករាល់គ្នាវិញ។
31
ឥឡូវនេះ ជាការជំនុំជម្រះពិភពលោកនេះ; ឥឡូវនេះ មេគ្រប់គ្រងរបស់ពិភពលោកនេះនឹងត្រូវបានបណ្ដេញចេញ។
32
រីឯខ្ញុំវិញ កាលណាខ្ញុំត្រូវបានលើកឡើងពីផែនដី នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ”។
33
ព្រះអង្គមានបន្ទូលដូច្នេះ ដើម្បីឲ្យដឹងថាព្រះអង្គរៀបនឹងសុគតដោយការសុគតបែបណា។
34
ហ្វូងមនុស្សតបនឹងព្រះអង្គថា៖ “យើងបានឮពីក្រឹត្យវិន័យថា ព្រះគ្រីស្ទគង់នៅជារៀងរហូត ចុះម្ដេចក៏អ្នកនិយាយថា: ‘កូនមនុស្សត្រូវតែបានលើកឡើង’? តើ‘កូនមនុស្ស’ នេះជានរណា?”។
35
ព្រះយេស៊ូវមានបន្ទូលថា៖ “ពន្លឺនេះនៅក្នុងចំណោមអ្នករាល់គ្នាតែបន្តិចទៀតទេ ចូរដើរក្នុងពេលដែលអ្នករាល់គ្នាមានពន្លឺនេះចុះ ដើម្បីកុំឲ្យសេចក្ដីងងឹតចាប់អ្នករាល់គ្នាឡើយ។ អ្នកដែលដើរក្នុងសេចក្ដីងងឹតមិនដឹងថាខ្លួនកំពុងទៅឯណាទេ។
36
ក្នុងពេលដែលអ្នករាល់គ្នាមានពន្លឺនេះ ចូរជឿលើពន្លឺនេះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានក្លាយជាកូននៃពន្លឺ”។ នៅពេលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គក៏យាងចេញទៅ ហើយត្រូវបានបំបាំងពីពួកគេ។
37
ទោះបីជាព្រះអង្គបានធ្វើទីសម្គាល់ជាច្រើននៅមុខពួកគេក៏ដោយ ក៏ពួកគេនៅតែមិនជឿលើព្រះអង្គ
38
ដើម្បីឲ្យពាក្យរបស់ព្យាការីអេសាយត្រូវបានបំពេញឲ្យសម្រេច ដែលថា: “ព្រះអម្ចាស់អើយ តើនរណាបានជឿដំណឹងរបស់យើងខ្ញុំ? តើព្រះហស្ត របស់ព្រះអម្ចាស់ត្រូវបានសម្ដែងដល់នរណា?”។
39
នេះជាហេតុដែលពួកគេមិនអាចជឿបានឡើយ គឺពីព្រោះអេសាយបានថ្លែងទៀតថា:
40
“ព្រះអង្គធ្វើឲ្យភ្នែករបស់ពួកគេខ្វាក់ ធ្វើឲ្យចិត្តរបស់ពួកគេរឹង ក្រែងលោពួកគេឃើញនឹងភ្នែក យល់ដោយចិត្ត បែរមកវិញ ហើយក្រែងលោយើងនឹងប្រោសពួកគេឲ្យជា”។
41
អេសាយមានប្រសាសន៍សេចក្ដីទាំងនេះ ពីព្រោះ លោកបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ហើយក៏ថ្លែងអំពីព្រះអង្គ។
42
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានច្រើននាក់ក្នុងពួកមេគ្រប់គ្រងជឿលើព្រះអង្គ។ ប៉ុន្តែដោយសារតែពួកផារិស៊ី ពួកគេមិនសារភាពទេ ក្រែងលោត្រូវបណ្ដេញចេញពីសាលាប្រជុំ។
43
ដ្បិតពួកគេស្រឡាញ់សិរីរុងរឿងពីមនុស្ស ជាងសិរីរុងរឿងពីព្រះ។
44
ព្រះយេស៊ូវទ្រង់ស្រែកឡើងថា៖ “អ្នកដែលជឿលើខ្ញុំ មិនមែនជឿលើខ្ញុំទេ គឺជឿលើព្រះអង្គដែលចាត់ខ្ញុំឲ្យមកនោះវិញ
45
ហើយអ្នកដែលឃើញខ្ញុំ ក៏ឃើញព្រះអង្គដែលចាត់ខ្ញុំឲ្យមកដែរ។
46
ខ្ញុំមកជាពន្លឺក្នុងពិភពលោក ដើម្បីកុំឲ្យអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹតឡើយ។
47
ប្រសិនបើអ្នកណាឮពាក្យរបស់ខ្ញុំ ហើយមិនប្រតិបត្តិតាម ខ្ញុំមិនកាត់ទោសអ្នកនោះទេ ពីព្រោះខ្ញុំមកមិនមែនដើម្បីកាត់ទោសមនុស្សលោកឡើយ គឺដើម្បីសង្គ្រោះមនុស្សលោកវិញ។
48
អ្នកដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យរបស់ខ្ញុំ មានម្នាក់ដែលកាត់ទោសអ្នកនោះ គឺពាក្យដែលខ្ញុំនិយាយនោះហើយ នឹងកាត់ទោសគេនៅថ្ងៃចុងបញ្ចប់។
49
ដ្បិតខ្ញុំនិយាយមិនមែនចេញពីខ្លួនខ្ញុំទេ គឺព្រះបិតាដែលចាត់ខ្ញុំឲ្យមក ព្រះអង្គផ្ទាល់បានប្រទានសេចក្ដីបង្គាប់ដល់ខ្ញុំឲ្យខ្ញុំត្រូវប្រាប់អ្វី និងនិយាយអ្វី។
50
ខ្ញុំដឹងថា សេចក្ដីបង្គាប់របស់ព្រះអង្គជាជីវិតអស់កល្បជានិច្ច។ ដូច្នេះ អ្វីៗដែលខ្ញុំនិយាយ គឺខ្ញុំនិយាយយ៉ាងនោះដូចដែលព្រះបិតាបានប្រាប់ខ្ញុំ”៕
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21