bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
John 9
John 9
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 10 →
1
នៅពេលព្រះយេស៊ូវកំពុងយាងតាមផ្លូវ ព្រះអង្គទតឃើញបុរសម្នាក់ខ្វាក់ភ្នែកពីកំណើត។
2
ពួកសិស្សរបស់ព្រះអង្គក៏ទូលសួរថា៖ “រ៉ាប៊ី គាត់កើតមកខ្វាក់ភ្នែកដូច្នេះ តើនរណាបានប្រព្រឹត្តបាប អ្នកនេះ ឬឪពុកម្ដាយរបស់គាត់?”។
3
ព្រះយេស៊ូវទ្រង់ឆ្លើយថា៖ “មិនមែនអ្នកនេះបានប្រព្រឹត្តបាបទេ ហើយក៏មិនមែនឪពុកម្ដាយរបស់គាត់ដែរ ប៉ុន្តែដើម្បីឲ្យការងាររបស់ព្រះត្រូវបានសម្ដែងនៅក្នុងគាត់វិញ។
4
យើង ត្រូវតែធ្វើការងាររបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ពេលនៅថ្ងៃនៅឡើយ។ យប់នឹងមកដល់ ជាពេលដែលគ្មានអ្នកណាអាចធ្វើការបានទេ។
5
ដរាបណាខ្ញុំនៅក្នុងពិភពលោក ខ្ញុំជាពន្លឺនៃពិភពលោក”។
6
ព្រះអង្គមានបន្ទូលសេចក្ដីទាំងនេះហើយ ក៏ស្ដោះទៅលើដី ធ្វើភក់ពីទឹកព្រះឱស្ឋ ហើយលាបភក់លើភ្នែកទាំងពីររបស់បុរសនោះ
7
រួចមានបន្ទូលនឹងគាត់ថា៖ “ចូរទៅលាងក្នុងស្រះស៊ីឡោមចុះ” (ស៊ីឡោម មានអត្ថន័យប្រែថា ត្រូវបានចាត់ឲ្យទៅ)។ ដូច្នេះ គាត់ក៏ចេញទៅលាង ហើយមកវិញទាំងមើលឃើញ។
8
អ្នកជិតខាង និងអ្នកដែលពីមុនឃើញថាគាត់ជាអ្នកសុំទាន ក៏និយាយថា៖ “តើអ្នកនេះមិនមែនជាអ្នកដែលអង្គុយសុំទានទេឬ?”។
9
អ្នកខ្លះថា៖ “គឺអ្នកនេះហើយ”។ អ្នកខ្លះទៀតថា៖ “ទេ! គាត់គ្រាន់តែដូចអ្នកនោះ”។ គាត់និយាយថា៖ “គឺខ្ញុំហ្នឹងហើយ!”។
10
ពួកគេក៏សួរគាត់ថា៖ “ចុះភ្នែករបស់អ្នកត្រូវបានបើកយ៉ាងដូចម្ដេច?”។
11
គាត់ឆ្លើយថា៖ “មានម្នាក់ដែលគេហៅថាយេស៊ូវបានធ្វើភក់លាបភ្នែករបស់ខ្ញុំ រួចប្រាប់ខ្ញុំថា: ‘ចូរទៅលាងនៅស្រះ ស៊ីឡោមចុះ’។ ខ្ញុំក៏ទៅលាង ហើយមើលឃើញ”។
12
ពួកគេសួរថា៖ “តើអ្នកនោះនៅឯណា?”។ គាត់ថា៖ “ខ្ញុំមិនដឹងទេ”។
13
ពួកគេនាំបុរសដែលខ្វាក់ភ្នែកពីមុននោះទៅជួបពួកផារិស៊ី។
14
ថ្ងៃដែលព្រះយេស៊ូវទ្រង់ធ្វើភក់ ហើយបើកភ្នែករបស់គាត់ជាថ្ងៃសប្ប័ទ។
15
ពួកផារិស៊ីក៏សួរគាត់សាជាថ្មីអំពីរបៀបដែលគាត់បានមើលឃើញដែរ។ បុរសនោះឆ្លើយថា៖ “លោកបានដាក់ភក់លើភ្នែករបស់ខ្ញុំ រួចខ្ញុំលាងចេញ ហើយក៏មើលឃើញ”។
16
អ្នកខ្លះក្នុងពួកផារិស៊ីនិយាយថា៖ “ម្នាក់នោះមិនមែនមកពីព្រះទេ ពីព្រោះមិនរក្សាថ្ងៃសប្ប័ទ”។ ប៉ុន្តែអ្នកខ្លះទៀតថា៖ “តើម្នាក់ដែលជាមនុស្សបាបអាចធ្វើទីសម្គាល់បែបនេះយ៉ាងដូចម្ដេចបាន?”។ នោះក៏មានការបាក់បែកគ្នាក្នុងចំណោមពួកគេ។
17
ពួកគេសួរបុរសខ្វាក់ភ្នែកទៀតថា៖ “ដោយអ្នកនោះបានបើកភ្នែករបស់អ្នក តើអ្នកនិយាយអំពីអ្នកនោះថាជានរណា?”។ គាត់ថា៖ “លោកជាព្យាការី”។
18
ពួកយូដាមិនជឿថា ពីមុនគាត់ខ្វាក់ភ្នែក ហើយបានមើលឃើញវិញទេ ទាល់តែហៅឪពុកម្ដាយរបស់បុរសដែលមើលឃើញនោះមក
19
សួរថា៖ “តើអ្នកនេះជាកូនរបស់ពួកអ្នក ដែលពួកអ្នកនិយាយថាបានកើតមកខ្វាក់ភ្នែកមែនទេ? ចុះឥឡូវនេះ តើអ្នកនេះបានមើលឃើញយ៉ាងដូចម្ដេច?”។
20
ឪពុកម្ដាយរបស់គាត់ឆ្លើយថា៖ “យើងខ្ញុំដឹងថា នេះជាកូនរបស់យើងខ្ញុំដែលកើតមកខ្វាក់ភ្នែកមែន។
21
ប៉ុន្តែយើងខ្ញុំមិនដឹងទេថា ឥឡូវនេះវាមើលឃើញយ៉ាងដូចម្ដេច ហើយក៏មិនដឹងថា អ្នកណាបានបើកភ្នែករបស់វាដែរ។ សូមសួរវាចុះ វាពេញវ័យហើយ វានឹងនិយាយដោយខ្លួនឯង”។
22
ឪពុកម្ដាយរបស់បុរសនោះនិយាយសេចក្ដីទាំងនេះ ដោយសារខ្លាចពួកយូដា ពីព្រោះពួកយូដាបានព្រមព្រៀងគ្នាហើយថា ប្រសិនបើអ្នកណាសារភាពថាព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះត្រូវបណ្ដេញចេញពីសាលាប្រជុំ។
23
ហេតុនេះហើយបានជាឪពុកម្ដាយរបស់គាត់និយាយថា: “វាពេញវ័យហើយ សូមសួរវាចុះ”។
24
ពួកគេក៏ហៅបុរសដែលធ្លាប់ខ្វាក់ភ្នែកមកជាលើកទីពីរ ហើយប្រាប់គាត់ថា៖ “ចូរថ្វាយសិរីរុងរឿងដល់ព្រះចុះ! យើងដឹងហើយថា អ្នកនោះជាមនុស្សបាប”។
25
គាត់តបថា៖ “ខ្ញុំមិនដឹងថាតើលោកនោះជាមនុស្សបាបឬយ៉ាងណាទេ។ ខ្ញុំដឹងតែរឿងមួយ គឺពីមុនខ្វាក់ភ្នែក ប៉ុន្ដែឥឡូវនេះខ្ញុំមើលឃើញ”។
26
ពួកគេសួរថា៖ “តើអ្នកនោះធ្វើអ្វីដល់អ្នក? តើអ្នកនោះបើកភ្នែករបស់អ្នកយ៉ាងដូចម្ដេច?”។
27
គាត់ឆ្លើយថា៖ “ខ្ញុំប្រាប់អស់លោករួចហើយ ប៉ុន្តែអស់លោកមិនស្ដាប់ទេ ម្ដេចក៏អស់លោកចង់ស្ដាប់ម្ដងទៀត? មិនមែនអស់លោកក៏ចង់ធ្វើជាសិស្សរបស់លោកនោះដែរ មែនទេ?”។
28
ពួកគេក៏ជេរគាត់ថា៖ “គឺអ្នកឯងហើយ ជាសិស្សរបស់អ្នកនោះ រីឯយើងវិញ យើងជាសិស្សរបស់ម៉ូសេ។
29
យើងដឹងថាព្រះបានមានបន្ទូលនឹងម៉ូសេ រីឯអ្នកនោះវិញ យើងមិនដឹងថាមកពីណាទេ!”។
30
បុរសនោះតបនឹងពួកគេថា៖ “នេះជារឿងចម្លែកណាស់ដែលអស់លោកមិនដឹងថាលោកនោះមកពីណា ប៉ុន្តែលោកបានបើកភ្នែករបស់ខ្ញុំ!
31
យើងរាល់គ្នាដឹងហើយថា ព្រះមិនសណ្ដាប់មនុស្សបាបទេ ប៉ុន្តែប្រសិនបើមានអ្នកណាកោតខ្លាចព្រះ ហើយប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ ព្រះអង្គទ្រង់សណ្ដាប់អ្នកនោះ។
32
តាំងពីដើមរៀងមកមិនដែលឮថា មានអ្នកណាបើកភ្នែករបស់មនុស្សដែលកើតមកខ្វាក់ភ្នែកឡើយ។
33
ប្រសិនបើលោកនោះមិនមែនមកពីព្រះទេ លោកមិនអាចធ្វើអ្វីបានឡើយ”។
34
ពួកគេតបថា៖ “អ្នកឯងបានកើតមកក្នុងបាបទាំងស្រុង ហើយអ្នកឯងកំពុងបង្រៀនពួកយើងឬ?”។ រួចពួកគេក៏បណ្ដេញគាត់ចេញ។
35
ព្រះយេស៊ូវទ្រង់ឮថា ពួកគេបានបណ្ដេញគាត់ចេញ។ នៅពេលរកគាត់ឃើញ ព្រះអង្គមានបន្ទូលថា៖ “តើអ្នកជឿលើកូនមនុស្ស ឬទេ?”។
36
បុរសនោះក៏ទូលឆ្លើយថា៖ “លោកម្ចាស់ តើកូនមនុស្សជានរណា ដើម្បីឲ្យខ្ញុំបានជឿលើព្រះអង្គផង?”។
37
ព្រះយេស៊ូវមានបន្ទូលថា៖ “អ្នកធ្លាប់ឃើញព្រះអង្គហើយ ម្នាក់ដែលកំពុងនិយាយនឹងអ្នក គឺព្រះអង្គហ្នឹងហើយ”។
38
គាត់ទូលថា៖ “ព្រះអម្ចាស់អើយ ទូលបង្គំជឿហើយ!”។ រួចគាត់ក៏ថ្វាយបង្គំព្រះអង្គ។
39
ព្រះយេស៊ូវមានបន្ទូលថា៖ “ខ្ញុំបានមកក្នុងពិភពលោកនេះដើម្បីកាត់ទោស គឺឲ្យអ្នកដែលមើលមិនឃើញបានមើលឃើញ ហើយឲ្យអ្នកដែលមើលឃើញត្រឡប់ជាខ្វាក់ភ្នែកវិញ”។
40
ពួកផារិស៊ីខ្លះដែលនៅជាមួយព្រះអង្គឮដូច្នេះ ក៏និយាយថា៖ “មិនមែនយើងក៏ជាមនុស្សខ្វាក់ភ្នែកដែរ មែនទេ?”។
41
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “ប្រសិនបើអ្នករាល់គ្នាជាមនុស្សខ្វាក់ភ្នែក ម្ល៉េះសមអ្នករាល់គ្នាគ្មានបាបទេ ប៉ុន្តែឥឡូវនេះអ្នករាល់គ្នាថា: ‘យើងមើលឃើញ’ នោះបាបរបស់អ្នករាល់គ្នានៅតែមាន”៕
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21