bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
John 15
John 15
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 16 →
1
“គឺខ្ញុំជាដើមទំពាំងបាយជូរដ៏ពិត ហើយព្រះបិតារបស់ខ្ញុំជាអ្នកថែចម្ការ។
2
អស់ទាំងមែកនៅជាប់នឹង ខ្ញុំដែលមិនបង្កើតផល ព្រះអង្គយកមែកនោះចេញ រីឯអស់ទាំងមែកដែលបង្កើតផល ព្រះអង្គលះមែកនោះ ដើម្បីឲ្យបង្កើតផលកាន់តែច្រើន។
3
អ្នករាល់គ្នាបានស្អាតរួចហើយ ដោយសារតែពាក្យដែលខ្ញុំបាននិយាយនឹងអ្នករាល់គ្នា។
4
ចូរស្ថិតនៅក្នុងខ្ញុំ នោះខ្ញុំក៏ស្ថិតនៅក្នុងអ្នករាល់គ្នាដែរ។ ដូចដែលមែកមិនអាចបង្កើតផលដោយឯកឯងបានឡើយ លុះត្រាតែនៅជាប់នឹងដើមទំពាំងបាយជូរ អ្នករាល់គ្នាក៏មិនអាចបង្កើតផលដូច្នោះបានដែរ លុះត្រាតែអ្នករាល់គ្នាស្ថិតនៅក្នុងខ្ញុំ។
5
“គឺខ្ញុំជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក។ អ្នកដែលស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំស្ថិតនៅក្នុងអ្នកនោះ អ្នកនោះនឹងបង្កើតផលជាច្រើន ដ្បិតអ្នករាល់គ្នាមិនអាចធ្វើអ្វីដោយគ្មានខ្ញុំបានឡើយ។
6
ប្រសិនបើអ្នកណាមិនស្ថិតនៅក្នុងខ្ញុំទេ អ្នកនោះត្រូវបោះចោលទៅខាងក្រៅដូចជាមែក ហើយក្រៀមស្វិតទៅ។ គេប្រមូលមែកទាំងនោះបោះទៅក្នុងភ្លើង ហើយវាក៏ឆេះ។
7
ប្រសិនបើអ្នករាល់គ្នាស្ថិតនៅក្នុងខ្ញុំ ហើយពាក្យរបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ចូរទូលសុំអ្វីក៏ដោយដែលអ្នករាល់គ្នាចង់បានចុះ នោះនឹងបានសម្រេចដល់អ្នករាល់គ្នា។
8
ព្រះបិតារបស់ខ្ញុំបានទទួលការលើកតម្កើងសិរីរុងរឿងដោយសារតែការនេះ គឺការដែលអ្នករាល់គ្នាបង្កើតផលជាច្រើន និងការដែលអ្នករាល់គ្នាធ្វើជាសិស្សរបស់ខ្ញុំ។
9
“ដូចដែលព្រះបិតាស្រឡាញ់ខ្ញុំ ខ្ញុំក៏ស្រឡាញ់អ្នករាល់គ្នាដែរ។ ចូរស្ថិតនៅក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំចុះ។
10
ប្រសិនបើអ្នករាល់គ្នាកាន់តាមសេចក្ដីបង្គាប់របស់ខ្ញុំ អ្នករាល់គ្នានឹងស្ថិតនៅក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចដែលខ្ញុំបានកាន់តាមសេចក្ដីបង្គាប់របស់ព្រះបិតាខ្ញុំ ហើយស្ថិតនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះអង្គដែរ។
11
“ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាហើយ ដើម្បីឲ្យអំណររបស់ខ្ញុំបាននៅក្នុងអ្នករាល់គ្នា ហើយឲ្យអំណររបស់អ្នករាល់គ្នាត្រូវបានបំពេញ។
12
នេះជាសេចក្ដីបង្គាប់របស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចដែលខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
13
គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះឡើយ គឺដែលម្នាក់លះបង់ជីវិតរបស់ខ្លួនសម្រាប់មិត្តសម្លាញ់របស់ខ្លួន។
14
អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា។
15
ខ្ញុំមិនហៅអ្នករាល់គ្នាជាបាវបម្រើទៀតទេ ពីព្រោះបាវបម្រើមិនដឹងអ្វីដែលចៅហ្វាយរបស់ខ្លួនធ្វើឡើយ ផ្ទុយទៅវិញ ខ្ញុំបានហៅអ្នករាល់គ្នាជាមិត្តសម្លាញ់ ពីព្រោះខ្ញុំឲ្យអ្នករាល់គ្នាដឹងអ្វីៗទាំងអស់ដែលខ្ញុំឮពីព្រះបិតារបស់ខ្ញុំហើយ។
16
អ្នករាល់គ្នាមិនបានជ្រើសរើសខ្ញុំទេ គឺខ្ញុំបានជ្រើសរើសអ្នករាល់គ្នាវិញ ព្រមទាំងតែងតាំងអ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាទៅបង្កើតផល ហើយឲ្យផលរបស់អ្នករាល់គ្នានៅគង់វង្ស។ ដូច្នេះ អ្វីក៏ដោយដែលអ្នករាល់គ្នាទូលសុំព្រះបិតាក្នុងនាមរបស់ខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នា។
17
ខ្ញុំបង្គាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។
18
“ប្រសិនបើពិភពលោកស្អប់អ្នករាល់គ្នា ចូរដឹងថាគេបានស្អប់ខ្ញុំមុនអ្នករាល់គ្នាហើយ។
19
ប្រសិនបើអ្នករាល់គ្នាជារបស់ពិភពលោក ម្ល៉េះសមពិភពលោកបានស្រឡាញ់របស់ខ្លួនវា។ ប៉ុន្តែដោយសារអ្នករាល់គ្នាមិនមែនជារបស់ពិភពលោក គឺខ្ញុំបានជ្រើសរើសអ្នករាល់គ្នាចេញពីពិភពលោក ហេតុនេះហើយបានជាពិភពលោកស្អប់អ្នករាល់គ្នា។
20
ចូរនឹកចាំពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា: ‘បាវបម្រើមិនធំជាងចៅហ្វាយរបស់ខ្លួនទេ’។ ប្រសិនបើគេបៀតបៀនខ្ញុំ គេនឹងបៀតបៀនអ្នករាល់គ្នាដែរ។ ប្រសិនបើគេកាន់តាមពាក្យរបស់ខ្ញុំ គេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ។
21
ប៉ុន្តែគេនឹងប្រព្រឹត្តការទាំងអស់នេះដល់អ្នករាល់គ្នាដោយសារតែនាមរបស់ខ្ញុំ ពីព្រោះគេមិនបានស្គាល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកទេ។
22
ប្រសិនបើខ្ញុំមិនបានមក ហើយប្រាប់ពួកគេទេ នោះពួកគេគ្មានបាបឡើយ។ ប៉ុន្តែឥឡូវនេះ ពួកគេគ្មានពាក្យដោះសាអំពីបាបរបស់ពួកគេឡើយ។
23
អ្នកដែលស្អប់ខ្ញុំ ក៏ស្អប់ព្រះបិតារបស់ខ្ញុំដែរ។
24
ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការក្នុងចំណោមពួកគេ ជាកិច្ចការដែលគ្មានអ្នកណាផ្សេងបានធ្វើទេ ពួកគេគ្មានបាបឡើយ។ ប៉ុន្តែឥឡូវនេះ ពួកគេបានទាំងឃើញ ហើយទាំងស្អប់ខ្ញុំ និងព្រះបិតារបស់ខ្ញុំទៀត។
25
នេះគឺដើម្បីឲ្យពាក្យដែលមានសរសេរទុកមកក្នុងក្រឹត្យវិន័យរបស់ពួកគេត្រូវបានបំពេញឲ្យសម្រេច ដែលថា: ‘ពួកគេបានស្អប់ខ្ញុំដោយគ្មានមូលហេតុ’។
26
“នៅពេលព្រះជំនួយដែលខ្ញុំនឹងចាត់ពីព្រះបិតាឲ្យមកអ្នករាល់គ្នា គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតដែលចេញមកពីព្រះបិតាបានយាងមក ព្រះអង្គនឹងធ្វើបន្ទាល់អំពីខ្ញុំ
27
ហើយអ្នករាល់គ្នាក៏ធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំតាំងពីដំបូងមក។
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21