bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
John 2
John 2
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 3 →
1
នៅថ្ងៃទីបី មានពិធីមង្គលការមួយនៅកាណាក្នុងកាលីឡេ។ ម្ដាយរបស់ព្រះយេស៊ូវនៅទីនោះ
2
ហើយព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គក៏ត្រូវគេអញ្ជើញទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។
3
នៅពេលស្រាទំពាំងបាយជូរអស់ ម្ដាយរបស់ព្រះយេស៊ូវទូលព្រះអង្គថា៖ “គេគ្មានស្រាទំពាំងបាយជូរទេ”។
4
ព្រះយេស៊ូវមានបន្ទូលនឹងម្ដាយថា៖ “ស្ត្រីអើយ តើរឿងនេះជាអ្វីនឹងខ្ញុំ ហើយនឹងអ្នក? ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ”។
5
ម្ដាយរបស់ព្រះអង្គប្រាប់ពួកអ្នកបម្រើថា៖ “អ្វីក៏ដោយដែលលោកប្រាប់អ្នករាល់គ្នា ចូរធ្វើចុះ”។
6
នៅទីនោះ មានដាក់ពាងថ្មប្រាំមួយ សម្រាប់ពិធីជម្រះរបស់ជនជាតិយូដា ពាងនីមួយៗមានចំណុះពីរ ឬបីរង្វាល់ ។
7
ព្រះយេស៊ូវមានបន្ទូលនឹងពួកអ្នកបម្រើថា៖ “ចូរចាក់ទឹកឲ្យពេញពាងទាំងនេះចុះ”។ ពួកគេក៏ចាក់ពេញដល់មាត់ពាង។
8
បន្ទាប់មក ព្រះអង្គមានបន្ទូលនឹងពួកគេថា៖ “ឥឡូវនេះ ចូរដួសយកទៅជូនអ្នកគ្រប់គ្រងពិធីចុះ”។ ពួកគេក៏យកទៅ។
9
នៅពេលអ្នកគ្រប់គ្រងពិធីបានភ្លក់ទឹកដែលក្លាយជាស្រាទំពាំងបាយជូរហើយ ក៏មិនដឹងថាមកពីណាដែរ (ប៉ុន្តែពួកអ្នកបម្រើដែលដួសទឹកនោះបានដឹង)។ អ្នកគ្រប់គ្រងពិធីក៏ហៅកូនកំលោះមក
10
ហើយនិយាយនឹងគាត់ថា៖ “មនុស្សគ្រប់គ្នាដាក់ស្រាទំពាំងបាយជូរល្អមុន ហើយនៅពេលគេស្រវឹង ទើបដាក់ស្រាទំពាំងបាយជូរដែលអន់ជាង រីឯអ្នកវិញ អ្នកបានទុកស្រាទំពាំងបាយជូរល្អរហូតដល់ឥឡូវ!”។
11
ព្រះយេស៊ូវទ្រង់ធ្វើទីសម្គាល់ដំបូងនេះនៅកាណាក្នុងកាលីឡេ ព្រមទាំងសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សរបស់ព្រះអង្គក៏ជឿលើព្រះអង្គ។
12
បន្ទាប់ពីការនេះ ព្រះយេស៊ូវ ម្ដាយ បងប្អូន និងពួកសិស្សរបស់ព្រះអង្គចុះទៅកាពើណិម ហើយស្នាក់នៅទីនោះមិនយូរថ្ងៃទេ។
13
បុណ្យរំលង របស់ជនជាតិយូដាជិតមកដល់ហើយ ព្រះយេស៊ូវក៏យាងឡើងទៅយេរូសាឡិម។
14
ព្រះអង្គទតឃើញពួកអ្នកលក់គោ ចៀម និងព្រាប ព្រមទាំងពួកអ្នកដូរលុយ កំពុងអង្គុយនៅក្នុងព្រះវិហារ។
15
ព្រះអង្គក៏ធ្វើខ្សែតីដោយខ្សែ រួចដេញពួកគេគ្រប់គ្នាឲ្យចេញពីព្រះវិហារ ទាំងចៀម និងគោ ហើយបាចប្រាក់របស់ពួកអ្នកដូរលុយចោល ព្រមទាំងផ្កាប់តុទាំងនោះផង។
16
ព្រះអង្គមានបន្ទូលនឹងពួកអ្នកលក់ព្រាបថា៖ “ចូរយករបស់ទាំងនេះចេញពីទីនេះទៅ! កុំធ្វើឲ្យដំណាក់របស់ព្រះបិតាខ្ញុំទៅជាផ្ទះលក់ដូរឡើយ!”។
17
ពួកសិស្សរបស់ព្រះអង្គនឹកឃើញសេចក្ដីដែលមានសរសេរទុកមកថា: “ចិត្តឆេះឆួលចំពោះដំណាក់របស់ព្រះអង្គនឹងឆេះសន្ធោសន្ធៅនៅក្នុងទូលបង្គំ”។
18
បន្ទាប់មក ពួកយូដាតបនឹងព្រះអង្គថា៖ “ដែលអ្នកធ្វើការទាំងនេះ តើអ្នកបង្ហាញទីសម្គាល់អ្វីដល់យើង?”។
19
ព្រះយេស៊ូវមានបន្ទូលឆ្លើយនឹងពួកគេថា៖ “ចូរបំផ្លាញព្រះវិហារនេះចុះ ហើយក្នុងបីថ្ងៃ ខ្ញុំនឹងលើកឡើងវិញ”។
20
ពួកយូដានិយាយថា៖ “ព្រះវិហារនេះសាងសង់អស់សែសិបប្រាំមួយឆ្នាំ តើអ្នកនឹងលើកឡើងវិញក្នុងបីថ្ងៃឬ?”។
21
ប៉ុន្តែព្រះអង្គកំពុងមានបន្ទូលអំពីព្រះវិហារនៃព្រះកាយរបស់ព្រះអង្គទេ។
22
ដូច្នេះ នៅពេលព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ពួកសិស្សរបស់ព្រះអង្គនឹកឃើញថា ព្រះអង្គមានបន្ទូលអំពីការនេះហើយ នោះពួកគេក៏ជឿបទគម្ពីរ និងព្រះបន្ទូលដែលព្រះយេស៊ូវមានបន្ទូល។
23
ពេលព្រះអង្គគង់នៅយេរូសាឡិមក្នុងអំឡុងពេលបុណ្យរំលង មានមនុស្សជាច្រើនជឿលើព្រះនាមរបស់ព្រះអង្គ ដោយឃើញទីសម្គាល់នានាដែលព្រះអង្គបានធ្វើ។
24
ប៉ុន្តែព្រះយេស៊ូវ ព្រះអង្គផ្ទាល់មិនផ្ទុកផ្ដាក់អង្គទ្រង់នឹងពួកគេទេ ពីព្រោះព្រះអង្គឈ្វេងយល់មនុស្សទាំងអស់
25
ហើយពីព្រោះព្រះអង្គមិនចាំបាច់ឲ្យអ្នកណាធ្វើបន្ទាល់អំពីមនុស្សទេ ដ្បិតព្រះអង្គផ្ទាល់ឈ្វេងយល់នូវអ្វីដែលមាននៅក្នុងមនុស្ស៕
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21