bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
John 3
John 3
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 4 →
1
មានបុរសម្នាក់ក្នុងពួកផារិស៊ី ឈ្មោះនីកូដេម ជាមេគ្រប់គ្រងនៃជនជាតិយូដា។
2
គាត់មករកព្រះយេស៊ូវនៅពេលយប់ ហើយទូលព្រះអង្គថា៖ “រ៉ាប៊ី យើងខ្ញុំដឹងហើយថា លោកជាគ្រូដែលមកពីព្រះ ពីព្រោះគ្មានអ្នកណាអាចធ្វើទីសម្គាល់ទាំងនេះដែលលោកកំពុងធ្វើបានឡើយ លុះត្រាតែព្រះគង់នៅជាមួយអ្នកនោះប៉ុណ្ណោះ”។
3
ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖ “ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា ប្រសិនបើអ្នកណាមិនបានកើតជាថ្មី ទេ អ្នកនោះមិនអាចឃើញអាណាចក្ររបស់ព្រះបានឡើយ”។
4
នីកូដេមទូលព្រះអង្គថា៖ “តើមនុស្សចាស់អាចកើតមកយ៉ាងដូចម្ដេចបាន? គាត់មិនអាចចូលទៅក្នុងផ្ទៃម្ដាយរបស់ខ្លួនវិញ ហើយកើតមកម្ដងទៀតទេ មែនទេ?”។
5
ព្រះយេស៊ូវទ្រង់តបថា៖ “ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា ប្រសិនបើអ្នកណាមិនបានកើតមកពីទឹក និងព្រះវិញ្ញាណទេ អ្នកនោះមិនអាចចូលទៅក្នុងអាណាចក្ររបស់ព្រះបានឡើយ។
6
អ្វីដែលកើតមកពីសាច់ឈាម គឺជាសាច់ឈាម ហើយអ្វីដែលកើតមកពីព្រះវិញ្ញាណ គឺជាវិញ្ញាណ។
7
កុំភ្ញាក់ផ្អើល ដែលខ្ញុំប្រាប់អ្នកថា: ‘អ្នកត្រូវតែកើតជាថ្មី’ នោះឡើយ។
8
ខ្យល់ បក់ទៅកន្លែងណាដែលវាចង់ ហើយអ្នកឮសំឡេងរបស់វា ប៉ុន្តែអ្នកមិនដឹងថា វាមកពីទីណា ឬទៅទីណាទេ អស់អ្នកដែលកើតមកពីព្រះវិញ្ញាណក៏ដូច្នោះដែរ”។
9
នីកូដេមទូលតបនឹងព្រះអង្គថា៖ “តើការទាំងនេះអាចកើតឡើងយ៉ាងដូចម្ដេចបាន?”។
10
ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖ “លោកជាគ្រូនៃអ៊ីស្រាអែល តែមិនយល់ការទាំងនេះទេឬ?។
11
ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា យើងនិយាយអំពីអ្វីដែលយើងបានដឹង ហើយយើងធ្វើបន្ទាល់អំពីអ្វីដែលយើងបានឃើញ ប៉ុន្តែអ្នករាល់គ្នាមិនទទួលយកពាក្យបន្ទាល់របស់យើងទេ។
12
ពេលខ្ញុំប្រាប់អ្នករាល់គ្នាអំពីអ្វីៗនៃផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចុះប្រសិនបើខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីអ្វីៗនៃស្ថានសួគ៌វិញ តើអ្នករាល់គ្នានឹងជឿយ៉ាងដូចម្ដេច?
13
គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ លើកលែងតែព្រះអង្គដែលបានយាងចុះមកពីស្ថានសួគ៌ប៉ុណ្ណោះ គឺកូនមនុស្ស ។
14
ដូចដែលម៉ូសេបានលើកសត្វពស់ឡើងនៅទីរហោស្ថានយ៉ាងណា កូនមនុស្សក៏ត្រូវតែទទួលការលើកឡើងយ៉ាងនោះដែរ
15
ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះអង្គ មានជីវិតអស់កល្បជានិច្ច។
16
“ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
17
ពីព្រោះព្រះបានចាត់ព្រះបុត្រារបស់ព្រះអង្គ ឲ្យមកក្នុងពិភពលោក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោកតាមរយៈព្រះបុត្រាវិញ។
18
អ្នកដែលជឿលើព្រះអង្គ មិនត្រូវបានកាត់ទោសឡើយ រីឯអ្នកដែលមិនជឿ ត្រូវបានកាត់ទោសរួចហើយ ពីព្រោះគេមិនបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះ។
19
“នេះជាការកាត់ទោស គឺថាពន្លឺបានមកក្នុងពិភពលោកហើយ ប៉ុន្តែមនុស្សបានស្រឡាញ់សេចក្ដីងងឹតជាងពន្លឺ ពីព្រោះការប្រព្រឹត្តរបស់ពួកគេគឺអាក្រក់។
20
ជាការពិត អស់អ្នកដែលប្រព្រឹត្តការអាក្រក់ស្អប់ពន្លឺ ហើយមិនមករកពន្លឺទេ ក្រែងលោការប្រព្រឹត្តរបស់ខ្លួនត្រូវបានលាតត្រដាង។
21
រីឯអ្នកដែលប្រព្រឹត្តតាមសេចក្ដីពិតវិញ មករកពន្លឺ ដើម្បីឲ្យការប្រព្រឹត្តរបស់ខ្លួនត្រូវបានសម្ដែងថា បានប្រព្រឹត្តនៅក្នុងព្រះ”។
22
បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គមកដល់ស្រុកយូឌា ហើយព្រះអង្គស្នាក់នៅទីនោះជាមួយពួកគេ ព្រមទាំងធ្វើពិធីជ្រមុជទឹកផង។
23
យ៉ូហានក៏ធ្វើពិធីជ្រមុជទឹកដែរ នៅអេណូនជិតសាលីម ពីព្រោះទីនោះមានទឹកច្រើន។ មានមនុស្សជាច្រើនមកទទួលពិធីជ្រមុជទឹកជាបន្តបន្ទាប់។
24
ពេលនោះ យ៉ូហានមិនទាន់ជាប់គុកនៅឡើយទេ។
25
បន្ទាប់មក មានការដេញដោលគ្នារវាងពួកសិស្សរបស់យ៉ូហាន និងជនជាតិយូដាម្នាក់ អំពីពិធីជម្រះ។
26
ពួកគេក៏មករកយ៉ូហាន ហើយនិយាយថា៖ “រ៉ាប៊ី អ្នកដែលនៅត្រើយម្ខាងទន្លេយ័រដាន់ជាមួយលោក ដែលលោកធ្លាប់ធ្វើបន្ទាល់នោះ មើល៍! គាត់កំពុងធ្វើពិធីជ្រមុជទឹក ហើយមនុស្សទាំងអស់កំពុងទៅរកគាត់”។
27
យ៉ូហាននិយាយតបថា៖ “មនុស្សមិនអាចទទួលអ្វីមួយបានឡើយ លុះត្រាតែបានប្រទានឲ្យអ្នកនោះពីស្ថានសួគ៌ប៉ុណ្ណោះ។
28
អ្នករាល់គ្នាផ្ទាល់ធ្វើបន្ទាល់អំពីខ្ញុំ ដែលខ្ញុំធ្លាប់និយាយថា: ‘ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ ប៉ុន្តែខ្ញុំត្រូវបានចាត់ឲ្យមកមុនព្រះអង្គ’។
29
អ្នកដែលយកកូនក្រមុំ គឺកូនកំលោះ រីឯមិត្តសម្លាញ់របស់កូនកំលោះដែលឈរស្ដាប់គាត់ ក៏មានអំណរអរសប្បាយដោយសារតែសំឡេងរបស់កូនកំលោះ ដូច្នេះអំណររបស់ខ្ញុំនេះត្រូវបានបំពេញហើយ។
30
ព្រះអង្គត្រូវតែចម្រើនឡើង រីឯខ្ញុំវិញ ខ្ញុំត្រូវតែចុះថយ”។
31
ព្រះអង្គដែលមកពីខាងលើ គឺនៅលើអ្វីៗទាំងអស់ រីឯអ្នកដែលមកពីផែនដី គឺជារបស់ផែនដី ហើយនិយាយអំពីផែនដី។ ព្រះអង្គដែលមកពីស្ថានសួគ៌ គឺនៅលើអ្វីៗទាំងអស់។
32
ព្រះអង្គទ្រង់ធ្វើបន្ទាល់អំពីអ្វីដែលព្រះអង្គបានឃើញ និងបានឮ ប៉ុន្តែគ្មានអ្នកណាទទួលយកពាក្យបន្ទាល់របស់ព្រះអង្គឡើយ។
33
អ្នកដែលទទួលយកពាក្យបន្ទាល់របស់ព្រះអង្គ បានបោះត្រាថា ព្រះគឺពិតត្រង់។
34
ព្រះអង្គដែលព្រះបានចាត់ឲ្យមក ថ្លែងព្រះបន្ទូលរបស់ព្រះ ពីព្រោះព្រះប្រទានព្រះវិញ្ញាណដោយគ្មានកម្រិត។
35
ព្រះបិតាទ្រង់ស្រឡាញ់ព្រះបុត្រា ហើយបានប្រទានអ្វីៗទាំងអស់មកក្នុងព្រះហស្តរបស់ព្រះបុត្រា។
36
អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច រីឯអ្នកដែលមិនព្រមជឿព្រះបុត្រា នឹងមិនឃើញជីវិតឡើយ ផ្ទុយទៅវិញ ព្រះពិរោធរបស់ព្រះស្ថិតនៅលើអ្នកនោះ៕
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21