bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
John 21
John 21
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
1
បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវបានសម្ដែងអង្គទ្រង់ដល់ពួកសិស្សម្ដងទៀត នៅបឹង ទីបេរាស ។ ព្រះអង្គបានសម្ដែងអង្គទ្រង់យ៉ាងនេះ:
2
ពេលនោះ ស៊ីម៉ូនពេត្រុស ថូម៉ាសដែលគេហៅថាឌីឌីម ណាថាណែលអ្នកកាណាក្នុងកាលីឡេ កូនទាំងពីររបស់សេបេដេ និងសិស្សរបស់ព្រះអង្គពីរនាក់ទៀត នៅជាមួយគ្នា។
3
ស៊ីម៉ូនពេត្រុសនិយាយនឹងពួកគេថា៖ “ខ្ញុំទៅនេសាទត្រី”។ ពួកគេថា៖ “យើងទៅជាមួយដែរ”។ ពួកគេក៏ចេញទៅ ហើយជិះទូក។ ប៉ុន្តែនៅយប់នោះ ពួកគេចាប់មិនបានអ្វីសោះ។
4
លុះដល់ព្រលឹមហើយ ព្រះយេស៊ូវទ្រង់ឈរនៅមាត់បឹង ប៉ុន្តែពួកសិស្សមិនបានដឹងថាជាព្រះយេស៊ូវទេ។
5
ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖ “កូនរាល់គ្នាអើយ កូនគ្មានត្រីទេ មែនទេ?”។ ពួកគេទូលថា៖ “គ្មានទេ”។
6
ព្រះអង្គមានបន្ទូលថា៖ “ចូរទម្លាក់អួនទៅខាងស្ដាំទូក នោះនឹងបានត្រី”។ ពួកគេក៏ទម្លាក់អួន ប៉ុន្តែទាញវាមិនរួចទេ ដោយសារតែចំនួនត្រីច្រើន។
7
សិស្សម្នាក់ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ក៏និយាយនឹងពេត្រុសថា៖ “គឺព្រះអម្ចាស់ហើយ!”។ នៅពេលឮថាជាព្រះអម្ចាស់ ស៊ីម៉ូនពេត្រុសក៏យកអាវមកក្រវាត់ ពីព្រោះគាត់នៅខ្លួនទទេ ហើយលោតចុះទៅក្នុងបឹង។
8
រីឯសិស្សឯទៀតបានមកក្នុងទូកតូច ទាំងអូសអួនដែលមានត្រី ពីព្រោះពួកគេនៅមិនឆ្ងាយពីគោកទេ គឺប្រមាណកៅសិបម៉ែត្រ ។
9
នៅពេលឡើងទៅលើគោក ពួកគេក៏ឃើញមានរងើកភ្លើង ហើយមានត្រីដាក់ពីលើវា ទាំងមាននំប៉័ងដែរ។
10
ព្រះយេស៊ូវមានបន្ទូលថា៖ “ចូរយកត្រីខ្លះ ដែលទើបតែចាប់បានមក”។
11
ស៊ីម៉ូនពេត្រុសក៏ចុះទៅ ហើយទាញអួនដែលពេញដោយត្រីធំៗមួយរយហាសិបបីក្បាលមកលើគោក។ ទោះបីជាមានត្រីច្រើនយ៉ាងនេះក៏ដោយ ក៏អួនមិនធ្លាយដែរ។
12
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖ “មក៍! ហូបចុះ”។ ប៉ុន្តែគ្មានអ្នកណាក្នុងពួកសិស្សហ៊ានទូលសួរព្រះអង្គថា៖ “តើលោកជានរណា?” ឡើយ ពីព្រោះពួកគេដឹងហើយថា ជាព្រះអម្ចាស់។
13
ព្រះយេស៊ូវយាងមកយកនំប៉័ងប្រទានដល់ពួកគេ រីឯត្រី ក៏ព្រះអង្គធ្វើដូច្នោះដែរ។
14
នេះជាលើកទីបីហើយ ដែលព្រះយេស៊ូវលេចមកដល់ពួកសិស្ស ក្រោយពីព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់។
15
នៅពេលពួកគេហូបហើយ ព្រះយេស៊ូវទ្រង់សួរស៊ីម៉ូនពេត្រុសថា៖ “ស៊ីម៉ូនកូនយ៉ូហាន អើយ តើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬទេ?”។ គាត់ទូលថា៖ “បាទ ព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំចូលចិត្តព្រះអង្គណាស់”។ ព្រះអង្គមានបន្ទូលនឹងគាត់ថា៖ “ចូរចិញ្ចឹមកូនចៀមរបស់ខ្ញុំចុះ”។
16
ព្រះអង្គទ្រង់សួរគាត់ទៀតជាលើកទីពីរថា៖ “ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?”។ គាត់ទូលឆ្លើយថា៖ “បាទ ព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំចូលចិត្តព្រះអង្គណាស់”។ ព្រះអង្គមានបន្ទូលនឹងគាត់ថា៖ “ចូរឃ្វាលចៀមរបស់ខ្ញុំចុះ”។
17
ព្រះអង្គទ្រង់សួរគាត់ជាលើកទីបីថា៖ “ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកចូលចិត្តខ្ញុំឬទេ?”។ ដោយសារព្រះអង្គមានបន្ទូលនឹងគាត់ជាលើកទីបីថា: “តើអ្នកចូលចិត្តខ្ញុំឬទេ?” ធ្វើឲ្យពេត្រុសឈឺចិត្ត។ គាត់ក៏ទូលថា៖ “ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់ហើយ ព្រះអង្គជ្រាបថាទូលបង្គំចូលចិត្តព្រះអង្គណាស់”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖ “ចូរចិញ្ចឹមចៀមរបស់ខ្ញុំចុះ។
18
ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា ពេលអ្នកនៅក្មេង អ្នកក្រវាត់ដោយខ្លួនឯង ហើយដើរទៅកន្លែងដែលអ្នកចង់ទៅ។ ប៉ុន្តែពេលអ្នកចាស់ទៅ អ្នកនឹងលាតដៃរបស់អ្នក ហើយអ្នកផ្សេងនឹងក្រវាត់ឲ្យអ្នក រួចនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅ”។
19
ព្រះអង្គមានបន្ទូលដូច្នេះ គឺបញ្ជាក់ថាពេត្រុសនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះដោយការស្លាប់បែបណា។ បន្ទាប់ពីមានបន្ទូលដូច្នេះហើយ ព្រះអង្គមានបន្ទូលនឹងគាត់ថា៖ “ចូរមកតាមខ្ញុំចុះ!”។
20
ពេត្រុសងាកទៅ ក៏ឃើញសិស្សម្នាក់ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់កំពុងមកតាម គឺម្នាក់ដែលផ្អែកលើព្រះឱរារបស់ព្រះអង្គអំឡុងអាហារពេលល្ងាច ហើយទូលសួរថា: “ព្រះអម្ចាស់អើយ តើនរណាជាអ្នកដែលក្បត់ព្រះអង្គ?”។
21
នៅពេលពេត្រុសឃើញអ្នកនោះ ក៏ទូលសួរព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ ចុះអ្នកនោះដូចម្ដេចដែរ?”។
22
ព្រះយេស៊ូវមានបន្ទូលថា៖ “ប្រសិនបើខ្ញុំចង់ឲ្យអ្នកនោះនៅរហូតដល់ពេលខ្ញុំមក តើជាអ្វីនឹងអ្នក? ចូរអ្នកមកតាមខ្ញុំចុះ!”។
23
ដូច្នេះ ពាក្យនេះក៏ចេញទៅក្នុងចំណោមបងប្អូនថា: “សិស្សម្នាក់នោះនឹងមិនស្លាប់ទេ”។ តាមពិត ព្រះយេស៊ូវមិនបានមានបន្ទូលនឹងពេត្រុសថា គាត់នឹងមិនស្លាប់នោះឡើយ គឺគ្រាន់តែថា: “ប្រសិនបើខ្ញុំចង់ឲ្យអ្នកនោះនៅរហូតដល់ពេលខ្ញុំមក តើជាអ្វីនឹងអ្នក?”។
24
គឺសិស្សម្នាក់នេះហើយ ដែលធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះ ព្រមទាំងសរសេរសេចក្ដីទាំងនេះ ហើយយើងក៏ដឹងថា ពាក្យបន្ទាល់របស់គាត់គឺពិត។
25
មានការជាច្រើនទៀតដែលព្រះយេស៊ូវទ្រង់ធ្វើ។ ប្រសិនបើឲ្យសរសេរម្ដងមួយៗ ខ្ញុំគិតថា សូម្បីតែពិភពលោកក៏គ្មានកន្លែងទុកសៀវភៅទាំងនោះដែលត្រូវបានសរសេរដែរ៕៚
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21