bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
John 17
John 17
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 18 →
1
ព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គក៏ងើបព្រះនេត្រទៅមេឃ ហើយទូលថា៖ “ព្រះបិតាអើយ ពេលវេលាមកដល់ហើយ! សូមលើកតម្កើងសិរីរុងរឿងដល់ព្រះបុត្រារបស់ព្រះអង្គផង ដើម្បីឲ្យព្រះបុត្រាបានលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ
2
ដូចដែលព្រះអង្គប្រទានឲ្យព្រះបុត្រានូវសិទ្ធិអំណាចលើមនុស្ស ទាំងអស់ និងដើម្បីឲ្យព្រះបុត្រាបានផ្ដល់ជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលព្រះអង្គបានប្រទានឲ្យព្រះបុត្រាដែរ។
3
នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យពួកគេបានស្គាល់ព្រះអង្គដែលជាព្រះពិតតែមួយអង្គគត់ និងស្គាល់ម្នាក់ដែលព្រះអង្គចាត់ឲ្យមក គឺព្រះយេស៊ូវគ្រីស្ទ។
4
ទូលបង្គំបានលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គនៅផែនដី ដោយបង្ហើយកិច្ចការដែលព្រះអង្គបានប្រគល់ឲ្យទូលបង្គំធ្វើ។
5
ព្រះបិតាអើយ ឥឡូវនេះ សូមព្រះអង្គលើកតម្កើងសិរីរុងរឿងដល់ទូលបង្គំជាមួយអង្គទ្រង់ ដោយសិរីរុងរឿងដែលទូលបង្គំមានជាមួយព្រះអង្គ តាំងពីមុនដែលមានពិភពលោកផង។
6
“ទូលបង្គំបានសម្ដែងព្រះនាមរបស់ព្រះអង្គ ដល់ពួកអ្នកដែលព្រះអង្គប្រទានមកទូលបង្គំ ពីពិភពលោក។ ពួកគេជារបស់ព្រះអង្គ ព្រះអង្គបានប្រទានពួកគេមកទូលបង្គំ ហើយពួកគេបានកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។
7
ឥឡូវនេះ ពួកគេដឹងហើយថា អ្វីៗទាំងអស់ដែលព្រះអង្គបានប្រទានមកទូលបង្គំ គឺមកពីព្រះអង្គ
8
ដ្បិតព្រះបន្ទូលដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានផ្ដល់ឲ្យពួកគេហើយ ពួកគេក៏ទទួលយក ហើយដឹងពិតប្រាកដថា ទូលបង្គំមកពីព្រះអង្គ ព្រមទាំងជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក។
9
ទូលបង្គំទូលអង្វរសម្រាប់ពួកគេ មិនមែនទូលអង្វរសម្រាប់ពិភពលោកទេ គឺសម្រាប់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំវិញ ពីព្រោះពួកគេជារបស់ព្រះអង្គ។
10
អ្វីៗទាំងអស់របស់ទូលបង្គំជារបស់ព្រះអង្គ អ្វីៗរបស់ព្រះអង្គជារបស់ទូលបង្គំ ហើយទូលបង្គំទទួលការលើកតម្កើងសិរីរុងរឿងតាមរយៈពួកគេ។
11
ទូលបង្គំមិននៅក្នុងពិភពលោកទៀតទេ។ ពួកគេនៅក្នុងពិភពលោក រីឯទូលបង្គំវិញ ទូលបង្គំនឹងទៅឯព្រះអង្គ។ ព្រះបិតាដ៏វិសុទ្ធអើយ សូមថែរក្សាពួកគេក្នុងព្រះនាមរបស់ព្រះអង្គផង គឺនាមដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីឲ្យពួកគេរួមគ្នាតែមួយ ដូចដែលយើងជាអង្គមួយដែរ។
12
ពេលទូលបង្គំនៅ ជាមួយពួកគេ ទូលបង្គំថែរក្សាពួកគេក្នុងព្រះនាមរបស់ព្រះអង្គ គឺនាមដែលព្រះអង្គប្រទានមកទូលបង្គំ។ ទូលបង្គំបានរក្សាពួកគេ ហើយគ្មានអ្នកណាក្នុងពួកគេវិនាសឡើយ លើកលែងតែកូននៃសេចក្ដីវិនាសប៉ុណ្ណោះ ដើម្បីឲ្យបទគម្ពីរត្រូវបានបំពេញឲ្យសម្រេច។
13
ប៉ុន្តែឥឡូវនេះ ទូលបង្គំនឹងទៅឯព្រះអង្គ។ ទូលបង្គំនិយាយសេចក្ដីទាំងនេះក្នុងពិភពលោក ដើម្បីឲ្យពួកគេមានអំណររបស់ទូលបង្គំត្រូវបានបំពេញក្នុងខ្លួនពួកគេ។
14
ទូលបង្គំបានផ្ដល់ព្រះបន្ទូលរបស់ព្រះអង្គដល់ពួកគេហើយ។ ពិភពលោកស្អប់ពួកគេ ពីព្រោះពួកគេមិនមែនជារបស់ពិភពលោកទេ ដូចដែលទូលបង្គំមិនមែនជារបស់ពិភពលោកដែរ។
15
ទូលបង្គំទូលអង្វរមិនមែនដើម្បីឲ្យព្រះអង្គយកពួកគេចេញពីពិភពលោកទេ គឺដើម្បីឲ្យព្រះអង្គការពារពួកគេពីមេអាក្រក់វិញ។
16
ពួកគេមិនមែនជារបស់ពិភពលោកទេ ដូចដែលទូលបង្គំមិនមែនជារបស់ពិភពលោកដែរ។
17
សូមញែកពួកគេជាវិសុទ្ធដោយសេចក្ដីពិតផង ; គឺព្រះបន្ទូលរបស់ព្រះអង្គហើយ ជាសេចក្ដីពិត។
18
ដូចដែលព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងពិភពលោកយ៉ាងណា ទូលបង្គំក៏បានចាត់ពួកគេឲ្យទៅក្នុងពិភពលោកយ៉ាងនោះដែរ។
19
ទូលបង្គំញែកខ្លួនជាវិសុទ្ធសម្រាប់ពួកគេ ដើម្បីឲ្យពួកគេត្រូវបានញែកជាវិសុទ្ធក្នុងសេចក្ដីពិតដែរ។
20
“ទូលបង្គំទូលអង្វរមិនគ្រាន់តែសម្រាប់អ្នកទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្នកដែលជឿលើទូលបង្គំតាមរយៈពាក្យរបស់ពួកគេដែរ
21
ដើម្បីឲ្យពួកគេទាំងអស់គ្នារួមគ្នាតែមួយ។ ព្រះបិតាអើយ ដូចដែលព្រះអង្គនៅក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងព្រះអង្គយ៉ាងណា សូមឲ្យពួកគេ នៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យពិភពលោកបានជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក។
22
សិរីរុងរឿងដែលព្រះអង្គបានផ្ដល់ឲ្យទូលបង្គំ ទូលបង្គំបានផ្ដល់ឲ្យពួកគេហើយ ដើម្បីឲ្យពួកគេរួមគ្នាតែមួយ ដូចដែលយើងជាអង្គមួយដែរ
23
គឺទូលបង្គំនៅក្នុងពួកគេ ហើយព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឲ្យពួកគេរួមគ្នាតែមួយយ៉ាងគ្រប់លក្ខណ៍ ដើម្បីឲ្យពិភពលោកដឹងថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ព្រមទាំងដឹងថាព្រះអង្គទ្រង់ស្រឡាញ់ពួកគេ ដូចដែលព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំដែរ។
24
ព្រះបិតាអើយ ទូលបង្គំចង់ឲ្យអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំនៅជាមួយទូលបង្គំ ត្រង់កន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យពួកគេឃើញសិរីរុងរឿងរបស់ទូលបង្គំ ដែលព្រះអង្គបានផ្ដល់ឲ្យទូលបង្គំ ដ្បិតព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំមុនកំណើតនៃពិភពលោក។
25
ព្រះបិតាដ៏សុចរិតយុត្តិធម៌អើយ ទោះបីជាពិភពលោកមិនស្គាល់ព្រះអង្គក៏ដោយ ក៏ទូលបង្គំស្គាល់ព្រះអង្គ ហើយអ្នកទាំងនោះក៏ដឹងថា គឺព្រះអង្គបានចាត់ទូលបង្គំឲ្យមក។
26
ទូលបង្គំបានឲ្យពួកគេស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយនឹងឲ្យស្គាល់ទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់ដែលព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំបាននៅក្នុងពួកគេ ហើយទូលបង្គំក៏នៅក្នុងពួកគេដែរ”៕
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21