bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
John 16
John 16
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 17 →
1
“ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាហើយ ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវបានធ្វើឲ្យជំពប់ដួល ឡើយ។
2
គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ។ មិនត្រឹមតែប៉ុណ្ណោះទេ គឺមានពេលវេលានឹងមក ដែលអស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹងគិតថា ខ្លួនគេកំពុងថ្វាយការបម្រើដល់ព្រះ។
3
ពួកគេនឹងធ្វើការទាំងនេះ ដោយសារពួកគេមិនស្គាល់ព្រះបិតា ហើយក៏មិនស្គាល់ខ្ញុំដែរ។
4
ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាហើយ ដើម្បីកាលណាពេលវេលានោះមកដល់ អ្នករាល់គ្នាបាននឹកឃើញថាខ្ញុំប្រាប់អ្នករាល់គ្នាហើយ។ ខ្ញុំមិនបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាតាំងពីដំបូងទេ ពីព្រោះខ្ញុំបាននៅជាមួយអ្នករាល់គ្នា។
5
“ឥឡូវនេះ ខ្ញុំនឹងទៅឯព្រះអង្គដែលចាត់ខ្ញុំឲ្យមក ហើយគ្មានអ្នកណាក្នុងអ្នករាល់គ្នាសួរខ្ញុំថា: ‘តើលោកនឹងទៅឯណា?’ ឡើយ។
6
ផ្ទុយទៅវិញ ដោយសារខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ចិត្តរបស់អ្នករាល់គ្នាបានពេញដោយទុក្ខព្រួយ។
7
ប៉ុន្តែខ្ញុំប្រាប់សេចក្ដីពិតដល់អ្នករាល់គ្នាថា ការដែលខ្ញុំទៅ គឺជាប្រយោជន៍ដល់អ្នករាល់គ្នា ពីព្រោះប្រសិនបើខ្ញុំមិនទៅទេ ព្រះជំនួយនឹងមិនមករកអ្នករាល់គ្នាឡើយ ប៉ុន្តែប្រសិនបើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមករកអ្នករាល់គ្នា។
8
នៅពេលយាងមកដល់ ព្រះអង្គនឹងឲ្យពិភពលោកដឹងកំហុសទាក់ទងនឹងបាប ទាក់ទងនឹងសេចក្ដីសុចរិត និងទាក់ទងនឹងការជំនុំជម្រះ
9
គឺទាក់ទងនឹងបាប ពីព្រោះពួកគេមិនជឿលើខ្ញុំ;
10
ទាក់ទងនឹងសេចក្ដីសុចរិត ពីព្រោះខ្ញុំទៅឯព្រះបិតា ហើយអ្នករាល់គ្នាលែងឃើញខ្ញុំទៀតហើយ;
11
ទាក់ទងនឹងការជំនុំជម្រះ ពីព្រោះមេគ្រប់គ្រងរបស់ពិភពលោកនេះត្រូវបានផ្ដន្ទាទោសហើយ។
12
“ខ្ញុំនៅតែមានសេចក្ដីជាច្រើនទៀតដើម្បីប្រាប់អ្នករាល់គ្នា ប៉ុន្តែឥឡូវនេះអ្នករាល់គ្នាមិនអាចទទួលបានទេ។
13
នៅពេលព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងនាំផ្លូវអ្នករាល់គ្នាទៅក្នុង គ្រប់ទាំងសេចក្ដីពិត ពីព្រោះព្រះអង្គនឹងមិនមានបន្ទូលចេញពីអង្គទ្រង់ទេ គឺព្រះអង្គនឹងមានបន្ទូលនូវអ្វីៗដែលព្រះអង្គទ្រង់ឮវិញ ហើយថ្លែងនូវអ្វីៗដែលនឹងមក ដល់អ្នករាល់គ្នា។
14
ព្រះអង្គនឹងលើកតម្កើងសិរីរុងរឿងដល់ខ្ញុំ ពីព្រោះព្រះអង្គនឹងទទួលអ្វីដែលជារបស់ខ្ញុំ ហើយថ្លែងដល់អ្នករាល់គ្នា។
15
អ្វីៗទាំងអស់ដែលព្រះបិតាមានជារបស់ខ្ញុំ។ ហេតុនេះហើយបានជាខ្ញុំនិយាយថា ព្រះវិញ្ញាណនឹងទទួលអ្វីដែលជារបស់ខ្ញុំ ហើយថ្លែងដល់អ្នករាល់គ្នា។
16
“បន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រួចបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំ ”។
17
ដូច្នេះ អ្នកខ្លះក្នុងពួកសិស្សរបស់ព្រះអង្គនិយាយគ្នាទៅវិញទៅមកថា៖ “តើពាក្យដែលព្រះអង្គមានបន្ទូលនឹងយើងថា: ‘បន្តិចទៀត អ្នករាល់គ្នានឹងមិនឃើញខ្ញុំឡើយ រួចបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំ’ និងថា: ‘ពីព្រោះខ្ញុំទៅឯព្រះបិតា’ នេះមានន័យដូចម្ដេច?”។
18
ពួកគេក៏និយាយទៀតថា៖ “តើពាក្យដែលព្រះអង្គមានបន្ទូលថា: ‘បន្តិចទៀត’ នេះមានន័យដូចម្ដេច? យើងមិនយល់អ្វីដែលព្រះអង្គមានបន្ទូលទេ”។
19
ព្រះយេស៊ូវទ្រង់ជ្រាបថាពួកគេចង់ទូលសួរព្រះអង្គ ព្រះអង្គក៏មានបន្ទូលនឹងពួកគេថា៖ “តើអ្នករាល់គ្នាសួរគ្នាទៅវិញទៅមកអំពីពាក្យដែលខ្ញុំបាននិយាយថា: ‘បន្តិចទៀត អ្នករាល់គ្នានឹងមិនឃើញខ្ញុំឡើយ រួចបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំ’ នេះឬ?
20
“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងយំ ហើយកាន់ទុក្ខ រីឯពិភពលោកនឹងអរសប្បាយ។ អ្នករាល់គ្នានឹងត្រូវបានធ្វើឲ្យព្រួយចិត្ត ប៉ុន្តែទុក្ខព្រួយរបស់អ្នករាល់គ្នានឹងត្រឡប់ជាអំណរវិញ។
21
នៅពេលស្ត្រីសម្រាលកូន នាងមានទុក្ខព្រួយ ពីព្រោះពេលវេលារបស់នាងមកដល់ ប៉ុន្តែពេលនាងសម្រាលបានកូនហើយ នាងលែងនឹកចាំទុក្ខវេទនានោះទៀតហើយ ដោយសារតែអំណរដែលមនុស្សម្នាក់កើតមកក្នុងពិភពលោក។
22
ដូច្នេះ ឥឡូវនេះអ្នករាល់គ្នាមានទុក្ខព្រួយមែន ប៉ុន្តែខ្ញុំនឹងជួបអ្នករាល់គ្នាម្ដងទៀត នោះចិត្តរបស់អ្នករាល់គ្នានឹងអរសប្បាយ ហើយគ្មានអ្នកណាយកអំណររបស់អ្នករាល់គ្នាចេញពីអ្នករាល់គ្នាឡើយ។
23
នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសួរខ្ញុំពីអ្វីទៀតឡើយ។ “ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយដែលអ្នករាល់គ្នាទូលសុំព្រះបិតាក្នុងនាមរបស់ខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នា។
24
រហូតមកដល់ពេលនេះ អ្នករាល់គ្នាមិនបានទូលសុំអ្វីក្នុងនាមរបស់ខ្ញុំទេ។ ចូរសុំចុះ នោះអ្នករាល់គ្នានឹងទទួល ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាត្រូវបានបំពេញ។
25
“ខ្ញុំបាននិយាយសេចក្ដីទាំងនេះនឹងអ្នករាល់គ្នាដោយពាក្យប្រៀបប្រដូច។ ពេលវេលានឹងមក ដែលខ្ញុំលែងនិយាយនឹងអ្នករាល់គ្នាដោយពាក្យប្រៀបប្រដូចទៀតឡើយ ផ្ទុយទៅវិញខ្ញុំនឹងប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់អំពីព្រះបិតា។
26
នៅថ្ងៃនោះ អ្នករាល់គ្នានឹងទូលសុំក្នុងនាមរបស់ខ្ញុំ ហើយខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងទូលសុំព្រះបិតាជំនួសអ្នករាល់គ្នាទេ
27
ដ្បិតព្រះបិតាផ្ទាល់ទ្រង់ស្រឡាញ់អ្នករាល់គ្នា ដោយសារអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ និងជឿថា ខ្ញុំចេញមកពីព្រះ ។
28
ខ្ញុំចេញពីព្រះបិតា ហើយមកក្នុងពិភពលោក; ខ្ញុំនឹងចាកចេញពីពិភពលោក ហើយទៅឯព្រះបិតាវិញ”។
29
ពួកសិស្សរបស់ព្រះអង្គទូលថា៖ “មើល៍! ឥឡូវនេះព្រះអង្គមានបន្ទូលយ៉ាងច្បាស់ ហើយលែងមានបន្ទូលជាពាក្យប្រៀបប្រដូចទៀតហើយ។
30
ឥឡូវនេះ យើងខ្ញុំដឹងហើយថា ព្រះអង្គទ្រង់ជ្រាបអ្វីៗទាំងអស់ ហើយមិនចាំបាច់ឲ្យអ្នកណាទូលសួរព្រះអង្គទេ។ ដោយសារតែការនេះ យើងខ្ញុំជឿថាព្រះអង្គយាងមកពីព្រះ”។
31
ព្រះយេស៊ូវទ្រង់តបនឹងពួកគេថា៖ “ឥឡូវនេះ អ្នករាល់គ្នាជឿឬ?
32
មើល៍! ពេលវេលានឹងមក គឺបានមកដល់ហើយ ដែលអ្នករាល់គ្នានឹងត្រូវបានកម្ចាត់កម្ចាយ ម្នាក់ៗទៅកន្លែងរបស់ខ្លួន ហើយទុកខ្ញុំចោលតែម្នាក់ឯង។ តាមពិត ខ្ញុំមិននៅតែម្នាក់ឯងទេ ពីព្រោះព្រះបិតាគង់នៅជាមួយខ្ញុំ។
33
ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងពិភពលោក អ្នករាល់គ្នាមានទុក្ខវេទនាមែន ប៉ុន្តែចូរក្លាហានឡើង! ខ្ញុំមានជ័យជម្នះលើពិភពលោកហើយ”៕
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21