bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Numbers 12
Numbers 12
Khmer Standard Version 1954 = Hammond Version
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 13 →
1
អ្នកស្រីម៉ារាម និងលោកអើរ៉ុនមានប្រសាសន៍ជំទាស់នឹងលោកម៉ូសេ ស្ដីអំពីស្ត្រីសាសន៍គូស ដែលលោកបានយកមកធ្វើជាភរិយា។
2
អ្នកទាំងពីរមានប្រសាសន៍ថា៖ « ព្រះអម្ចាស់ ពុំមែនមានព្រះបន្ទូលមកម៉ូសេតែប៉ុណ្ណោះទេ គឺព្រះអង្គមានព្រះបន្ទូលមកពួកយើងដែរ!»។ ពេលនោះ ព្រះអម្ចាស់ ទ្រង់ព្រះសណ្ដាប់ឮពាក្យនេះ។
3
លោកម៉ូសេសុភាពរាបសាជាងគេបំផុត ក្នុងចំណោមមនុស្សនៅលើផែនដីនេះ។
4
រំពេចនោះ ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេ លោកអើរ៉ុន និងអ្នកស្រីម៉ារាមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅពន្លាជួបព្រះអម្ចាស់ទៅ!»។ អ្នកទាំងបីក៏ចេញទៅទាំងអស់គ្នា។
5
ព្រះអម្ចាស់ យាងចុះមកជាមួយដុំពពក* ហើយគង់នៅមាត់ទ្វារពន្លា។ ព្រះអង្គហៅលោកអើរ៉ុន និងអ្នកស្រីម៉ារាម អ្នកទាំងពីរក៏ចូលទៅជិតព្រះអង្គ។
6
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរស្ដាប់ពាក្យយើងអោយបានជាក់ច្បាស់! ពេលណាមានព្យាការីម្នាក់ក្នុងចំណោមអ្នករាល់គ្នា យើងជា ព្រះអម្ចាស់ សំដែងអោយព្យាការីនោះស្គាល់យើង តាមរយៈនិមិត្តហេតុដ៏អស្ចារ្យ យើងនិយាយទៅកាន់គេ តាមរយៈសុបិននិមិត្ត។
7
ចំណែកឯម៉ូសេ ដែលជាអ្នកបំរើរបស់យើងវិញ មិនដូច្នោះទេ ម៉ូសេមានចិត្តស្មោះត្រង់ចំពោះកិច្ចការក្នុងដំណាក់របស់យើងទាំងមូល។
8
យើងនិយាយទៅកាន់ម៉ូសេ ដោយផ្ទាល់មាត់ យើងសំដែងអោយម៉ូសេឃើញ ដោយឥតប្រើប្រស្នា ហើយម៉ូសេអាចសម្លឹងមើលមកយើងបាន។ ហេតុអ្វីបានជាអ្នកទាំងពីរមិនកោតក្រែង និយាយប្រឆាំងនឹងម៉ូសេជាអ្នកបំរើរបស់យើងដូច្នេះ?»។
9
ព្រះអម្ចាស់ ទ្រង់ព្រះពិរោធនឹងអ្នកទាំងពីរ ហើយព្រះអង្គក៏យាងចាកចេញទៅ។
10
ពពក*ក៏រសាត់ឡើងចាកចេញពីពន្លាដែរ។ ពេលនោះ អ្នកស្រីម៉ារាមក៏កើតឃ្លង់ពេញខ្លួន មានពណ៌ដូចកប្បាស។ លោកអើរ៉ុនបែរទៅរកអ្នកស្រីម៉ារាម ឃើញគាត់កើតឃ្លង់។
11
លោកក៏ពោលទៅកាន់លោកម៉ូសេថា៖ «សូមលោកប្អូនជាម្ចាស់ មេត្តាយល់អធ្យាស្រ័យដល់យើងទាំងពីរផង។ យើងទាំងពីរបានប្រព្រឹត្តលេលា និងបានប្រព្រឹត្តអំពើបាប!
12
សូមកុំអោយម៉ារាមដូចកូនដែលកើតមកស្លាប់ មានស្បែករយីករយាកដូច្នេះឡើយ!»។
13
លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ សូមមេត្តាប្រោសបងម៉ារាមអោយជាឡើងវិញផង!»។
14
ព្រះអម្ចាស់ មានព្រះបន្ទូលមកលោកម៉ូសេវិញថា៖ «ប្រសិនបើឪពុករបស់គាត់ស្ដោះទឹកមាត់ដាក់មុខគាត់ តើគាត់ត្រូវបាក់មុខចំនួនប្រាំពីរថ្ងៃមែន ឬមិនមែន? ដូច្នេះ ចូរបណ្ដេញគាត់អោយចេញទៅនៅខាងក្រៅជំរំ ចំនួនប្រាំពីរថ្ងៃ បន្ទាប់មក ទើបគាត់អាចវិលមកវិញបាន»។
15
គេអោយអ្នកស្រីម៉ារាមនៅខាងក្រៅជំរំ អស់រយៈពេលប្រាំពីរថ្ងៃ។ ពេលនោះ ប្រជាជនមិនចេញដំណើរទៅមុខឡើយ គឺគេនៅរង់ចាំរហូតដល់អ្នកស្រីម៉ារាមអាចវិលចូលមកក្នុងជំរំវិញ។
16
បន្ទាប់មក ប្រជាជនចាកចេញពីហាសិរ៉ូត ទៅបោះជំរំនៅវាលរហោស្ថានប៉ារ៉ាន។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36