bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Numbers 16
Numbers 16
Khmer Standard Version 1954 = Hammond Version
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 17 →
1
លោកកូរេជាកូនរបស់លោកយីតសារ ជាចៅរបស់លោកកេហាត់ ក្នុងកុលសម្ព័ន្ធលេវី បានចូលដៃជាមួយលោកដាថាន និងលោកអប៊ីរ៉ាម ដែលត្រូវជាកូនរបស់លោកអេលាប ព្រមទាំងលោកអូន ជាកូនរបស់លោកពេឡេត មកពីកុលសម្ព័ន្ធរូបេន។
2
អ្នកទាំងនោះលើកគ្នាបះបោរប្រឆាំងនឹងលោកម៉ូសេ ដោយមានជនជាតិអ៊ីស្រាអែលពីររយហាសិបនាក់ ដែលសុទ្ធតែជាមេដឹកនាំ និងជាតំណាងសហគមន៍ ហើយជាអ្នកមានឈ្មោះល្បីជួយគាំទ្រផង។
3
ពួកគេលើកគ្នាមកប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន ដោយពោលថា៖ «ពួកលោកធ្វើជ្រុលពេកហើយ! សហគមន៍ទាំងមូលសុទ្ធតែជាប្រជាជនដ៏វិសុទ្ធ ព្រះអម្ចាស់ គង់នៅជាមួយពួកគេទាំងអស់គ្នា ហេតុអ្វីបានជាពួកលោកតាំងខ្លួនជាអធិបតីលើប្រជាជនរបស់ ព្រះអម្ចាស់ ដូច្នេះ?»។
4
កាលលោកម៉ូសេឮដូច្នេះ លោកក៏ក្រាបចុះ អោនមុខដល់ដី។
5
លោកមានប្រសាសន៍ទៅកាន់លោកកូរេ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ «ព្រឹកស្អែក ព្រះអម្ចាស់ នឹងបង្ហាញអោយឃើញថា នរណាជាអ្នកបំរើរបស់ព្រះអង្គ នរណាជាមនុស្សដ៏វិសុទ្ធ ដែលអាចចូលទៅជិតព្រះអង្គ ហើយជាអ្នកដែលព្រះអង្គបានជ្រើសរើសអោយចូលទៅជិតព្រះអង្គ។
6
ចូរធ្វើដូចតទៅនេះ គឺលោកកូរេ និងអ្នកនៅជាមួយគាត់ ត្រូវយកពានមក
7
ហើយស្អែកពួកគេដាក់ភ្លើង និងគ្រឿងក្រអូបទៅក្នុងពានទាំងនោះ រួចនាំគ្នាចូលទៅជិត ព្រះអម្ចាស់ ។ ព្រះអម្ចាស់ ជ្រើសរើសអ្នកណា អ្នកនោះនឹងបានវិសុទ្ធ។ កូនចៅលោកលេវីអើយ អ្នករាល់គ្នាធ្វើជ្រុលពេកហើយ!»។
8
លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកកូរេថា៖ «កូនចៅលោកលេវីអើយ ចូរនាំគ្នាស្ដាប់!
9
ព្រះរបស់ជនជាតិអ៊ីស្រាអែលបានញែកអ្នករាល់គ្នាដាច់ឡែកពីសហគមន៍អ៊ីស្រាអែល ព្រះអង្គអោយអ្នករាល់គ្នានៅជិតព្រះអង្គ អោយអ្នករាល់គ្នាបំរើព្រះអង្គ នៅក្នុងព្រះពន្លារបស់ ព្រះអម្ចាស់ និងអោយអ្នករាល់គ្នាបំពេញកិច្ចការក្នុងនាមសហគមន៍ទាំងមូល ប៉ុណ្ណឹងហើយនៅតែមិនល្មមទេឬ?
10
ព្រះអង្គអោយលោក និងបងប្អូនរបស់លោកទាំងអស់ ដែលជាកូនចៅលោកលេវី ចូលទៅជិតព្រះអង្គប៉ុណ្ណឹងហើយ អស់លោកបែរជាចង់បានមុខងារជាបូជាចារ្យថែមទៀត!
11
ហេតុនេះហើយបានជាលោក និងពួកអ្នកដែលនៅជាមួយលោក លើកគ្នាប្រឆាំងនឹង ព្រះអម្ចាស់ ។ តើលោកអើរ៉ុនជាអ្វី បានជាពួកលោករអ៊ូរទាំប្រឆាំងនឹងគាត់ដូច្នេះ?»។
12
លោកម៉ូសេចាត់អោយគេទៅហៅលោកដាថាន និងលោកអប៊ីរ៉ាម ជាកូនរបស់លោកអេលាប។ លោកទាំងពីរពោលថា៖ «ពួកយើងមិនទៅទេ!
13
លោកនាំពួកយើងចេញពីស្រុកដ៏សម្បូណ៌សប្បាយ ដើម្បីអោយពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ តើនៅមិនទាន់ល្មមទេឬ បានជាលោកតាំងខ្លួនធ្វើជាមេដឹកនាំលើពួកយើងថែមទៀត?។
14
លោកមិនបាននាំពួកយើងឆ្ពោះទៅកាន់ស្រុកដ៏សម្បូណ៌សប្បាយ ហើយលោកក៏មិនបានប្រគល់ស្រែចំការ ឬចំការទំពាំងបាយជូរមកយើងខ្ញុំ ទុកជាមត៌កដែរ តើលោកស្មានថាប្រជាជនទាំងនេះជាមនុស្សខ្វាក់ឬ? ពួកយើងមិនព្រមទៅទេ!»។
15
លោកម៉ូសេខឹងយ៉ាងខ្លាំង លោកទូល ព្រះអម្ចាស់ ថា៖ «សូមកុំរវីរវល់នឹងតង្វាយរបស់ពួកគេឡើយ។ ទូលបង្គំមិនដែលយកអ្វីពីពួកគេទេ សូម្បីតែសត្វលាមួយក៏ទូលបង្គំមិនបានយកដែរ ទូលបង្គំពុំបានធ្វើអ្វីខុសចំពោះពួកគេទេ»។
16
លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកកូរេថា៖ «ស្អែក សូមលោក និងអស់អ្នកដែលនៅជាមួយលោកចូលទៅបង្ហាញខ្លួននៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ជាមួយលោកអើរ៉ុន
17
ម្នាក់ៗកាន់ពានដែលមានដាក់គ្រឿងក្រអូប គឺមានពានទាំងអស់ចំនួនពីររយហាសិប ហើយនាំគ្នាចូលទៅជិត ព្រះអម្ចាស់ ។ រីឯលោកអើរ៉ុន និងខ្លួនលោកផ្ទាល់ ក៏ត្រូវកាន់ពានមួយម្នាក់ដែរ»។
18
ពួកគេក៏យកពានម្នាក់មួយៗមកដាក់ភ្លើង និងគ្រឿងក្រអូប ហើយនាំគ្នាទៅឈរនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ជាមួយលោកម៉ូសេ និងលោកអើរ៉ុន។
19
លោកកូរេ ប្រមូលបក្សពួករបស់គាត់មកឈរទល់មុខនឹងលោកទាំងពីរ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ពេលនោះ សិរីរុងរឿងរបស់ ព្រះអម្ចាស់ លេចមកអោយសហគមន៍ទាំងមូលឃើញ។
20
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖
21
«ចូរនាំគ្នាចាកចេញពីចំណោមសហគមន៍នេះទៅ យើងនឹងកំទេចពួកគេអោយវិនាសសូន្យមួយរំពេច»។
22
លោកទាំងពីរក្រាបចុះ អោនមុខដល់ដី ទូលថា៖ «ឱព្រះជាម្ចាស់អើយ ព្រះអង្គជាម្ចាស់នៃជីវិតសត្វលោកទាំងមូល! បើមនុស្សតែម្នាក់ប្រព្រឹត្តអំពើបាប តើព្រះអង្គគួរព្រះពិរោធនឹងសហគមន៍ទាំងមូលឬ?»។
23
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
24
«ចូរប្រាប់សហគមន៍អោយចេញឆ្ងាយពីទីលំនៅរបស់កូរេ ដាថាន និងអប៊ីរ៉ាម»។
25
លោកម៉ូសេក្រោកឡើង ដើរទៅរកលោកដាថាន និងលោកអប៊ីរ៉ាម ដោយមានពួកព្រឹទ្ធាចារ្យដើរតាមក្រោយផង។
26
លោកមានប្រសាសន៍ទៅកាន់សហគមន៍ថា៖ «ចូរនាំគ្នាចេញអោយឆ្ងាយពីតង់ត៍របស់មនុស្សអាក្រក់ទាំងនេះ មិនត្រូវប៉ះពាល់អ្វីៗរបស់ពួកគេឡើយ ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ព្រោះតែអំពើបាបទាំងប៉ុន្មានរបស់ពួកគេដែរ»។
27
ប្រជាជនក៏ថយចេញឆ្ងាយពីទីលំនៅរបស់លោកកូរេ លោកដាថាន និងលោកអប៊ីរ៉ាម។ លោកដាថាន និងលោកអប៊ីរ៉ាម ចេញមកឈរនៅមាត់ទ្វារតង់ត៍របស់ខ្លួន ជាមួយប្រពន្ធ កូន និងចៅ។
28
លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមុខជាទទួលស្គាល់ថា ព្រះអម្ចាស់ បានចាត់ខ្ញុំអោយមកបំពេញកិច្ចការទាំងនេះ គឺខ្ញុំពុំបានធ្វើដោយចិត្តឯងទេ!
29
ប្រសិនបើអ្នកទាំងនេះស្លាប់តាមធម្មតា គឺប្រសិនបើពួកគេស្លាប់ដូចមនុស្សឯទៀតៗ នោះបានសេចក្ដីថា ព្រះអម្ចាស់ ពុំបានចាត់ខ្ញុំអោយមកទេ។
30
ផ្ទុយទៅវិញ ប្រសិនបើ ព្រះអម្ចាស់ ធ្វើកិច្ចការដ៏ចម្លែកអស្ចារ្យ គឺប្រសិនបើដីប្រេះចេញពីគ្នា លេបពួកគេ និងអ្វីៗដែលជាកម្មសិទ្ធិរបស់ពួកគេ ហើយពួកគេត្រូវចុះទាំងរស់ទៅស្ថានមនុស្សស្លាប់នោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា ពួកគេពិតជាបានមាក់ងាយ ព្រះអម្ចាស់ មែន»។
31
លោកម៉ូសេមានប្រសាសន៍មិនទាន់ផុតពីមាត់ផង ស្រាប់តែដីនៅពីក្រោមលោកដាថាន និងលោកអប៊ីរ៉ាម ក៏ប្រេះចេញពីគ្នា
32
ហើយលេបពួកគេ ព្រមទាំងក្រុមគ្រួសារ ជាមួយក្រុមគ្រួសាររបស់លោកកូរេ និងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេដែរ។
33
ពួកគេចុះទាំងរស់ទៅស្ថានមនុស្សស្លាប់ ជាមួយអ្វីៗទាំងអស់ដែលគេមាន។ ដីបានគ្របពីលើពួកគេ អោយបាត់សូន្យពីចំណោមសហគមន៍។
34
ពេលជនជាតិអ៊ីស្រាអែលទាំងមូល ដែលនៅជុំវិញ ឮសំរែករបស់ពួកគេ ក៏នាំគ្នារត់ចេញទៅ ព្រោះខ្លាចដីស្រូបខ្លួនដែរ។
35
មានភ្លើងចេញមកពី ព្រះអម្ចាស់ ឆេះកំទេចមនុស្សទាំងពីររយហាសិបនាក់ ដែលចូលទៅថ្វាយគ្រឿងក្រអូបនោះដែរ។
36
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
37
«ចូរប្រាប់អេឡាសារ ជាកូនរបស់លោកបូជាចារ្យអើរ៉ុន អោយយកពានចេញពីក្នុងភ្លើង រួចយកទៅគោះភ្លើងចោលអោយឆ្ងាយ ដ្បិតពានទាំងនោះជាវត្ថុសក្ការៈ។
38
ចូរយកពានរបស់អស់អ្នកដែលបានប្រព្រឹត្តអំពើបាប ហើយបាត់បង់ជីវិតនោះ ទៅដំជាបន្ទះលោហធាតុស្រោបអាសនៈ ទុកជាការព្រមានដល់កូនចៅអ៊ីស្រាអែល។ ពានទាំងនោះជាវត្ថុសក្ការៈ ព្រោះគេបានយកមកថ្វាយ ព្រះអម្ចាស់ »។
39
បូជាចារ្យអេឡាសារក៏យកពានលង្ហិន ដែលអស់អ្នកបាត់បង់ជីវិតនៅក្នុងភ្លើងយកមកថ្វាយនោះ ទៅដំជាបន្ទះស្រោបអាសនៈ
40
ទុកជាទីរំលឹកដល់ជនជាតិអ៊ីស្រាអែលថា ក្រៅពីពូជពង្សរបស់លោកអើរ៉ុន គ្មាននរណាម្នាក់អាចចូលទៅដុតគ្រឿងក្រអូបថ្វាយ ព្រះអម្ចាស់ ទេ។ អ្នកណាបំពាន អ្នកនោះត្រូវទទួលទោសដូចលោកកូរេ និងបក្សពួករបស់គាត់ ស្របតាមព្រះបន្ទូលដែល ព្រះអម្ចាស់ បង្គាប់មក តាមរយៈលោកម៉ូសេ។
41
នៅថ្ងៃបន្ទាប់ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «លោកទាំងពីរបានធ្វើអោយប្រជាជនរបស់ ព្រះអម្ចាស់ បាត់បង់ជីវិត!»។
42
សហគមន៍លើកគ្នាប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន ប៉ុន្តែ ពេលពួកគេបែរមុខទៅរកពន្លាជួបព្រះអម្ចាស់ នោះស្រាប់តែមានពពក*គ្របបាំងពន្លា ហើយសិរីរុងរឿងរបស់ ព្រះអម្ចាស់ ក៏លេចមកដែរ
43
លោកម៉ូសេ និងលោកអើរ៉ុន នាំគ្នាទៅដល់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
44
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
45
«ចូរដកខ្លួនចេញពីចំណោមសហគមន៍នេះទៅ យើងនឹងកំទេចពួកគេអោយវិនាសសូន្យមួយរំពេច»។ លោកទាំងពីរក្រាបចុះ អោនមុខដល់ដី។
46
លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «សូមបងយកភ្លើងពីអាសនៈដាក់ក្នុងពាន ព្រមទាំងដាក់គ្រឿងក្រអូបផង រួចប្រញាប់ទៅជួបសហគមន៍ ធ្វើពិធីរំដោះបាបអោយពួកគេទៅ ដ្បិត ព្រះអម្ចាស់ ទ្រង់ព្រះពិរោធ ហើយគ្រោះកាចក៏ចាប់ផ្ដើមកើតមានដែរ»។
47
លោកអើរ៉ុនក៏យកពាន តាមពាក្យរបស់លោកម៉ូសេ រួចលោករត់ទៅក្នុងអង្គប្រជុំ។ ពេលនោះ គ្រោះកាចក៏ចាប់ផ្ដើមកើតមានក្នុងចំណោមប្រជាជន។ លោកក៏ថ្វាយគ្រឿងក្រអូប ធ្វើពិធីរំដោះបាបអោយប្រជាជន។
48
លោកឈរនៅចន្លោះសាកសព និងអស់អ្នកដែលនៅរស់ ហើយគ្រោះកាចក៏ឈប់។
49
មានប្រជាជនមួយម៉ឺនបួនពាន់ប្រាំពីររយនាក់ស្លាប់ ដោយសារគ្រោះកាចនេះ ថែមពីលើចំនួនអស់អ្នកដែលស្លាប់នៅពេលលោកកូរេបះបោរ។
50
លោកអើរ៉ុនវិលទៅរកលោកម៉ូសេ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ហើយគ្រោះកាចក៏ឈប់។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36