bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Numbers 24
Numbers 24
Khmer Standard Version 1954 = Hammond Version
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 25 →
1
លោកបាឡាមយល់ឃើញថា ព្រះអម្ចាស់ សព្វព្រះហឫទ័យប្រទានពរដល់ជនជាតិអ៊ីស្រាអែល លោកមិនបានចេញទៅសួរព្រះជាម្ចាស់ដូចមុនៗទេ តែលោកបែរមុខទៅរកវាលរហោស្ថាន។
2
លោកសម្លឹងមើលទៅ ឃើញជនជាតិអ៊ីស្រាអែលបោះជំរំតាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ក៏យាងមកសណ្ឋិតលើលោកបាឡាម
3
លោកថ្លែងដូចតទៅ៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ នេះជាពាក្យរបស់អ្នកពូកែឈ្វេងយល់
4
នេះជាពាក្យរបស់អ្នកដែលឮព្រះបន្ទូល របស់ព្រះជាម្ចាស់ អ្នកដែលឃើញនិមិត្តហេតុអស្ចារ្យ ពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។
5
កូនចៅយ៉ាកុបអើយ ពន្លារបស់អ្នកស្អាតណាស់! កូនចៅអ៊ីស្រាអែលអើយ ទីលំនៅរបស់អ្នកក៏ស្អាតដែរ!
6
គឺប្រៀបដូចជាទឹកជ្រោះហូរ ដូចសួនឧទ្យាន ដែលស្ថិតនៅក្បែរទន្លេ ដូចដើមក្រស្នា ដែល ព្រះអម្ចាស់ បានដាំ ដូចដើមតាត្រៅ ដែលដុះនៅតាមមាត់ទឹក។
7
ទឹកនឹងហូរចេញពីអាងរបស់គេយ៉ាងបរិបូណ៌ គ្រាប់ពូជរបស់គេនឹងលូតលាស់ ព្រោះសំបូរទឹក ស្ដេចរបស់គេនឹងមានជ័យជំនះលើស្ដេចអកាក់ នគររបស់គេនឹងបានខ្លាំងពូកែ។
8
ព្រះជាម្ចាស់បាននាំពួកគេចេញពីស្រុកអេស៊ីប ដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។ ពួកគេកំទេចប្រជាជាតិនានាដែលជាបច្ចាមិត្ត ហើយបំបាក់ឆ្អឹង និងបាញ់ព្រួញប្រហារ អ្នកទាំងនោះទៀតផង។
9
ពួកគេក្រាប ពួកគេដេក ដូចសត្វសិង្ហ តើនរណាហ៊ានដាស់ពួកគេ? អ្នកណាអោយពរអ៊ីស្រាអែល អ្នកនោះនឹងទទួលពរ អ្នកណាដាក់បណ្ដាសាអ៊ីស្រាអែល អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!»។
10
ពេលនោះ ព្រះបាទបាឡាក់ក្រេវក្រោធទាស់នឹងលោកបាឡាម ស្ដេចទះព្រះហស្ដខ្លាំងៗ ទាំងមានរាជឱង្ការថា៖ «យើងបានហៅលោកមក ដើម្បីអោយលោកដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង តែលោកបែរជាអោយពរពួកគេរហូតដល់បីដងទៅវិញ!។
11
ឥឡូវនេះ ចូរលោករត់ទៅផ្ទះរបស់លោកវិញទៅ! យើងមានបំណងផ្ដល់កិត្តិយសអោយលោក តែ ព្រះអម្ចាស់ រារាំងលោកមិនអោយទទួលកិត្តិយសនេះទេ!»។
12
លោកបាឡាមទូលស្ដេចវិញថា៖ «ទូលបង្គំបានប្រាប់អស់អ្នកដែលព្រះករុណាចាត់អោយទៅជួបទូលបង្គំរួចហើយថា
13
“ទោះបីព្រះបាទបាឡាក់ប្រទានមាស ឬប្រាក់ដែលមានពេញនៅក្នុងវាំងមកខ្ញុំក្ដី ក៏ខ្ញុំពុំអាចសំរេចការល្អ ឬអាក្រក់ ដោយខ្លួនឯង ខុសនឹងបញ្ជារបស់ ព្រះអម្ចាស់ ជាដាច់ខាត។ ខ្ញុំនឹងថ្លែងតែសេចក្ដីណាដែល ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំ”។
14
ឥឡូវនេះ មុនពេលទូលបង្គំវិលទៅជួបជុំនឹងប្រជាជនរបស់ទូលបង្គំវិញ សូមទ្រង់យាងមកជិតទូលបង្គំ ដើម្បីទូលបង្គំទូល ថ្វាយអំពីការដែលជនជាតិអ៊ីស្រាអែលនឹងប្រព្រឹត្តចំពោះប្រជាជនរបស់ព្រះករុណា នៅពេលខាងមុខ»។
15
លោកបាឡាមថ្លែងដូចតទៅ៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ នេះជាពាក្យរបស់អ្នកពូកែឈ្វេងយល់
16
នេះជាពាក្យរបស់អ្នកដែលបានឮព្រះបន្ទូល របស់ព្រះជាម្ចាស់ អ្នកដែលស្គាល់តម្រិះរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត អ្នកដែលបានឃើញនិមិត្តហេតុអស្ចារ្យ ពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។
17
ខ្ញុំឃើញស្ដេចមួយអង្គ តែមិនមែនក្នុងពេលឥឡូវនេះទេ ខ្ញុំសម្លឹងមើលស្ដេចនោះ តែមិនមែននៅជិតទេ។ មានផ្កាយមួយរះចេញពីយ៉ាកុប មានដំបងរាជ្យមួយចេញពីអ៊ីស្រាអែល ស្ដេចនោះនឹងវាយបំបែកក្បាលរបស់ម៉ូអាប់ ហើយប្រល័យកូនចៅទាំងអស់របស់សេត។
18
ស្ដេចនឹងកាន់កាប់ស្រុកអេដុម នឹងកាន់កាប់ស្រុកសៀរ ដែលជាសត្រូវ ពេលនោះ អ៊ីស្រាអែលពង្រឹងកម្លាំងរបស់ខ្លួន។
19
ស្ដេចដែលចេញពីយ៉ាកុបនឹងគ្រងរាជ្យ ជាក្សត្រាធិរាជ។ ព្រះអង្គនឹងកំទេចអស់អ្នកដែលនៅសេសសល់ ក្នុងទីក្រុង»។
20
ពេលឃើញជនជាតិអាម៉ាឡេក លោកបាឡាមថ្លែងថា៖ «អាម៉ាឡេកជាប្រជាជាតិមួយធំជាងគេមែន ប៉ុន្តែ នៅទីបំផុត ពួកគេនឹងត្រូវអន្តរាយ»។
21
ពេលឃើញជនជាតិកែន លោកថ្លែងថា៖ «អ្នកមានទីលំនៅដ៏រឹងមាំ ដូចសត្វធ្វើសំបុកនៅលើថ្មដា។
22
ក៏ប៉ុន្តែ កែននឹងត្រូវភ្លើងឆាបឆេះ អាសស៊ើរនឹងនាំអ្នកទៅជាឈ្លើយ!»។
23
លោកថ្លែងទៀតថា៖ «ពេលព្រះជាម្ចាស់វិនិច្ឆ័យទោស តើនរណាអាចរស់រានបាន!
24
មានទ័ពសំពៅមកពីស្រុកគីទីម ពួកគេនឹងបង្ក្រាបអាសស៊ើរ និងហេប៊ើរ ក៏ប៉ុន្តែ អ្នកទាំងនោះក៏នឹងត្រូវអន្តរាយដែរ»។
25
លោកបាឡាមក្រោកឡើង វិលត្រឡប់ទៅស្រុករបស់លោកវិញ រីឯព្រះបាទបាឡាក់ក៏ចាកចេញទៅដែរ។
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36