bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Numbers 23
Numbers 23
Khmer Standard Version 1954 = Hammond Version
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 24 →
1
លោកបាឡាមទូលព្រះបាទបាឡាក់ថា៖ «សូមព្រះករុណាអោយគេសង់អាសនៈប្រាំពីរនៅទីនេះ ហើយរៀបចំគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ អោយទូលបង្គំផង»។
2
ព្រះបាទបាឡាក់ក៏ធ្វើតាមពាក្យរបស់លោកបាឡាម។ ព្រះបាទបាឡាក់ និងលោកបាឡាមបានថ្វាយគោបាមួយ និងចៀមឈ្មោលមួយ នៅលើអាសនៈនីមួយៗ។
3
លោកបាឡាមទូលស្ដេចថា៖ «សូមព្រះករុណាគង់នៅក្បែរតង្វាយដុតរបស់ព្រះករុណានេះហើយ ទូលបង្គំនឹងចេញទៅឆ្ងាយបន្តិច ប្រហែល ព្រះអម្ចាស់ យាងមកជួបទូលបង្គំ។ ពេលព្រះអង្គមានព្រះបន្ទូលមកទូលបង្គំយ៉ាងណាៗនោះ ទូលបង្គំនឹងនាំយកមកទូលថ្វាយព្រះករុណា»។ លោកបាឡាមក៏ឡើងទៅលើកំពូលភ្នំ។
4
ព្រះជាម្ចាស់យាងមកជួបលោកបាឡាម លោកក៏ទូលព្រះអង្គថា៖ «ទូលបង្គំបានដំឡើងអាសនៈប្រាំពីរ ហើយនៅលើអាសនៈនីមួយៗ ទូលបង្គំបានថ្វាយគោបាមួយ និងចៀមឈ្មោលមួយ»។
5
ព្រះអម្ចាស់ ក៏ប្រាប់លោកបាឡាមអំពីសេចក្ដីដែលលោកត្រូវថ្លែង ហើយអោយលោកវិលទៅជួបព្រះបាទបាឡាក់វិញ ដើម្បីថ្លែងព្រះបន្ទូលនេះ។
6
លោកបាឡាមក៏វិលទៅជួបព្រះបាទបាឡាក់ ដែលឈរនៅក្បែរតង្វាយដុត ដោយមាននាម៉ឺនមន្ត្រីទាំងអស់នៃជនជាតិម៉ូអាប់ឈរជាមួយផង។
7
លោកបាឡាមក៏ថ្លែងដូចតទៅ៖ «ព្រះបាទបាឡាក់ហៅខ្ញុំមកពីស្រុកអើរ៉ាម ស្ដេចស្រុកម៉ូអាប់បានហៅខ្ញុំចុះពីភ្នំទិសបូព៌ាថា: ចូរមកដាក់បណ្ដាសាកូនចៅយ៉ាកុប! ចូរមកប្រទេចផ្ដាសាកូនចៅអ៊ីស្រាអែល!
8
តើអោយខ្ញុំដាក់បណ្ដាសាអ្នកដែល ព្រះជាម្ចាស់មិនដាក់បណ្ដាសាដូចម្ដេចកើត! តើអោយខ្ញុំប្រទេចផ្ដាសាអ្នកដែល ព្រះអម្ចាស់ មិនប្រទេចផ្ដាសាដូចម្ដេចបាន!
9
ពីលើផ្ទាំងសិលានេះ ខ្ញុំឃើញពួកគេ ពីលើកំពូលភ្នំនេះ ខ្ញុំគយគន់មើលពួកគេ ប្រជាជននេះរស់នៅដាច់ឡែកពីអ្នកដទៃ ពួកគេដឹងខ្លួនថា ពួកគេមិនដូចជាតិសាសន៍ឯទៀតៗទេ។
10
តើនរណាអាចរាប់កូនចៅយ៉ាកុប ដែលមានចំនួនច្រើនដូចធូលីដី តើនរណាអាចរាប់ចំនួនអ៊ីស្រាអែល ដ៏ច្រើនឥតគណនាបាន? ស៊ូអោយខ្ញុំស្លាប់ដូចមនុស្សសុចរិតទាំងនេះ សូមអោយជីវិតខ្ញុំត្រូវបញ្ចប់ដូចពួកគេដែរ!»។
11
ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «ហេតុអ្វីបានជាលោកធ្វើដូច្នេះចំពោះយើង? យើងបានអញ្ជើញលោកមក ដើម្បីអោយដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង ប៉ុន្តែ លោកបែរជាអោយពរពួកគេទៅវិញ!»។
12
លោកបាឡាមទូលស្ដេចថា៖ «ទូលបង្គំត្រូវថ្លែងតែសេចក្ដីណា ដែល ព្រះអម្ចាស់ ប្រាប់អោយថ្លែងប៉ុណ្ណោះ!»។
13
ព្រះបាទបាឡាក់មានរាជឱង្ការថា៖ «ដូច្នេះ សូមលោកមកជាមួយយើង មានកន្លែងមួយទៀត ដែលលោកអាចមើលឃើញពួកគេច្បាស់ ព្រោះនៅទីនេះ លោកឃើញពួកគេតែមួយផ្នែកប៉ុណ្ណោះ គឺមិនឃើញទាំងអស់ទេ។ នៅទីនោះ លោកត្រូវតែដាក់បណ្ដាសាពួកគេអោយយើង»។
14
ស្ដេចនាំលោកបាឡាមទៅវាលសូភីម ដែលស្ថិតនៅលើកំពូលភ្នំពីសកា។ នៅទីនោះ ស្ដេចសង់អាសនៈប្រាំពីរ នៅលើអាសនៈនីមួយៗ ស្ដេចថ្វាយគោបាមួយ និងចៀមឈ្មោលមួយ។
15
លោកបាឡាមទូលស្ដេចថា៖ «សូមព្រះករុណាគង់នៅទីនេះ ក្បែរតង្វាយដុតរបស់ព្រះករុណា ទូលបង្គំនឹងចេញទៅជួបព្រះជាម្ចាស់»។
16
ព្រះអម្ចាស់ យាងមកជួបលោកបាឡាម ព្រះអង្គប្រាប់លោកអំពីសេចក្ដីដែលលោកត្រូវថ្លែង ហើយអោយលោកវិលទៅជួបព្រះបាទបាឡាក់វិញ ដើម្បីថ្លែងព្រះបន្ទូលនេះ។
17
លោកបាឡាមក៏វិលទៅជួបព្រះបាទបាឡាក់ ដែលឈរនៅក្បែរតង្វាយដុត ដោយមានពួកនាម៉ឺនមន្ត្រីរបស់ជនជាតិម៉ូអាប់ឈរនៅជាមួយផង។ ព្រះបាទបាឡាក់សួរលោកថា៖ « ព្រះអម្ចាស់ មានព្រះបន្ទូលដូចម្ដេច?»។
18
លោកបាឡាមក៏ថ្លែងដូចតទៅ៖ បពិត្រព្រះរាជាបាឡាក់ សូមប្រុងប្រៀបព្រះសណ្ដាប់! បពិត្រព្រះរាជបុត្ររបស់ព្រះបាទស៊ីបព័រ សូមផ្ទៀងព្រះកាណ៌ស្ដាប់!
19
ព្រះជាម្ចាស់មិនមែនដូចមនុស្សលោកទេ ព្រះអង្គមិនចេះកុហកឡើយ ព្រះអង្គក៏មិនចេះប្រែក្រឡាស់ ដូចពូជពង្សរបស់លោកអដាំដែរ! ព្រះអង្គមានព្រះបន្ទូលយ៉ាងណា ទ្រង់នឹងធ្វើតាមយ៉ាងនោះ។ ព្រះអង្គតែងតែសំរេចតាមព្រះបន្ទូល ដែលព្រះអង្គបានថ្លែង។
20
ទូលបង្គំបានទទួលបញ្ជាពីព្រះអង្គ ដើម្បីអោយពរប្រជាជននេះ បើព្រះជាម្ចាស់អោយពរ នោះទូលបង្គំមិនអាចផ្លាស់ប្ដូរទេ។
21
គ្មានគ្រោះកាចណាកើតមានដល់ កូនចៅលោកយ៉ាកុបឡើយ ហើយក៏គ្មានទុក្ខវេទនាណាកើតមានដល់ កូនចៅអ៊ីស្រាអែលដែរ។ ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គង់នៅជាមួយពួកគេ ពួកគេប្រកាសថា ព្រះអង្គជាព្រះមហាក្សត្ររបស់ពួកគេ។
22
ព្រះជាម្ចាស់បាននាំពួកគេចាកចេញ ពីស្រុកអេស៊ីប ដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។
23
មន្តអាគមមិនអាចធ្វើអ្វីយ៉ាកុបបានទេ អំពើធ្មប់ក៏មិនអាចធ្វើអ្វីអ៊ីស្រាអែលដែរ។ នៅពេលកំណត់ គេនឹងថ្លែងអំពីការអស្ចារ្យ ដែលព្រះជាម្ចាស់ធ្វើចំពោះយ៉ាកុប និងអ៊ីស្រាអែល។
24
មើលចុះ ប្រជាជននេះងើបឡើងដូចសិង្ហញី ពួកគេឈរដូចសិង្ហឈ្មោល ដរាបណាសិង្ហមិនបានចាប់រំពា ហើយហុតឈាមសត្វដែលវាចាប់បានទេ វាមិនដេកវិញឡើយ។
25
ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «ប្រសិនបើលោកមិនដាក់បណ្ដាសាពួកគេទេនោះ ក៏ហីទៅចុះ តែកុំអោយពរពួកគេដូច្នេះឡើយ!»។
26
លោកបាឡាមតបថា៖ «ទូលបង្គំបានទូលព្រះករុណារួចហើយថា ទូលបង្គំនឹងធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែល ព្រះអម្ចាស់ មានព្រះបន្ទូល»។
27
ព្រះបាទបាឡាក់មានរាជឱង្ការមកលោកបាឡាមថា៖ «សូមអញ្ជើញមក យើងនាំលោកទៅកន្លែងមួយទៀត។ នៅកន្លែងនោះ ព្រះជាម្ចាស់ប្រហែលជាសព្វព្រះហឫទ័យអោយលោកដាក់បណ្ដាសាពួកគេ»។
28
ព្រះបាទបាឡាក់នាំលោកបាឡាមទៅដល់កំពូលភ្នំពេអ៊រ ដែលស្ថិតនៅពីលើវាលរហោស្ថាន។
29
លោកបាឡាមទូលព្រះបាទបាឡាក់ថា៖ «សូមព្រះករុណាអោយគេសង់អាសនៈប្រាំពីរនៅទីនេះ ហើយរៀបចំគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរអោយទូលបង្គំផង»។
30
ព្រះបាទបាឡាក់ក៏ធ្វើតាមពាក្យរបស់លោកបាឡាម ហើយថ្វាយគោបាមួយ និងចៀមឈ្មោលមួយនៅលើអាសនៈនីមួយៗ។
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36