bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Numbers 3
Numbers 3
Khmer Standard Version 1954 = Hammond Version
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 4 →
1
នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអើរ៉ុន និងលោកម៉ូសេ នៅគ្រាដែល ព្រះអម្ចាស់ មានព្រះបន្ទូលមកលោកម៉ូសេនៅលើភ្នំស៊ីណៃ។
2
កូនរបស់លោកអើរ៉ុនមានរាយនាមដូចតទៅ: ណាដាប់ ជាកូនច្បង អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
3
នេះជាឈ្មោះកូនប្រុសរបស់លោកអើរ៉ុន ដែលបានទទួលការតែងតាំងអោយបំពេញមុខងារជាបូជាចារ្យ។
4
លោកណាដាប់ និងលោកអប៊ីហ៊ូវ បានបាត់បង់ជីវិតនៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ក្នុងពេលលោកទាំងពីរយកភ្លើងមិនសក្ការៈ ចូលទៅក្នុងទីសក្ការៈរបស់ ព្រះអម្ចាស់ នៅវាលរហោស្ថានស៊ីណៃ។ លោកទាំងពីរគ្មានកូនប្រុសទេ។ លោកអេឡាសារ និងលោកអ៊ីថាម៉ារ បំពេញមុខងារជាបូជាចារ្យ ក្រោមបន្ទុករបស់លោកអើរ៉ុន ជាឪពុក។
5
ព្រះអម្ចាស់ មានព្រះបន្ទូលមកលោកម៉ូសេថា៖
6
«ចូរនាំកុលសម្ព័ន្ធលេវីចូលមក ហើយអោយពួកគេនៅក្រោមបង្គាប់របស់បូជាចារ្យអើរ៉ុន ដើម្បីជួយបំពេញការងារគាត់។
7
ពួកគេមានភារកិច្ចបំពេញមុខងារបំរើអើរ៉ុន និងបំរើសហគមន៍អ៊ីស្រាអែលទាំងមូល នៅមុខពន្លាជួបព្រះអម្ចាស់ គឺពួកគេបំរើកិច្ចការនៅក្នុងព្រះពន្លា។
8
ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់របស់ពន្លាជួបព្រះអម្ចាស់ ហើយបំរើជនជាតិអ៊ីស្រាអែល ដោយបំពេញមុខងារនៅក្នុងព្រះពន្លា។
9
ចូរប្រគល់កុលសម្ព័ន្ធលេវីទៅអោយអើរ៉ុន និងកូនៗរបស់គាត់ ដ្បិតយើងបានញែកពួកគេចេញពីប្រជាជនអ៊ីស្រាអែល ប្រគល់ផ្ដាច់អោយអើរ៉ុន។
10
ចូរតែងតាំងអើរ៉ុន និងកូនប្រុសៗរបស់គាត់ អោយបំពេញមុខងារជាបូជាចារ្យ។ រីឯអ្នកផ្សេងដែលចូលមកជិតទីសក្ការៈនេះ នឹងត្រូវទទួលទោសដល់ស្លាប់»។
11
ព្រះអម្ចាស់ មានព្រះបន្ទូលមកលោកម៉ូសេថា៖
12
«យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល។ ពួកលេវីជាចំណែកដែលយើងញែកទុកសំរាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល
13
ដ្បិតកូនច្បងទាំងអស់ជាចំណែករបស់យើង។ នៅថ្ងៃយើងប្រហារកូនច្បងទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប យើងបានញែកកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែលទុកសំរាប់យើង គឺកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វ ជាចំណែករបស់យើង។ យើងជា ព្រះអម្ចាស់ »។
14
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេនៅវាលរហោស្ថានស៊ីណៃថា៖
15
«ចូរជំរឿនកូនចៅលេវី តាមគ្រួសារ តាមអំបូររបស់ពួកគេ ដោយរាប់ចំនួនប្រុសៗទាំងអស់ ដែលមានអាយុចាប់ពីមួយខែឡើងទៅ»។
16
លោកម៉ូសេក៏រាប់ចំនួនពួកគេ តាមព្រះបន្ទូលដែល ព្រះអម្ចាស់ បង្គាប់មកលោក។
17
កូនប្រុសរបស់លោកលេវីមាននាមដូចតទៅ: គើសូន កេហាត់ និងម៉្រារី។
18
កូនរបស់លោកគើសូនមានលីបនី និងស៊ីម៉ៃ ដែលជាឈ្មោះនៃអំបូររបស់ពួកគេ។
19
កូនរបស់លោកកេហាត់ មានអាំរ៉ាម យីតសារ ហេប្រូន និងអ៊ូស៊ាល ដែលជាឈ្មោះនៃអំបូររបស់ពួកគេ។
20
កូនរបស់លោកម៉្រារីមានម៉ាលី និងមូស៊ី ដែលជាឈ្មោះនៃអំបូររបស់ពួកគេ។ អ្នកទាំងនេះជាត្រកូលរបស់អំបូរទាំងឡាយនៃកុលសម្ព័ន្ធលេវី តាមក្រុមគ្រួសាររបស់គេ។
21
លោកគើសូនត្រូវជាបុព្វបុរសរបស់អំបូរគើសូន ដែលចែកចេញជាត្រកូលលីបនី និងត្រកូលស៊ីម៉ៃ។
22
នៅពេលជំរឿនប្រជាជន ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៧ ៥០០ នាក់។
23
អំបូរគើសូនបោះជំរំនៅខាងក្រោយព្រះពន្លា គឺនៅទិសខាងលិច។
24
មេដឹកនាំក្រុមគ្រួសារគើសូន គឺលោកអេលាសាប់ ជាកូនរបស់លោកឡាអែល។
25
នៅក្នុងពន្លាជួបព្រះអម្ចាស់ កូនចៅគើសូនទទួលបន្ទុកផ្នែកខាងព្រះពន្លា និងពន្លាព្រមទាំងក្រណាត់បាំងពីលើ វាំងននច្រកចូលពន្លាជួបព្រះអម្ចាស់
26
ដំបូលទីលាន វាំងននច្រកចូលទីលានដែលស្ថិតនៅជុំវិញព្រះពន្លា និងអាសនៈ ព្រមទាំងខ្សែចងពន្លាទាំងអស់។ ពួកគេមានភារកិច្ចថែទាំរបស់ទាំងនោះ។
27
លោកកេហាត់ត្រូវជាបុព្វបុរសរបស់អំបូរកេហាត់ ដែលចែកចេញជាត្រកូលអាំរ៉ាម ត្រកូលយីតសារ ត្រកូលហេប្រូន និងត្រកូលអ៊ូស៊ាល។
28
ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៨ ៦០០ នាក់។ ពួកគេមានភារកិច្ចថែរក្សាទីសក្ការៈ។
29
អំបូរនានារបស់កូនចៅកេហាត់បោះជំរំនៅខាងត្បូងព្រះពន្លា។
30
មេដឹកនាំក្រុមគ្រួសារកេហាត់ គឺលោកអេលីសាផាន ជាកូនរបស់លោកអ៊ូស៊ាល។
31
កូនចៅកេហាត់ទទួលបន្ទុកផ្នែកខាងហិបនៃសម្ពន្ធមេត្រី តុសក្ការៈ ជើងចង្កៀង អាសនៈ គ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ វាំងននខាងក្នុង និងរបស់ឯទៀតៗដែលស្ថិតនៅក្នុងទីសក្ការៈ។
32
មេដឹកនាំកំពូលរបស់កូនចៅលេវី គឺលោកអេឡាសារ ជាកូនរបស់លោកបូជាចារ្យអើរ៉ុន។ លោកមើលខុសត្រូវលើអស់អ្នកដែលបំពេញមុខងារក្នុងទីសក្ការៈ។
33
លោកម៉្រារីត្រូវជាបុព្វបុរសរបស់អំបូរម៉្រារី ដែលចែកចេញជាត្រកូលម៉ាស់លី និងត្រកូលម៉ូស៊ី។
34
ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៦ ២០០ នាក់។
35
មេដឹកនាំក្រុមគ្រួសារនៃអំបូរម៉្រារី គឺលោកស៊ូរីអែល ជាកូនរបស់លោកអប៊ីហែល។ ពួកគេបោះជំរំនៅខាងជើងព្រះពន្លា។
36
កូនចៅម៉្រារីទទួលបន្ទុកផ្នែកខាងបន្ទះក្ដាររបស់ព្រះពន្លា រនុក សសរ ជើងសសរ ព្រមទាំងបរិក្ខារ និងអ្វីៗទាំងប៉ុន្មានដែលសំរាប់ប្រើប្រាស់ជាមួយគ្រឿងទាំងនោះ។
37
ពួកគេក៏ទទួលបន្ទុកផ្នែកខាងសសររបស់ទីលានដែលនៅជុំវិញ ព្រមទាំងជើងសសរ ចម្រឹង និងខ្សែសន្ធឹងដែរ។
38
លោកម៉ូសេ ព្រមទាំងលោកអើរ៉ុន និងកូនចៅរបស់លោក បោះជំរំនៅទិសខាងកើត គឺខាងមុខព្រះពន្លា និងពន្លាជួបព្រះអម្ចាស់។ ពួកលោកទទួលខុសត្រូវចំពោះការងារក្នុងទីសក្ការៈ តាងនាមប្រជាជនអ៊ីស្រាអែលទាំងមូល អ្នកឯទៀតៗចូលមកជិតទីសក្ការៈ នឹងត្រូវទទួលទោសដល់ស្លាប់។
39
ចំនួនក្រុមលេវីដែល ព្រះអម្ចាស់ បង្គាប់អោយលោកម៉ូសេ និងលោកអើរ៉ុន រាប់តាមអំបូររបស់ពួកគេ ដោយគិតប្រុសៗដែលមានអាយុពីមួយខែឡើងទៅ សរុបទាំងអស់មាន ២២ ០០០ នាក់។
40
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរជំរឿនកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ដោយគិតចាប់តាំងពីអាយុមួយខែឡើងទៅ។ ចូរកត់ត្រាទុកក្នុងបញ្ជី តាមឈ្មោះរបស់គេរៀងៗខ្លួន។
41
ចូរញែកពួកលេវីទុកដោយឡែក សំរាប់យើង ជា ព្រះអម្ចាស់ ជំនួសកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ហើយក៏ញែកហ្វូងសត្វរបស់ពួកលេវី ជំនួសកូនដំបូងទាំងអស់នៃហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែលដែរ»។
42
លោកម៉ូសេជំរឿនចំនួនកូនច្បងទាំងអស់ក្នុងចំណោមកូនចៅអ៊ីស្រាអែល តាមព្រះបន្ទូលដែល ព្រះអម្ចាស់ បង្គាប់មកលោក។
43
កូនប្រុសច្បងទាំងអស់ដែលគេរាប់តាមឈ្មោះ ដោយគិតចាប់តាំងពីអាយុមួយខែឡើងទៅ ឃើញមានចំនួន ២២ ២៧៣នាក់។
44
ព្រះអម្ចាស់ មានព្រះបន្ទូលមកលោកម៉ូសេថា៖
45
«ចូរញែកពួកលេវីទុកសំរាប់យើង ដែលជា ព្រះអម្ចាស់ ជំនួសកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ហើយហ្វូងសត្វរបស់ពួកលេវីក៏ជំនួសកូនដំបូងនៃហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែលដែរ ដ្បិតពួកលេវីជាកម្មសិទ្ធិរបស់យើង។ យើងជា ព្រះអម្ចាស់ ។
46
ដើម្បីលោះចំនួនពួកលេវីដែលលើស២៧៣នាក់នោះ
47
ត្រូវថ្លឹងប្រាក់ប្រាំណែនសំរាប់លោះមនុស្សម្នាក់ ដោយប្រើទម្ងន់ប្រាក់ណែនរបស់ទីសក្ការៈពោលគឺម្ភៃកេរ៉ា*។
48
ចូរប្រគល់ប្រាក់ជាថ្នូរលោះកូនច្បង ដែលលើសពីចំនួនពួកលេវីអោយអើរ៉ុន និងកូនចៅរបស់គាត់»។
49
លោកម៉ូសេក៏យកប្រាក់ជាថ្នូរលោះកូនច្បង ដែលលើសពីចំនួនពួកលេវី
50
គឺលោកយកប្រាក់ពីកូនច្បងរបស់ជនជាតិអ៊ីស្រាអែល មានចំនួនទាំងអស់ ១ ៣៦៥ណែន គិតតាមទម្ងន់របស់ទីសក្ការៈ។
51
លោកប្រគល់ប្រាក់ជាថ្នូរលោះទាំងនោះជូនលោកអើរ៉ុន និងកូនចៅរបស់លោក ស្របតាមព្រះបន្ទូលដែល ព្រះអម្ចាស់ បានបង្គាប់មកលោក។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36