bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Numbers 15
Numbers 15
Khmer Standard Version 1954 = Hammond Version
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 16 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2
«ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: កាលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែល ព្រះអម្ចាស់ ប្រគល់អោយអ្នករាល់គ្នាតាំងទីលំនៅ
3
ហើយពេលអ្នករាល់គ្នាធ្វើយញ្ញបូជាថ្វាយ ព្រះអម្ចាស់ ទោះបីជាតង្វាយដុតទាំងមូលក្ដី ឬយញ្ញបូជាលាបំណន់ តង្វាយដោយស្ម័គ្រចិត្ត ឬតង្វាយសំរាប់ពិធីបុណ្យដ៏សំខាន់ៗក្ដី នោះត្រូវយកគោ ឬចៀម មកថ្វាយ ដើម្បីអោយមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ។
4
អ្នកដែលយកតង្វាយមកថ្វាយ ត្រូវយកម្សៅបីគីឡូក្រាម លាយជាមួយប្រេងមួយលីត្រកន្លះ
5
និងយកស្រាទំពាំងបាយជូរមួយលីត្រកន្លះ មកថ្វាយជាមួយកូនចៀម ដែលត្រូវថ្វាយជាតង្វាយដុត ឬយញ្ញបូជា។
6
ប្រសិនបើអ្នកថ្វាយចៀមឈ្មោល ត្រូវយកម្សៅប្រាំមួយគីឡូក្រាម លាយជាមួយប្រេងពីរលីត្រ
7
និងស្រាទំពាំងបាយជូរពីរលីត្រ មកថ្វាយជាមួយ ជាតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ។
8
ប្រសិនបើអ្នកយកគោបាមកថ្វាយ ព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល ឬជាយញ្ញបូជាលាបំណន់ក្ដី ឬជាយញ្ញបូជាមេត្រីភាពក្ដី
9
ចូរយកម្សៅប្រាំបួនគីឡូក្រាម លាយជាមួយប្រេងបីលីត្រ មកថ្វាយជាមួយគោបានោះ
10
ហើយយកស្រាទំពាំងបាយជូរបីលីត្រមកថ្វាយជាមួយដែរ។ នេះជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ។
11
ត្រូវថ្វាយគោឈ្មោល ចៀមឈ្មោល កូនចៀម ឬកូនពពែតាមរបៀបនេះ។
12
សត្វមានចំនួនច្រើនប៉ុនណា តង្វាយដែលត្រូវថ្វាយជាមួយសត្វក៏កើនឡើងតាមចំនួននោះដែរ។
13
ជនជាតិអ៊ីស្រាអែលដែលជាម្ចាស់ស្រុក ត្រូវធ្វើតាមរបៀបខាងលើ នៅពេលថ្វាយតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ។
14
ពេលជនបរទេសដែលមករស់នៅជាមួយអ្នករាល់គ្នានៅពេលនេះ ឬអ្នកដែលរស់នៅជាមួយអ្នករាល់គ្នាជាច្រើនតំណមកហើយ ចង់ថ្វាយតង្វាយដុតដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យ ព្រះអម្ចាស់ គេត្រូវថ្វាយតាមរបៀបដូចអ្នករាល់គ្នាធ្វើដែរ
15
គឺមានក្បួនតម្រាតែមួយ សំរាប់សហគមន៍ទាំងមូល ទោះបីអ្នករាល់គ្នាក្ដី ឬជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នាក្ដី។ ត្រូវធ្វើតាមក្បួនតម្រានេះ នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ គ្រប់តំណតទៅ ទោះបីជនបរទេសក្ដី ឬអ្នករាល់គ្នាក្ដី។
16
មានក្រឹត្យវិន័យតែមួយ ច្បាប់តែមួយ សំរាប់អ្នករាល់គ្នា និងជនបរទេស ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា»។
17
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
18
«ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: កាលណាអ្នករាល់គ្នាទៅដល់ស្រុកដែលយើងនាំអ្នករាល់គ្នាអោយចូលទៅនៅ ហើយពេលអ្នករាល់គ្នាបានអាហារពីស្រុកនោះបរិភោគ
19
ត្រូវញែកមួយចំណែកទុកជាតង្វាយថ្វាយ ព្រះអម្ចាស់ ។
20
ត្រូវញែកម្សៅដំបូងមួយចំណែករបស់អ្នករាល់គ្នា ធ្វើជានំថ្វាយព្រះអម្ចាស់ ដូចគេញែកស្រូវ ដែលជាផលដំបូង នៅលានបោកស្រូវដែរ។
21
ត្រូវញែកម្សៅដំបូង ធ្វើនំថ្វាយ ព្រះអម្ចាស់ តាមរបៀបនេះគ្រប់តំណតទៅ។
22
ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តខុស ដោយអចេតនា គឺមិនប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែល ព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ
23
ហើយមិនប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអង្គបង្គាប់មកលោកម៉ូសេ ចាប់ពីថ្ងៃដែល ព្រះអម្ចាស់ ប្រទានបទបញ្ជាពីដំបូងជារៀងរហូតមក
24
ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តខុសដោយអចេតនា ហើយសហគមន៍មិនបានឃើញទេនោះ សហគមន៍ទាំងមូលត្រូវថ្វាយគោស្ទាវមួយ ជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យ ព្រះអម្ចាស់ រួមជាមួយតង្វាយម្សៅ និងស្រាទំពាំងបាយជូរ ស្របតាមវិន័យ។ សហគមន៍ត្រូវថ្វាយពពែឈ្មោលមួយជាយញ្ញបូជារំដោះបាបដែរ។
25
បូជាចារ្យត្រូវធ្វើពិធីរំដោះបាបសំរាប់សហគមន៍អ៊ីស្រាអែលទាំងមូល នោះព្រះអម្ចាស់នឹងលើកលែងទោសអោយ ព្រោះគេបានប្រព្រឹត្តអំពើបាបដោយអចេតនា។ ពួកគេត្រូវយកតង្វាយដុត ព្រមទាំងសត្វដែលត្រូវធ្វើយញ្ញបូជា មកថ្វាយ ព្រះអម្ចាស់ សំរាប់លុបលាងកំហុសដែលគេបានប្រព្រឹត្តដោយអចេតនានោះ។
26
ព្រះអម្ចាស់នឹងអត់ទោសអោយសហគមន៍អ៊ីស្រាអែលទាំងមូល ព្រមទាំងជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ គឺប្រជាជនទាំងមូល ព្រោះគេបានប្រព្រឹត្តអំពើបាបដោយអចេតនា។
27
ប្រសិនបើអ្នកណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា អ្នកនោះត្រូវថ្វាយពពែញីមួយអាយុមួយខួប ជាយញ្ញបូជារំដោះបាប។
28
បូជាចារ្យត្រូវធ្វើពិធីរំដោះបាបអោយអ្នកដែលបានប្រព្រឹត្តអំពើបាប នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ដោយមិនដឹងខ្លួន និងដោយអចេតនា នោះព្រះជាម្ចាស់នឹងលើកលែងទោសអោយ។
29
ក្រឹត្យវិន័យស្ដីពីអំពើបាបដែលគេប្រព្រឹត្តដោយអចេតនានេះ ត្រូវអនុវត្តដូចគ្នា ចំពោះជនជាតិអ៊ីស្រាអែលជាម្ចាស់ស្រុក និងជនបរទេសដែលរស់នៅជាមួយពួកគេ។
30
ផ្ទុយទៅវិញ បើនរណាម្នាក់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេស ប្រព្រឹត្តអំពើបាប ដោយចេតនាបានសេចក្ដីថាគេប្រមាថ ព្រះអម្ចាស់ ។ ត្រូវដកមនុស្សប្រភេទនេះចេញពីចំណោមប្រជាជនរបស់ខ្លួន។
31
គេបានមើលងាយព្រះបន្ទូលរបស់ ព្រះអម្ចាស់ ហើយបំពានលើបទបញ្ជារបស់ព្រះអង្គ។ ត្រូវដកមនុស្សប្រភេទនេះចេញ អោយគេទទួលទោស ព្រោះតែកំហុសរបស់ខ្លួន»។
32
ពេលជនជាតិអ៊ីស្រាអែលស្ថិតនៅក្នុងវាលរហោស្ថាន គេបានឃើញបុរសម្នាក់ដើររើសអុស នៅថ្ងៃសប្ប័ទ*។
33
អស់អ្នកដែលឃើញបុរសនោះរកអុស បាននាំគាត់យកទៅជូនលោកម៉ូសេ និងលោកអើរ៉ុន ព្រមទាំងសហគមន៍ទាំងមូល។
34
គេបានឃុំគាត់ទុក ដ្បិតគេពុំទាន់ដឹងថាត្រូវប្រព្រឹត្តដូចម្ដេចចំពោះគាត់។
35
ព្រះអម្ចាស់ មានព្រះបន្ទូលមកលោកម៉ូសេថា៖ «មនុស្សនេះត្រូវទទួលទោសដល់ស្លាប់ គឺអោយសហគមន៍ទាំងមូលយកដុំថ្មគប់សម្លាប់គាត់ នៅខាងក្រៅជំរំ»។
36
សហគមន៍ទាំងមូលក៏នាំបុរសនោះចេញទៅក្រៅទីក្រុង ហើយយកដុំថ្មគប់សម្លាប់គាត់។ គាត់ក៏ស្លាប់ ដូច ព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ។
37
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
38
«ចូរប្រាប់ជនជាតិអ៊ីស្រាអែលគ្រប់ជំនាន់អោយធ្វើរំយោលនៅជាយអាវ ហើយដេរបូពណ៌ស្វាយមួយពីលើរំយោលនៅជាយអាវផង។
39
អាវរបស់អ្នករាល់គ្នាត្រូវមានរំយោល ដូច្នេះ ពេលណាអ្នករាល់គ្នាមើលរំយោល នោះអ្នករាល់គ្នានឹកឃើញក្រឹត្យវិន័យទាំងប៉ុន្មានរបស់ ព្រះអម្ចាស់ ដែលត្រូវប្រតិបត្តិតាម ហើយអ្នករាល់គ្នានឹងមិនធ្វើតាមចិត្តប៉ងប្រាថ្នា និងតណ្ហារបស់ខ្លួន ដែលបណ្ដាលអោយក្បត់ព្រះជាម្ចាស់ ទៅគោរពព្រះក្លែងក្លាយឡើយ។
40
អ្នករាល់គ្នានឹងនឹកឃើញក្រឹត្យវិន័យរបស់យើង ហើយប្រតិបត្តិតាម។ អ្នករាល់គ្នានឹងបានវិសុទ្ធ*ថ្វាយព្រះរបស់អ្នករាល់គ្នា។
41
យើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា។ យើងជា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36