bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Numbers 26
Numbers 26
Khmer Standard Version 1954 = Hammond Version
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 27 →
1
បន្ទាប់ពីគ្រោះកាចនោះមក ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអេឡាសារ ជាកូនរបស់លោកបូជាចារ្យអើរ៉ុនថា៖
2
«ចូរជំរឿនប្រជាជនក្នុងសហគមន៍អ៊ីស្រាអែលទាំងមូល ដោយគិតចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ តាមអំបូររបស់ពួកគេ គឺជនជាតិអ៊ីស្រាអែលទាំងអស់ដែលអាចបំរើកងទ័ពបាន»។
3
លោកម៉ូសេ និងលោកអេឡាសារ ក៏ប្រាប់ជនជាតិអ៊ីស្រាអែល នៅវាលទំនាបស្រុកម៉ូអាប់ ដែលនៅក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ
4
អោយជំរឿនប្រជាជនដែលមានអាយុម្ភៃឆ្នាំឡើងទៅ ស្របតាមព្រះបន្ទូលដែល ព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ។ កូនចៅអ៊ីស្រាអែល ដែលបានចាកចេញមកពីស្រុកអេស៊ីប មានដូចតទៅ៖
5
កុលសម្ព័ន្ធរូបេន: កូនចៅរបស់លោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែលមាន: អំបូរហេណុក ជាពូជពង្សរបស់លោកហេណុក អំបូរប៉ាលូវជាពូជពង្សរបស់លោកប៉ាលូវ
6
អំបូរហេស្រុនជាពូជពង្សរបស់លោកហេស្រុន អំបូរកើមីជាពូជពង្សរបស់លោកកើមី។
7
អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធរូបេន មានចំនួនទាំងអស់ ៤៣ ៧៣០ នាក់។
8
កូនរបស់លោកប៉ាលូវ គឺអេលាប
9
កូនរបស់លោកអេលាប គឺនេមូល ដាថាន និងអប៊ីរ៉ាម។ លោកដាថាន និងលោកអប៊ីរ៉ាម ជាតំណាងរបស់ប្រជាជន ហើយចូលដៃជាមួយបក្សពួករបស់លោកកូរេ លើកគ្នាប្រឆាំងលោកម៉ូសេ និងលោកអើរ៉ុន នៅគ្រាដែលគេបះបោរប្រឆាំងនឹង ព្រះអម្ចាស់ ។
10
ពេលនោះ ផែនដីបានបើកចំហ ហើយស្រូបពួកគេជាមួយលោកកូរេ និងបក្សពួក ព្រមទាំងមានភ្លើងឆេះបំផ្លាញពួកគេ អស់ពីររយហាសិបនាក់ ទុកជាការព្រមានដល់ប្រជាជន។
11
ចំណែកឯកូនចៅរបស់លោកកូរេពុំបានស្លាប់ទេ។
12
កូនចៅរបស់លោកស៊ីម្មាន តាមអំបូររបស់ពួកគេមាន: អំបូរយេមូអែល ជាពូជពង្សរបស់លោកយេមូអែល អំបូរយ៉ាមីនជាពូជពង្សរបស់លោកយ៉ាមីន អំបូរយ៉ាគីនជាពូជពង្សរបស់លោកយ៉ាគីន
13
អំបូរសេរ៉ាសជាពូជពង្សរបស់លោកសេរ៉ាស អំបូរសូលជាពូជពង្សរបស់លោកសូល។
14
អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធស៊ីម្មាន មានចំនួនទាំងអស់ ២២ ២០០ នាក់។
15
កូនចៅរបស់លោកកាដ តាមអំបូររបស់ពួកគេមាន: អំបូរសេផូនជាពូជពង្សរបស់លោកសេផូន អំបូរហាក់គីជាពូជពង្សរបស់លោកហាគី អំបូរស៊ូនីជាពូជពង្សរបស់លោកស៊ូនី
16
អំបូរអូសនីជាពូជពង្សរបស់លោកអូសនី អំបូរអេរីជាពូជពង្សរបស់លោកអេរី។
17
អំបូរអើរ៉ូដ ជាពូជពង្សរបស់លោកអើរ៉ូដ អំបូរអើរេលីជាពូជពង្សរបស់លោកអើរេលី។
18
អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធកាដ ដែលគេជំរឿនបាន ៤០ ៥០០ នាក់។
19
កូនរបស់លោកយូដាមានអ៊ើរ និងអូណាន ក៏ប៉ុន្តែ អ្នកទាំងពីរបានស្លាប់នៅស្រុកកាណាន។
20
កូនចៅឯទៀតៗរបស់លោកយូដា តាមអំបូររបស់ពួកគេមាន: អំបូរសេឡាជាពូជពង្សរបស់លោកសេឡា អំបូរពេរេស ជាពូជពង្សរបស់លោកពេរេស អំបូរសេរ៉ាសជាពូជពង្សរបស់លោកសេរ៉ាស។
21
កូនចៅរបស់ពេរេស គឺអំបូរហេស្រុនជាពូជពង្សរបស់លោកហេស្រុន អំបូរហាមូល ជាពូជពង្សរបស់លោកហាមូល។
22
អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធយូដា ដែលគេជំរឿនបាន ៧៦ ៥០០ នាក់។
23
កូនចៅរបស់លោកអ៊ីសាខារ តាមអំបូររបស់ពួកគេមាន: អំបូរថូឡាជាពូជពង្សរបស់លោកថូឡា អំបូរពូវ៉ាជាពូជពង្សរបស់លោកពូវ៉ា
24
អំបូរយ៉ាស៊ូប ជាពូជពង្សរបស់លោកយ៉ាស៊ូប អំបូរស៊ីមរ៉ូនជាពូជពង្សរបស់លោកស៊ីមរ៉ូន។
25
អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធអ៊ីសាខារ ដែលគេជំរឿនបាន ៦៤ ៣០០ នាក់។
26
កូនចៅរបស់លោកសាប់យូឡូន តាមអំបូររបស់ពួកគេមាន: អំបូរសេរ៉ែដជាពូជពង្សរបស់លោកសេរ៉ែដ អំបូរអេឡូនជាពូជពង្សរបស់លោកអេឡូន អំបូរយ៉ាលាលជាពូជពង្សរបស់លោកយ៉ាលាល។
27
អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធសាប់យូឡូន ដែលគេជំរឿនបាន ៦០ ៥០០ នាក់។
28
កូនចៅរបស់លោកយ៉ូសែប តាមអំបូររបស់ពួកគេ គឺម៉ាណាសេ និងអេប្រាអ៊ីម។
29
កូនចៅរបស់លោកម៉ាណាសេ តាមអំបូររបស់ពួកគេមាន: អំបូរម៉ាកៀរជាពូជពង្សរបស់លោកម៉ាកៀរ។ កូនរបស់លោកម៉ាកៀរ គឺលោកកាឡាដ ដែលជាបុព្វបុរសរបស់អំបូរកាឡាដ។
30
កូនចៅរបស់លោកកាឡាដមាន: អំបូរយេស៊ើរ ជាពូជពង្សរបស់លោកយេស៊ើរ អំបូរហេឡេកជាពូជពង្សរបស់លោកហេឡេក
31
អំបូរអាសរាលជាពូជពង្សរបស់លោកអាសរាល អំបូរស៊ីគែមជាពូជពង្សរបស់លោកស៊ីគែម
32
អំបូរសេមីដាជាពូជពង្សរបស់លោកសេមីដា អំបូរហេភើរជាពូជពង្សរបស់លោកហេភើរ។
33
លោកស្លូផិហាតដែលត្រូវជាកូនរបស់លោកហេភើរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកស្លូផិហាតមាន: ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
34
អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធម៉ាណាសេ ដែលគេជំរឿនបាន ៥២ ៧០០ នាក់។
35
កូនចៅរបស់លោកអេប្រាអ៊ីម តាមអំបូររបស់ពួកគេមាន: អំបូរស៊ូថេឡាជាពូជពង្សរបស់លោកស៊ូថេឡា អំបូរបេគើរជាពូជពង្សរបស់លោកបេគើរ អំបូរថាហានជាពូជពង្សរបស់លោកថាហាន។
36
កូនចៅរបស់លោកស៊ូថេឡាមាន: អំបូរអេរ៉ានជាពូជពង្សរបស់លោកអេរ៉ាន។
37
អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធអេប្រាអ៊ីម ដែលគេជំរឿនបាន ៣២ ៥០០ នាក់។
38
កូនចៅរបស់លោកបេនយ៉ាមីន តាមអំបូររបស់ពួកគេមាន: អំបូរបេឡាជាពូជពង្សរបស់លោកបេឡា អំបូរអាសបែលជាពូជពង្សរបស់លោកអាសបែល អំបូរអេហ៊ីរ៉ាមជាពូជពង្សរបស់លោកអេហ៊ីរ៉ាម។
39
អំបូរស៊ូផាមជាពូជពង្សរបស់លោកស៊ូផាម អំបូរហ៊ូផាមជាពូជពង្សរបស់លោកហ៊ូផាម។
40
កូនចៅរបស់លោកបេឡាមានលោកអើឌ និងណាម៉ាន។ អំបូរអើឌជាពូជពង្សរបស់លោកអើឌ អំបូរណាម៉ានជាពូជពង្សរបស់លោកណាម៉ាន។
41
អ្នកទាំងនោះជាកូនចៅរបស់កុលសម្ព័ន្ធបេនយ៉ាមីន តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥ ៦០០ នាក់។
42
កូនចៅរបស់លោកដាន់ តាមអំបូររបស់ពួកគេមាន: អំបូរហ៊ូស៊ីមជាពូជពង្សរបស់លោកហ៊ូស៊ីម។ អ្នកទាំងនោះជាកូនចៅរបស់លោកដាន់តាមអំបូររបស់ពួកគេ។
43
សរុបអំបូរកូនចៅរបស់លោកហ៊ូស៊ីម ដែលគេជំរឿនបានមានចំនួន ៦៤ ៤០០ នាក់។
44
កូនចៅរបស់លោកអេស៊ើរ តាមអំបូររបស់ពួកគេមាន: អំបូរយីមណាជាពូជពង្សរបស់លោកយីមណា អំបូរយីសវីជាពូជពង្សរបស់លោកយីសវី អំបូរបេរាជាពូជពង្សរបស់លោកបេរា។
45
កូនចៅរបស់លោកបេរ៉ាមានអំបូរហេប៊ើរជាពូជពង្សរបស់លោកហេប៊ើរ អំបូរម៉ាល់គាលជាពូជពង្សរបស់លោកម៉ាល់គាល។
46
កូនស្រីរបស់លោកអេស៊ើរ គឺនាងសេរ៉ា។
47
អ្នកទាំងនោះជាកូនចៅរបស់លោកអេស៊ើរ តាមអំបូររបស់ពួកគេ ដែលគេជំរឿនបាន ៥៣ ៤០០ នាក់។
48
កូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេមាន: អំបូរយ៉ាស៊ាលជាពូជពង្សរបស់លោកយ៉ាស៊ាល អំបូរគូនីជាពូជពង្សរបស់លោកគូនី
49
អំបូរយេស៊ើរជាពូជពង្សរបស់លោកយ៉ាស៊ើរ អំបូរស៊ីឡិមជាពូជពង្សរបស់លោកស៊ីឡិម។
50
អ្នកទាំងនោះជាកូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥ ៤០០ នាក់។
51
ចំនួនរបស់ជនជាតិអ៊ីស្រាអែល ដែលគេបានជំរឿន មានទាំងអស់ ៦០១ ៧៣០ នាក់។
52
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
53
«ត្រូវចែកទឹកដីអោយកុលសម្ព័ន្ធអ៊ីស្រាអែលទុកជាកេរមត៌ក តាមចំនួនរបស់ពួកគេ
54
គឺកុលសម្ព័ន្ធដែលមានគ្នាច្រើនត្រូវចែកទឹកដីអោយច្រើន ហើយកុលសម្ព័ន្ធដែលមានគ្នាតិចត្រូវចែកអោយតិច។ ត្រូវចែកទឹកដីអោយពួកគេ តាមចំនួនដែលបានជំរឿន។
55
ប៉ុន្តែ ការបែងចែកទឹកដីនេះត្រូវធ្វើឡើងដោយចាប់ឆ្នោត គឺកុលសម្ព័ន្ធនីមួយៗនឹងទទួលទឹកដី តាមឈ្មោះកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។
56
ទឹកដីនេះនឹងត្រូវចែកអោយពួកគេ តាមចំនួនតិច ឬច្រើន ដោយការចាប់ឆ្នោត»។
57
ចំណែកឯពួកលេវីដែលបានជំរឿន តាមអំបូររបស់ពួកគេមានដូចតទៅ: អំបូរគើរសុនជាពូជពង្សរបស់លោកគើសុន អំបូរកេហាត់ជាពូជពង្សរបស់លោកកេហាត់ និងអំបូរម៉្រារីជាពូជពង្សរបស់លោកម៉្រារី។
58
រីឯអំបូរឯទៀតៗនៃកូនចៅលេវីមានអំបូរលីបនី អំបូរហេប្រូន អំបូរម៉ាស់លី អំបូរមូស៊ី និងអំបូរកូរេ។ លោកកេហាត់ត្រូវជាឪពុករបស់លោកអាំរ៉ាម។
59
ភរិយារបស់លោកអាំរ៉ាមឈ្មោះនាងយ៉ូកិបិត ជាកូនរបស់លេវីដែលកើតនៅស្រុកអេស៊ីប។ នាងបង្កើតកូនជូនលោកអាំរ៉ាមបីនាក់ គឺលោកអើរ៉ុន លោកម៉ូសេ និងនាងម៉ារាម ជាបងស្រីរបស់លោក។
60
លោកអើរ៉ុនបង្កើតបានលោកណាដាប់ លោកអប៊ីហ៊ូវ លោកអេឡាសារ និងលោកអ៊ីថាម៉ារ។
61
លោកណាដាប់ និងលោកអប៊ីហ៊ូវ បានស្លាប់ នៅពេលលោកទាំងពីរយកភ្លើងមិនសក្ការៈទៅថ្វាយ ព្រះអម្ចាស់ ។
62
ចំនួនពួកលេវីដែលគេបានជំរឿន គិតចាប់ពីអាយុមួយខែឡើងទៅ មានចំនួន ២៣ ០០០ នាក់។ គេពុំបានរាប់ពួកលេវីបញ្ចូលជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗទេ ព្រោះពួកគេពុំត្រូវទទួលចំណែកទឹកដីជាកេរមត៌ក ក្នុងចំណោមជនជាតិអ៊ីស្រាអែលឡើយ។
63
នេះជាចំនួនជនជាតិអ៊ីស្រាអែលដែលលោកម៉ូសេ និងបូជាចារ្យអេឡាសារ បានជំរឿន នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
64
ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងនេះ គ្មាននៅសល់អស់អ្នកដែលលោកម៉ូសេ និងបូជាចារ្យអើរ៉ុន បានជំរឿនលើកមុន នៅវាលរហោស្ថានស៊ីណៃឡើយ
65
ដ្បិត ព្រះអម្ចាស់ បានប្រកាសថា ពួកគេនឹងត្រូវស្លាប់ក្នុងវាលរហោស្ថានទាំងអស់គ្នា លើកលែងតែលោកកាលែប ជាកូនរបស់លោកយេភូនេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូនប៉ុណ្ណោះ។
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 27 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36