bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Numbers 36
Numbers 36
Khmer Standard Version 1954 = Hammond Version
← Chapter 35
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
1
មេដឹកនាំរបស់ក្រុមគ្រួសារផ្សេងៗនៃអំបូរកាឡាដ ជាកូនរបស់លោកម៉ាកៀរ ក្នុងកុលសម្ព័ន្ធម៉ាណាសេដែលត្រូវជាកូនចៅរបស់លោកយ៉ូសែប នាំគ្នាចូលមកជិតលោកម៉ូសេ ជំរាបលោកនៅចំពោះមុខពួកមេដឹកនាំកុលសម្ព័ន្ធ និងមេដឹកនាំអំបូរនានានៃជនជាតិអ៊ីស្រាអែល ដូចតទៅ៖
2
« ព្រះអម្ចាស់ បានបញ្ជាលោកម្ចាស់អោយប្រគល់ស្រុកនេះដល់ជនជាតិអ៊ីស្រាអែល ទុកជាចំណែកមត៌ក ដោយចាប់ឆ្នោត។ លោកម្ចាស់ក៏បានទទួលបញ្ជាពី ព្រះអម្ចាស់ ដើម្បីប្រគល់ទឹកដីជាចំណែករបស់លោកស្លូផិហាត ជាបងប្អូនរបស់យើងខ្ញុំ ទៅអោយកូនស្រីរបស់គាត់ដែរ។
3
បើពួកនាងរៀបការជាមួយកូនប្រុសរបស់កុលសម្ព័ន្ធណាមួយទៀតនៃជនជាតិអ៊ីស្រាអែល ទឹកដីរបស់ពួកនាងមុខជាត្រូវកាត់ចេញពីទឹកដី ដែលជាចំណែកមត៌កនៃដូនតារបស់យើងខ្ញុំ ហើយបានទៅលើកុលសម្ព័ន្ធប្ដីរបស់នាង។ ដូច្នេះ ទំហំទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ ដោយការចាប់ឆ្នោតនោះ នឹងថយចុះ។
4
លុះដល់ឆ្នាំមេត្តាករុណា សំរាប់ជនជាតិអ៊ីស្រាអែល ទឹកដីរបស់ពួកនាងនឹងត្រូវកាត់ចេញពីចំណែកមត៌កកុលសម្ព័ន្ធដូនតារបស់យើងខ្ញុំ យកទៅបញ្ចូលក្នុងទឹកដីកុលសម្ព័ន្ធប្ដីរបស់នាង»។
5
លោកម៉ូសេនាំយកព្រះបន្ទូលដែល ព្រះអម្ចាស់ បានបង្គាប់មក ទៅប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ៖
6
«កុលសម្ព័ន្ធដែលជាកូនចៅយ៉ូសែបនិយាយត្រូវមែន។ ព្រះអម្ចាស់ បង្គាប់មកកូនស្រីរបស់លោកស្លូផិហាតថា: ពួកនាងអាចរៀបការជាមួយនរណាក៏បាន អោយតែរៀបការនឹងបុរសដែលមកពីអំបូរមួយ ក្នុងកុលសម្ព័ន្ធរបស់ឪពុកនាង។
7
ធ្វើដូច្នេះ ទឹកដីជាចំណែកមត៌ករបស់ជនជាតិអ៊ីស្រាអែល មិនត្រូវផ្ទេរពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយទៀតឡើយ តែជនជាតិអ៊ីស្រាអែលម្នាក់ៗត្រូវរក្សាទឹកដីទុក នៅក្នុងកុលសម្ព័ន្ធរបស់ឪពុកខ្លួន។
8
កូនស្រីទាំងអស់ដែលទទួលចំណែកមត៌ក ក្នុងកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ត្រូវរៀបការជាមួយបុរសដែលមកពីអំបូរមួយក្នុងកុលសម្ព័ន្ធរបស់ឪពុកនាង ដើម្បីអោយជនជាតិអ៊ីស្រាអែលនីមួយៗគ្រងមត៌កឪពុករបស់ខ្លួន។
9
ទឹកដីជាចំណែកមត៌ករបស់ជនជាតិអ៊ីស្រាអែល មិនត្រូវផ្ទេរពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយទៀតឡើយ តែកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល ត្រូវរក្សាទឹកដីដែលជាមត៌ករបស់ខ្លួន»។
10
កូនស្រីរបស់លោកស្លូផិហាតក៏នាំគ្នាធ្វើតាមព្រះបន្ទូល ដែល ព្រះអម្ចាស់ បានបង្គាប់មកលោកម៉ូសេ។
11
នាងម័សឡា ធើសា ហុកឡា មីលកា និងណូហា បានរៀបការជាមួយបងប្អូនជីដូនមួយរបស់ខ្លួន។
12
ពួកគេបានរៀបការនឹងបុរសមកពីអំបូរកូនចៅលោកម៉ាណាសេ ជាកូនរបស់លោកយ៉ូសែប។ ដូច្នេះ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេ ស្ថិតនៅក្នុងអំបូរនៃកុលសម្ព័ន្ធរបស់ឪពុកនាង។
13
នេះជាបទបញ្ជា និងវិន័យផ្សេងៗដែល ព្រះអម្ចាស់ បានបង្គាប់មកជនជាតិអ៊ីស្រាអែល តាមរយៈលោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
← Chapter 35
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36