bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Numbers 20
Numbers 20
Khmer Standard Version 1954 = Hammond Version
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 21 →
1
សហគមន៍អ៊ីស្រាអែលទាំងមូលបានធ្វើដំណើរទៅដល់វាលរហោស្ថានស៊ីន នៅខែទីមួយ ហើយនាំគ្នាបោះជំរំនៅកាដេស។ អ្នកស្រីម៉ារាមបានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅទីនោះ។
2
ពេលនោះ គ្មានទឹកសំរាប់សហគមន៍ទេ។ ដូច្នេះ ពួកគេក៏លើកគ្នាទៅប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន។
3
ប្រជាជនរករឿងលោកម៉ូសេថា៖ «ប្រសិនបើយើងខ្ញុំផុតដង្ហើមជាមួយបងប្អូនរបស់យើងខ្ញុំ ដែលបានផុតដង្ហើមនៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ នោះប្រសើរជាង!
4
ហេតុអ្វីបានជាពួកលោកនាំក្រុមជំនុំរបស់ ព្រះអម្ចាស់ អោយមកស្លាប់ នៅវាលរហោស្ថាននេះ ជាមួយហ្វូងសត្វរបស់ពួកយើងដូច្នេះ?
5
ហេតុអ្វីបានជាពួកលោកនាំពួកយើងចាកចេញពីស្រុកអេស៊ីប មកនៅកន្លែងដ៏អាក្រក់នេះ? ទីនេះមិនមែនជាកន្លែងដែលយើងអាចសាបព្រោះបានទេ ហើយក៏គ្មានដើមឧទុម្ពរ ដើមទំពាំងបាយជូរ និងដើមទទឹមដែរ។ រីឯទឹកសំរាប់ផឹកក៏គ្មាន»។
6
លោកម៉ូសេ និងលោកអើរ៉ុននាំគ្នាចាកចេញពីក្រុមជំនុំ ឆ្ពោះទៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ លោកទាំងពីរក្រាបចុះ អោនមុខដល់ដី ហើយសិរីរុងរឿងរបស់ ព្រះអម្ចាស់ លេចមកអោយលោកទាំងពីរឃើញ។
7
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
8
«ចូរយកដំបង រួចអ្នក និងអើរ៉ុន ជាបងរបស់អ្នក ប្រមូលសហគមន៍អោយជួបជុំគ្នា។ ត្រូវបង្គាប់ថ្មដានៅចំពោះមុខពួកគេ នោះនឹងមានទឹកហូរចេញពីថ្មដា។ អ្នកត្រូវធ្វើអោយទឹកហូរចេញពីថ្មដានោះ សំរាប់សហគមន៍ និងហ្វូងសត្វផឹក»។
9
លោកម៉ូសេយកដំបងដែលស្ថិតនៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ដូចព្រះអង្គបានបង្គាប់លោក។
10
លោកម៉ូសេ និងលោកអើរ៉ុន កោះហៅសហគមន៍អោយមកជួបជុំគ្នា នៅមុខថ្មដា។ លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នាជាមនុស្សបះបោរអើយ ចូរស្ដាប់! តើពួកយើងអាចធ្វើអោយមានទឹកហូរចេញពីថ្មដានេះសំរាប់អ្នករាល់គ្នា បាន ឬមិនបាន?»។
11
លោកម៉ូសេលើកដៃឡើង ហើយយកដំបងរបស់លោកវាយថ្មដាពីរដង ស្រាប់តែមានទឹកហូរចេញមកយ៉ាងបរិបូណ៌។ សហគមន៍ក៏នាំគ្នាផឹកទឹក ហើយហ្វូងសត្វក៏ផឹកដែរ។
12
ពេលនោះ ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «អ្នកទាំងពីរពុំបានជឿលើយើង អ្នកទាំងពីរពុំបានសំដែងអោយកូនចៅអ៊ីស្រាអែលស្គាល់ភាពវិសុទ្ធរបស់យើងទេ ហេតុនេះ អ្នកទាំងពីរមិនអាចនាំក្រុមជំនុំនេះចូលទៅក្នុងស្រុក ដែលយើងប្រគល់អោយពួកគេឡើយ»។
13
គឺនៅត្រង់ទឹកមេរីបានោះហើយ ដែលជនជាតិអ៊ីស្រាអែលនាំគ្នារករឿង ព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គបានសំដែងអោយពួកគេឃើញភាពវិសុទ្ធរបស់ព្រះអង្គ។
14
លោកម៉ូសេបានចាត់អ្នកនាំសារពីកាដេស ទៅគាល់ស្ដេចស្រុកអេដុម ហើយទូលថា៖ «សូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់អ៊ីស្រាអែល ជាបងប្អូនរបស់ព្រះករុណា។ ព្រះករុណាជ្រាបស្រាប់ហើយថា យើងខ្ញុំបានរងទុក្ខវេទនាគ្រប់បែបយ៉ាង។
15
បុព្វបុរសរបស់យើងខ្ញុំបានចុះទៅស្រុកអេស៊ីប ហើយយើងខ្ញុំរស់នៅក្នុងស្រុកនោះជាយូរឆ្នាំ។ ក៏ប៉ុន្តែ ជនជាតិអេស៊ីបបានធ្វើបាបពួកយើង គឺទាំងយើងខ្ញុំផ្ទាល់ ទាំងបុព្វបុរសរបស់យើងខ្ញុំ។
16
យើងខ្ញុំស្រែកអង្វរ ព្រះអម្ចាស់ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់យើងខ្ញុំ។ ព្រះអង្គបានចាត់ទេវតា*មួយរូប អោយមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។ ឥឡូវនេះ យើងខ្ញុំបានមកដល់កាដេស ជាក្រុងដែលនៅជាប់នឹងដែនដីរបស់ព្រះករុណា។
17
យើងខ្ញុំសូមអនុញ្ញាតឆ្លងកាត់ស្រុករបស់ព្រះករុណា តែយើងខ្ញុំមិនដើរកាត់ស្រែ ឬចំការទំពាំងបាយជូររបស់ព្រះករុណាទេ ហើយយើងខ្ញុំក៏មិនទទួលទានទឹកពីអណ្ដូងរបស់ព្រះករុណាដែរ គឺយើងខ្ញុំគ្រាន់តែសុំដើរតាមផ្លូវធំ ដោយឥតងាកទៅឆ្វេង ឬងាកទៅស្ដាំឡើយ រហូតទាល់តែយើងខ្ញុំឆ្លងផុតទឹកដីរបស់ព្រះករុណា»។
18
ស្ដេចស្រុកអេដុមតបថា៖ «កុំឆ្លងកាត់ទឹកដីរបស់យើងដាច់ខាត បើមិនដូច្នោះទេ យើងនឹងលើកទ័ពចេញទៅវាយប្រហារអ្នករាល់គ្នាជាមិនខាន!»។
19
ជនជាតិអ៊ីស្រាអែលទូលស្ដេចទៀតថា៖ «យើងខ្ញុំគ្រាន់តែដើរតាមផ្លូវ ប្រសិនបើយើងខ្ញុំ និងហ្វូងសត្វរបស់យើងខ្ញុំផឹកទឹករបស់ព្រះករុណា នោះយើងខ្ញុំនឹងបង់ថ្លៃ។ យើងខ្ញុំមិនធ្វើអ្វីឡើយ យើងខ្ញុំគ្រាន់តែដើរកាត់ប៉ុណ្ណោះ»។
20
ស្ដេចស្រុកអេដុមតបថា៖ «កុំឆ្លងកាត់ដាច់ខាត!»។ ជនជាតិអេដុមលើកទ័ពយ៉ាងសន្ធឹកសន្ធាប់ ទាំងប្រដាប់អាវុធ ចេញទៅទប់ជនជាតិអ៊ីស្រាអែល
21
មិនអោយឆ្លងកាត់ទឹកដីរបស់ខ្លួន ជនជាតិអ៊ីស្រាអែលក៏ដើរវាងទឹកដីរបស់គេ។
22
សហគមន៍អ៊ីស្រាអែលទាំងមូលចេញដំណើរពីកាដេស ទៅដល់ភ្នំហោរ។
23
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុន នៅភ្នំហោរ ដែលនៅជាប់នឹងព្រំប្រទល់ស្រុកអេដុមថា៖
24
«បន្តិចទៀត អើរ៉ុននឹងទៅជួបជុំដូនតារបស់គាត់។ គាត់នឹងមិនចូលទៅក្នុងស្រុក ដែលយើងប្រគល់អោយជនជាតិអ៊ីស្រាអែលឡើយ ដ្បិតអ្នកទាំងពីរបានបះបោរនឹងបញ្ជារបស់យើង នៅប្រភពទឹកមេរីបា។
25
ចូរនាំអើរ៉ុន និងអេឡាសារ ជាកូនប្រុសរបស់គាត់ ឡើងទៅលើភ្នំហោរ។
26
នៅទីនោះ ចូរដោះសម្លៀកបំពាក់ចេញពីអើរ៉ុន រួចពាក់អោយអេឡាសារ ជាកូនរបស់គាត់វិញ គឺនៅទីនោះហើយដែលអើរ៉ុនត្រូវទទួលមរណភាព»។
27
លោកម៉ូសេបានធ្វើតាមព្រះបន្ទូលដែល ព្រះអម្ចាស់ បង្គាប់មកលោក។ ពួកលោកនាំគ្នាឡើងទៅលើភ្នំហោរ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល។
28
លោកដោះសម្លៀកបំពាក់ចេញពីលោកអើរ៉ុន ហើយពាក់អោយលោកអេឡាសារ ជាកូន។ លោកអើរ៉ុនទទួលមរណភាពនៅលើកំពូលភ្នំនោះ។ លោកម៉ូសេ និងលោកអេឡាសារនាំគ្នាចុះពីភ្នំមកវិញ។
29
សហគមន៍ទាំងមូលបានឃើញលោកអើរ៉ុនផុតដង្ហើម ហើយកូនចៅអ៊ីស្រាអែលទាំងអស់នាំគ្នាកាន់ទុក្ខលោកអើរ៉ុន អស់រយៈពេលសាមសិបថ្ងៃ។
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36