bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Numbers 32
Numbers 32
Khmer Standard Version 1954 = Hammond Version
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 33 →
1
កូនចៅរូបេន និងកូនចៅកាដ មានហ្វូងសត្វយ៉ាងច្រើនសំបើមណាស់។ ដោយឃើញថាស្រុកយ៉ាស៊ើរ និងស្រុកកាឡាដ ជាកន្លែងល្អសំរាប់ហ្វូងសត្វរបស់ពួកគេ
2
កូនចៅកាដ និងកូនចៅរូបេន នាំគ្នាមកជំរាបលោកម៉ូសេ បូជាចារ្យអេឡាសារ ព្រមទាំងពួកមេដឹកនាំរបស់សហគមន៍ដូចតទៅ៖
3
«ក្រុងអាថារ៉ូត ឌីបូន យ៉ាស៊ើរ នីមរ៉ា ហែសបូន អេឡាលេ សេបាំ នេបូ និងបេអូន
4
នៅក្នុងស្រុកដែល ព្រះអម្ចាស់ វាយយកបាន នៅចំពោះមុខសហគមន៍អ៊ីស្រាអែល ជាស្រុកដ៏ល្អសំរាប់ហ្វូងសត្វ ហើយយើងខ្ញុំមានហ្វូងសត្វច្រើនណាស់»។
5
ពួកគេពោលទៀតថា៖ «ប្រសិនបើលោកយល់អធ្យាស្រ័យយើងខ្ញុំ សូមមេត្តាប្រគល់ស្រុកនេះអោយយើងខ្ញុំមក គឺមិនបាច់អោយយើងខ្ញុំឆ្លងទន្លេយ័រដាន់ឡើយ»។
6
លោកម៉ូសេឆ្លើយទៅកូនចៅកាដ និងកូនចៅរូបេនវិញថា៖ «ក្នុងពេលដែលបងប្អូនរបស់អ្នករាល់គ្នាចេញទៅច្បាំង តើគួរអោយអ្នករាល់គ្នាសំងំនៅទីនេះឬ?
7
ហេតុអ្វីបានជាអ្នករាល់គ្នាចង់ធ្វើអោយជនជាតិអ៊ីស្រាអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដីដែល ព្រះអម្ចាស់ ប្រទានមកពួកគេ?
8
ឪពុករបស់អ្នករាល់គ្នាក៏ធ្លាប់ធ្វើដូច្នេះ នៅពេលខ្ញុំចាត់ពួកគេ ពីកាដេស-បារនាអោយទៅពិនិត្យមើលស្រុកដែរ។
9
ពួកគេបានឡើងទៅដល់ជ្រលងភ្នំអេសកុល ហើយបន្ទាប់ពីបានពិនិត្យមើលស្រុករួច ពួកគេធ្វើអោយជនជាតិអ៊ីស្រាអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដីដែល ព្រះអម្ចាស់ ប្រទានមកពួកគេ។
10
នៅថ្ងៃនោះ ព្រះអម្ចាស់ ទ្រង់ព្រះពិរោធ ហើយមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា:
11
“អស់អ្នកដែលបានចេញមកពីស្រុកអេស៊ីប ហើយមានអាយុពីម្ភៃឆ្នាំឡើងទៅ នឹងមិនឃើញទឹកដី ដែលយើងបានសន្យាប្រគល់អោយអប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ ព្រោះពួកគេពុំបានដើរតាមមាគ៌ារបស់យើង ដោយចិត្តស្មោះត្រង់ទេ។
12
មានតែកាលែប ជាកូនរបស់យេភូនេ ជាជនជាតិគេណាស និងយ៉ូស្វេ ជាកូនរបស់នូនប៉ុណ្ណោះ ដែលបានដើរតាមមាគ៌ារបស់ ព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់”។
13
ព្រះអម្ចាស់ ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែល ហើយព្រះអង្គបានធ្វើអោយពួកគេដើរវិលវល់ នៅក្នុងវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែមនុស្សមួយជំនាន់ ដែលបានប្រព្រឹត្តអំពើអាក្រក់ទាស់នឹងព្រះហឫទ័យ ព្រះអម្ចាស់ ត្រូវបាត់បង់ជីវិតអស់។
14
ឥឡូវនេះ មើល! អ្នករាល់គ្នាចង់យកតំរាប់តាមឪពុករបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាជាពូជមនុស្សបាប។ តើអ្នករាល់គ្នាចង់អោយ ព្រះអម្ចាស់ ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលកាន់តែខ្លាំងឬ?
15
ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីព្រះអង្គ នោះព្រះអង្គនឹងបណ្ដោយអោយជនជាតិអ៊ីស្រាអែលរស់នៅក្នុងវាលរហោស្ថានតទៅមុខទៀត ហើយអ្នករាល់គ្នាបណ្ដាលអោយប្រជាជននេះត្រូវវិនាសទាំងអស់!»។
16
កូនចៅកាដ និងកូនចៅរូបេន ចូលមកជិតលោកម៉ូសេ ជំរាបថា៖ «យើងខ្ញុំនឹងសង់របងនៅទីនេះ សំរាប់ហ្វូងសត្វរបស់យើងខ្ញុំ ហើយសង់ក្រុងសំរាប់កូនចៅរបស់យើងខ្ញុំ។
17
បន្ទាប់មក យើងខ្ញុំប្រញាប់ប្រញាល់រៀបចំខ្លួនប្រដាប់អាវុធ ដើរនៅមុខអ៊ីស្រាអែល រហូតទាល់តែយើងខ្ញុំនាំពួកគេចូលទៅដល់ទឹកដីរបស់ពួកគេ។ កូនចៅរបស់យើងខ្ញុំនឹងរស់នៅក្នុងក្រុងដែលមានកំពែងរឹងមាំ ការពារមិនអោយអ្នកស្រុកនេះធ្វើអ្វីពួកគេបាន។
18
រីឯយើងខ្ញុំវិញ យើងខ្ញុំមិនវិលត្រឡប់មកកាន់ផ្ទះសំបែង មុនពេលជនជាតិអ៊ីស្រាអែលកាន់កាប់ទឹកដី ទុកជាចំណែកមត៌ករបស់គេរៀងៗខ្លួនឡើយ។
19
បើយើងខ្ញុំទទួលទឹកដីនៅខាងកើតទន្លេយ័រដាន់នេះ ទុកជាចំណែកមត៌ក យើងខ្ញុំនឹងមិនទទួលទឹកដីនៅខាងលិចទន្លេយ័រដាន់ ទុកជាមត៌ករបស់យើងខ្ញុំទេ»។
20
លោកម៉ូសេមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាធ្វើតាមពាក្យនេះមែន ហើយបើអ្នករាល់គ្នាត្រៀមខ្លួនធ្វើសឹក នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់
21
ប្រសិនបើអ្នកទាំងអស់គ្នាប្រដាប់អាវុធ ឆ្លងទន្លេយ័រដាន់ នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ រហូតទាល់តែព្រះអង្គបណ្ដេញខ្មាំងសត្រូវចេញពីទឹកដីនោះ
22
ហើយប្រសិនបើអ្នករាល់គ្នាវិលត្រឡប់វិញ នៅពេលយើងយកស្រុកមកថ្វាយ ព្រះអម្ចាស់ បាន អ្នករាល់គ្នានឹងរួចខ្លួនពីពាក្យដែលអ្នករាល់គ្នាសន្យាចំពោះ ព្រះអម្ចាស់ និងចំពោះជនជាតិអ៊ីស្រាអែល។ អ្នករាល់គ្នាអាចនឹងទទួលតំបន់នេះជាកម្មសិទ្ធិរបស់អ្នករាល់គ្នា នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ។
23
ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនធ្វើដូច្នេះទេ បានសេចក្ដីថាអ្នករាល់គ្នាប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យ ព្រះអម្ចាស់ ហើយអ្នករាល់គ្នាមុខជាទទួលទោស ព្រោះតែអំពើបាបរបស់ខ្លួនមិនខាន។
24
ចូរសង់ក្រុងសំរាប់កូនចៅរបស់អ្នករាល់គ្នា និងសង់របងវាលស្មៅសំរាប់ហ្វូងចៀមរបស់អ្នករាល់គ្នា រួចធ្វើតាមពាក្យដែលអ្នករាល់គ្នាបានសន្យានោះចុះ!»។
25
កូនចៅកាដ និងកូនចៅរូបេន ជំរាបលោកម៉ូសេថា៖ «យើងខ្ញុំប្របាទនឹងធ្វើតាមពាក្យដែលលោកម្ចាស់បង្គាប់។
26
យើងខ្ញុំនឹងទុកកូនចៅ ប្រពន្ធ ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំនៅតាមក្រុងនានា ក្នុងស្រុកកាឡាដនេះ
27
ហើយយើងខ្ញុំនឹងរៀបចំខ្លួនជាកងទ័ព ទៅធ្វើសឹកនៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ តាមប្រសាសន៍របស់លោកម្ចាស់»។
28
លោកម៉ូសេបានចេញបញ្ជាទៅបូជាចារ្យអេឡាសារ លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងមេដឹកនាំអំបូរនានានៃកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រាអែល ស្ដីអំពីកុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធរូបេន។
29
លោកមានប្រសាសន៍ថា៖ «ប្រសិនបើកូនចៅកាដ និងកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ជាមួយអ្នករាល់គ្នា ទាំងប្រដាប់អាវុធធ្វើសឹកនៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ពេលណាអ្នករាល់គ្នាដណ្ដើមយកបានស្រុកនោះហើយ ចូរប្រគល់ទឹកដីនៅស្រុកកាឡាដអោយពួកគេ ទុកជាកម្មសិទ្ធិចុះ។
30
ក៏ប៉ុន្តែ ប្រសិនបើពួកគេមិនប្រដាប់អាវុធទៅជាមួយអ្នករាល់គ្នាទេ ចូរអោយពួកគេតាំងទីលំនៅ ក្នុងស្រុកកាណានជាមួយអ្នករាល់គ្នា»។
31
កូនចៅកាដ និងកូនចៅរូបេន ឆ្លើយឡើងថា៖ «យើងខ្ញុំនឹងធ្វើតាមសេចក្ដីដែល ព្រះអម្ចាស់ មានព្រះបន្ទូលមកយើងខ្ញុំ។
32
យើងខ្ញុំនឹងប្រដាប់អាវុធ ឆ្លងទៅស្រុកកាណាននៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ តែសូមអោយយើងខ្ញុំទទួលទឹកដីនៅខាងកើតទន្លេយ័រដាន់នេះ ជាចំណែកមត៌ក»។
33
លោកម៉ូសេក៏ប្រគល់នគររបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី នគររបស់ព្រះបាទអុក ជាស្ដេចស្រុកបាសាន គឺទាំងទឹកដី ទាំងទីក្រុង ព្រមទាំងស្រុកភូមិដែលនៅជុំវិញ អោយកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលជាពូជពង្សរបស់លោកយ៉ូសែប។
34
កូនចៅកាដបានសង់ក្រុងឌីបូន អាថារ៉ូត អារ៉ូអ៊ើរ
35
អាត្រូត-សូផាន យ៉ាស៊ើរ យ៉ុកបិហា
36
បេតនីមរ៉ា និងបេត-ហារ៉ន ដែលសុទ្ធសឹងជាក្រុងមានកំពែងរឹងមាំ និងវាលស្មៅសំរាប់អោយហ្វូងសត្វរកស៊ី។
37
កូនចៅរូបេនបានសង់ក្រុងហែសបូន អេឡាលេ គារយ៉ាថែម
38
នេបូ និងបាល-មេយ៉ូន ដែលគេបានដូរឈ្មោះ ព្រមទាំងក្រុងស៊ីបម៉ា។ ពួកគេដាក់ឈ្មោះថ្មីអោយក្រុងនានា ដែលពួកគេបានសង់។
39
ពូជពង្សរបស់លោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ វាយលុកស្រុកកាឡាដ ហើយដណ្ដើមយកបានទឹកដី និងដេញជនជាតិអាម៉ូរីដែលរស់នៅក្នុងស្រុកនោះ។
40
លោកម៉ូសេបានប្រគល់ស្រុកកាឡាដអោយពូជពង្សលោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ ហើយពួកគេក៏តាំងទីលំនៅក្នុងស្រុកនោះ។
41
ពូជពង្សលោកយ៉ាអៀរ ជាកូនរបស់លោកម៉ាណាសេ បានវាយលុកភូមិនានា ហើយដាក់ឈ្មោះភូមិទាំងនោះថាហាវ៉ុត-យ៉ាអៀរ។
42
លោកណូបាសបានវាយលុកក្រុងកេណាត និងស្រុកភូមិនៅជុំវិញ ហើយដាក់ឈ្មោះក្រុងនោះថា ក្រុងណូបាស តាមឈ្មោះរបស់គាត់។
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 33 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36