bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Corinthians 1
1 Corinthians 1
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 2 →
1
ពីខ្ញុំ ប៉ូល ដែលត្រូវបានត្រាស់ហៅជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ និងពីសូស្ថេនជាបងប្អូន
2
ជូនចំពោះក្រុមជំនុំរបស់ព្រះដែលនៅកូរិនថូស ដែលត្រូវបានញែកជាវិសុទ្ធក្នុងព្រះគ្រីស្ទយេស៊ូវ និងត្រូវបានត្រាស់ហៅជាវិសុទ្ធជនជាមួយអស់អ្នកដែលហៅរកព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង នៅគ្រប់ទីកន្លែង។ ព្រះគ្រីស្ទជាព្រះអម្ចាស់របស់ពួកគេ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។
3
សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា!
4
ខ្ញុំតែងតែអរព្រះគុណដល់ព្រះរបស់ខ្ញុំ អំពីអ្នករាល់គ្នា ចំពោះព្រះគុណរបស់ព្រះ ដែលបានប្រទានមកអ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ
5
ដ្បិតអ្នករាល់គ្នាត្រូវបានធ្វើឲ្យបរិបូរក្នុងការទាំងអស់ដោយនូវព្រះអង្គ គឺក្នុងគ្រប់ទាំងពាក្យសម្ដី និងចំណេះដឹងទាំងអស់
6
ដូចដែលទីបន្ទាល់ស្ដីអំពីព្រះគ្រីស្ទ ត្រូវបានបញ្ជាក់ក្នុងចំណោមអ្នករាល់គ្នាដែរ
7
ដើម្បីកុំឲ្យអ្នករាល់គ្នាខ្វះអំណោយទានណាមួយឡើយ ក្នុងពេលដែលអ្នករាល់គ្នាទន្ទឹងរង់ចាំការសម្ដែងឲ្យឃើញព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
8
ព្រះអង្គនឹងទ្រទ្រង់អ្នករាល់គ្នារហូតដល់ទីបញ្ចប់ ឲ្យឥតមានកន្លែងបន្ទោសបាន នៅក្នុងថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ ព្រះអម្ចាស់នៃយើង។
9
ព្រះទ្រង់ស្មោះត្រង់ ហើយអ្នករាល់គ្នាត្រូវព្រះអង្គត្រាស់ហៅឲ្យចូលក្នុងការប្រកបគ្នានៃព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
10
បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ឲ្យអ្នកទាំងអស់គ្នាយល់ស្របគ្នាទៅវិញទៅមក ហើយកុំឲ្យមានការបាក់បែកគ្នាក្នុងចំណោមអ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ឲ្យអ្នករាល់គ្នាសាមគ្គីគ្នាដោយមានគំនិតតែមួយ និងបំណងតែមួយ។
11
បងប្អូនរបស់ខ្ញុំអើយ តាមពិតអ្នកផ្ទះរបស់ខ្លូអេបានប្រាប់ឲ្យខ្ញុំដឹងអំពីអ្នករាល់គ្នាថា មានការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា។
12
ខ្ញុំនិយាយដូច្នេះ ដោយព្រោះម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាអះអាងថា៖ “ខ្ញុំកាន់ខាងប៉ូល” “ខ្ញុំកាន់ខាងអ័ប៉ុឡូស” “ខ្ញុំកាន់ខាងកេផាស” “ខ្ញុំកាន់ខាងព្រះគ្រីស្ទ”។
13
តើព្រះគ្រីស្ទត្រូវបានបែងចែកឬ? តើប៉ូលត្រូវគេឆ្កាងសម្រាប់អ្នករាល់គ្នាឬ? ឬមួយក៏អ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកក្នុងនាមរបស់ប៉ូល?
14
ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលខ្ញុំមិនបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា លើកលែងតែគ្រីសប៉ុស និងកៃយុសប៉ុណ្ណោះ
15
ដើម្បីកុំឲ្យមានអ្នកណានិយាយថា អ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកក្នុងនាមរបស់ខ្ញុំ។
16
តាមពិត ខ្ញុំបានធ្វើពិធីជ្រមុជទឹកឲ្យក្រុមគ្រួសាររបស់ស្ទេផាណាសដែរ។ ក្រៅពីនេះ ខ្ញុំមិនចាំទេ ថាតើខ្ញុំបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាផ្សេងទៀតឬយ៉ាងណា។
17
ដ្បិតព្រះគ្រីស្ទបានចាត់ខ្ញុំឲ្យមកមិនមែនដើម្បីធ្វើពិធីជ្រមុជទឹកទេ គឺដើម្បីផ្សាយដំណឹងល្អវិញ ប៉ុន្តែមិនមែនដោយប្រាជ្ញាខាងពាក្យសម្ដីឡើយ ក្រែងលោឈើឆ្កាងរបស់ព្រះគ្រីស្ទទៅជាឥតប្រយោជន៍។
18
ជាការពិត ដំណឹងនៃឈើឆ្កាងជាសេចក្ដីល្ងង់ខ្លៅសម្រាប់ពួកអ្នកដែលកំពុងវិនាស ប៉ុន្តែជាព្រះចេស្ដារបស់ព្រះ សម្រាប់យើងដែលត្រូវបានសង្គ្រោះ។
19
ដ្បិតមានសរសេរទុកមកថា: “យើងនឹងបំផ្លាញប្រាជ្ញារបស់មនុស្សមានប្រាជ្ញា ហើយបោះបង់ចោលបញ្ញារបស់មនុស្សឈ្លាសវៃ”។
20
តើមនុស្សមានប្រាជ្ញានៅឯណា? តើបណ្ឌិតនៅឯណា? តើអ្នកដេញដោលនាសម័យនេះនៅឯណា? តើព្រះមិនបានធ្វើឲ្យប្រាជ្ញារបស់ពិភពលោកទៅជាសេចក្ដីល្ងង់ទេឬ?
21
ជាការពិត មកពីពិភពលោកមិនបានស្គាល់ព្រះតាមរយៈប្រាជ្ញាដោយព្រោះព្រះប្រាជ្ញាញាណ បានជាព្រះសព្វព្រះហឫទ័យសង្គ្រោះអ្នកដែលជឿ តាមរយៈការប្រកាសដ៏ល្ងង់ខ្លៅ។
22
ជនជាតិយូដាទាមទារទីសម្គាល់ ហើយជនជាតិក្រិកស្វែងរកប្រាជ្ញា
23
រីឯយើងវិញ យើងប្រកាសព្រះគ្រីស្ទដែលត្រូវគេឆ្កាង——ជាសេចក្ដីបណ្ដាលឲ្យជំពប់ដួលដល់ជនជាតិយូដា ហើយជាសេចក្ដីល្ងង់ខ្លៅដល់សាសន៍ដទៃ ;
24
ប៉ុន្តែចំពោះពួកអ្នកដែលត្រូវបានត្រាស់ហៅ គឺទាំងជនជាតិយូដា និងជនជាតិក្រិក ព្រះគ្រីស្ទជាព្រះចេស្ដារបស់ព្រះ និងជាព្រះប្រាជ្ញាញាណរបស់ព្រះ។
25
ដ្បិតសេចក្ដីល្ងង់ខ្លៅរបស់ព្រះ មានប្រាជ្ញាជាងមនុស្ស ហើយភាពខ្សោយរបស់ព្រះក៏មានកម្លាំងជាងមនុស្សដែរ។
26
បងប្អូនអើយ ចូរពិចារណាអំពីការត្រាស់ហៅរបស់អ្នករាល់គ្នាមើល៍ គឺបើគិតតាមសាច់ឈាម មិនសូវមានអ្នកប្រាជ្ញ មិនសូវមានអ្នកមានអំណាច ហើយក៏មិនសូវមានមនុស្សត្រកូលខ្ពស់ដែរ។
27
ផ្ទុយទៅវិញ ព្រះបានជ្រើសរើសមនុស្សល្ងង់ក្នុងពិភពលោក ដើម្បីធ្វើឲ្យមនុស្សមានប្រាជ្ញាអាម៉ាស់មុខ; ព្រះបានជ្រើសរើសមនុស្សខ្សោយក្នុងពិភពលោក ដើម្បីធ្វើឲ្យមនុស្សខ្លាំងពូកែអាម៉ាស់មុខ;
28
ព្រះបានជ្រើសរើសអ្វីដែលទាបថោក និងអ្វីដែលត្រូវគេមើលងាយក្នុងពិភពលោក គឺអ្វីដែលត្រូវបានរាប់ថាគ្មាន ដើម្បីបំបាត់អ្វីដែលសំខាន់
29
ដើម្បីកុំឲ្យអ្នកណាម្នាក់ អួតខ្លួននៅចំពោះព្រះឡើយ។
30
ដោយសារតែព្រះអង្គ អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះអង្គបានទៅជាព្រះប្រាជ្ញាញាណពីព្រះសម្រាប់យើង ព្រមទាំងបានទៅជាសេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និងសេចក្ដីប្រោសលោះ
31
ដើម្បីឲ្យបានដូចដែលមានសរសេរទុកមកថា: “អ្នកដែលអួត ចូរអួតអំពីព្រះអម្ចាស់” ៕
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16