bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Corinthians 10
1 Corinthians 10
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 11 →
1
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងថា ដូនតារបស់យើងសុទ្ធតែនៅក្រោមពពក ហើយពួកគាត់ទាំងអស់គ្នាបានដើរឆ្លងកាត់សមុទ្រ
2
ព្រមទាំងបានទទួលពិធីជ្រមុជទឹកទាំងអស់គ្នាដោយនូវម៉ូសេ ក្នុងពពក និងសមុទ្រ។
3
ពួកគាត់ទាំងអស់គ្នាបានហូបអាហារខាងវិញ្ញាណដូចគ្នា
4
ហើយបានផឹកគ្រឿងផឹកខាងវិញ្ញាណដូចគ្នា ដ្បិតពួកគាត់បានផឹកពីថ្មដាខាងវិញ្ញាណដែលមកតាមពួកគាត់ ហើយថ្មដានោះគឺព្រះគ្រីស្ទ។
5
ប៉ុន្តែព្រះមិនបានសព្វព្រះហឫទ័យនឹងមនុស្សភាគច្រើនក្នុងពួកគាត់ឡើយ ដូច្នេះពួកគាត់ក៏ដួលស្លាប់នៅទីរហោស្ថាន។
6
ការទាំងនេះបានកើតឡើងជាមេរៀនដល់យើង ដើម្បីកុំឲ្យយើងទៅជាមនុស្សមានតណ្ហាអាក្រក់ ដូចដែលពួកគាត់មានតណ្ហាឡើយ។
7
កុំឲ្យអ្នករាល់គ្នាទៅជាមនុស្សថ្វាយបង្គំរូបបដិមាករ ដូចអ្នកខ្លះក្នុងពួកគាត់ឡើយ ដូចដែលមានសរសេរទុកមកថា: “ប្រជាជនបានអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ” ។
8
កុំឲ្យយើងប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ដូចដែលអ្នកខ្លះក្នុងពួកគាត់បានប្រព្រឹត្តឡើយ ជាលទ្ធផល មានមនុស្សពីរម៉ឺនបីពាន់នាក់ដួលស្លាប់ ក្នុងមួយថ្ងៃ។
9
កុំឲ្យយើងល្បងលព្រះគ្រីស្ទ ដូចដែលអ្នកខ្លះក្នុងពួកគាត់បានល្បងលឡើយ ជាលទ្ធផល អ្នកទាំងនោះត្រូវសត្វពស់បំផ្លាញជីវិត។
10
កុំឲ្យយើងរអ៊ូរទាំ ដូចដែលអ្នកខ្លះក្នុងពួកគាត់បានរអ៊ូរទាំឡើយ ជាលទ្ធផល អ្នកទាំងនោះត្រូវមេបំផ្លាញសម្លាប់។
11
ការទាំងនេះបានកើតឡើងដល់ពួកគាត់ដើម្បីជាមេរៀន ព្រមទាំងមានសរសេរទុកមកដើម្បីជាសេចក្ដីទូន្មានដល់យើងដែលប្រឈមមុខនឹងទីបញ្ចប់នៃពិភពលោក។
12
ដូច្នេះ ចូរឲ្យអ្នកដែលគិតថាខ្លួនឯងឈរមាំ ប្រុងប្រយ័ត្នកុំឲ្យដួលឡើយ។
13
គ្មានការសាកល្បងកើតឡើងដល់អ្នករាល់គ្នាឡើយ លើកលែងតែការសាកល្បងដែលសាមញ្ញដល់មនុស្សលោកប៉ុណ្ណោះ។ ព្រះទ្រង់ស្មោះត្រង់ ព្រះអង្គនឹងមិនបណ្ដាលឲ្យអ្នករាល់គ្នាត្រូវបានល្បងលហួសអ្វីដែលអ្នករាល់គ្នាអាចទ្រាំបាននោះឡើយ ផ្ទុយទៅវិញ ព្រះអង្គនឹងរៀបចំផ្លូវចេញជាមួយនឹងការសាកល្បងដែរ ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំបាន។
14
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយហេតុនេះ ចូរគេចឲ្យផុតពីការថ្វាយបង្គំរូបបដិមាករ។
15
ខ្ញុំនិយាយនឹងអ្នករាល់គ្នា ដូចជានិយាយទៅកាន់មនុស្សមានប្រាជ្ញា ដូច្នេះចូរពិចារណាដោយខ្លួនឯងនូវអ្វីដែលខ្ញុំនិយាយចុះ។
16
ពែងនៃព្រះពរដែលយើងអរព្រះគុណ តើមិនមែនជាការរួមចំណែកក្នុងព្រះលោហិតរបស់ព្រះគ្រីស្ទទេឬ? នំប៉័ងដែលយើងកាច់ តើមិនមែនជាការរួមចំណែកក្នុងព្រះកាយរបស់ព្រះគ្រីស្ទទេឬ?
17
ដោយព្រោះមាននំប៉័ងមួយ យើងដែលមានគ្នាច្រើនក៏ជារូបកាយមួយ ដ្បិតយើងទាំងអស់គ្នាទទួលចំណែកពីនំប៉័ងមួយ។
18
ចូរមើលជនជាតិអ៊ីស្រាអែលខាងសាច់ឈាមមើល៍ តើអ្នកដែលហូបយញ្ញបូជា មិនមែនជាអ្នកមានចំណែកពីអាសនាទេឬ?
19
ដូច្នេះ តើខ្ញុំចង់និយាយអ្វី? ចង់និយាយថាអាហារដែលសែនដល់រូបបដិមាករមានអ្វីសំខាន់ឬ? ឬមួយក៏ចង់និយាយថារូបបដិមាករមានអ្វីសំខាន់?
20
ទេ ផ្ទុយទៅវិញ ខ្ញុំចង់និយាយថា អ្វីដែលគេថ្វាយជាយញ្ញបូជានោះ គេថ្វាយដល់អារក្ស មិនមែនដល់ព្រះទេ ហើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាទៅជាអ្នកមានចំណែកជាមួយពួកអារក្សឡើយ។
21
អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផង ផឹកពីពែងរបស់អារក្សផងបានទេ ហើយក៏មិនអាចទទួលចំណែកពីតុអាហាររបស់ព្រះអម្ចាស់ផង ទទួលចំណែកពីតុអាហាររបស់អារក្សផងបានដែរ។
22
ឬមួយក៏យើងចង់ធ្វើឲ្យព្រះអម្ចាស់ច្រណែន? តើយើងខ្លាំងជាងព្រះអង្គឬ?
23
“មានច្បាប់ឲ្យធ្វើអ្វីៗទាំងអស់” ប៉ុន្តែមិនមែនអ្វីៗទាំងអស់មានប្រយោជន៍ទេ; “មានច្បាប់ឲ្យធ្វើអ្វីៗទាំងអស់” ប៉ុន្តែមិនមែនអ្វីៗទាំងអស់ស្អាងទឹកចិត្តទេ។
24
កុំឲ្យអ្នកណាស្វែងរកប្រយោជន៍សម្រាប់ខ្លួនឯងឡើយ ផ្ទុយទៅវិញ ចូរស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃ។
25
ចូរហូបអ្វីៗទាំងអស់ដែលមានលក់នៅតាមផ្សារចុះ មិនបាច់ត្រួតពិនិត្យដោយយល់ដល់សតិសម្បជញ្ញៈឡើយ
26
ដ្បិត “ផែនដី និងរបស់សព្វសារពើដែលនៅទីនោះ ជារបស់ព្រះអម្ចាស់”។
27
ប្រសិនបើមានអ្នកមិនជឿអញ្ជើញអ្នករាល់គ្នាទៅហូបអាហារ ហើយអ្នករាល់គ្នាព្រមទៅ ចូរហូបអ្វីៗទាំងអស់ដែលគេដាក់ឲ្យអ្នករាល់គ្នាចុះ មិនបាច់ត្រួតពិនិត្យដោយយល់ដល់សតិសម្បជញ្ញៈឡើយ។
28
ប៉ុន្តែប្រសិនបើមានអ្នកណាប្រាប់អ្នករាល់គ្នាថា៖ “នេះជាអាហារដែលសែនដល់រូបបដិមាករ” នោះកុំហូបឡើយ ដោយយល់ដល់អ្នកដែលប្រាប់នោះ និងដោយយល់ដល់សតិសម្បជញ្ញៈ ។
29
ខ្ញុំនិយាយនេះ មិនមែនសំដៅលើសតិសម្បជញ្ញៈរបស់ខ្លួនអ្នកទេ គឺសតិសម្បជញ្ញៈរបស់អ្នកនោះវិញ ដ្បិតហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំត្រូវសតិសម្បជញ្ញៈរបស់អ្នកដទៃវិនិច្ឆ័យ?
30
ប្រសិនបើខ្ញុំទទួលដោយអរព្រះគុណ ហេតុអ្វីបានជាខ្ញុំត្រូវគេមួលបង្កាច់អំពីអ្វីដែលខ្ញុំអរព្រះគុណហើយនោះ?
31
ដោយហេតុនេះ ទោះបីជាអ្នករាល់គ្នាហូប ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់ដើម្បីសិរីរុងរឿងរបស់ព្រះ។
32
កុំឲ្យមានការជំពប់ដួលដល់ជនជាតិយូដា ឬសាសន៍ដទៃ ឬក្រុមជំនុំរបស់ព្រះ
33
ដូចដែលខ្ញុំបំពេញចិត្តមនុស្សទាំងអស់ក្នុងគ្រប់ការទាំងអស់ដែរ ដោយមិនស្វែងរកប្រយោជន៍សម្រាប់ខ្លួនឯងឡើយ គឺស្វែងរកប្រយោជន៍សម្រាប់មនុស្សជាច្រើនវិញ ដើម្បីឲ្យពួកគេបានសង្គ្រោះ។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16