bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Corinthians 7
1 Corinthians 7
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 8 →
1
ចំពោះសេចក្ដីដែលអ្នករាល់គ្នាបានសរសេរមក នោះ អ្នករាល់គ្នាបានសរសេរថា៖ “ជាការល្អដែលមនុស្សប្រុសមិនប៉ះពាល់មនុស្សស្រី ”។
2
ប៉ុន្តែដើម្បីចៀសវាង ពីអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សប្រុសម្នាក់ៗត្រូវមានប្រពន្ធរបស់ខ្លួន ហើយមនុស្សស្រីម្នាក់ៗក៏ត្រូវមានប្ដីរបស់ខ្លួនដែរ។
3
ប្ដីត្រូវបំពេញកាតព្វកិច្ចចំពោះប្រពន្ធ ហើយប្រពន្ធក៏ត្រូវធ្វើដូចគ្នាចំពោះប្ដីដែរ។
4
ប្រពន្ធគ្មានសិទ្ធិលើរូបកាយរបស់ខ្លួនទេ គឺប្ដីវិញដែលមាន; ដូចគ្នាដែរ ប្ដីក៏គ្មានសិទ្ធិលើរូបកាយរបស់ខ្លួន គឺប្រពន្ធវិញដែលមាន។
5
កុំបង្អត់គ្នាឡើយ លើកលែងតែមានការព្រមព្រៀងគ្នាទុកពេលមួយរយៈ ដើម្បីផ្ចង់ស្មារតីក្នុងការអធិស្ឋាន រួចត្រូវនៅជាមួយគ្នាវិញ ក្រែងលោសាតាំងល្បួងអ្នករាល់គ្នា ដោយឆ្លៀតឱកាសលើភាពមិនចេះគ្រប់គ្រងចិត្តរបស់អ្នករាល់គ្នា។
6
យ៉ាងណាមិញ ខ្ញុំនិយាយសេចក្ដីនេះទុកជាការយល់ស្រប មិនមែនជាការបញ្ជាទេ។
7
តាមពិត ខ្ញុំចង់ឲ្យមនុស្សទាំងអស់បានដូចជាខ្ញុំដែរ ក៏ប៉ុន្តែម្នាក់ៗមានអំណោយទានរៀងៗខ្លួនមកពីព្រះ គឺម្នាក់មានយ៉ាងនេះ ម្នាក់ទៀតមានយ៉ាងនោះ។
8
ខ្ញុំសូមប្រាប់ពួកអ្នកគ្មានប្រពន្ធ និងពួកស្ត្រីមេម៉ាយថា ប្រសិនបើពួកគេនៅដដែលដូចខ្ញុំ នោះជាការល្អសម្រាប់ពួកគេ។
9
ប៉ុន្តែប្រសិនបើពួកគេគ្រប់គ្រងចិត្តមិនបាន ក៏ចូររៀបការចុះ ដ្បិតដែលរៀបការប្រសើរជាងមានភាពរោលរាល។
10
រីឯចំពោះអ្នកដែលរៀបការហើយ ខ្ញុំសូមបង្គាប់ដែរ (តាមពិត មិនមែនខ្ញុំទេដែលបង្គាប់ គឺព្រះអម្ចាស់វិញ) ថា កុំឲ្យប្រពន្ធចាកចោលប្ដីឡើយ។
11
ប៉ុន្តែប្រសិនបើនាងចាកចោលប្ដីមែន នោះនាងត្រូវនៅដដែលដោយឥតយកប្ដី ឬមួយក៏ត្រូវផ្សះផ្សានឹងប្ដីវិញ។ រីឯប្ដីក៏កុំឲ្យលែងប្រពន្ធដែរ។
12
ចំពោះអ្នកឯទៀត (នេះមិនមែនមកពីព្រះអម្ចាស់ទេ) ខ្ញុំសូមប្រាប់ថា ប្រសិនបើបងប្អូនណាម្នាក់មានប្រពន្ធជាអ្នកមិនជឿ ហើយនាងយល់ស្របនឹងរស់នៅជាមួយខ្លួន នោះកុំលែងនាងឡើយ;
13
ដូចគ្នាដែរ ប្រសិនបើស្ត្រីណាម្នាក់មានប្ដីជាអ្នកមិនជឿ ហើយគាត់យល់ស្របនឹងរស់នៅជាមួយនាង នោះកុំលែងប្ដី ឡើយ
14
ដ្បិតប្ដីដែលមិនជឿ ត្រូវបានជម្រះឲ្យទៅជាវិសុទ្ធតាមរយៈប្រពន្ធហើយ ហើយប្រពន្ធដែលមិនជឿក៏ត្រូវបានជម្រះឲ្យទៅជាវិសុទ្ធតាមរយៈប្ដីដែរ។ បើមិនដូច្នោះទេ កូនៗរបស់អ្នករាល់គ្នាក៏សៅហ្មងដែរ ប៉ុន្តែតាមពិតពួកគេបានជាវិសុទ្ធហើយ។
15
ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនជឿចង់ចាកចោលទៅ នោះចូរឲ្យអ្នកនោះចាកចោលទៅចុះ។ បងប្អូនប្រុស ឬបងប្អូនស្រី មិនត្រូវជាប់ចំណងនឹងរឿងបែបនេះឡើយ ដ្បិតព្រះបានត្រាស់ហៅអ្នករាល់គ្នា ឲ្យមកក្នុងសេចក្ដីសុខសាន្ត។
16
តាមពិត ស្ត្រីជាប្រពន្ធអើយ តើនាងដឹងដូចម្ដេចថា នាងអាចសង្គ្រោះប្ដីបាន? រីឯបុរសជាប្ដីអើយ តើអ្នកដឹងដូចម្ដេចថា អ្នកអាចសង្គ្រោះប្រពន្ធបាន?
17
យ៉ាងណាមិញ ចូរឲ្យម្នាក់ៗដើរ តាមដែលព្រះអម្ចាស់ បានបែងចែក និងតាមដែលព្រះ បានត្រាស់ហៅ។ ខ្ញុំក៏បង្គាប់ក្នុងក្រុមជំនុំទាំងអស់ឲ្យធ្វើដូច្នេះដែរ។
18
តើអ្នកណាត្រូវបានត្រាស់ហៅក្រោយពីទទួលពិធីកាត់ស្បែករួចហើយ? កុំឲ្យអ្នកនោះលុបបំបាត់ស្នាមកាត់ស្បែកនោះឡើយ។ តើអ្នកណាត្រូវបានត្រាស់ហៅដោយមិនបានទទួលពិធីកាត់ស្បែក? កុំឲ្យអ្នកនោះទទួលពិធីកាត់ស្បែកឡើយ។
19
ការទទួលពិធីកាត់ស្បែកមិនសំខាន់ទេ ហើយការមិនទទួលពិធីកាត់ស្បែកក៏មិនសំខាន់ដែរ ផ្ទុយទៅវិញ ការកាន់តាមសេចក្ដីបង្គាប់របស់ព្រះទេតើ ដែលសំខាន់។
20
ចូរឲ្យម្នាក់ៗស្ថិតនៅក្នុងសភាពដែលខ្លួនត្រូវបានត្រាស់ហៅនោះចុះ។
21
តើអ្នកត្រូវបានត្រាស់ហៅនៅពេលអ្នកជាទាសករឬ? កុំឲ្យអ្នកខ្វល់ឡើយ។ ប៉ុន្តែប្រសិនបើអ្នកអាចត្រឡប់ជាមនុស្សមានសេរីភាពបាន ចូរធ្វើដូច្នោះ ប្រសើរជាង។
22
ជាការពិត ទាសករដែលត្រូវបានត្រាស់ហៅនៅក្នុងព្រះអម្ចាស់ ជាមនុស្សមានសេរីភាពរបស់ព្រះអម្ចាស់ ដូចគ្នាដែរ មនុស្សមានសេរីភាពដែលត្រូវបានត្រាស់ហៅ ជាទាសកររបស់ព្រះគ្រីស្ទ។
23
អ្នករាល់គ្នាត្រូវបានលោះមកវិញដោយតម្លៃថ្លៃ ដូច្នេះកុំធ្វើជាទាសកររបស់មនុស្សឡើយ។
24
បងប្អូនអើយ ចូរឲ្យម្នាក់ៗស្ថិតនៅជាមួយព្រះ ក្នុងភាពយ៉ាងណាក៏ដោយដែលខ្លួនត្រូវបានត្រាស់ហៅនោះចុះ។
25
ចំពោះស្ត្រីព្រហ្មចារី ខ្ញុំគ្មានបទបញ្ជាពីព្រះអម្ចាស់ទេ ប៉ុន្តែខ្ញុំសូមផ្ដល់យោបល់មួយ ក្នុងនាមជាមនុស្សស្មោះត្រង់ដោយសារតែសេចក្ដីមេត្តារបស់ព្រះអម្ចាស់:
26
ដោយសារតែទុក្ខលំបាកដែលមាននៅសព្វថ្ងៃនេះ ខ្ញុំគិតថា ជាការល្អដែលមនុស្សរក្សាសភាពដែលខ្លួនមាន។
27
តើអ្នកជាប់ចំណងនឹងប្រពន្ធឬ? កុំឲ្យរកផ្ដាច់ចំណងពីនាងឡើយ។ តើអ្នកមិនជាប់ចំណងនឹងប្រពន្ធ ឬ? កុំឲ្យរកប្រពន្ធឡើយ។
28
ប៉ុន្តែទោះបីជាអ្នករៀបការ ក៏មិនមែនប្រព្រឹត្តបាបទេ ហើយទោះបីជាស្ត្រីព្រហ្មចារីរៀបការ ក៏មិនមែនថាប្រព្រឹត្តបាបដែរ។ យ៉ាងណាមិញ អ្នកដែលរៀបការនឹងជួបទុក្ខវេទនាក្នុងជីវិត ដូច្នេះខ្ញុំចង់ឲ្យអ្នករាល់គ្នាចៀសផុតពីការនេះ។
29
បងប្អូនអើយ ខ្ញុំសូមប្រាប់សេចក្ដីនេះថា ពេលវេលាត្រូវបានបង្រួញឲ្យខ្លីហើយ! ដូច្នេះ ចាប់ពីឥឡូវនេះទៅ អ្នកដែលមានប្រពន្ធ ត្រូវនៅដូចជាគ្មានប្រពន្ធ;
30
អ្នកដែលយំសោក ត្រូវនៅដូចជាមិនយំសោក; អ្នកដែលអរសប្បាយ ត្រូវនៅដូចជាមិនអរសប្បាយ; អ្នកដែលទិញ ត្រូវនៅដូចជាគ្មានកម្មសិទ្ធិ;
31
ហើយអ្នកដែលប្រើប្រាស់ពិភពលោកនេះ ក៏ត្រូវនៅដូចជាមិនបានប្រើដែរ ដ្បិតទ្រង់ទ្រាយនៃពិភពលោកនេះកំពុងផុតទៅ។
32
ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានរួចពីកង្វល់។ អ្នកគ្មានប្រពន្ធខ្វល់ខ្វាយនឹងកិច្ចការរបស់ព្រះអម្ចាស់ ថាធ្វើយ៉ាងណាបានគាប់ព្រះហឫទ័យព្រះអម្ចាស់
33
រីឯអ្នកដែលរៀបការវិញ ខ្វល់ខ្វាយនឹងកិច្ចការខាងលោកីយ៍ ថាធ្វើយ៉ាងណាបានគាប់ចិត្តប្រពន្ធ
34
ដូច្នេះអ្នកនោះត្រូវបានបង្វែរអារម្មណ៍។ ស្ត្រីគ្មានប្ដី និងស្ត្រីព្រហ្មចារី ខ្វល់ខ្វាយនឹងកិច្ចការរបស់ព្រះអម្ចាស់ ដើម្បីឲ្យបានវិសុទ្ធទាំងខាងរូបកាយ និងខាងវិញ្ញាណ រីឯស្ត្រីដែលរៀបការវិញ ខ្វល់ខ្វាយនឹងកិច្ចការខាងលោកីយ៍ ថាធ្វើយ៉ាងណាបានគាប់ចិត្តប្ដី។
35
ខ្ញុំនិយាយដូច្នេះដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នាផ្ទាល់ មិនមែនដើម្បីរារាំងអ្នករាល់គ្នាទេ គឺដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្តដោយគប្បី ហើយផ្ដោតតែលើការបម្រើព្រះអម្ចាស់ដោយគ្មានការបង្វែរអារម្មណ៍ឡើយ។
36
ប៉ុន្តែប្រសិនបើមានអ្នកណាម្នាក់គិតថាខ្លួនប្រព្រឹត្តមិនគប្បីចំពោះស្ត្រីព្រហ្មចារីរបស់ខ្លួន ហើយបើនាងជិតហួសវ័យ ហើយបើមានតែធ្វើដូច្នោះ នោះចូរឲ្យគាត់ធ្វើតាមដែលប្រាថ្នាចុះ គឺឲ្យអ្នកទាំងពីររៀបការទៅ គាត់មិនមែនប្រព្រឹត្តបាបទេ។
37
ប៉ុន្តែប្រសិនបើអ្នកណាឈរមាំក្នុងចិត្តរបស់ខ្លួន ទាំងគ្មានសេចក្ដីបង្ខំ ហើយបើអាចគ្រប់គ្រងលើបំណងរបស់ខ្លួនឯងបាន ព្រមទាំងបានសម្រេចក្នុងចិត្តរបស់ខ្លួនថានឹងទុកនាងជាស្ត្រីព្រហ្មចារី នោះគាត់ធ្វើបានល្អហើយ។
38
ដូច្នេះ អ្នកដែលឲ្យស្ត្រីព្រហ្មចារីរបស់ខ្លួនរៀបការ ធ្វើបានល្អហើយ រីឯអ្នកដែលមិនឲ្យរៀបការ ធ្វើបានល្អជាង។
39
ប្រពន្ធជាប់ចំណងនឹងប្ដី ដរាបណាប្ដីរបស់នាងនៅរស់ ប៉ុន្តែប្រសិនបើប្ដីស្លាប់ ហើយ នាងមានសេរីភាពនឹងរៀបការជាមួយអ្នកណាក៏ដោយដែលនាងចង់រៀបការ ឲ្យតែរៀបការក្នុងព្រះអម្ចាស់។
40
ក៏ប៉ុន្តែតាមយោបល់របស់ខ្ញុំ នាងបានសុខជាង ប្រសិនបើនាងនៅដដែល។ ខ្ញុំគិតថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះដែរ៕
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16