bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Corinthians 5
1 Corinthians 5
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 6 →
1
មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមអ្នករាល់គ្នាមានអំពើអសីលធម៌ខាងផ្លូវភេទ ជាអំពើដែលសូម្បីតែនៅក្នុងចំណោមសាសន៍ដទៃក៏គ្មានបែបនេះដែរ គឺមានម្នាក់យកប្រពន្ធរបស់ឪពុកខ្លួន។
2
ប៉ុណ្ណឹងហើយ អ្នករាល់គ្នានៅតែអួតបំប៉ោងទៀត! តើអ្នករាល់គ្នាមិនគួរកាន់ទុក្ខវិញ ហើយឲ្យអ្នកដែលបានប្រព្រឹត្តអំពើនេះចេញពីចំណោមអ្នករាល់គ្នាទេឬ?
3
ជាការពិត ទោះបីជាខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងរូបកាយក៏ដោយ ក៏ខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណ ហើយខ្ញុំបានកាត់ទោសអ្នកដែលបានប្រព្រឹត្តអំពើបែបនេះរួចហើយ ហាក់ដូចជាខ្ញុំនៅជាមួយអ្នករាល់គ្នាដែរ។
4
នៅពេលអ្នករាល់គ្នាជួបជុំគ្នាក្នុងព្រះនាមព្រះយេស៊ូវព្រះអម្ចាស់នៃយើង ហើយវិញ្ញាណរបស់ខ្ញុំក៏នៅជាមួយដែរ
5
ត្រូវប្រគល់មនុស្សបែបនេះទៅសាតាំង ដោយនូវព្រះចេស្ដារបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង ឲ្យសាច់ឈាមអ្នកនោះត្រូវបំផ្លាញ ដើម្បីឲ្យវិញ្ញាណរបស់អ្នកនោះបានសង្គ្រោះនៅថ្ងៃរបស់ព្រះអម្ចាស់ ។
6
ការអួតអាងរបស់អ្នករាល់គ្នាមិនល្អទេ។ តើអ្នករាល់គ្នាមិនដឹងថា មេម្សៅតែបន្តិចធ្វើឲ្យដុំម្សៅទាំងមូលដោរឡើងទេឬ?
7
ចូរអ្នករាល់គ្នាសម្អាតមេម្សៅចាស់ចេញ ដើម្បីបានជាដុំម្សៅថ្មី ដ្បិតអ្នករាល់គ្នាជាម្សៅឥតមេ។ ជាការពិត ព្រះគ្រីស្ទដែលជាកូនចៀមនៃបុណ្យរំលងរបស់យើង ត្រូវបានថ្វាយជាយញ្ញបូជា ហើយ។
8
ដូច្នេះ ចូរឲ្យយើងធ្វើពិធីបុណ្យ មិនមែនដោយមេម្សៅចាស់ ឬដោយមេម្សៅនៃគំនិតព្យាបាទ និងសេចក្ដីអាក្រក់នោះឡើយ ផ្ទុយទៅវិញ ចូរធ្វើពិធីបុណ្យដោយនំប៉័ងឥតមេនៃសេចក្ដីបរិសុទ្ធ និងសេចក្ដីពិត។
9
ខ្ញុំធ្លាប់សរសេរមកអ្នករាល់គ្នាក្នុងសំបុត្រថា កុំឲ្យសេពគប់ជាមួយមនុស្សអសីលធម៌ខាងផ្លូវភេទឡើយ។
10
ខ្ញុំមិនមែនសំដៅលើមនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ មនុស្សឆបោក ឬមនុស្សថ្វាយបង្គំរូបបដិមាករ ទូទៅក្នុងពិភពលោកនេះទេ បើដូច្នោះមែន អ្នករាល់គ្នាមានតែចេញពីពិភពលោកនេះ។
11
ប៉ុន្តែឥឡូវនេះ ខ្ញុំសរសេរមកអ្នករាល់គ្នា កុំឲ្យសេពគប់ជាមួយអ្នកណាក៏ដោយដែលមានឈ្មោះជាបងប្អូន ដែលជាមនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សជេរប្រមាថ មនុស្សប្រមឹក ឬមនុស្សឆបោកឡើយ ហើយក៏កុំឲ្យហូបជាមួយមនុស្សបែបនេះដែរ។
12
ដ្បិតខ្ញុំមានអ្វីពាក់ព័ន្ធនឹងការកាត់ទោសអ្នកខាងក្រៅ? តើមិនមែនអ្នកខាងក្នុងទេឬ ដែលអ្នករាល់គ្នាត្រូវកាត់ទោស?
13
ចំណែកឯអ្នកខាងក្រៅវិញ ព្រះនឹងជំនុំជម្រះពួកគេ ដូច្នេះ “ចូរដកមនុស្សអាក្រក់នោះចេញពីចំណោមអ្នករាល់គ្នាទៅ” ៕
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16