bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Corinthians 9
1 Corinthians 9
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
1
តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវ័កទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូវព្រះអម្ចាស់នៃយើងទេឬ? តើអ្នករាល់គ្នាមិនមែនជាស្នាដៃរបស់ខ្ញុំក្នុងព្រះអម្ចាស់ទេឬ?
2
ថ្វីត្បិតតែខ្ញុំមិនមែនជាសាវ័កសម្រាប់អ្នកដទៃក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ ខ្ញុំជាសាវ័កសម្រាប់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាជាត្រានៃមុខងារជាសាវ័ករបស់ខ្ញុំក្នុងព្រះអម្ចាស់។
3
នេះជាពាក្យឆ្លើយការពារខ្លួនរបស់ខ្ញុំដល់ពួកអ្នកដែលវិនិច្ឆ័យខ្ញុំ:
4
តើយើងគ្មានសិទ្ធិហូប និងផឹកទេឬ?
5
តើយើងគ្មានសិទ្ធិធ្វើដំណើរជាមួយប្រពន្ធដែលជាអ្នកជឿ ដូចសាវ័កឯទៀត ដូចប្អូនៗ របស់ព្រះអម្ចាស់ និងដូចកេផាសទេឬ?
6
ឬមួយក៏មានតែខ្ញុំ និងបារណាបាសប៉ុណ្ណោះឬ ដែលគ្មានសិទ្ធិឈប់ធ្វើការ?
7
តើដែលមានអ្នកណាធ្វើជាទាហានដោយចំណាយថវិកាផ្ទាល់ខ្លួនឬ? តើមានអ្នកណាធ្វើចម្ការទំពាំងបាយជូរ ហើយមិនហូបផ្លែវា? តើមានអ្នកណាឃ្វាលហ្វូងចៀម ហើយមិនផឹកទឹកដោះពីហ្វូងនោះ?
8
តើខ្ញុំកំពុងនិយាយសេចក្ដីទាំងនេះតាមរបៀបមនុស្សឬ? តើក្រឹត្យវិន័យក៏មិនបានចែងសេចក្ដីទាំងនេះដែរទេឬ?
9
ដ្បិតនៅក្នុងក្រឹត្យវិន័យរបស់ម៉ូសេ មានសរសេរទុកមកថា: “កុំឃ្លុំមាត់គោ ពេលវាកំពុងបញ្ជាន់ស្រូវឡើយ” តើព្រះខ្វល់ព្រះហឫទ័យរឿងគោឬ?
10
ឬមួយក៏ព្រះអង្គមានបន្ទូលដូច្នេះ តាមពិតសម្រាប់យើង? មែនហើយ មានសរសេរទុកមកដូច្នេះ គឺសម្រាប់យើងទេតើ! ដ្បិតអ្នកភ្ជួរគួរតែភ្ជួរដោយសង្ឃឹម ហើយអ្នកបោកស្រូវក៏គួរតែបោកស្រូវដោយសង្ឃឹមនឹងទទួលចំណែកដែរ។
11
ដោយព្រោះយើងបានសាបព្រោះគ្រាប់ពូជខាងវិញ្ញាណក្នុងចំណោមអ្នករាល់គ្នា តើហួសហេតុពេកឬ បើយើងច្រូតរបស់របរខាងលោកីយ៍ពីអ្នករាល់គ្នា?
12
ប្រសិនបើអ្នកឯទៀតមានសិទ្ធិនេះលើអ្នករាល់គ្នា តើយើងគ្មានសិទ្ធិលើសជាងគេទៅទៀតទេឬ? យ៉ាងណាមិញ យើងមិនប្រើសិទ្ធិនេះទេ ផ្ទុយទៅវិញ យើងទ្រាំនឹងការទាំងអស់ ដើម្បីកុំឲ្យយើងធ្វើឲ្យមានឧបសគ្គណាមួយដល់ដំណឹងល្អរបស់ព្រះគ្រីស្ទឡើយ។
13
តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នកដែលធ្វើការខាងព្រះវិហារ ហូបចំណីអាហារពីព្រះវិហារ ហើយអ្នកដែលចាំបម្រើនៅអាសនា ក៏ទទួលចំណែកពីអាសនាដែរ?
14
ដូចគ្នាដែរ ព្រះអម្ចាស់បានបង្គាប់អ្នកដែលផ្សព្វផ្សាយដំណឹងល្អ ឲ្យចិញ្ចឹមជីវិតដោយដំណឹងល្អ។
15
ប៉ុន្តែខ្ញុំមិនបានប្រើសិទ្ធិណាមួយក្នុងចំណោមសិទ្ធិទាំងនេះឡើយ។ ខ្ញុំសរសេរសេចក្ដីទាំងនេះ មិនមែនដើម្បីឲ្យគេប្រព្រឹត្តដូច្នោះដល់ខ្ញុំទេ ដ្បិតខ្ញុំសុខចិត្តស្លាប់វិញ ប្រសើរជាងមានអ្នកណាម្នាក់ដកយកមោទនភាពរបស់ខ្ញុំ។
16
ជាការពិត ប្រសិនបើខ្ញុំផ្សាយដំណឹងល្អ នោះមិនមែនជាមោទនភាពសម្រាប់ខ្ញុំទេ ពីព្រោះការផ្សាយដំណឹងល្អជាកាតព្វកិច្ចដែលត្រូវបានផ្ទុកលើខ្ញុំ។ វេទនាដល់ខ្ញុំហើយ ប្រសិនបើខ្ញុំមិនផ្សាយដំណឹងល្អ!
17
ដ្បិតប្រសិនបើខ្ញុំធ្វើការនោះដោយស្ម័គ្រចិត្ត នោះខ្ញុំក៏ទទួលរង្វាន់ ប៉ុន្តែប្រសិនបើខ្ញុំមិនស្ម័គ្រចិត្ត ក៏វានៅតែជាតួនាទីដែលត្រូវបានផ្ទុកផ្ដាក់នឹងខ្ញុំ។
18
ចុះរង្វាន់របស់ខ្ញុំជាអ្វី? រង្វាន់របស់ខ្ញុំគឺ ការដែលខ្ញុំជូនដំណឹងល្អ ដោយឥតគិតថ្លៃកាលណាខ្ញុំផ្សព្វផ្សាយ ដើម្បីកុំឲ្យខ្ញុំប្រើសិទ្ធិរបស់ខ្ញុំក្នុងដំណឹងល្អឡើយ។
19
ខ្ញុំមានសេរីភាពមិនជាប់ចំណងអ្នកណាមែន ប៉ុន្តែខ្លួនខ្ញុំផ្ទាល់បានធ្វើជាទាសករដល់មនុស្សទាំងអស់ ដើម្បីឈ្នះបានគេមកវិញកាន់តែច្រើន។
20
ចំពោះជនជាតិយូដា ខ្ញុំត្រឡប់ដូចជាជនជាតិយូដា ដើម្បីឈ្នះបានជនជាតិយូដាមកវិញ; ចំពោះអ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យ ទោះបីជាខ្លួនខ្ញុំមិនស្ថិតនៅក្រោមក្រឹត្យវិន័យក៏ដោយ ក៏ខ្ញុំត្រឡប់ដូចជាស្ថិតនៅក្រោមក្រឹត្យវិន័យ ដើម្បីឈ្នះបានអ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យមកវិញ;
21
ចំពោះអ្នកដែលគ្មានក្រឹត្យវិន័យ ខ្ញុំត្រឡប់ដូចជាគ្មានក្រឹត្យវិន័យ ដើម្បីឈ្នះបានអ្នកដែលគ្មានក្រឹត្យវិន័យមកវិញ——តាមពិត ខ្ញុំមិនមែនគ្មានក្រឹត្យវិន័យរបស់ព្រះទេ គឺខ្ញុំស្ថិតនៅក្រោមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទវិញ។
22
ចំពោះអ្នកខ្សោយ ខ្ញុំត្រឡប់ជាអ្នកខ្សោយ ដើម្បីឈ្នះបានអ្នកខ្សោយមកវិញ។ ចំពោះមនុស្សគ្រប់ប្រភេទ ខ្ញុំត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដើម្បីឲ្យបានសង្គ្រោះអ្នកខ្លះ។
23
ខ្ញុំធ្វើអ្វីៗទាំងអស់សម្រាប់ដំណឹងល្អ ដើម្បីបានរួមចំណែកក្នុងដំណឹងល្អ។
24
តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នកដែលរត់ក្នុងការប្រណាំង គេរត់ទាំងអស់គ្នាមែន ប៉ុន្តែអ្នកទទួលរង្វាន់មានតែម្នាក់ប៉ុណ្ណោះ? ចូរអ្នករាល់គ្នារត់ដូច្នោះដែរ ដើម្បីឲ្យបានរង្វាន់។
25
អស់អ្នកដែលប្រកួតកីឡា គ្រប់គ្រងចិត្តក្នុងរឿងគ្រប់ជំពូក; យ៉ាងណាមិញ គេធ្វើដូច្នោះដើម្បីទទួលមកុដដែលរមែងតែងតែសាបសូន្យ រីឯយើងវិញ យើងធ្វើដូច្នោះដើម្បីទទួលមកុដដែលមិនចេះសាបសូន្យ។
26
ដូច្នេះ ខ្ញុំរត់យ៉ាងដូច្នោះដែរ គឺមិនមែនរត់ដូចជាគ្មានគោលដៅទេ; ខ្ញុំប្រដាល់យ៉ាងដូច្នោះដែរ គឺមិនមែនដូចជាដាល់ខ្យល់ទេ;
27
ផ្ទុយទៅវិញ ខ្ញុំវាយប្រដៅរូបកាយរបស់ខ្ញុំ ហើយបង្ខំឲ្យចុះចូល ក្រែងលោក្រោយពីខ្ញុំប្រកាសដំណឹងល្អដល់អ្នកដទៃហើយ ខ្លួនខ្ញុំត្រូវបានដកសិទ្ធិទៅវិញ៕
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16