bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Corinthians 12
1 Corinthians 12
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 13 →
1
បងប្អូនអើយ ចំពោះសេចក្ដីខាងវិញ្ញាណ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងនោះឡើយ។
2
អ្នករាល់គ្នាដឹងហើយថា កាលអ្នករាល់គ្នាជាសាសន៍ដទៃនៅឡើយ អ្នករាល់គ្នាតែងតែត្រូវគេនាំទៅរករូបបដិមាករដែលមិនចេះនិយាយ មិនថាត្រូវបាននាំទៅដោយរបៀបយ៉ាងណាក៏ដោយ។
3
ដោយហេតុនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា គ្មានអ្នកណាដែលនិយាយដោយព្រះវិញ្ញាណរបស់ព្រះ អាចនិយាយថា៖ “សូមឲ្យព្រះយេស៊ូវត្រូវបណ្ដាសា” បានឡើយ ហើយក៏គ្មានអ្នកណាអាចនិយាយថា៖ “ព្រះយេស៊ូវជាព្រះអម្ចាស់” បានដែរ ប្រសិនបើមិនមែនដោយព្រះវិញ្ញាណដ៏វិសុទ្ធ។
4
អំណោយទានមានប្រភេទផ្សេងៗ ប៉ុន្តែព្រះវិញ្ញាណគឺតែមួយ;
5
ការងារបម្រើមានប្រភេទផ្សេងៗ ប៉ុន្តែព្រះអម្ចាស់គឺតែមួយ;
6
សកម្មភាពមានប្រភេទផ្សេងៗ ប៉ុន្តែព្រះដែលធ្វើសកម្មភាពគ្រប់យ៉ាងក្នុងមនុស្សទាំងអស់ គឺតែមួយ។
7
យ៉ាងណាមិញ ព្រះវិញ្ញាណត្រូវបានសម្ដែងក្នុងម្នាក់ៗ ដើម្បីជាប្រយោជន៍ គឺ:
8
ពាក្យសម្ដីប្រកបដោយប្រាជ្ញាបានប្រទានដល់ម្នាក់ តាមរយៈព្រះវិញ្ញាណ ហើយពាក្យសម្ដីប្រកបដោយចំណេះដឹងបានប្រទានដល់ម្នាក់ទៀត តាមរយៈព្រះវិញ្ញាណដដែល;
9
ជំនឿបានប្រទានដល់ម្នាក់ទៀត តាមរយៈព្រះវិញ្ញាណដដែល ហើយអំណោយទាននៃការប្រោសឲ្យជាបានប្រទានដល់ម្នាក់ទៀត តាមរយៈព្រះវិញ្ញាណតែមួយ;
10
សកម្មភាពនៃព្រះចេស្ដាបានប្រទានដល់ម្នាក់ទៀត អំណោយទាននៃ ការថ្លែងព្រះបន្ទូលបានប្រទានដល់ម្នាក់ទៀត អំណោយទាននៃការពិសោធវិញ្ញាណបានប្រទានដល់ម្នាក់ទៀត ភាសាដទៃ ផ្សេងៗបានប្រទានដល់ម្នាក់ទៀត ហើយអំណោយទាននៃការបកប្រែភាសាដទៃបានប្រទានដល់ម្នាក់ទៀត។
11
ទោះបីជាយ៉ាងណាក៏ដោយ គឺព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើសកម្មភាពទាំងអស់នេះ ទាំងចែកដល់ម្នាក់ៗរៀងៗខ្លួន តាមដែលព្រះអង្គសព្វព្រះហឫទ័យ។
12
ជាការពិត ដូចដែលរូបកាយមានតែមួយ ប៉ុន្តែអវយវៈមានច្រើន គឺទោះបីជាអវយវៈទាំងអស់របស់រូបកាយ មានច្រើនក៏ដោយ ក៏គង់តែជារូបកាយមួយយ៉ាងណា ព្រះគ្រីស្ទក៏យ៉ាងនោះដែរ
13
ដ្បិតយើងទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹកទៅក្នុងរូបកាយតែមួយដោយព្រះវិញ្ញាណតែមួយ——មិនថាជនជាតិយូដាក្ដី សាសន៍ដទៃ ក្ដី ទាសករក្ដី មនុស្សមានសេរីភាពក្ដី គឺយើងគ្រប់គ្នាបានប្រទានឲ្យផឹកពីព្រះវិញ្ញាណតែមួយ។
14
ដូច្នេះ រូបកាយមួយមិនមែនមានអវយវៈតែមួយប៉ុណ្ណោះទេ គឺមានអវយវៈច្រើន។
15
ប្រសិនបើជើងនិយាយថា៖ “ខ្ញុំមិនមែនជារបស់រូបកាយទេ ពីព្រោះខ្ញុំមិនមែនជាដៃ” តើវាមិនមែនជារបស់រូបកាយ ដោយហេតុផលនេះឬ?
16
ប្រសិនបើត្រចៀកនិយាយថា៖ “ខ្ញុំមិនមែនជារបស់រូបកាយទេ ពីព្រោះខ្ញុំមិនមែនជាភ្នែក” តើវាមិនមែនជារបស់រូបកាយ ដោយហេតុផលនេះឬ?
17
ប្រសិនបើរូបកាយទាំងមូលជាភ្នែក តើនឹងស្ដាប់នៅត្រង់ណា? ប្រសិនបើរូបកាយទាំងមូលជាត្រចៀក តើនឹងដឹងក្លិននៅត្រង់ណា?
18
ប៉ុន្តែតាមពិត ព្រះបានដាក់អវយវៈនីមួយៗនៅក្នុងរូបកាយ តាមដែលព្រះអង្គសព្វព្រះហឫទ័យ។
19
ប្រសិនបើទាំងអស់សុទ្ធតែជាអវយវៈតែមួយ តើរូបកាយនៅឯណា?
20
ប៉ុន្តែឥឡូវនេះ ទោះបីជាអវយវៈមានច្រើនក៏ដោយ ក៏រូបកាយមានតែមួយទេ។
21
ដូច្នេះ ភ្នែកមិនអាចនិយាយនឹងដៃថា៖ “ខ្ញុំមិនត្រូវការឯង!” បានទេ ហើយក្បាលក៏មិនអាចនិយាយនឹងជើងថា៖ “ខ្ញុំមិនត្រូវការឯង!” បានដែរ។
22
ផ្ទុយទៅវិញ អវយវៈក្នុងរូបកាយដែលមើលទៅដូចជាខ្សោយ គឺចាំបាច់ជាងគេ
23
ហើយចំពោះអវយវៈទាំងនោះដែលមើលទៅដូចជាមិនសូវមានកិត្ដិយសក្នុងរូបកាយ យើងក៏បន្ថែមកិត្តិយសឲ្យកាន់តែច្រើន; ដូច្នេះអវយវៈរបស់យើងដែលមិនល្អមើល ក៏កាន់តែមានភាពសមរម្យទៅទៀត
24
រីឯអវយវៈរបស់យើងដែលសមរម្យ យើងមិនចាំបាច់បន្ថែមអ្វី ទេ។ យ៉ាងណាមិញ ព្រះបានផ្គុំរូបកាយ ដោយប្រទានភាពថ្លៃថ្នូរឲ្យរឹតតែច្រើនដល់អវយវៈដែលខ្វះខាត
25
ដើម្បីកុំឲ្យមានការបាក់បែកគ្នានៅក្នុងរូបកាយ គឺឲ្យអវយវៈទាំងប៉ុន្មានមានការយកចិត្តទុកដាក់ដូចគ្នា ចំពោះគ្នាទៅវិញទៅមក។
26
ប្រសិនបើអវយវៈណាមួយរងទុក្ខ អវយវៈទាំងអស់ក៏រងទុក្ខជាមួយដែរ; ប្រសិនបើអវយវៈណាមួយទទួលការលើកតម្កើងសិរីរុងរឿង អវយវៈទាំងអស់ក៏អបអរជាមួយដែរ។
27
អ្នករាល់គ្នាជារូបកាយរបស់ព្រះគ្រីស្ទ ហើយម្នាក់ៗជាអវយវៈរបស់រូបកាយនោះ។
28
ក្នុងក្រុមជំនុំ ព្រះបានតែងតាំងអ្នកខ្លះ ជាដំបូងគឺសាវ័ក ទីពីរគឺអ្នកថ្លែងព្រះបន្ទូល ទីបីគឺគ្រូបង្រៀន បន្ទាប់មកគឺការអស្ចារ្យ បន្ទាប់មកទៀតគឺអំណោយទាននៃការប្រោសឲ្យជា កិច្ចការជំនួយ ការគ្រប់គ្រង និងភាសាដទៃផ្សេងៗ។
29
តើទាំងអស់គ្នាជាសាវ័កឬ? តើទាំងអស់គ្នាជាអ្នកថ្លែងព្រះបន្ទូលឬ? តើទាំងអស់គ្នាជាគ្រូបង្រៀនឬ? តើទាំងអស់គ្នាធ្វើការអស្ចារ្យឬ?
30
តើទាំងអស់គ្នាមានអំណោយទាននៃការប្រោសឲ្យជាឬ? តើទាំងអស់គ្នានិយាយភាសាដទៃឬ? តើទាំងអស់គ្នាបកប្រែភាសាដទៃឬ?
31
ចូរប្រាថ្នាចង់បានអំណោយទានដែលប្រសើរជាងចុះ; ប៉ុន្តែខ្ញុំនឹងបង្ហាញដល់អ្នករាល់គ្នានូវមាគ៌ាដ៏វិសេសជាងទៅទៀត។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16