bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Corinthians 2
1 Corinthians 2
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 3 →
1
បងប្អូនអើយ រីឯខ្ញុំវិញ កាលខ្ញុំបានមករកអ្នករាល់គ្នា ខ្ញុំបានមកប្រកាសអាថ៌កំបាំង របស់ព្រះដល់អ្នករាល់គ្នា មិនមែនដោយពាក្យសម្ដីដ៏ពូកែ ឬប្រាជ្ញាទេ
2
ពីព្រោះខ្ញុំបានសម្រេចចិត្តថា ក្នុងចំណោមអ្នករាល់គ្នា ខ្ញុំនឹងមិនព្រមដឹងអ្វីឡើយ ក្រៅពីព្រះយេស៊ូវគ្រីស្ទ គឺព្រះអង្គនោះដែលត្រូវគេឆ្កាង។
3
ខ្ញុំបាននៅជាមួយអ្នករាល់គ្នា ទាំងស្ថិតក្នុងភាពខ្សោយ ការភិតភ័យ និងការញ័ររន្ធត់យ៉ាងខ្លាំង
4
ហើយពាក្យសម្ដី និងការប្រកាសរបស់ខ្ញុំ ក៏មិនមែនដោយពាក្យដ៏ទាក់ទាញនៃប្រាជ្ញា ដែរ គឺដោយការបញ្ជាក់របស់ព្រះវិញ្ញាណ និងព្រះចេស្ដាវិញ
5
ដើម្បីកុំឲ្យជំនឿរបស់អ្នករាល់គ្នាពឹងផ្អែកលើប្រាជ្ញារបស់មនុស្សឡើយ គឺពឹងផ្អែកលើព្រះចេស្ដារបស់ព្រះវិញ។
6
យ៉ាងណាមិញ នៅក្នុងចំណោមមនុស្សពេញវ័យ យើងថ្លែងប្រាជ្ញា ប៉ុន្តែមិនមែនប្រាជ្ញារបស់សម័យនេះទេ ហើយក៏មិនមែនប្រាជ្ញារបស់ពួកមេគ្រប់គ្រងនៃសម័យនេះដែលរមែងតែងតែសាបសូន្យនោះដែរ
7
គឺយើងថ្លែងព្រះប្រាជ្ញាញាណ ដែលត្រូវបានលាក់ទុកក្នុងអាថ៌កំបាំង ជាព្រះប្រាជ្ញាញាណដែលព្រះបានកំណត់ទុកមុនតាំងពីមុនពិភពលោក ដើម្បីជាសិរីរុងរឿងរបស់យើង។
8
គ្មានអ្នកណាក្នុងចំណោមពួកមេគ្រប់គ្រងនៃសម័យនេះបានស្គាល់ព្រះប្រាជ្ញាញាណនេះទេ ដ្បិតប្រសិនបើពួកគេបានស្គាល់ ម្ល៉េះសមពួកគេមិនបានឆ្កាងព្រះអម្ចាស់នៃសិរីរុងរឿងឡើយ។
9
យ៉ាងណាមិញ ដូចដែលមានសរសេរទុកមកថា: “អ្វីដែលភ្នែកមិនដែលឃើញ និងត្រចៀកមិនដែលឮ ហើយមិនដែលផុសឡើងក្នុងចិត្តមនុស្ស នោះជាអ្វីដែលព្រះបានរៀបចំសម្រាប់អ្នកដែលស្រឡាញ់ព្រះអង្គ”។
10
ប៉ុន្តែព្រះបានបើកសម្ដែងសេចក្ដីទាំងនោះដល់យើងតាមរយៈព្រះវិញ្ញាណហើយ ដ្បិតព្រះវិញ្ញាណតែងតែស្ទង់មើលអ្វីៗទាំងអស់ សូម្បីតែសេចក្ដីជ្រាលជ្រៅរបស់ព្រះ។
11
តើនរណាស្គាល់គំនិតរបស់មនុស្ស ក្រៅពីវិញ្ញាណរបស់អ្នកនោះ ដែលនៅក្នុងខ្លួនអ្នកនោះ? ដូចគ្នាដែរ គ្មានអ្នកណាស្គាល់គំនិតរបស់ព្រះឡើយ លើកលែងតែព្រះវិញ្ញាណរបស់ព្រះប៉ុណ្ណោះ។
12
ឥឡូវនេះ យើងមិនបានទទួលវិញ្ញាណរបស់ពិភពលោកទេ គឺបានទទួលព្រះវិញ្ញាណពីព្រះវិញ ដើម្បីឲ្យយើងបានស្គាល់អ្វីៗដែលព្រះប្រទានមកយើង
13
ហើយយើងក៏ថ្លែងសេចក្ដីទាំងនោះដែរ មិនមែនដោយពាក្យសម្ដីដែលបង្រៀនដោយប្រាជ្ញារបស់មនុស្សទេ គឺបង្រៀនដោយព្រះវិញ្ញាណវិញ ព្រមទាំងប្រៀបធៀបសេចក្ដីខាងវិញ្ញាណជាមួយសេចក្ដីខាងវិញ្ញាណផង។
14
យ៉ាងណាមិញ មនុស្សខាងសាច់ឈាមមិនព្រមទទួលអ្វីៗខាងព្រះវិញ្ញាណរបស់ព្រះទេ ពីព្រោះវាជាសេចក្ដីល្ងង់ខ្លៅសម្រាប់គេ ហើយគេមិនអាចយល់បានទេ ដោយសារសេចក្ដីទាំងនេះត្រូវវិនិច្ឆ័យខាងវិញ្ញាណ។
15
រីឯមនុស្សខាងវិញ្ញាណវិញ វិនិច្ឆ័យអ្វីៗទាំងអស់ ប៉ុន្តែមិនត្រូវអ្នកណាវិនិច្ឆ័យឡើយ។
16
“តើនរណាបានស្គាល់គំនិតរបស់ព្រះអម្ចាស់? តើនរណានឹងបង្រៀនព្រះអង្គ?”។ ប៉ុន្តែយើងមានគំនិតរបស់ព្រះគ្រីស្ទ៕
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16