bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Corinthians 3
1 Corinthians 3
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 4 →
1
បងប្អូនអើយ ខ្ញុំមិនអាចនិយាយនឹងអ្នករាល់គ្នា ដូចនិយាយនឹងមនុស្សខាងវិញ្ញាណបានឡើយ ប៉ុន្តែដូចមនុស្សខាងសាច់ឈាមវិញ គឺដូចនិយាយនឹងកូនក្មេងនៅក្នុងព្រះគ្រីស្ទ។
2
ខ្ញុំបានឲ្យអាហារដល់អ្នករាល់គ្នាជាទឹកដោះ មិនមែនជាអាហាររឹងទេ ដោយសារអ្នករាល់គ្នាមិនទាន់អាចទទួលបាន ហើយឥឡូវនេះក៏នៅតែមិនអាចដែរ
3
ពីព្រោះអ្នករាល់គ្នានៅតែនៅខាងសាច់ឈាមនៅឡើយ។ ដ្បិតប្រសិនបើមានការឈ្នានីស និងការឈ្លោះប្រកែក ក្នុងចំណោមអ្នករាល់គ្នា តើអ្នករាល់គ្នាមិននៅខាងសាច់ឈាម ហើយដើរតាមរបៀបមនុស្សទេឬ?
4
ដ្បិតកាលម្នាក់និយាយថា៖ “ខ្ញុំកាន់ខាងប៉ូល” ហើយម្នាក់ទៀតថា៖ “ខ្ញុំកាន់ខាងអ័ប៉ុឡូស” នោះតើអ្នករាល់គ្នាមិននៅខាងសាច់ឈាម ទេឬ?
5
ចុះអ័ប៉ុឡូសជាអ្វី? ហើយប៉ូលជាអ្វី? ជាអ្នកបម្រើដែលអ្នករាល់គ្នាបានជឿតាមរយៈពួកគេ តាមដែលព្រះអម្ចាស់បានប្រទានឲ្យម្នាក់ៗប៉ុណ្ណោះ។
6
ខ្ញុំបានដាំ អ័ប៉ុឡូសបានស្រោចទឹក ប៉ុន្តែព្រះបានធ្វើឲ្យដុះឡើង។
7
ដូច្នេះ ទាំងអ្នកដាំ និងអ្នកស្រោចទឹកមិនមែនជាអ្វីទេ មានតែព្រះដែលធ្វើឲ្យដុះឡើងទេ ដែលសំខាន់។
8
រីឯអ្នកដាំ និងអ្នកស្រោចទឹកគឺដូចគ្នា ហើយម្នាក់ៗនឹងទទួលរង្វាន់តាមពលកម្មរបស់ខ្លួន។
9
ជាការពិត យើងជាអ្នករួមការងារជាមួយព្រះ។ អ្នករាល់គ្នាជាស្រែរបស់ព្រះ និងជាអគាររបស់ព្រះ។
10
ខ្ញុំបានចាក់គ្រឹះដូចជាមេជាងសំណង់ដែលមានប្រាជ្ញា ស្របតាមព្រះគុណរបស់ព្រះដែលបានប្រទានមកខ្ញុំ ក្រោយមកមានម្នាក់ទៀតសាងសង់ពីលើ; ប៉ុន្តែចូរឲ្យម្នាក់ៗប្រុងប្រយ័ត្ននឹងរបៀបដែលសាងសង់ពីលើនោះចុះ
11
ដ្បិតគ្មានអ្នកណាអាចចាក់គ្រឹះផ្សេងទៀតបានឡើយ ក្រៅពីគ្រឹះដែលចាក់រួចហើយ គឺជាព្រះយេស៊ូវគ្រីស្ទ។
12
ប្រសិនបើអ្នកណាសាងសង់ពីលើគ្រឹះនោះដោយមាស ប្រាក់ ត្បូងដ៏មានតម្លៃ ឈើ ចំបើង ឬស្បូវ
13
នោះកិច្ចការរបស់ម្នាក់ៗនឹងជាក់ច្បាស់ ដ្បិតថ្ងៃនោះ នឹងធ្វើឲ្យច្បាស់ គឺសម្ដែងឲ្យឃើញដោយភ្លើង ហើយភ្លើងនោះនឹងពិសោធកិច្ចការរបស់ម្នាក់ៗថាជាយ៉ាងណា។
14
ប្រសិនបើកិច្ចការរបស់អ្នកណាដែលសាងសង់ពីលើនោះនៅស្ថិតស្ថេរ អ្នកនោះនឹងទទួលបានរង្វាន់;
15
ប្រសិនបើកិច្ចការរបស់អ្នកណាត្រូវឆេះអស់ អ្នកនោះនឹងខាតបង់ រីឯខ្លួនអ្នកនោះនឹងបានសង្គ្រោះ ប៉ុន្តែនឹងបានដូចជាឆ្លងកាត់ភ្លើងដែរ។
16
តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះ ហើយព្រះវិញ្ញាណរបស់ព្រះស្ថិតនៅក្នុងអ្នករាល់គ្នា?
17
ប្រសិនបើអ្នកណាបំផ្លាញព្រះវិហាររបស់ព្រះ ព្រះនឹងបំផ្លាញអ្នកនោះ ដ្បិតព្រះវិហាររបស់ព្រះគឺវិសុទ្ធ ហើយអ្នករាល់គ្នានេះឯងជាព្រះវិហារនោះ។
18
កុំឲ្យអ្នកណាបោកបញ្ឆោតខ្លួនឯងឡើយ! ប្រសិនបើមានអ្នកណាក្នុងចំណោមអ្នករាល់គ្នាគិតថា ខ្លួនឯងមានប្រាជ្ញាក្នុងលោកីយ៍នេះ ចូរឲ្យអ្នកនោះត្រឡប់ជាមនុស្សល្ងង់ចុះ ដើម្បីឲ្យគាត់បានជាមនុស្សមានប្រាជ្ញាវិញ
19
ដ្បិតប្រាជ្ញារបស់ពិភពលោកនេះជាសេចក្ដីល្ងង់ខ្លៅនៅចំពោះព្រះ។ ជាការពិត មានសរសេរទុកមកថា: “ព្រះអង្គចាប់មនុស្សមានប្រាជ្ញាដោយល្បិចកលរបស់ខ្លួនពួកគេ”
20
ហើយមានសរសេរទៀតថា: “ព្រះអម្ចាស់ទ្រង់ជ្រាបគំនិតរបស់មនុស្សមានប្រាជ្ញា ថាជាការឥតខ្លឹមសារ” ។
21
ដូច្នេះ កុំឲ្យអ្នកណាអួតអំពីមនុស្សឡើយ ដ្បិតអ្វីៗទាំងអស់ជារបស់អ្នករាល់គ្នា
22
មិនថាជាប៉ូលក្ដី អ័ប៉ុឡូសក្ដី កេផាសក្ដី ពិភពលោកក្ដី ជីវិតក្ដី សេចក្ដីស្លាប់ក្ដី អ្វីៗនាបច្ចុប្បន្នកាលក្ដី ឬអ្វីៗនាអនាគតកាលក្ដី អ្វីៗទាំងអស់សុទ្ធតែជារបស់អ្នករាល់គ្នា
23
រីឯអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ ហើយព្រះគ្រីស្ទជារបស់ព្រះ៕
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16