bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Corinthians 13
1 Corinthians 13
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 14 →
1
ប្រសិនបើខ្ញុំចេះនិយាយភាសាដទៃ របស់មនុស្ស និងភាសាដទៃរបស់ទូតសួគ៌ ប៉ុន្តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំបានត្រឡប់ជាគងដែលឮទ្រហឹងអឺងកង ឬឆាបដែលឮឆុងឆាំង។
2
ប្រសិនបើខ្ញុំមានអំណោយទាន ខាងថ្លែងព្រះបន្ទូល ព្រមទាំងស្គាល់អាថ៌កំបាំងទាំងអស់ និងចំណេះដឹងគ្រប់យ៉ាង ហើយប្រសិនបើខ្ញុំមានជំនឿដ៏ពេញលេញ រហូតដល់រើភ្នំចេញបាន ប៉ុន្តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំគ្មានតម្លៃទេ។
3
ទោះបីជាខ្ញុំចែកអ្វីៗទាំងអស់ដែលខ្ញុំមានដល់គេ ហើយប្រគល់រូបកាយរបស់ខ្ញុំទៅឲ្យគេដុត ប៉ុន្តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំគ្មានប្រយោជន៍អ្វីសោះ។
4
សេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ និងសប្បុរស; សេចក្ដីស្រឡាញ់មិនច្រណែន; សេចក្ដីស្រឡាញ់មិនអួតបំប៉ោង ហើយមិនមានឫកធំ;
5
ក៏មិនឈ្លើយ មិនស្វែងរកប្រយោជន៍សម្រាប់ខ្លួន មិនឆាប់ខឹង មិនប្រកាន់ទោសគេ
6
ហើយមិនអរសប្បាយនឹងសេចក្ដីទុច្ចរិត គឺអរសប្បាយនឹងសេចក្ដីពិតវិញ;
7
សេចក្ដីស្រឡាញ់ទ្រាំទ្រនឹងការទាំងអស់ ជឿលើការទាំងអស់ សង្ឃឹមលើការទាំងអស់ ហើយស៊ូទ្រាំនឹងការទាំងអស់។
8
សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ។ រីឯការថ្លែងព្រះបន្ទូលនឹងផុតទៅ ភាសាដទៃនឹងចប់ ហើយចំណេះដឹងនឹងសាបសូន្យ
9
ដ្បិតយើងចេះដឹងតែមួយផ្នែក ហើយថ្លែងព្រះបន្ទូលតែមួយផ្នែកប៉ុណ្ណោះ;
10
ប៉ុន្តែកាលណាសេចក្ដីគ្រប់លក្ខណ៍មកដល់ សេចក្ដីដែលមិនពេញខ្នាត នឹងត្រូវសាបសូន្យទៅ។
11
កាលខ្ញុំនៅជាកូនក្មេងនៅឡើយ ខ្ញុំនិយាយដូចកូនក្មេង គិតដូចកូនក្មេង ហើយយល់ឃើញដូចកូនក្មេង លុះខ្ញុំបានពេញវ័យ ខ្ញុំក៏លះបង់ការរបស់កូនក្មេងចោល។
12
ឥឡូវនេះ យើងឃើញព្រឹលៗដូចជាមើលក្នុងកញ្ចក់ ប៉ុន្តែគ្រានោះ យើងនឹងឃើញមុខទល់នឹងមុខ; ឥឡូវនេះ ខ្ញុំស្គាល់តែមួយផ្នែក ប៉ុន្តែគ្រានោះ ខ្ញុំនឹងស្គាល់ច្បាស់ ដូចដែលខ្ញុំត្រូវបានស្គាល់ច្បាស់ដែរ។
13
ដូច្នេះឥឡូវនេះ មានសេចក្ដីបីយ៉ាងដែលនៅស្ថិតស្ថេរ គឺជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ ប៉ុន្តែក្នុងចំណោមសេចក្ដីទាំងនេះ សេចក្ដីស្រឡាញ់ប្រសើរជាងគេ៕
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16