bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Corinthians 4
1 Corinthians 4
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 5 →
1
ដូច្នេះ មនុស្សត្រូវចាត់ទុកយើងជាអ្នកបម្រើរបស់ព្រះគ្រីស្ទ និងជាមេការនៃអាថ៌កំបាំងរបស់ព្រះ។
2
ក្នុងករណីនេះ តម្រូវឲ្យមេការជាមនុស្សស្មោះត្រង់។
3
រីឯសម្រាប់ខ្ញុំ ការដែលត្រូវអ្នករាល់គ្នា ឬសាលាក្ដីរបស់មនុស្សវិនិច្ឆ័យ ជារឿងតូចបំផុតទេ។ តាមពិត សូម្បីតែខ្លួនខ្ញុំក៏ខ្ញុំមិនវិនិច្ឆ័យដែរ។
4
ខ្ញុំយល់ឃើញថា ខ្ញុំគ្មានអ្វីប្រឆាំងនឹងសតិសម្បជញ្ញៈខ្ញុំឡើយ ប៉ុន្តែខ្ញុំត្រូវបានរាប់ជាសុចរិតមិនមែនដោយសារតែការនេះទេ គឺព្រះអម្ចាស់ជាអ្នកដែលវិនិច្ឆ័យខ្ញុំទេតើ។
5
ដូច្នេះ កុំវិនិច្ឆ័យអ្វីមុនពេលកំណត់ឡើយ គឺរហូតដល់ព្រះអម្ចាស់យាងមក; ព្រះអង្គនឹងបំភ្លឺការសម្ងាត់ដែលនៅក្នុងទីងងឹត ហើយសម្ដែងឲ្យឃើញគម្រោងនៃចិត្តដែរ។ ពេលនោះ ការសរសើរពីព្រះនឹងមានដល់មនុស្សម្នាក់ៗ។
6
បងប្អូនអើយ ខ្ញុំបានយកសេចក្ដីទាំងនេះមកនិយាយជាឧទាហរណ៍ដាក់ខ្លួនខ្ញុំ និងអ័ប៉ុឡូស សម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរៀនពីយើងថា “កុំហួសពីអ្វីដែលមានសរសេរទុកមកឡើយ” ក្រែងលោមានអ្នកណាអួតបំប៉ោង ទាំងកាន់ខាងម្នាក់ ហើយប្រឆាំងនឹងម្នាក់ទៀត។
7
តើនរណាយល់ឃើញថា អ្នកពិសេសជាងគេ? តើអ្នកមានអ្វីដែលអ្នកមិនបានទទួល? ប្រសិនបើអ្នកបានទទួលមែន ចុះម្ដេចក៏អ្នកអួតខ្លួនដូចជាមិនបានទទួល?
8
អ្នករាល់គ្នាបានស្កប់ស្កល់ហើយ អ្នករាល់គ្នាមានស្ដុកស្ដម្ភហើយ អ្នករាល់គ្នាបានសោយរាជ្យដោយគ្មានយើងហើយ! ខ្ញុំចង់ឲ្យអ្នករាល់គ្នាសោយរាជ្យណាស់ ដើម្បីឲ្យយើងបានសោយរាជ្យជាមួយអ្នករាល់គ្នាដែរ!
9
តាមពិត ខ្ញុំយល់ឃើញថា ព្រះបានដាក់យើងដែលជាសាវ័កនៅក្រោយក្បួនឲ្យគេឃើញ ដូចជាអ្នកទោសប្រហារជីវិត ពីព្រោះយើងបានក្លាយជាទិដ្ឋភាពដល់សាកលលោក គឺទាំងទូតសួគ៌ និងមនុស្សផង។
10
យើងជាមនុស្សល្ងង់ព្រោះតែព្រះគ្រីស្ទ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាមនុស្សមានប្រាជ្ញាក្នុងព្រះគ្រីស្ទ; យើងជាមនុស្សខ្សោយ រីឯអ្នករាល់គ្នាជាមនុស្សខ្លាំងពូកែ; អ្នករាល់គ្នាជាមនុស្សមានកិត្តិយស រីឯយើងជាមនុស្សអាប់ឱនកិត្តិយស។
11
រហូតដល់ពេលនេះ យើងទាំងឃ្លាន ទាំងស្រេក គ្មានសម្លៀកបំពាក់ ត្រូវគេវាយ ហើយគ្មានជម្រក
12
ព្រមទាំងធ្វើការនឿយហត់ដោយផ្ទាល់ដៃ។ កាលណាគេជេរ យើងក៏ឲ្យពរវិញ; កាលណាគេបៀតបៀន យើងក៏ស៊ូទ្រាំ;
13
កាលណាត្រូវគេមួលបង្កាច់ យើងក៏អង្វរ។ រហូតមកដល់ឥឡូវនេះ យើងបានដូចជាសំរាមរបស់ពិភពលោក និងបានដូចជាកាកសំណល់របស់មនុស្សទាំងអស់។
14
ខ្ញុំសរសេរសេចក្ដីទាំងនេះ មិនមែនដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាសទេ គឺដើម្បីទូន្មានអ្នករាល់គ្នាដូចជាកូនដ៏ជាទីស្រឡាញ់របស់ខ្ញុំ។
15
តាមពិត ទោះបីជាអ្នករាល់គ្នាមានអ្នកបង្រៀន រាប់ម៉ឺននាក់ក្នុងព្រះគ្រីស្ទក៏ដោយ ក៏គ្មានឪពុកច្រើនទេ ដ្បិតខ្ញុំបានផ្ដល់កំណើតដល់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវតាមរយៈដំណឹងល្អ។
16
ដូច្នេះ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នាឲ្យធ្វើជាអ្នកយកតម្រាប់តាមខ្ញុំ។
17
នេះជាហេតុដែលខ្ញុំបានចាត់ធីម៉ូថេដែលជាកូនដ៏ជាទីស្រឡាញ់ និងស្មោះត្រង់របស់ខ្ញុំក្នុងព្រះអម្ចាស់ ឲ្យមករកអ្នករាល់គ្នា។ គាត់នឹងរំលឹកអ្នករាល់គ្នាអំពីរបៀបរស់នៅ របស់ខ្ញុំក្នុងព្រះគ្រីស្ទយេស៊ូវ ដូចដែលខ្ញុំតែងតែបង្រៀនតាមក្រុមជំនុំនីមួយៗ នៅគ្រប់ទីកន្លែង។
18
មានអ្នកខ្លះមានឫកធំ ដោយស្មានថាខ្ញុំនឹងមិនមករកអ្នករាល់គ្នា
19
ប៉ុន្តែប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមករកអ្នករាល់គ្នាក្នុងពេលឆាប់ៗ ហើយខ្ញុំមុខជាស្គាល់ មិនមែនពាក្យសម្ដីរបស់អ្នកដែលមានឫកធំទេ គឺអំណាចគេវិញ។
20
ដ្បិតអាណាចក្ររបស់ព្រះ មិនស្ថិតលើពាក្យសម្ដីទេ គឺស្ថិតលើអំណាចវិញ។
21
តើអ្នករាល់គ្នាចង់បានមួយណា? ចង់ឲ្យខ្ញុំមករកអ្នករាល់គ្នាដោយកាន់រំពាត់ ឬដោយសេចក្ដីស្រឡាញ់ និងចិត្តសុភាពរាបសាវិញ?
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16