bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Corinthians 8
1 Corinthians 8
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 9 →
1
ចំពោះអាហារដែលសែនដល់រូបបដិមាករ យើងដឹងហើយថា “យើងទាំងអស់គ្នាមានចំណេះដឹង”។ ចំណេះដឹងធ្វើឲ្យមានឫកធំ រីឯសេចក្ដីស្រឡាញ់ស្អាងទឹកចិត្តវិញ។
2
ប្រសិនបើអ្នកណាគិតថាខ្លួនចេះដឹងអ្វីមួយ អ្នកនោះមិនទាន់ចេះដឹងតាមដែលគាត់គួរចេះដឹងនៅឡើយទេ។
3
ប៉ុន្តែប្រសិនបើអ្នកណាស្រឡាញ់ព្រះ អ្នកនោះត្រូវព្រះស្គាល់ហើយ។
4
ដូច្នេះ ចំពោះការហូបអាហារដែលសែនដល់រូបបដិមាករ យើងដឹងហើយថា “រូបបដិមាករនៅក្នុងពិភពលោក មិនមែនជាអ្វីទេ” ហើយក៏ដឹងដែរថា “ក្រៅពីព្រះតែមួយអង្គគត់ គ្មានព្រះណាទៀតឡើយ”។
5
ដ្បិតទោះបីជាមានអ្វីៗដែលគេហៅថាព្រះ ទាំងនៅលើមេឃ និងនៅលើផែនដីក៏ដោយ ហើយមើលទៅដូចជាមាន “ព្រះ” ច្រើន មាន “ព្រះអម្ចាស់” ច្រើនមែន
6
ក៏ប៉ុន្តែសម្រាប់យើង យើងមានព្រះតែមួយអង្គគត់ដែលជាព្រះបិតា អ្វីៗសព្វសារពើមកពីព្រះអង្គ ហើយយើងក៏មាននៅដើម្បីព្រះអង្គ; យើងមានព្រះអម្ចាស់តែមួយអង្គគត់គឺព្រះយេស៊ូវគ្រីស្ទ អ្វីៗសព្វសារពើមាននៅតាមរយៈព្រះអង្គ ហើយយើងក៏មាននៅតាមរយៈព្រះអង្គដែរ។
7
យ៉ាងណាមិញ មិនមែនមនុស្សទាំងអស់មានចំណេះដឹងនេះទេ។ ដ្បិតអ្នកខ្លះស៊ាំនឹងរូបបដិមាកររហូតមកដល់ពេលនេះ បានជានៅពេលពួកគេហូបអាហារដែលសែនដល់រូបបដិមាករ សតិសម្បជញ្ញៈរបស់ពួកគេដែលនៅខ្សោយក៏ត្រូវបានធ្វើឲ្យសៅហ្មង។
8
តាមពិត អាហារមិនអាចធ្វើឲ្យយើងខិតចូលជិតព្រះបានទេ។ ប្រសិនបើយើងមិនហូបក៏មិនខាតអ្វី ហើយប្រសិនបើយើងហូបក៏មិនចំណេញអ្វីដែរ។
9
ប៉ុន្តែត្រូវប្រុងប្រយ័ត្ន កុំឲ្យសិទ្ធិនេះរបស់អ្នករាល់គ្នា បែរជាការជំពប់ដួលដល់អ្នកខ្សោយដោយប្រការណាមួយឡើយ។
10
ព្រោះថាប្រសិនបើមានគេឃើញអ្នក ដែលជាអ្នកមានចំណេះដឹង កំពុងអង្គុយហូបនៅក្នុងវិហាររបស់រូបបដិមាករ តើសតិសម្បជញ្ញៈដ៏ខ្សោយរបស់អ្នកនោះ មិនជំរុញឲ្យហូបអាហារដែលសែនដល់រូបបដិមាករដែរទេឬ?
11
ដូច្នេះ អ្នកខ្សោយដែលជាបងប្អូនដែលព្រះគ្រីស្ទបានសុគតដើម្បីគាត់នោះ ក៏ត្រូវវិនាសដោយសារតែចំណេះដឹងរបស់អ្នក។
12
កាលណាអ្នករាល់គ្នាប្រព្រឹត្តបាបទាស់នឹងបងប្អូន ហើយធ្វើឲ្យសតិសម្បជញ្ញៈដ៏ខ្សោយរបស់ពួកគេត្រូវរបួសបែបនេះ អ្នករាល់គ្នាកំពុងប្រព្រឹត្តបាបទាស់នឹងព្រះគ្រីស្ទ។
13
ដូច្នេះ ប្រសិនបើអាហារធ្វើឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួល នោះខ្ញុំនឹងមិនហូបសាច់ ជាដាច់ខាត គឺជារៀងរហូត ដើម្បីកុំឲ្យខ្ញុំធ្វើឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួលឡើយ៕
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16