bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Jeremiah 12
Jeremiah 12
Khmer 2014 (អាល់គីតាប)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 13 →
1
អុលឡោះតាអាឡា អើយ! ទ្រង់សុចរិតពន់ពេកណាស់ ខ្ញុំពុំអាចតវ៉ារកខុសត្រូវ ជាមួយទ្រង់បានទេ។ ប៉ុន្តែ ខ្ញុំសូមសាកសួរអំពីការវិនិច្ឆ័យ របស់ទ្រង់ ហេតុអ្វីបានជាមនុស្សអាក្រក់ចេះតែចំរុងចំរើន ក្នុងគ្រប់គម្រោងការដែលគេគិតគូរធ្វើ? ហេតុអ្វីបានជាមនុស្សក្បត់រស់នៅ យ៉ាងសុខស្រួលទាំងអស់គ្នាដូច្នេះ?
2
ទ្រង់បានដាំពួកគេ ហើយពួកគេក៏ចាក់ឫស ចំរើនឡើង និងមានផ្លែផ្កា។ ពួកគេពោលពីនាមទ្រង់មិនដាច់ពីមាត់ តែចិត្តរបស់ពួកគេនៅឆ្ងាយពីទ្រង់។
3
ឱ អុលឡោះតាអាឡា ជាម្ចាស់អើយ ទ្រង់ស្គាល់ខ្ញុំ ទ្រង់មើលឃើញខ្ញុំ ទ្រង់ឈ្វេងយល់ថា ខ្ញុំជំពាក់ចិត្តនឹងទ្រង់។ រីឯអ្នកទាំងនោះវិញ សូមទ្រង់យកពួកគេចេញ ដូចកូនចៀមដែលគេនាំទៅទីសត្តឃាត សូមញែកពួកគេទុកដោយឡែក សម្រាប់ថ្ងៃប្រហារជីវិត។
4
តើទឹកដីនេះត្រូវកាន់ទុក្ខដល់កាលណា តើតិណជាតិនៅតាមចម្ការទាំងប៉ុន្មាន ត្រូវនៅក្រៀមស្ងួតដូច្នេះដល់កាលណាទៀត។ ដោយសារអំពើអាក្រក់របស់អ្នកស្រុកនេះ សត្វចតុប្បាទ និងបក្សាបក្សីត្រូវវិនាសអស់ ដ្បិតពួកគេពោលថា “យើងធ្វើអ្វីក៏ទ្រង់មិនឃើញដែរ!”។
5
«បើអ្នកពុំអាចរត់ប្រណាំងនឹង មនុស្សថ្មើរជើងបានផង ធ្វើម្ដេចអាចរត់ប្រណាំងនឹងសេះបាន? បើអ្នកគ្មានសេចក្ដីសុខនៅក្នុងស្រុកដែល មានសន្តិសុខផង ធ្វើដូចម្ដេចអាចមានសេចក្ដីសុខនៅក្នុងព្រៃ ជិតទន្លេយ័រដាន់?
6
សូម្បីតែបងប្អូនរបស់អ្នក និងក្រុមគ្រួសាររបស់អ្នកផ្ទាល់ ក៏នាំគ្នាក្បត់អ្នកដែរ គឺពួកគេព្រួតគ្នាជំទាស់នឹងអ្នកពីក្រោយខ្នង។ ដូច្នេះ ទោះបីគេនិយាយល្អជាមួយអ្នកក្ដី មិនត្រូវទុកចិត្តពួកគេឡើយ»។
7
យើងបោះបង់ចោលដំណាក់របស់យើង យើងលះបង់ចោលកេរមត៌ករបស់យើង យើងប្រគល់ប្រជាជនជាទីស្រឡាញ់របស់យើង ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។
8
ប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងផ្ទាល់ ប្រៀបបាននឹងសត្វសិង្ហនៅក្នុងព្រៃ គឺគេគ្រហឹមដាក់យើង ហេតុនេះហើយបានជាយើងឈប់ ស្រឡាញ់គេទៀត។
9
ប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងផ្ទាល់ ប្រៀបបាននឹងបក្សីចំរុះពណ៌ ដែលត្មាតចោមរោមគ្រប់ទិសទី។ ចូរទៅប្រមែប្រមូលសត្វព្រៃទាំងប៉ុន្មាន ហើយនាំពួកវាមកស៊ីសាកសព។
10
ពួកគង្វាលមួយចំនួនធំលើកគ្នាមកបង្ហិន ចម្ការទំពាំងបាយជូររបស់យើង ពួកគេជាន់កំទេចចម្ការរបស់យើង ពួកគេបានបំផ្លាញចម្ការដ៏ល្អរបស់យើង ឲ្យក្លាយទៅជាទីស្មសាន និងវិនាសហិនហោចអស់។
11
ពិតមែនហើយ ពួកគេបានធ្វើឲ្យចម្ការនេះ វិនាសហិនហោច គួរឲ្យស្រណោះ។ នៅចំពោះមុខយើង មានសុទ្ធតែការហិនហោច ស្រុកទេសទាំងមូលត្រូវវិនាសហិនហោចអស់ គ្មាននរណាម្នាក់រវីរវល់នឹងចម្ការនេះឡើយ។
12
នៅតាមទួលខ្ពស់ៗក្នុងវាលរហោស្ថាន ពួកបំផ្លិចបំផ្លាញកំពុងតែមកដល់។ ដាវរបស់ អុលឡោះតាអាឡា នឹងប្រហារស្រុកនេះ ពីជាយដែនម្ខាងទៅជាយដែនម្ខាង គ្មាននរណាម្នាក់គេចខ្លួនរួចឡើយ។
13
ពួកគេសាបព្រោះស្រូវ លុះដល់ពេលច្រូត គេទទួលបានតែបន្លា គេខំប្រឹងប្រែងធ្វើការ ដោយឥតបានទទួលផលអ្វីឡើយ។ អ្នករាល់គ្នានឹងត្រូវខ្មាស ដោយសារផលនៃចម្រូត ព្រោះ អុលឡោះតាអាឡា ខឹងយ៉ាងខ្លាំង!
14
អុលឡោះតាអាឡា មានបន្ទូលថា៖ «យើងសូមប្រកាសជំទាស់នឹងនគរជិតខាងដ៏អាក្រក់ ហើយឈ្លានពានទឹកដីដែលយើងបានចែកឲ្យអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង ទុកជាចំណែកមត៌ក។ យើងនឹងដកប្រជាជននៅស្រុកទាំងនោះចេញពីទឹកដីរបស់ខ្លួន ហើយយើងក៏ដកជនជាតិយូដាចេញពីទឹកដីរបស់ខ្លួនដែរ។
15
ប៉ុន្តែ ក្រោយយើងដកពួកគេចេញពីទឹកដីនោះហើយ យើងនឹងអាណិតមេត្តាពួកគេសាជាថ្មី យើងនាំពួកគេវិលត្រឡប់ទៅកាន់ទឹកដីជាចំណែកមត៌ករបស់ពួកគេរៀងៗខ្លួនវិញ។
16
ប្រសិនបើពួកគេរៀនអំពីមាគ៌ាដ៏ល្អ ដូចប្រជារាស្ត្ររបស់យើង ប្រសិនបើពួកគេស្បថក្នុងនាមយើងថា “ អុលឡោះតាអាឡា នៅអស់កល្ប” ដូចពួកគេធ្លាប់បង្រៀនប្រជារាស្ត្ររបស់យើង ឲ្យស្បថក្នុងនាមព្រះបាល នោះពួកគេនឹងរស់នៅក្នុងចំណោមប្រជារាស្ត្ររបស់យើង។
17
ផ្ទុយទៅវិញ ប្រសិនបើប្រជាជាតិណាមិនព្រមស្ដាប់បង្គាប់ទេ យើងនឹងដកពួកគេចេញ ហើយប្រហារពួកគេឲ្យវិនាសសូន្យ» - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52