bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Jeremiah 37
Jeremiah 37
Khmer 2014 (អាល់គីតាប)
← Chapter 36
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 38 →
1
ស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកស្តេចសេដេគា បុត្ររបស់ស្តេចយ៉ូសៀស ឲ្យឡើងគ្រងរាជ្យលើស្រុកយូដា ជំនួសស្ដេចយេកូនា ជាបុត្ររបស់ស្តេចយេហូយ៉ាគីម។
2
នៅគ្រានោះ ទាំងស្ដេច ទាំងនាម៉ឺន ទាំងប្រជាជននៅក្នុងស្រុក គ្មាននរណាម្នាក់ស្ដាប់បន្ទូលដែល អុលឡោះតាអាឡា ថ្លែងតាមរយៈណាពីយេរេមាឡើយ។
3
ស្តេចសេដេគាចាត់លោកយេហ៊ូកាល ជាកូនរបស់លោកសេលេមា និងអ៊ីមុាំសេផានា ជាកូនរបស់លោកម៉ាសេយ៉ា ឲ្យទៅជួបណាពីយេរេមាហើយប្រាប់ថា៖ «ចូរទូរអាអង្វរ អុលឡោះតាអាឡា ជាម្ចាស់នៃយើង សូមទ្រង់ប្រណីសន្ដោសយើងផង»។
4
គ្រានោះ យេរេមាមានសេរីភាពរស់នៅជាមួយប្រជាជននៅឡើយ គឺគេពុំទាន់ឃុំឃាំងគាត់ទេ។
5
កងទ័ពខាល់ដេដែលឡោមព័ទ្ធក្រុងយេរូសាឡឹមឮដំណឹងថា កងទ័ពរបស់ស្តេចហ្វៀរ៉អ៊ូនលើកគ្នាចេញពីស្រុកអេស៊ីបមក ពួកគេក៏ដកថយពីក្រុងយេរូសាឡឹម។
6
ពេលនោះ អុលឡោះតាអាឡា មានបន្ទូលមកកាន់ណាពីយេរេមា ដូចតទៅ៖
7
« អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា: ចូរទៅជម្រាបស្ដេចដែលបានចាត់អ្នករាល់គ្នាឲ្យមកសួរយើងថា “កងទ័ពស្ដេចហ្វៀរ៉អ៊ូនដែលចេញមកជួយអ្នករាល់គ្នានោះ នឹងវិលត្រឡប់ទៅស្រុករបស់គេវិញ គឺស្រុកអេស៊ីប
8
ហើយជនជាតិខាល់ដេនឹងវិលមកវាយលុកក្រុងនេះសាជាថ្មី គេនឹងដណ្ដើមយកក្រុងនេះ ហើយដុតកំទេចចោលទៀតផង”។
9
អុលឡោះតាអាឡា មានបន្ទូលទៀតថា “កុំបញ្ឆោតចិត្តខ្លួនឯង ដោយនឹកស្មានថា ពួកខាល់ដេដកទ័ពចេញពីអ្នករាល់គ្នារហូតនោះឡើយ ដ្បិតគេមិនចាកចេញទៅទេ។
10
ទោះបីអ្នករាល់គ្នាធ្វើឲ្យកងទ័ពខាល់ដេទាំងមូល ដែលមកច្បាំងនឹងអ្នករាល់គ្នា ត្រូវបរាជ័យនៅសល់តែអ្នករបួសក្ដី ក៏ពួកគេអាចក្រោកឡើង ចាកចេញពីជំរំរបស់ខ្លួន មកដុតកំទេចក្រុងនេះបានដែរ”»។
11
កាលកងទ័ពខាល់ដេដកថយពីក្រុងយេរូសាឡឹម ដើម្បីចៀសវាងការប៉ះទង្គិចនឹងកងទ័ពរបស់ស្តេចហ្វៀរ៉អ៊ូន
12
យេរេមា មានបំណងចេញពីក្រុងយេរូសាឡឹម ធ្វើដំណើរទៅស្រុកពុនយ៉ាមីន ដើម្បីទទួលដីជាចំណែកមត៌កក្នុងចំណោមបងប្អូនរបស់គាត់។
13
ពេលគាត់មកដល់មាត់ទ្វារក្រុង ឈ្មោះទ្វារពុនយ៉ាមីន មេបញ្ជាការកងរក្សាក្រុង ឈ្មោះយារីយ៉ា ជាកូនរបស់លោកសេលេមា និងជាចៅរបស់លោកហាណានា ស្ថិតនៅទីនោះ។ គាត់ចាប់ណាពីយេរេមា ទាំងពោលថា៖ «អ្នកឯងទៅចូលដៃជាមួយពួកខាល់ដេ!»។
14
យេរេមាតបថា៖ «មិនពិតទេ! ខ្ញុំមិនចូលដៃជាមួយពួកខាល់ដេឡើយ»។ ប៉ុន្តែ លោកយារីយ៉ាមិនព្រមស្ដាប់ពាក្យយេរេមាទេ គាត់ចាប់យេរេមានាំទៅជួបពួកមន្ត្រី។
15
ពួកមន្ត្រីខឹងនឹងយេរេមាជាខ្លាំង ពួកគេវាយគាត់ ហើយឃុំគាត់ក្នុងទីឃុំឃាំងនៅផ្ទះលោកយ៉ូណាថាន ជាស្មៀនស្តេច ដ្បិតគេបានប្រើផ្ទះនេះជាទីឃុំឃាំង។
16
នៅទីបញ្ចប់ គេឃុំយេរេមានៅក្នុងអណ្ដូងក្រោមដី ដែលគេប្រើជាគុកងងឹត ហើយគាត់ជាប់នៅទីនោះយ៉ាងយូរ។
17
ស្តេចសេដេគាចាត់គេឲ្យទៅហៅគាត់មក ហើយសាកសួរគាត់ជាសម្ងាត់នៅក្នុងវាំងថា៖ «តើអ្នកបានទទួលបន្ទូលណាមួយពី អុលឡោះតាអាឡា ឬទេ?»។ យេរេមាតបថា៖ «សូមជម្រាប! ស្តេចនឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន»។
18
យេរេមាសួរស្តេចសេដេគាទៀតថា៖ «តើខ្ញុំបានប្រព្រឹត្តអ្វីខុសចំពោះស្តេច ឬខុសចំពោះពួកនាម៉ឺន និងប្រជាជននេះ បានជាគេយកខ្ញុំមកឃុំឃាំងដូច្នេះ?
19
តើពួកណាពីដែលបានប្រកាសប្រាប់ស្តេច និងប្រជាជនថា “ស្ដេចស្រុកបាប៊ីឡូននឹងមិនមកប្រហារអ្នករាល់គ្នា ឬឈ្លានពានស្រុកនេះ” ទៅណាបាត់អស់ហើយ?
20
សូមជម្រាបស្តេច សូមមេត្តាស្តាប់ពាក្យអង្វរកររបស់ខ្ញុំសិន សូមកុំឲ្យខ្ញុំវិលទៅផ្ទះលោកស្មៀនយ៉ូណាថានទៀតឡើយ បើមិនដូច្នោះទេ ខ្ញុំពិតជាត្រូវស្លាប់មិនខាន!»។
21
ស្តេចសេដេគាក៏បញ្ជាឲ្យគេឃុំយេរេមាទុកនៅក្នុងបន្ទាយកងរក្សាស្ដេច ហើយឲ្យគេយកនំបុ័ងពីហាងនៅតាមផ្លូវមកជូនគាត់ពិសា រហូតទាល់តែក្នុងក្រុងទាំងមូល លែងមាននៅសល់នំបុ័ងទៀត។ ដូច្នេះ យេរេមាក៏ស្នាក់នៅក្នុងបន្ទាយកងរក្សាស្ដេច។
← Chapter 36
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 38 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52