bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Jeremiah 42
Jeremiah 42
Khmer 2014 (អាល់គីតាប)
← Chapter 41
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 43 →
1
ពួកមេទ័ពទាំងអស់ លោកយ៉ូហាណានជាកូនរបស់លោកការ៉ា លោកយេសានាជាកូនរបស់លោកហូសាយ៉ា និងប្រជាជនទាំងមូល ចាប់ពីអ្នកតូចរហូតដល់អ្នកធំ នាំគ្នាទៅជួបណាពីយេរេមា
2
ពោលថា៖ «សូមអាណិតមេត្តាយើងខ្ញុំ ហើយទូរអាអង្វរ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក សូមទ្រង់ប្រណីសន្ដោសដល់យើងខ្ញុំ ដែលនៅសេសសល់ផង! ពីមុន យើងមានគ្នាច្រើន តែឥឡូវនេះ យើងនៅសល់តែបន្តិចបន្តួច ដូចអ្នកឃើញស្រាប់ហើយ។
3
សូម អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បង្ហាញឲ្យយើងខ្ញុំស្គាល់ផ្លូវដែលយើងខ្ញុំត្រូវដើរ និងអំពើដែលយើងខ្ញុំត្រូវប្រព្រឹត្ត»។
4
ណាពីយេរេមាតបទៅពួកគេវិញថា៖ «ខ្ញុំយល់ព្រមហើយ ខ្ញុំនឹងទូរអាអង្វរ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា តាមសំណូមពររបស់អ្នករាល់គ្នា រួចហើយ ខ្ញុំនឹងជម្រាបឲ្យអ្នករាល់គ្នាដឹង នូវបន្ទូលទាំងប៉ុន្មាន ដែល អុលឡោះតាអាឡា ឆ្លើយមកអ្នករាល់គ្នាវិញ ឥតលាក់លៀមត្រង់ណាឡើយ»។
5
ពួកគេពោលមកកាន់យេរេមាថា៖ «សូម អុលឡោះតាអាឡា ធ្វើជាសាក្សីដ៏ពិតប្រាកដ និងដោយស្មោះត្រង់! ប្រសិនបើយើងខ្ញុំមិនធ្វើតាមបន្ទូលទាំងប៉ុន្មានដែល អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បង្គាប់មកយើងខ្ញុំតាមរយៈអ្នកទេនោះ សូមទ្រង់ដាក់ទោសយើងខ្ញុំចុះ!
6
យើងខ្ញុំបានសូមឲ្យអ្នកទូរអាអង្វរ អុលឡោះតាអាឡា ជាម្ចាស់របស់យើង។ យើងខ្ញុំសុខចិត្តធ្វើតាមបន្ទូលរបស់ទ្រង់ ទោះបីយើងខ្ញុំពេញចិត្ត ឬមិនពេញចិត្តក្ដី។ ដូច្នេះ យើងខ្ញុំនឹងមានសេចក្ដីសុខ ដោយធ្វើតាមបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ»។
7
ដប់ថ្ងៃកន្លងមក អុលឡោះតាអាឡា មានបន្ទូលមកកាន់យេរេមា
8
ហើយគាត់ក៏ហៅលោកយ៉ូហាណាន និងពួកមេទ័ពទាំងអស់ដែលនៅជាមួយគាត់ ព្រមទាំងប្រជាជនទាំងអស់ តាំងពីអ្នកតូចរហូតដល់អ្នកធំ។
9
គាត់មានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទូរអាអង្វរ អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ទ្រង់មានបន្ទូលដូចតទៅ:
10
ប្រសិនបើអ្នករាល់គ្នារស់នៅក្នុងស្រុកនេះ តទៅទៀត យើងនឹងបណ្ដុះបណ្ដាលអ្នករាល់គ្នា គឺយើងមិនបំផ្លាញអ្នករាល់គ្នាទេ។ យើងនឹងដាំអ្នករាល់គ្នា គឺយើងមិនដកអ្នករាល់គ្នាទៀតឡើយ។ យើងនឹងនឹកស្ដាយ ដោយបានដាក់ទោសអ្នករាល់គ្នា។
11
កុំខ្លាចស្ដេចស្រុកបាប៊ីឡូន ដូចអ្នករាល់គ្នាកំពុងតែខ្លាចនេះធ្វើអ្វី កុំខ្លាចឲ្យសោះ -នេះជាបន្ទូលរបស់ អុលឡោះតាអាឡា - ដ្បិតយើងស្ថិតនៅជាមួយអ្នករាល់គ្នា ដើម្បីសង្គ្រោះ និងរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចនោះ។
12
យើងនឹងធ្វើឲ្យស្ដេចស្រុកបាប៊ីឡូន អាណិតមេត្តាដល់អ្នករាល់គ្នា ហើយស្ដេចនោះក៏អាណិតមេត្តាអ្នករាល់គ្នា ព្រមទាំងឲ្យអ្នករាល់គ្នាវិលមក រស់នៅលើទឹកដីរបស់អ្នករាល់គ្នាវិញ។
13
ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាពោលថា “យើងខ្ញុំមិនចង់រស់នៅក្នុងស្រុកនេះទេ!” គឺអ្នករាល់គ្នាមិនព្រមស្ដាប់បន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា
14
ហើយប្រសិនបើអ្នករាល់គ្នាពោលថា “យើងខ្ញុំនឹងទៅរស់នៅក្នុងស្រុកអេស៊ីប ដើម្បីកុំឲ្យឃើញសង្គ្រាម កុំឲ្យឮសំឡេងត្រែ កុំឲ្យខ្វះអាហារបរិភោគ!”
15
ជនជាតិយូដាដែលនៅសេសសល់អើយ បើអ្នករាល់គ្នាគិតដូច្នោះមែន ចូរស្ដាប់បន្ទូលរបស់ អុលឡោះតាអាឡា! អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ដែលជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាសម្រេចចិត្ត ភៀសខ្លួនទៅរស់នៅស្រុកអេស៊ីបមែននោះ
16
មុខដាវដែលអ្នករាល់គ្នាខ្លាច នឹងទៅតាមអ្នករាល់គ្នានៅស្រុកអេស៊ីប ទុរ្ភិក្សដែលអ្នករាល់គ្នានឹកបារម្ភ នឹងតាមអ្នករាល់គ្នាជាប់ រហូតដល់ស្រុកអេស៊ីប ហើយអ្នករាល់គ្នានឹងស្លាប់នៅទីនោះ។
17
អស់អ្នកដែលសម្រេចចិត្តភៀសខ្លួន ទៅរស់នៅស្រុកអេស៊ីប មុខជាត្រូវស្លាប់ ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ គឺគ្មាននរណាម្នាក់រួចជីវិត ឬគេចផុតពីគ្រោះកាចដែលយើងនឹង ធ្វើឲ្យកើតមានដល់ពួកគេឡើយ។
18
អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាទៅស្រុកអេស៊ីប យើងនឹងជះកំហឹងដ៏ខ្លាំងក្លារបស់យើងទៅលើអ្នករាល់គ្នា ដូចយើងបានជះទៅលើអ្នកក្រុងយេរូសាឡឹមដែរ។ ប្រជាជាតិទាំងឡាយយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសាជេរប្រមាថ និងចំអកឡកឡឺយឲ្យគ្នា អ្នករាល់គ្នាពុំបានឃើញទឹកដីនេះវិញឡើយ។
19
ជនជាតិយូដាដែលនៅសេសសល់អើយ អុលឡោះតាអាឡា មានបន្ទូលមកអ្នករាល់គ្នាថា កុំទៅស្រុកអេស៊ីបឡើយ! ចូរដឹងឲ្យច្បាស់ថា ថ្ងៃនេះ ខ្ញុំនិយាយយ៉ាងដាច់អហង្ការជាមួយអ្នករាល់គ្នា។
20
អ្នករាល់គ្នាប្រថុយជីវិត ដោយចាត់ខ្ញុំឲ្យទូរអាអង្វរ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ទាំងពោលថា “សូមទូរអាអង្វរ អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំឲ្យយើងខ្ញុំផង អ្វីៗដែល អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ មានបន្ទូល សូមប្រាប់យើងខ្ញុំមក យើងខ្ញុំនឹងធ្វើតាមទាំងអស់”។
21
ខ្ញុំក៏ប្រាប់ឲ្យអ្នករាល់គ្នាដឹងនៅថ្ងៃនេះ តែអ្នករាល់គ្នាពុំព្រមស្ដាប់បន្ទូលរបស់ អុលឡោះតាអាឡា ហើយក៏ពុំស្ដាប់សេចក្ដីទាំងប៉ុន្មានដែលទ្រង់បង្គាប់ឲ្យខ្ញុំនាំមកប្រាប់អ្នករាល់គ្នាដែរ។
22
ឥឡូវនេះ ចូរដឹងឲ្យច្បាស់ថា អ្នករាល់គ្នានឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស ឬដោយជំងឺអាសន្នរោគ ក្នុងស្រុកដែលអ្នករាល់គ្នាចង់ទៅរស់នៅ»។
← Chapter 41
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 43 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52