bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Jeremiah 25
Jeremiah 25
Khmer 2014 (អាល់គីតាប)
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 26 →
1
នេះជាសេចក្ដីដែល អុលឡោះតាអាឡា មានបន្ទូលមកកាន់យេរេមា ស្ដីអំពីជនជាតិយូដាទាំងមូល នៅឆ្នាំទីបួននៃរជ្ជកាលស្តេចយេហូយ៉ាគីម ជាបុត្ររបស់ស្តេចយ៉ូសៀស ជាស្ដេចស្រុកយូដា ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។
2
ណាពីយេរេមាប្រកាសបន្ទូលនេះដល់អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡឹមទាំងមូល ដូចតទៅ:
3
ចាប់ពីឆ្នាំទីដប់បីនៃរជ្ជកាលស្តេចយ៉ូសៀស បុត្ររបស់ស្តេចអាំម៉ូន ជាស្ដេចស្រុកយូដា មកទល់ថ្ងៃនេះ អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំបានម្ភៃបីឆ្នាំហើយ ហើយខ្ញុំក៏បាននាំបន្ទូលនេះមកប្រាប់អ្នករាល់គ្នា គឺខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាពុំបានស្ដាប់ទេ។
4
អុលឡោះតាអាឡា បានចាត់ណាពីទាំងប៉ុន្មានដែលជាអ្នកបម្រើរបស់ទ្រង់ ឲ្យមករកអ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាមិនយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ឡើយ។
5
អ្នកទាំងនោះប្រកាសបន្ទូលថា៖ «អ្នករាល់គ្នាត្រូវងាកចេញពីផ្លូវទុច្ចរិត ឈប់ប្រព្រឹត្តអំពើអាក្រក់ទៀត នោះអ្នករាល់គ្នា នឹងបានរស់នៅក្នុងទឹកដី ដែល អុលឡោះតាអាឡា ប្រទានឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នាជារៀងរហូត។
6
កុំរត់តាមព្រះឯទៀតៗដើម្បីគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះឡើយ។ បើអ្នករាល់គ្នាលែងបញ្ឆេះកំហឹងរបស់យើង ដោយសូនរូបព្រះនោះ យើងក៏មិនធ្វើទោសអ្នករាល់គ្នាដែរ។
7
ប៉ុន្តែ អ្នករាល់គ្នាមិនបានស្ដាប់យើងទេ - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា - គឺអ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើងដោយសូនរូបព្រះ ជាហេតុបណ្ដាលឲ្យអ្នករាល់គ្នាត្រូវវេទនា។
8
ហេតុនេះហើយបានជា អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលថា: ដោយអ្នករាល់គ្នាមិនស្ដាប់ពាក្យយើងទេនោះ
9
យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះ ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមាន គេស្រឡាំងកាំងគ្រប់ៗគ្នា។
10
យើងនឹងធ្វើឲ្យសំរែកក្អាកក្អាយ ព្រមទាំងចំរៀងរបាំដ៏សប្បាយ និងបទចំរៀងអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាលែងឮក្នុងចំណោមពួកគេ ហើយសំឡេងត្បាល់កិន និងពន្លឺចង្កៀងក៏លែងមានទៀតដែរ។
11
ស្រុកនេះទាំងមូលនឹងត្រូវអន្តរាយ វិនាសហិនហោច ហើយប្រជាជាតិទាំងនោះនឹងទៅជាចំណុះស្ដេចស្រុកបាប៊ីឡូន អស់រយៈពេលចិតសិបឆ្នាំ។
12
លុះរយៈពេលចិតសិបឆ្នាំកន្លងផុតទៅ យើងនឹងដាក់ទោសស្ដេចស្រុកបាប៊ីឡូន ព្រមទាំងប្រជាជាតិនេះ ព្រោះតែអំពើឧក្រិដ្ឋរបស់ពួកគេ - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា -យើងនឹងធ្វើឲ្យស្រុកខាល់ដេក្លាយទៅជាទីស្មសាន រហូតតទៅ។
13
យើងនឹងធ្វើឲ្យស្រុកនេះរងទុក្ខទោស តាមសេចក្ដីដែលយើងបានប្រកាសប្រឆាំងនឹងពួកគេ ដូចមានចែងទុកក្នុងក្រាំងនេះ ហើយដែលយេរេមាថ្លែងប្រឆាំងនឹងប្រជាជាតិទាំងអស់។
14
យើងក៏ឲ្យប្រជាជាតិជាច្រើន និងស្ដេចដ៏ខ្លាំងពូកែយកស្រុកបាប៊ីឡូននេះធ្វើជាចំណុះ។ យើងនឹងដាក់ទោសពួកគេ តាមអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត និងតាមស្នាដៃដែលគេបានសូនធ្វើ»។
15
អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលមកខ្ញុំថា៖ «ចូរយកពែងនេះ ដែលពេញដោយស្រានៃកំហឹង ពីដៃរបស់យើង ទៅបង្អកប្រជាជាតិទាំងអស់ ដែលយើងចាត់អ្នកឲ្យទៅរក។
16
ចូរឲ្យពួកគេផឹក ហើយធីងធោង វង្វេងស្មារតី ដោយឃើញដាវដែលយើងចាត់ឲ្យទៅប្រហារពួកគេ»។
17
ខ្ញុំទទួលយកពែងពីដៃរបស់ អុលឡោះតាអាឡា ហើយបង្អកប្រជាជាតិទាំងអស់ ដែលទ្រង់ចាត់ខ្ញុំឲ្យទៅរកនោះ
18
គឺក្រុងយេរូសាឡឹម និងក្រុងទាំងឡាយក្នុងស្រុកយូដា ទាំងស្ដេច ទាំងមន្ត្រី ដើម្បីឲ្យស្រុកនេះវិនាសសូន្យក្លាយទៅជាទីស្មសាន។ ពេលមនុស្សម្នាឃើញគេស្រឡាំងកាំង ហើយប្រើឈ្មោះស្រុកនេះដាក់បណ្ដាសាគ្នា។ នេះជាសភាពការណ៍ដែលកើតមានសព្វថ្ងៃ។
19
ខ្ញុំក៏បង្អកស្តេចហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីប ព្រមទាំងនាម៉ឺន មន្ត្រី និងប្រជាជនទាំងមូលរបស់ស្ដេចនោះ
20
ប្រជាជនភាគតិចនៅស្រុកអេស៊ីប។ ស្ដេចទាំងអស់នៅស្រុកអ៊ូស ស្ដេចទាំងអស់នៅស្រុកភីលីស្ទីន គឺស្ដេចនៅក្រុងអាស្កាឡូន ក្រុងកាសា ក្រុងអេក្រូន និងក្រុងអាស្តូឌដែលនៅសេសសល់។
21
ស្រុកអេដុម ស្រុកម៉ូអាប់ និងជនជាតិអាំម៉ូន។
22
ស្ដេចទាំងអស់នៅក្រុងទីរ៉ុស ស្ដេចទាំងអស់នៅក្រុងស៊ីដូន និងស្ដេចទាំងឡាយនៅតាមកោះ ដែលនៅខាងនាយសមុទ្រ។
23
ស្រុកដេដាន់ ស្រុកតេម៉ា ស្រុកប៊ូស និងប្រជាជនទាំងប៉ុន្មានដែលកោរជើងសក់។
24
ស្ដេចទាំងអស់នៃស្រុកអារ៉ាប់ ស្ដេចរបស់ប្រជាជនភាគតិចទាំងប៉ុន្មាន ដែលរស់នៅតាមវាលរហោស្ថាន។
25
ស្ដេចទាំងអស់របស់ស្រុកស៊ីមរី ស្ដេចទាំងអស់របស់ស្រុកអេឡាំ និងស្ដេចទាំងអស់របស់ស្រុកមេឌី
26
ស្ដេចទាំងអស់នៅស្រុកខាងជើង ទោះបីនៅជិត ឬឆ្ងាយក្ដី ឥតមានខ្វះនរណាឡើយ ព្រមទាំងនគរទាំងអស់នៅលើផែនដី គឺអស់អ្នកដែលរស់ក្នុងលោកនេះទាំងមូល។ នៅទីបំផុត ស្ដេចក្រុងសេសាក់ នឹងពិសាស្រាពីពែងនេះក្រោយគេបង្អស់។
27
«អ្នកត្រូវប្រកាសប្រាប់ពួកគេដូចតទៅ: “ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ដែលជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា ចូរផឹកឲ្យស្រវឹងរហូតដល់ក្អួត។ ពេលឃើញដាវដែលយើងចាត់ឲ្យមកប្រហារអ្នករាល់គ្នាអ្នករាល់គ្នានឹងដួល ក្រោកពុំរួចឡើយ!”
28
ប្រសិនបើពួកគេពុំព្រមទទួលពែងពីដៃអ្នកយកទៅផឹកទេ ចូរប្រាប់ពួកគេដូចតទៅ: “ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា ត្រូវតែផឹក! ត្រូវតែផឹក!
29
ដ្បិតយើងនឹងធ្វើឲ្យគ្រោះកាចកើតមានចាប់ពីទីក្រុងរបស់យើងផ្ទាល់។ អ្នករាល់គ្នាពុំអាចរួចខ្លួនបានឡើយ យើងមិនអត់អោនឲ្យអ្នករាល់គ្នាទេ យើងនឹងប្រើគេឲ្យទៅប្រហារមនុស្សទាំងអស់នៅលើផែនដីដោយមុខដាវ -នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល”។
30
រីឯអ្នកវិញ ចូរនាំពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេថា: “អុលឡោះតាអាឡា គំរាមពីលើមេឃមក ទ្រង់បន្លឺសំឡេងពីដំណាក់ដ៏វិសុទ្ធ ទ្រង់គំរាមកំហែងមកលើទឹកដីរបស់ទ្រង់ ទ្រង់ស្រែកដាក់ទោស ប្រជាជននៅលើផែនដីទាំងមូល ដូចគេស្រែកហ៊ោ នៅពេលគាបផ្លែទំពាំងបាយជូរ។
31
សំឡេងរបស់ទ្រង់លាន់ឮ រហូតដល់ចុងផែនដី ដ្បិត អុលឡោះតាអាឡា មានសំណុំរឿងចោទប្រកាន់ ប្រជាជាតិទាំងអស់ ទ្រង់កាត់ក្ដីមនុស្សលោកទាំងមូល។ ទ្រង់ប្រគល់មនុស្សមានទោស ទៅឲ្យគេប្រហារដោយមុខដាវ”» - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។
32
អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលមានបន្ទូល ទៀតថា គ្រោះកាចនឹងឆ្លងពីប្រជាជាតិមួយ ទៅប្រជាជាតិមួយទៀត។ ព្យុះសង្ឃរាមួយនឹងបក់បោកមកពី ទីដាច់ស្រយាលនៃផែនដី។
33
នៅថ្ងៃនោះ សាកសពរបស់អស់អ្នកដែល អុលឡោះតាអាឡា ប្រហារនឹងស្ថិតនៅពាសពេញលើផែនដី គ្មាននរណាកាន់ទុក្ខ គ្មាននរណាប្រមូលសពពួកគេយកទៅបញ្ចុះឡើយ គឺសាកសពពួកគេនឹងក្លាយទៅជាជីនៅលើដី។
34
ពួកគង្វាលអើយ ចូរស្រែកឲ្យអស់ទំហឹងទៅ! អ្នកដឹកនាំហ្វូងចៀមអើយ ចូរននៀលនៅលើដី ដ្បិតថ្ងៃដែលត្រូវពិឃាតអ្នករាល់គ្នា មកដល់ហើយ ដ្បិតអ្នករាល់គ្នាប្រៀបបាន នឹងថូដ៏មានតម្លៃដែលធ្លាក់បែក។
35
គ្មានជំរកសម្រាប់ពួកគង្វាលទៀតទេ! គ្មានកន្លែងពួន សម្រាប់អ្នកដឹកនាំ ហ្វូងចៀមទៀតឡើយ!
36
សំឡេងយំសោករបស់ពួកគង្វាល និងសំរែករបស់អ្នកដឹកនាំហ្វូងចៀម បានលាន់ឮឡើង ដ្បិត អុលឡោះតាអាឡា កំទេចវាលស្មៅរបស់ពួកគេ។
37
កំហឹងដ៏ខ្លាំងក្លារបស់ អុលឡោះតាអាឡា ធ្វើឲ្យក្រោលដែលធ្លាប់តែសុខសាន្ត ក្លាយទៅជាទីស្ងាត់ជ្រងំ។
38
ទ្រង់បោះបង់ចោលស្រុករបស់ទ្រង់ ដូចសិង្ហបោះបង់ចោលរូងរបស់វា ដ្បិតអុលឡោះតាអាឡាបានកំទេចស្រុកនេះ ឲ្យវិនាសអន្តរាយ ដោយសារកំហឹង ដ៏ខ្លាំងរបស់ទ្រង់ ឥតត្រាប្រណីឡើយ។
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 26 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52