bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Jeremiah 32
Jeremiah 32
Khmer 2014 (អាល់គីតាប)
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 33 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ណាពីយេរេមា នៅឆ្នាំទីដប់នៃរជ្ជកាលស្តេចសេដេគាជាស្ដេចស្រុកយូដា ត្រូវនឹងឆ្នាំទីដប់ប្រាំបី នៃរជ្ជកាលស្តេចនេប៊ូក្នេសា។
2
ពេលនោះ កងទ័ពរបស់ស្តេចនេប៊ូក្នេសា ឡោមព័ទ្ធក្រុងយេរូសាឡឹម។ រីឯណាពីយេរេមាត្រូវគេឃុំនៅពន្ធនាគារ ក្នុងវាំងស្ដេចស្រុកយូដា។
3
ស្តេចសេដេគាជាស្ដេចស្រុកយូដា ឲ្យគេយកគាត់ទៅឃុំឃាំងទាំងមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកប្រកាសពាក្យទាំងនេះថា: អុលឡោះតាអាឡា មានបន្ទូលថា “យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនោះនឹងដណ្ដើមយកទីក្រុង។
4
សេដេគា ជាស្ដេចស្រុកយូដា ពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ជនជាតិខាល់ដេបានទេ។ គេនឹងប្រគល់ស្ដេចនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូនពិតប្រាកដមែន។ សេដេគានឹងឃើញស្ដេចស្រុកបាប៊ីឡូនផ្ទាល់ភ្នែក និយាយគ្នាផ្ទាល់មាត់
5
ហើយស្ដេចស្រុកបាប៊ីឡូននឹងនាំស្ដេចសេដេគាទៅស្រុកបាប៊ីឡូនទៀតផង។ ស្ដេចត្រូវនៅទីនោះរហូតដល់ពេលដែលយើងប្រោសប្រណី” - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។ បើអ្នករាល់គ្នានៅតែធ្វើសឹកជាមួយជនជាតិខាល់ដេ អ្នករាល់គ្នាពុំអាចឈ្នះបានឡើយ»។
6
យេរេមាមានប្រសាសន៍ថា៖ « អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំដូចតទៅ:
7
ហាណាមាលកូនរបស់សាលូម ជាឪពុកមារបស់អ្នក នឹងមកជួបអ្នក ហើយពោលថា “សូមបងទិញដីចម្ការរបស់ខ្ញុំនៅភូមិអាណាថោតទៅ ដ្បិតបងមានសិទ្ធិទិញមុនគេ យកមកធ្វើជាកម្មសិទ្ធិ” »។
8
លោកហាណាមាល ជាកូនឪពុកមារបស់ខ្ញុំ មកជួបខ្ញុំនៅទីឃុំឃាំង ស្របតាមបន្ទូលរបស់ អុលឡោះតាអាឡា មែន។ គាត់ពោលមកខ្ញុំថា៖ «សូមបងទិញដីចម្ការរបស់ខ្ញុំនៅភូមិអាណាថោត ក្នុងស្រុកពុនយ៉ាមីនទៅ ដ្បិតបងមានសិទ្ធិទិញមុនគេ យកមកធ្វើជាកម្មសិទ្ធិ!»។ ពេលនោះ ខ្ញុំយល់ឃើញថា នេះជាបន្ទូលរបស់ អុលឡោះតាអាឡា មែន។
9
ខ្ញុំក៏ទិញដីចម្ការនៅអាណាថោត ពីលោកហាណាមាល ជាកូនឪពុកមារបស់ខ្ញុំ។ ខ្ញុំបានថ្លឹងប្រាក់ប្រាំតម្លឹងឲ្យគាត់។
10
ខ្ញុំធ្វើលិខិតបញ្ជាក់មួយ និងបិទត្រា ដោយមានសាក្សីដឹងឮ រួចថ្លឹងប្រាក់លើជញ្ជីង។
11
បន្ទាប់មក ខ្ញុំយកលិខិតបញ្ជាក់ទិញដីដែលមានបិទត្រា ស្របតាមច្បាប់តាមមាត្រា ហើយខ្ញុំក៏យកលិខិតបញ្ជាក់ចំហមកដែរ។
12
ខ្ញុំប្រគល់លិខិតបញ្ជាក់ទិញដីនោះទៅឲ្យលោកបារូក ជាកូនរបស់លោកនេរីយ៉ា និងជាចៅរបស់លោកម៉ាសេយ៉ា នៅចំពោះមុខលោកហាណាមាល ជាកូនរបស់ឪពុកមាខ្ញុំ ដោយមានសាក្សីដែលបានចុះហត្ថលេខានៅលើលិខិតបញ្ជាក់ ព្រមទាំងជនជាតិយូដាដែលស្ថិតនៅក្នុងទីឃុំឃាំងនោះដឹងឮផង។
13
ខ្ញុំបង្គាប់លោកបារូកនៅចំពោះមុខពួកគេ ដូចតទៅ៖
14
« អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា “ចូរយកលិខិតបញ្ជាក់ទិញដីនេះ គឺទាំងលិខិតមានបិទត្រា និងលិខិតនៅចំហ ទៅដាក់ក្នុងឆ្នាំងដីមួយ ដើម្បីរក្សាទុកឲ្យបានយូរ។
15
អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា: នៅក្នុងស្រុកនេះ ប្រជាជននៅតែទិញផ្ទះ ទិញដីស្រែ និងទិញចម្ការទំពាំងបាយជូរបន្តទៅទៀត”»។
16
ក្រោយបានប្រគល់លិខិតបញ្ជាក់ទិញដីទៅបារូក ជាកូនរបស់លោកនេរីយ៉ារួចហើយ ខ្ញុំក៏ទូរអាអង្វរ អុលឡោះតាអាឡា ដូចតទៅ:
17
អុលឡោះតាអាឡា ជាម្ចាស់អើយ! ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដីដោយអំណាច និងបារមីរបស់ទ្រង់។ តើមានការអស្ចារ្យអ្វីដែលទ្រង់ធ្វើមិនកើត?
18
ទ្រង់សំដែងចិត្តប្រណីសន្ដោសរហូតដល់រាប់ពាន់តំណ។ ពេលឪពុកធ្វើខុស ទ្រង់ដាក់ទោសកូនចៅនៅជំនាន់ក្រោយ។ ទ្រង់ជាម្ចាស់ដ៏ឧត្ដុង្គឧត្ដម និងប្រកបដោយអំណាច។ ទ្រង់មាននាមថា អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។
19
គម្រោងការរបស់ទ្រង់ប្រសើរពន់ពេកក្រៃ ហើយទ្រង់អាចនឹងសម្រេចគម្រោងការទាំងនោះបាន។ ទ្រង់ពិនិត្យមើលកិរិយាមារយាទទាំងអស់របស់មនុស្សលោក ហើយទ្រង់សងទៅគេវិញ តាមកិរិយាមារយាទរបស់គេរៀងៗខ្លួន និងតាមអំពើដែលគេប្រព្រឹត្ត។
20
កាលពីដើម ទ្រង់សំដែងឲ្យគេស្គាល់ទ្រង់ ដោយធ្វើទីសំគាល់ និងការអស្ចារ្យផ្សេងៗនៅស្រុកអេស៊ីប។ សព្វថ្ងៃនេះ ទ្រង់ក៏សំដែងឲ្យគេស្គាល់ទ្រង់ ក្នុងចំណោមជនជាតិអ៊ីស្រអែល និងមនុស្សជាតិទាំងមូលដែរ។ នាមរបស់ទ្រង់បានល្បីល្បាញ ដូចយើងខ្ញុំឃើញសព្វថ្ងៃស្រាប់។
21
ទ្រង់ធ្វើទីសំគាល់ និងការអស្ចារ្យផ្សេងៗ ប្រកបដោយអំណាច និងបារមីដ៏គួរឲ្យស្ញែងខ្លាចបំផុត ដើម្បីនាំអ៊ីស្រអែលជាប្រជារាស្ត្ររបស់ទ្រង់ចាកចេញពីស្រុកអេស៊ីប។
22
ទ្រង់ប្រគល់ទឹកដីនេះឲ្យពួកគេ ស្របតាមបន្ទូលដែលទ្រង់បានសន្យាជាមួយពួកបុព្វបុរស គឺស្រុកដ៏សម្បូណ៌សប្បាយ។
23
ពួកគេបានចូលមកកាន់កាប់ទឹកដីនេះ ប៉ុន្តែ ពួកគេពុំព្រមស្ដាប់បន្ទូលរបស់ទ្រង់ទេ ពួកគេពុំបានរស់នៅតាមហ៊ូកុំរបស់ទ្រង់ និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលទ្រង់បង្គាប់ឲ្យធ្វើនោះឡើយ។ ហេតុនេះហើយបានជាទ្រង់ឲ្យគ្រោះកាចទាំងនេះ កើតមានដល់ពួកគេ។
24
ជនជាតិខាល់ដេកំពុងតែលើកទួលព័ទ្ធជុំវិញ ដើម្បីវាយយកទីក្រុង។ ក្រុងនេះនឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង គឺពួកគេវាយលុកធ្វើឲ្យប្រជាជនស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ បន្ទូលដែលទ្រង់ប្រកាសពិតជាសម្រេចជារូបរាង ដូចទ្រង់មើលឃើញស្រាប់។
25
ឱ អុលឡោះតាអាឡា ជាម្ចាស់អើយ! ក្រុងនេះជិតធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេហើយ ហេតុអ្វីបានជាទ្រង់ប្រាប់ឲ្យខ្ញុំយកប្រាក់ទិញដីចម្ការ ដោយមានសាក្សីដឹងឮទៅវិញ?
26
អុលឡោះតាអាឡា មានបន្ទូលមកកាន់យេរេមាដូចតទៅ៖
27
«យើងជា អុលឡោះតាអាឡា ជាម្ចាស់របស់មនុស្សលោកទាំងមូល គ្មានការអស្ចារ្យអ្វីដែលយើងធ្វើមិនកើតនោះឡើយ។
28
ហេតុនេះហើយបានជាយើងប្រាប់អ្នកថា: យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ និងក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន។ នេប៊ូក្នេសានឹងដណ្ដើមយកក្រុងនេះ។
29
ជនជាតិខាល់ដេដែលកំពុងតែវាយលុកក្រុងនេះ នឹងនាំគ្នាចូលមកដុតកំទេចទីក្រុង ហើយដុតកំទេចផ្ទះដែលមានកន្លែងដុតគ្រឿងសែននៅតាមដំបូល សម្រាប់សែនព្រះបាល និងច្រួចស្រាសែនព្រះដទៃ ជាហេតុនាំឲ្យយើងខឹង។
30
ជនជាតិអ៊ីស្រអែល និងជនជាតិយូដា ចេះតែនាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលទាស់បំណងយើងតាំងពីដើមរៀងមក។ ជនជាតិអ៊ីស្រអែលចេះតែធ្វើឲ្យយើងខឹង ព្រោះតែស្នាដៃរបស់ខ្លួន - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។
31
អ្នកក្រុងយេរូសាឡឹមតែងតែធ្វើឲ្យយើងខឹង តាំងពីថ្ងៃដែលយើងបានសង់ក្រុងនេះ រហូតមកទល់សព្វថ្ងៃ ជាហេតុនាំឲ្យយើងបណ្ដេញពួកគេចេញពីមុខយើង។
32
ជនជាតិអ៊ីស្រអែល និងជនជាតិយូដា គឺទាំងប្រជាជន ទាំងស្ដេច ទាំងមន្ត្រី ទាំងអ៊ីមុាំ ទាំងណាពី ទាំងអ្នកស្រុកយូដា ទាំងអ្នកក្រុងយេរូសាឡឹមនាំគ្នាប្រព្រឹត្តអំពើអាក្រក់បញ្ឆេះកំហឹងយើង។
33
ពួកគេងាកមុខចេញពីយើង ហើយបែរខ្នងដាក់យើង។ ទោះបីយើងបានទូន្មានប្រៀនប្រដៅពួកគេជារៀងរហូតមកក្ដី ក៏ពួកគេពុំព្រមស្ដាប់ ពុំព្រមរៀនដែរ។
34
ពួកគេយករូបព្រះដ៏គួរស្អប់ខ្ពើម មកដាក់ក្នុងដំណាក់របស់យើងផ្ទាល់ ធ្វើឲ្យកន្លែងនេះក្លាយទៅជាសៅហ្មង។
35
ពួកគេបានសង់កន្លែងសក្ការៈនៅទួលខ្ពស់សម្រាប់ព្រះបាល ក្នុងជ្រលងភ្នំហ៊ីនណម ដើម្បីយកកូនប្រុសកូនស្រីរបស់ខ្លួន ទៅសែនព្រះម៉ូឡុក ដោយដុតទាំងរស់។ យើងពុំដែលបង្គាប់ឲ្យគេធ្វើអំពើបែបនេះសោះ យើងក៏មិនដែលនឹកឃើញអំពីការនេះដែរ គឺធ្វើឲ្យជនជាតិយូដាមានទោស ព្រោះតែអំពើព្រៃផ្សៃ»។
36
ប៉ុន្តែ ទោះជាយ៉ាងណាក្ដី យើង អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល យើងសុំប្រាប់អ្នកឲ្យបានដឹងអំពីក្រុងដែលអ្នកពោលថា នឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយអ្នកក្រុងនឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។
37
នៅគ្រាដែលយើងខឹងសម្បារ យើងបានកំចាត់កំចាយប្រជាជននេះឲ្យទៅនៅគ្រប់ប្រទេស តែយើងនឹងប្រមូលពួកគេ ហើយនាំពួកគេវិលមកកន្លែងនេះវិញ ឲ្យរស់នៅយ៉ាងសុខសាន្ត។
38
ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាម្ចាស់របស់ពួកគេ។
39
យើងនឹងឲ្យពួកគេមានចិត្តគំនិតតែមួយ មានគោលដៅតែមួយ ដើម្បីគោរពកោតខ្លាចយើងរហូតតទៅ។ ដូច្នេះ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេនឹងប្រកបដោយសុភមង្គល។
40
យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយពួកគេ។ យើងនឹងមិនបែរចេញពីពួកគេទៀតទេ យើងនឹងផ្ដល់សេចក្ដីសុខឲ្យពួកគេរហូត យើងនឹងឲ្យពួកគេកោតខ្លាចយើងដោយចិត្តស្មោះ ដើម្បីកុំឲ្យពួកគេងាកចេញពីយើង។
41
យើងសប្បាយចិត្តនឹងផ្ដល់សេចក្ដីសុខឲ្យពួកគេ។ យើងយកចិត្តទុកដាក់នឹងពួកគេអស់ពីលទ្ធភាព ដើម្បីឲ្យពួកគេរស់នៅក្នុងស្រុកនេះរហូតតទៅ។
42
អុលឡោះតាអាឡា មានបន្ទូលថា៖ «យើងធ្វើឲ្យប្រជាជននេះរងទុក្ខវេទនាខ្លាំងយ៉ាងណា យើងក៏ធ្វើឲ្យពួកគេមានសុភមង្គលគ្រប់ប្រការ តាមពាក្យសន្យារបស់យើងយ៉ាងនោះដែរ។
43
គេនឹងនៅតែទិញដីធ្លីក្នុងស្រុកដែលអ្នកពោលថា ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ ជាស្រុកដែលវិនាសហិនហោច លែងមានមនុស្ស សត្វរស់នៅតទៅទៀត។
44
គេនឹងថ្លឹងប្រាក់ទិញដីធ្លី គេនឹងធ្វើលិខិតបញ្ជាក់ទិញ ហើយបិទត្រា ព្រមទាំងរកសាក្សីឲ្យដឹងឮផង គឺនៅក្នុងទឹកដីពុនយ៉ាមីន តំបន់ជុំវិញក្រុងយេរូសាឡឹម ក្រុងនានាក្នុងស្រុកយូដា ក្រុងនានានៅតំបន់ភ្នំ ក្រុងនានានៅតំបន់វាលទំនាប និងក្រុងនានានៅតំបន់ណេកិប ដ្បិតយើងនឹងស្ដារស្រុកទេសនេះឡើងវិញ» - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 33 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52